ប្រទេសកម្ពុជា ចំណាយពេលអស់៦២ឆ្នាំចូលរួមព្រឹត្តិការណ៍កីឡាតំបន់អាស៊ាន ហៅកាត់សុីហ្គេម ទើបស្គាល់រសជាតិមេដាយមាស។

កាលនោះ នៅឆ្នាំ ២០២១ ដែលប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ ដោយកម្ពុជាបានបញ្ជូនអត្តពលិក៥៦០នាក់ទៅចូលរួម និងបានឈ្នះមេដាយមាសចំនួន៩។

ក្នុងនោះ កីឡាករ​ប្រដាល់​ទូច រ៉ាឆាន់ ​ឬ​ដែល​គ្រប់​គ្នា​ស្គាល់​​ថា​បឺត សង្ឃឹម ជា​កីឡាករ​រក​បាន​មេដាយ​មាស​ដំបូង​បំផុត​ឱ្យកម្ពុជា​កាល​​ពី​នៅ​ស៊ីហ្គេម​ឆ្នាំ​២០២១។

ក្មួយ​ប្រុស​របស់​​អតីត​អ្នក​ប្រដាល់​បឺត ខាំ​រូប​នេះ​​រក​មេដាយ​បាន​តាមរយៈ​​​ប្រភេទ​កីឡាករ Kickboxig វិញ្ញាសា​ផ្នែក​បុរស​​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ កាល​នោះ​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Arunno Sivapan ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​រំភើប​ជា​ខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjl7KqZ6RMhmYCfeygjdLhIBkJSAFIHKVJRbaXFefsd42baRhaV6WnzIVxxJURB4VGn8SB_NEQfeIEDnSc44LWGH6v7552eE1VRnOY_KH0DxkxuivYXAhE2ab7r8OcCuRUcQKmS5KXwAzC1KVsl9o_6Q2YRCY_z26-oQd2dijdKOvLez7k6NpiMHKd/s764/Screenshot%202023-03-22%20084517.jpg