Home Blog Page 1778

កងទ័ពកម្ពុជា-ចិន បើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក

0

ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះបានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroDVQ_z-TBIjz3YZj4vc9hAqBqsMhVqwwSQnjq8lSqghZtetM1yP3L0_6BzjWoGZzNTUPFL-IaJOdwPCDj15JsaGKbvgPQLkU6gHcisVGSaLRJjJonwhxS44qyU-3a2kk-iuLVYsjsLRfaxuRQsY-6fXBRlLltIKUvueuqXi83w-qAdFjdpZAVzYZ/s1007/photo_2023-03-23_09-18-29.jpg

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg66WAcLVZCO7oIbRg_2ZtSbC3_-B9l-dBdjH-fX1kq0n9UQ3Vc53twp43FdU6sRkVVCLOW0SLgNuVI44AyLJHKEvMv-mGuVkFaua6rc07OfAwDrhGC57XouX4NgL_QfOsaWQ2hMS1TEomiQ4rR3UdRksFkZndnunxFS9RTOzy7ERvUCiSJE8qtPhYX/s990/photo_2023-03-23_09-18-26.jpg

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង ដើម្បី លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង គំរាមកំហែង ដល់នរណា ឬប្រទេសណាឡើយ។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ បង្ក្រាប គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយ សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TQ80Mt856pQvRYfi2LpC8PQtEZwIq82Ysl7wY2whR4a53MAaMI4iBDJiILIzE2YXUJYhAAKp5YuRDdyahGYlw6ictqUn9QTEanGkaFC_lp3HyQDmO99OZYruNfSWIX9eQZZA7kFwlynNI_ZilRCBvj5xFxOR4oRNubxJTUlWu6h6spwJPHjItkIG/s996/photo_2023-03-23_09-18-31.jpg

ចិនពិតជាអតិថិជនដ៏សំខាន់បំផុតរបស់រុស្ស៊ី ក្នុងការទិញថាមពល និងឧស្ម័នធម្មជាតិ

0

ប្រទេសរុស្ស៊ី ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា កន្លងមក ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ គេចាត់ទុកថា នេះជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំប្រទេសទាំងពីររូបក្នុងរយៈពេល៤ឆ្នាំ ចាប់តាំងពីកើតសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ដែលបានធ្វើឱ្យមានភាពចលាចលក្នុងទីផ្សារថាមពលលើពិភពលោក និងធ្វើឱ្យប្រទេសចិនក្លាយជាអតិថិជនសំខាន់មួយដែលបានជួយទិញប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មរបស់រុស្ស៊ី ហើយការទិញផលិតផលពីរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស ។After the Xi-Putin talks, here are some takeaways : NPR

សារព័ត៌មាន Bloomberg រាយការណ៍ថា យោងតាមទិន្នន័យរបស់នាយកដ្ឋានគយប្រទេសចិនថា ចិនបាននាំចូលប្រេងឆៅ, ផលិតផលថាមពល, ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ស្មើនឹងទឹកប្រាក់៨៨.០០០លានដុល្លារអាមេរិក គិតចាប់តាំងពីកើតសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

នាយកដ្ឋានគយប្រទេសចិនបន្តថា ចិនបានជួយទិញផលិតផលនានាពីរុស្ស៊ីកើនឡើងរហូតដល់៣ដង បើធៀបនឹងកាលពីឆ្នាំ២០២២ កន្លងមក ដែលចិនធ្លាប់បានទិញផលិតផលថាមពលពីរុស្ស៊ី ស្មើទឹកប្រាក់ត្រឹមតែ៥៧.០០០លានដុល្លារអាមេរិក ។ ចំពោះព័ត៌មានថា ចិនជាអតិថិជនសំខាន់មួយរបស់រុស្ស៊ីនេះ គឺបានចុះផ្សាយមុនពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ។Natural Gas Prices Fall as Output Rises and Demand Drops on Warmer Weather  Forecast

ចិនជាប្រទេសមួយដែលបានផ្តល់ហិរញ្ញវត្ថុដល់រុស្ស៊ី តាមរយៈការជួយទិញប្រេង ឧស្ម័នធម្មជាតិ និងថាមពលនានា ដើម្បីឱ្យរុស្ស៊ីមានប្រភពចំណូលអាចធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត ហើយចិនក៏មិនចាប់អារម្មណ៍នឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីពីបណ្តាប្រទេសផ្សេងដែរ ។ ប៉ុន្តែចិនប្រកាសថា ខ្លួនប្រកាន់ជំហរកណ្តាលចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ជំនួសប្រទេសអារ៉ាប៊ីសាអូឌីត ។ លើសពីនេះ រុស្ស៊ីក៏ជាអ្នកលក់ធ្យូងថ្មទៅកាន់ទីផ្សារចិនស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយរុស្ស៊ីក៏បានលក់ឧស្ម័នធម្មជាតិរាវទៅកាន់ចិនផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី និងកាតា ៕ ប្រភព ៖ The better

កំពូលប្រទេសទាំង១០ដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣

0

តាមប្រភពព័ត៌មាន US News បានឱ្យដឹងថាមានប្រទេសចំនួន១០ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនរួសរាយច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣។ ដូច្នេះហើយប្រទេសដែលរួសរាយជាងគេទាំង១០នោះមានប្រទេសកម្ពុជាដែរឬទេ?

