Home ព័ត៌មានអន្តរជាតិ ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានក្តីសុខបំផុតលើពិភពលោក

ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានក្តីសុខបំផុតលើពិភពលោក

97
0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ជាប្រទេសមានក្តីសុខបំផុតនៅលើពិភពលោក រីឯប្រទេសថៃវិញបានជាប់ចំណាត់ថ្នាក់ទី៦០ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតនៅលើពិភពលោក គឺបានទៅលើប្រទេសអាហ្វហ្គានីស្ថាន ។Finland Country Profile - National Geographic Kids

ជារៀងរាល់ឆ្នាំ នៅថ្ងៃក្តីសុខអន្តរជាតិ (International Day of Happiness) ផ្នែកបណ្តាញដោះស្រាយការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នឹងផ្សព្វផ្សាយពីការចាត់ចំណាត់ថ្នាក់ប្រទេសនានានៅទូទាំងពិភពលោកថា តើប្រទេសណាមានក្តីសុខ និងគួរចង់រស់នៅជាងគេ ។

គេបានប្រមូលផ្តុំនូវទិន្នន័យពីប្រភពជាច្រើន និងយោងតាមសូចនាករចំនួន៦ ដូចជា ការគាំទ្រផ្នែកសង្គម, ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់, សុខភាព, សេរីភាព, ការជួយសង្គ្រោះផ្នែកសប្បុរសធម៌ និងគ្មានអំពើពុករលួយ ។ ការចាត់ចំណាត់នៅឆ្នាំ២០២៣នេះ គឺស្រដៀងគ្នានឹងឆ្នាំ២០២២ ដែរ ដោយមានប្រទេសជាច្រើនបានជាប់ចំណាត់ថ្នាក់កំពូល ។The Best Time to Visit Finland in 2023 | When to Go | Travellers ????

ប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា បន្ទាប់មក គឺប្រទេសដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតចំនួន៥ រួមមាន ៖
១-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
២-ប្រទេសហ្ស៊ីមបាវ៉េ
៣-ប្រទេសសៀរ៉ាឡេអូន
៤-ប្រទេសលីបង់
៥-ប្រទេសអាហ្វហ្គានីស្ថានBiggest Cities In Finland - WorldAtlasទោះយ៉ាងណា អ្វីដែលធ្វើឱ្យប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសមានក្តីសុខបំផុត បើតាមអ្នកជំនាញពីសាកលវិទ្យាល័យអាល់តូ ប្រទេសហ្វាំងឡង់ និយាយថា វាមកពីកត្តាជាច្រើនយ៉ាងដូចជា ប្រព័ន្ធសុខុមាលភាពដែលជួយពលរដ្ឋក្នុងប្រទេសនេះមានអារម្មណ៍ថា ពួកគេទទួលបានការយកចិត្តទុកដាក់ ។ ចំណែកប្រទេសថៃវិញជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងចំណោម១៣៧ប្រទេស ហើយថៃទទួលបានពិន្ទុតិចបំផុត គឺត្រឹមតែ៥.៨៤៣ពិន្ទុ ។Best Places to Live in Finland | 10 Fun Cities for Expats - Life From A Bag

ក្រៅពីនេះ អ្នកវិភាគលើកឡើងថា បើទោះជាពិភពលោកជួបនឹងវិបត្តិជាច្រើនលើកក្តី រួមទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ប៉ុន្តែមនុស្សនៅទូទាំងពិភពលោក ពេញចិត្តនឹងជីវិតរបស់ពួកគេចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ៕ ប្រភព ៖ khaosod