កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យ ប្រកាសរំលាយសភារបស់ប្រទេសថៃចោល។
តាមច្បាប់របស់ប្រទេសថៃ ដំណើរការបោះឆ្នោតអាចប្រព្រឹត្តិទៅបាន ក្នុងចន្លោះពេល៤៥ថ្ងៃទៅ៦០ថ្ងៃ ក្រោយពេលរំលាយសភា។
ថៃនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ ដោយអ្នកវិភាគនយោបាយបានលើកឡើងថា វាជាការប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងរបបនយោបាយប្រទេសថៃ ដោយលោកប្រាយុទ្ធ ចាន់អូចា មកពីសម្ព័ន្ធគណបក្ស ត្រូវប្រឈមមុខជាមួយកូនស្រីលោកថៃសុីន គឺលោកស្រី Paetongtarn Shinawatra។
តាមការស្ទង់មតិក្រៅផ្លូវការមួយបានបង្ហាញថា លោកលោកស្រី Paetongtarn Shinawatra មានភាគរយខ្ពស់ជាងគេបង្អស់ ដែលនឹងអាចជានាយករដ្ឋមន្រ្តីថៃបន្ទាប់៕
ប្រភព៖ BBC