១.ប្រទេសញ៉ូហ្សីឡែន(New Zealand)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៩៤% ដែលគិតក្នុងឆ្នាំ២០២៣។
២.ប្រទេសអេស្ប៉ាញ(Spain)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៩៣% ដែលគិតក្នុងឆ្នាំ២០២៣។
៣.ប្រទេសអ៊ីតាលី(Italy)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៩១% ដែលគិតក្នុងឆ្នាំ២០២៣។
៤.ប្រទេសក្រិក(Greece)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៩០% ដែលគិតក្នុងឆ្នាំ២០២៣។
៥.ប្រទេសកាណាដា(Canada)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨៩% ដែលគិតក្នុងឆ្នាំ២០២៣។Meet your friendly American neighbours - USA Property Guides៦.ប្រទេសហូឡង់(Netherlands)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨៧% ដែលគិតក្នុងឆ្នាំ២០២៣។
៧.ប្រទេសអូស្រ្តាលី(Australia)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨៥% ដែលគិតក្នុងឆ្នាំ២០២៣។
៨.ប្រទេសន័រវែរ(Norway)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨៣% ដែលគិតក្នុងឆ្នាំ២០២៣។
៩.ប្រទេសហ្វាំងឡង់(Finland)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨២% ដែលគិតក្នុងឆ្នាំ២០២៣។
១០.ប្រទេសអៀរឡង់(Ireland)៖ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ច្រើនជាងគេប្រហែល៨០% ដែលគិតក្នុងឆ្នាំ២០២៣៕The world's 10 friendliest countries | Intrepid Travel Blog - The Journal

ប្រវត្តិក្បាច់គុណបុរាណខ្មែរ

0

សិល្បៈនៃការធ្វើសង្រ្គាមដែលមានប្រវត្តជាង១០០០ឆ្នាំទៅហើយ ដែលបានឆ្លាក់នៅប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ប្រវត្តិក្បាច់គុណបុរាណខ្មែរមានដូចជា (ល្បុក្កតោ, ក្បាច់គុណដំបង, បោកចំបាប់,និងប្រដាល់សេរី) ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកអំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ ដើម្បីអោយប្រិយមិត្តបានសិក្សានិងយល់ដឹងកាន់តែច្បាស់។ តើក្បាច់គុណបុរាណខ្មែរមានប្រវត្តិយ៉ាងដូចម្តេច?

១.ក្បាច់គុណល្បុក្កតោ៖ ល្បុក្កតោគឺជាក្បាច់គុណដំបូងគេដែលបានយកទៅប្រើប្រាស់ដើម្បីប្រយុទ្ធនិងសត្រូវនៅក្នុងអំឡុងសម័យអង្គរ ក្បាច់គុណនេះត្រូវបានប្រើដោយក្បាលជង្កង់ កែងដៃជើង និងក្បាលផងដែរ ហើយនិងដំបងខ្លីទុកសម្រាប់ធ្វើជាអាវុធ។ល្បុក្កតោ - Mee Chiet

២.បោកចំបាប់៖ បោកចំបាប់គឺជាកីឡាមួយប្រភេទដែលកីឡាករទាំងពីរត្រូវតែព្យាយាមបោកគ្នាទៅវិញទៅមកឱ្យដួលនៅលើដី ហើយកម្មវិធីមាន៣ទឹក កម្មវិធីនេះគឺត្រូវបានគេយកទៅប្រកួតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងថ្ងៃសម្រាកផ្សេងទៀតរបស់ប្រទេសកម្ពុជា ។ប្រណាំងជិះក្របី ជិះសេះ បោកចំបាប់និង ប្រដាល់មាន ការគាំទ្រ  ច្រើននាថ្ងៃភ្ជុំបិណ្ឌ | Sports Cambodia

៣.ក្បាច់គុណដំបងវែង៖ ក្បាច់គុណដំបងវែងគឺជាសិល្បះទាក់ទងនិងការប្រើប្រាស់ដំបងវែង ក្បាច់គុណនេះត្រូវបានដូនតាយើងយកទៅប្រើប្រាស់ដើម្បីប្រយុទ្ធជាមួយនិងសត្រូវ។ ដែលបច្ចុប្បន្នក្បាច់គុណនេះនូវតែពេញនិយមសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ការសម្ដែងក្បាច៉គុនដំបងវែង/ Khmer Bokator - YouTube

