Home ព័ត៌មានអន្តរជាតិ មហាជនផ្ទុះប្រតិកម្ម ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដាក់រូបប្រាសាទអង្គរវត្តនៅក្នុង Poster រឿងថ្មី

មហាជនផ្ទុះប្រតិកម្ម ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដាក់រូបប្រាសាទអង្គរវត្តនៅក្នុង Poster រឿងថ្មី

110
0

មិនមែនជាលើកទី១មួយទេដែលរឿងភាគថៃមួយចំនួនបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជាទៅដាក់ក្នុងផ្ទាំង Poster រឿងថៃក្រោមរូបភាពច្រលំម្តងហើយម្តងទៀតដោយមិនចេះអៀនខ្មាស។ ជាក់ស្តែង ថ្មីៗនេះមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដែលបានយកប្រាសាទអង្គរវត្តទៅដាក់នៅក្នុងផ្ទាំងរូបភាពរឿងបុរាណថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrduvu28lGZZ1Z4a25b1Rr5Oh5q0j4NndpU4XBpmr_asJswKvemppx6LIge3pVe_De42_gfKjrbcOIE9NSNnGvjhHBdmCwQIcPCeLc_dpOo6O5AQAwInPMqlGQPiJGBO8a-oJSgvUqU-Jhm_cUWdCOMPUV1e6jPy77AWZDsB4_1fQlqqo1gDMvSCVW/s900/337125899_3587044374869741_8355295040629818068_n.jpg

មិនដឹងថាជាចេតនា ឬមានការភាន់ច្រឡំនោះទេព្រោះមិនមែនរឿងដំបូងឡើយដែលផលិតករថៃមានចិត្តយករូបប្រាសាទអង្គរវត្តសម្បត្តិបេតិកភណ្ឌរបស់ប្រទេសកម្ពុជាយកទៅដាក់នៅផ្ទាំង Poster រឿងថៃម្តងហើយម្តងទៀត ពេលប្រជាជនកម្ពុជាផ្ទុះប្រតិកម្មខាងភាគីថៃបានត្រឹមចេញមុខសុំទោសដោយលើកហេតុផលថាគ្រាន់តែជាការយល់ច្រឡំ និងបានដករូបប្រាសាទអង្គរវត្តវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRm6XJS-ONBYYnNd7XVkeJ6XuRYBiYYu-PUv3jLSRjDd1V1TfrxsbHvTkiBA91VR41a0JS53z5FjmZCJbBq1ja0BJfBxjN2jP3ZSNvRvyyygbY31b9yu5SI7_DqOlO-UAy0x_wFZqg2D-lcWB0brao5CFIQeQuGETTX_MGCvqB5PEaF9grBv9v2Lg/s900/337008763_934678394441875_5586496384643688524_n.jpg

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះស្រាប់តែទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ បានបង្ហោះរូបភាពប្រម៉ូតរឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «ភេត្រានិរមិត (เภตรานิรมิต)»ដែលជាខ្សែរឿងបែបឆ្លងភព មានតួស្រីឆ្លងទៅកាន់រជ្ជកាលទី៣នៃក្រុងរតនកោសិន្ទ្រដែលសម្តែងដោយតួឯកស្រីល្បីឈ្មោះ Mookda Narinrak និងតួឯកប្រុស Mike Pattaradet ។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម និងមានចង្ងល់យ៉ាងខ្លាំងនោះ ហេតុអ្វីបានជារឿងថ្មីនេះ បានយកប្រាសាទអង្គរវត្តរបស់ខ្មែរមកធ្វើ background poster ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHBsxlkbalipV-yUNqF_6CD8Y3s2aZUHgxy4RLXZMHrbckEx3ueGwQjqXmf6ZXUOAdoMS1FI8IyLt7cyVbny6urrjq187zmGywpzfE8D1DTVbc4AQkQfaXM1yN-aOmj3wsSphxOBByUp2_L7vWRazjpkEBAbFr8O4u4zlkOUq1GIFvnWKuOwelvi2/s960/337039747_3813255718901489_1038545365937358779_n.jpg

ការយកប្រាសាទអង្គរវត្តរបស់ខ្មែរយកទៅដាក់ក្នុងរឿងភាគថៃម្តងហើយម្តងទៀតនេះ មហាជនក៏បានលើកឡើងដែលថា នេះជាចេតនារបស់ផ លិតករថៃដែលចង់ឱ្យជនបរទេសគិតថាប្រាសាទអង្គរវត្តជារបស់ថៃ។
គួរបញ្ជាក់ផងដែរថា កន្លងមកផលិតករថៃក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៥ និង ប៉ុស្តិ៍លេខ៣ សុទ្ធតែមានយកប្រាសាទអង្គរវត្តរបស់ខ្មែរយកទៅដាក់ក្នុង Poster រឿងរបស់ខ្លួន តែពេលមានប្រតិកម្មពីប្រជាជនកម្ពុជាពួកគេបានដករូបភាពប្រាសាទអង្គរវត្តចេញវិញ។
យ៉ាងណារឿងថ្មីនេះ មហាជនកំពុងរង់ចាំយ៉ាងអន្ទះសារថាភាគីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដោះស្រាយយ៉ាងណា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfT5HS-Te3BFmtw4K4oYuTSU0T7XoeXczpejGPSAYSy7Id36Chs_2Lr6R44Q6CDuEuF9kXLwvJTzTDE6Dm69Lpg6yIWVtzW4yHiVbb2hpQz6ugtrxTRBrPfWGp3CdA081s5onrVhI9fWfG5QAm2ctwO_LAZSckcJwi8XtpGMYX5zos9aEm-jQYc9EZ/s960/337243731_1294033004796934_340583119541321521_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwof9H2Bqy7PPI5KnJvzCfWYqu67vqc_AzYjTd8KgR8ERmZmWKe3XDGl7XwjJKTlh9SD7U8WLwSd-7cGSB_6NOMm1MPhhCWm3l3CA4Lvt2qB4EC-WOCn56MHAtS6-Dy0M0kqews94vPg78SGPX-rNRGK_w40ilnX3A9Mbch4rLFmziw0i3e1hbYwAj/s849/337353049_706608377910219_19518701887779477_n.jpg