Home ព័ត៌មានអន្តរជាតិ អាមេរិកអំពាវនាវឱ្យមេដឹកនាំចិនដាក់សម្ពាធលោក ពូទីន

អាមេរិកអំពាវនាវឱ្យមេដឹកនាំចិនដាក់សម្ពាធលោក ពូទីន

43
0

សហរដ្ឋអាមេរិក ៖ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (National Security Council) បានអំពាវនាវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលកំពុងស្ថិតនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែកនៅប្រទេសអ៊ុយក្រែន តាមមន្ទីរពេទ្យ និងសាលារៀនផ្សេងៗ ព្រមទាំងបញ្ឈប់ការធ្វើឧក្រិដ្ឋកម្មសង្គ្រាម និងដកកងទ័ពចេញពីអ៊ុយក្រែន ។

លោក John Kirby ថ្លែងថា ៖ «យើងសង្ឃឹមថា លោកប្រធានាធិបតីចិននឹងដាក់សម្ពាធលោក ពូទីន ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតាមទីក្រុង មន្ទីរពេទ្យ និងសាលារៀនរបស់អ៊ុយក្រែន ហើយបញ្ឈប់ការធ្វើឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឃោរឃៅព្រៃផ្សៃ ព្រមទាំងដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនផងដែរ ខណៈការស្នើសុំឱ្យបញ្ឈប់ការបាញ់គ្នានោះមិនគ្រប់គ្រាន់ទេ» ។VOA Interview: NSC Spokesperson John Kirby

លោក John Kirby បន្តថា ៖ «យើងបារម្ភថា ចិនគ្រាន់តែទាមទារឱ្យប្រទេសទាំងពីរឈប់បាញ់គ្នា ប៉ុន្តែបណ្តោយឱ្យកងទ័ពរុស្ស៊ីឈរជើងនៅទឹកដីអ៊ុយក្រែន ហើយចិនមិនបានទាមទារឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនទេ និងបណ្តោយឱ្យរុស្ស៊ីគ្រប់គ្រងដែនដីរបស់អ៊ុយក្រែនដោយខុសច្បាប់» ។

សហរដ្ឋអាមេរិកលើកឡើងបែបនេះក្រោយពីលោក ស៊ី ជិនពីង និងលោក ពូទីន បានជជែកពិភាក្សាគ្នាមិនផ្លូវការអស់ជាង៤ម៉ោងកាលពីថ្ងៃទី២០ ខែមីនា កន្លងមក ហើយមេដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ។

លោក ពូទីន បានថ្លែងក្នុងអំឡុងពេលលោកជជែកគ្នាជាមួយលោក ស៊ី ជិនពីង ថា នឹងពិភាក្សាគ្នាអំពីផែនការសន្តិភាព១២ចំណុច ដែលមេដឹកនាំចិនបានស្នើសុំដើម្បីបញ្ឈប់វិបត្តិដ៏ស្រួចស្រាវនៅអ៊ុយក្រែន និងស្នើឱ្យរុស្ស៊ីព្រមចរចាបញ្ចប់សង្គ្រាម ។China's Xi to meet with Putin in Moscow Monday in show of support - ABC News

ទោះយ៉ាងណា កន្លងមក អាមេរិកបានបង្ហាញការបារម្ភរឿងចិនជួយគាំទ្ររុស្ស៊ី តាមរយៈកត្តាចម្បងៗដូចជា ការគាំទ្រពាណិជ្ជកម្ម និងបច្ចេកវិទ្យា ហើយអាមេរិកបារម្ភថា ចិនអាចនឹងផ្តល់ជំនួយកងទ័ពទៅកាន់រុស្ស៊ី និងផ្តល់អាវុធនានាដូចជា កាំភ្លើងធំជាដើម ។

ចំណែកមេដឹកនាំប្រទេសអ៊ុយក្រែនកំពុងតាមដានពីការមកកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំចិន ហើយមេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ពីជំហរដូចគ្នាជាមួយប្រទេសចិន គឺការគោរពអំណាចអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ។Ukraine-Russia war latest: A million shells needed to hold off Putin's  troops

តាមសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងគៀវបានព្យាយាមបញ្ចុះបញ្ចូលឱ្យមានការប្រជុំ ឬនិយាយទូរស័ព្ទដោយផ្ទាល់រវាងលោក ស៊ី ជិនពីង, លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន ។ រីឯអាមេរិកមានបំណងឱ្យលោក ស៊ី ជិនពីង ដើរតួនាទីដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយការជជែកគ្នាជាមួយមេដឹកនាំអ៊ុយក្រែនផងដែរ ៕ ប្រភព ៖ The standard