៤.ប្រដាល់សេរី៖ ត្រូវបានរៀបចំឡើងនៅលើសង្វៀន ហើយមានចំនួន៥ទឹក រួមជាមួយទឹកនីមួយៗគេសម្រាក១នាទីឬ២នាទី ។ មុនចូលប្រកួតកីឡាករទាំងពីរត្រូវតែបួងសួងរំលឹកគុណគ្រូ ហើយការប្រកួតនោះត្រូវតែមានឈ្នះចាញ់ឬស្មើគ្នា។
គួរបញ្ជាក់ផងដែរក្បាច់គុណបុរាណខ្មែរមិនមែនមានតែប៉ុណ្ណឹងនោះទេគឺមានច្រើនទៀត ដែលដិតដាមជាប់និងប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៕សិល្បៈក្បាច់គុន ឬសិល្បៈការពាររបស់ប្រជាជាតិក្នុងតំបន់អាស៊ាន

ម្ហូបអាហារនៅបង់ក្លាដែសឡើងថ្លៃ មុនពេលពលរដ្ឋតមអាហារនៅខែរ៉ាម៉ាដន

0

ប្រទេសបង់ក្លាដែស ៖ ពលរដ្ឋរស់នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសបាននាំគ្នាត្អូញត្អែរថា ពួកគេត្រូវតស៊ូយ៉ាងលំបាក ដោយសារតែរងផលប៉ះពាល់ពីអតិផរណាកើនឡើងខ្ពស់ ជាពិសេស តម្លៃម្ហូបអាហារបានឡើងថ្លៃលើសដើមក្នុងអំឡុងមុនពេលពលរដ្ឋកាន់សាសនាឥស្លាមកំពុងត្រៀមខ្លួនកាន់សីល និងតមអាហារនៅខែរ៉ាម៉ាដន ។

គេសង្កេតឃើញថា មានពលរដ្ឋជាច្រើននាក់បានតម្រង់ជួរយ៉ាងវែងនៅតាមរថយន្តដឹកទំនិញផ្សេងៗ ដែលរថយន្តទាំងនោះដាក់លក់ទំនិញដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលបង់ក្លាដែស ដូចជា អង្ករ និងម្សៅសម្រាប់ធ្វើអាហារ ។ វាជាផ្នែកមួយនៃគម្រោង Open Market Sales (OMS) សម្រាប់ជួយដល់ពលរដ្ឋបង់ក្លាដែស ដែលរងផលប៉ះពាល់ដោយសារម្ហូបអាហារឡើងថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3LKvoMgNhhfMYFaA_IGbDLxSuTnJK9ex7YEhroU5iPxS2Vhd6PHQwalAvbp2dgD-pI4EcXY11ZaJ2WJbBFw-MWkceWSuIo3HbZC3p-BuH9H6UzrrFEhx1UkbX4zSZylD8W37kux-F2wER-kS1Lb_yXQbilVWsXXG1i1SljlExCZauR3FH8L6wzz3/s1000/photo_2023-03-23_09-48-09.jpg

ចំណែកអាជីវករលក់ដូរនៅតាមផ្សារផ្សេងៗ ក៏ប្រឈមមុខនឹងបញ្ហានេះដូចគ្នាដែរ ដោយសារមិនសូវមានអតិថិជនមកទិញរបស់របរដូចពេលមុនទេ ។ អាជីវករលក់គ្រាប់ធញ្ញជាតិម្នាក់រអ៊ូរទាំថា តម្លៃម្ហូបអាហារឡើងថ្លៃទាំងអស់ ខណៈប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះ ។

គួរបញ្ជាក់ថា តម្លៃម្ហូបអាហារនៅប្រទេសបង់ក្លាដែសឡើងថ្លៃ គឺជារឿងធម្មតាមុនឈានដល់ថ្ងៃកាន់សីល និងតមអាហារក្នុងខែរ៉ាម៉ាដន ប៉ុន្តែអតិផរណាកើនឡើងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីវិបត្តិនៅលើពិភពលោក ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យតម្លៃម្ហូបអាហារកើនឡើងជាបន្តបន្ទាប់នៅប្រទេសបង់ក្លាដែស ។ លើសពីនេះ ប្រទេសនេះក៏បានប្រឈមមុខនឹងការខ្វះខាតថាមពលប្រើប្រាស់ និងរូបិយប័ណ្ណធ្លាក់ថ្លៃផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7YzehaqVvhpMDS0xd4bGGEEjk1XtZwdUqb0I0U5lbq7JyarC3Fyzhi0TWSSCo331JDCz5fAN09kucJC56etQr6pbTHHW1l4JN5B78NHWqKIO7YY6PjYf9n1ff_T5IDzo070n2PJCtD-MGWtPhoIFQXLQfpESKVm6TvW0BSSNIQZpKkBNXBIc7B2V/s768/photo_2023-03-23_09-48-08.jpg ប្រភព ៖ TNN World

តើប្រទេសលោកខាងលិចពិតជាមិនព្រមបញ្ចប់សង្គ្រាមដោយការចរចាដូចពូទីន លើកឡើងមែនទេ ?

