ការរក្សាទុកទាំងអាហារឆៅ និងអាហារឆ្អិននៅក្នុងទូទឹកកយូរពេក ទោះបីដាក់នៅកន្លែងផ្សេងគ្នាក៏ដោយក៏អាចនៅតែមានជាតិពុលដល់បរិយាកាសក្នុងទូទឹកកកផងដែរ។ ដើម្បីជៀសវាងបាក់តេរី មេរោគ និងជាតិពុល aflatoxin ដែលបង្កគ្រោះថ្នាក់ អ្នកចាំបាច់ត្រូវយកអាហារទាំង៣មុខនោះចេញពីទូទឹកកកបន្ទាប់ពីដាក់បានមួយសប្តាហ៍។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារ៣មុខដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកកលើសពីមួយសប្តាហ៍នោះទេ ដែលអាហារទាំង៣មុខនោះមានដូចជា៖

១.ផ្លែបឺរ៖ ការទុកផ្លែប័រក្នុងទូទឹកកកក្នុងរយៈពេលយូរនឹងធ្វើឱ្យ nitrite ធ្លាក់បន្តិចម្តងៗ នៅពេលដែលកំហាប់ nitrite លើសពីស្តង់ដារ វាបង្កើនហានិភ័យនៃការបង្កមហារីក ក្រៅពីនេះ បរិយាកាសសើមក្នុងទូទឹកកកក៏អាចធ្វើឲ្យកម្រិតអាហ្វឡាតូស៊ីនកើនឡើង ពុលទ្វេដង និងមិនមានប្រយោជន៍ដល់សុខភាពនោះទេ។Benefits of avocados: 4 ways they are good for your health | CNN

២.ផ្លែឈើចម្រុះ៖ ផ្លែឈើចម្រុះ គឺជាផលិតផលអាហារដែលងាយស្រួលរកបាននៅតាមទីផ្សារ និងផ្សារទំនើបជាច្រើននៅជុំវិញយើង ដោយមិនគិតពីរដូវកាលនៃឆ្នាំនោះទេ។ ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាមិនមែនផ្លែឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ការរក្សាទុកក្នុងទូទឹកកកនោះទេ។ ការផ្ទុកផ្លែឈើក្នុងទូទឹកកកយូរពេកអាចកាត់បន្ថយភាពស្រស់នៃផ្លែឈើមួយចំនួន ដែលវាធ្វើឱ្យបាត់បង់រសជាតិ និងសារធាតុចិញ្ចឹមរបស់ផ្លែឈើ។25 Healthiest Fruits You Can Eat - Best Fruits to Eat Daily

៣.គ្រឿងទេសស្ងួត៖ គ្រឿងទេសគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃមុខម្ហូប ជាពិសេសគ្រឿងទេសស្ងួតដូចជា ម្សៅខ្ទឹម ម្សៅម្ទេស ម្សៅរមៀត ម្សៅគ្រឿងទេសប្រាំមុខ។ តាមការពិតមិនមែនគ្រឿងទេសទាំងអស់គឺសមរម្យសម្រាប់ការរក្សាទុកនៅក្នុងទូទឹកកកនោះទេ។ ការធ្វើបែបនេះនឹងធ្វើឱ្យគ្រឿងទេសងាយនឹងមានសំណើម និងលូតលាស់យ៉ាងឆាប់រហ័សនូវបាក់តេរីអាក្រក់ៗ ដែលនាំដល់ការបង្កើតជាតិពុល aflatoxin៕How Long Dried Herbs And Spices Really Last ប្រភព៖ phuntoday.com