0

ប្រទេសរុស្ស៊ី ៖ លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងក្រោយពីលោកជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថា ប្រទេសចិនបានស្នើដាក់ផែនការសន្តិភាព១២ចំណុច ដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ។ លោក ពូទីន បន្តថា សង្គ្រាមអាចបញ្ចប់ទៅបាន ដរាបណាបណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែនយល់ព្រមស្វែងរកសន្តិភាព ប៉ុន្តែរុស្ស៊ីមើលមិនឃើញថា ពួកគេយល់ព្រមចរចាបញ្ចប់សង្គ្រាមទេ ។China's Xi to meet with Putin in Moscow Monday in show of support - ABC News

ផែនការសន្តិភាព១២ចំណុចរបស់ប្រទេសចិន គឺបានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធយល់ព្រមចរចាគ្នារកសន្តិភាព និងស្នើសុំឱ្យភាគីទាំងអស់ត្រូវគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗទៅវិញទៅមក ។ ប្រទេសចិនបញ្ជាក់ថា ខ្លួននៅតែប្រកាន់ជំហរកណ្តាលចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាសង្គ្រាមដែលអូសបន្លាយនេះបាន ។White House seeks softer tone on China ahead of Putin-Xi meeting

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែននៅតែស្នើឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនជាមុនសិនបើត្រូវការចរចាសន្តិភាព ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីមិនទាន់បង្ហាញសញ្ញាថា ចង់ចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនទេ ។

ដូចគ្នានេះដែរ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យមានការឈប់បាញ់គ្នាផងដែរ មុននឹងរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ៕Ukraine-Russia war latest: Several killed in Russian drone attack on school ប្រភព ៖ Mono News

ឈ្វេងយល់! ភាពខុសគ្នារវាង IQ និង EQ

0
IQ (Intelligence Quotient) ដែល​ប្រែថា​ជា កំរិត​បញ្ញា គឺ​ជា​រង្វាស់​បញ្ញាម្យ៉ាង ។ IQ ជា​តេស្ត​ស្តង់ដា​ ដែល​មាន​ពិន្ទុ​១០០ និង គំលាត​ស្តង់ដា១៥ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ទង់​មើល​ប្រាជ្ញា​មនុស្ស ។ វា​ជា​រង្វាស់​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​ ការ​ប្រើប្រាស់​ចំណេះ​ អនុវត្ត​ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន រឺ​សមត្ថភាពក្នុង​ការ​​គិត​​ជា​អរូបី តក្កៈ និង​ការ​វិនិច្ឆ័យ​ជាដើម ។EQ vs. IQ: Which is More Important For a Leader? | by Blake Armentano | Medium
ឯ​ EQ (Emotional Quotient) ដែល​ប្រែ​ថា​ កំរិតអារម្មណ៍​ គឺ​ជា​រង្វាស់​បញ្ញានៃ​អារម្មណ៍ រឺ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ទាំង​អារម្មណ៍ និង​ចំណេះដឹង​ នៅ​ក្នុង​ជីវិត ។ វា​គឺ​ជា​វិធី​មួយ​ក្នុង​ការ​ស្ទង់​មើល​ភាព​ជោគជ័យ​របស់​មនុស្ស​ក្នុង​ជីវិត ។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង និង​ប្រើប្រាស់​ដំបូង​បង្អស់ក្នុង​ទសវត្ស​ឆ្នាំ 1980 ហើយ​វាបញ្ជាក់​ថា​ EQ មាន​តម្លៃ​ដូច​ IQ ដែរ ។ គេ​តែង​តែនិយាយ​ថា EQ នាំ​ឲ្យ​យើង​ជោគជ័យ​ក្នុង​ជីវិត ឯ​ IQ នាំ​ឲ្យ​យើង​ជោគជ័យ​ក្នុង​សាលារៀន​ ។Eq vs IQ
ទោះ​បី​ជា IQ អាច​បញ្ជាក់​ពីពាក្យ​នានា​ដូចជា ការ​រក​ហេតុផល​តក្កៈ ចំណេះ​ពាក្យ​ពេចន៍ និងសមត្ថភាព​គណិតវិទ្យា​យ៉ាង​ណា​ក៏​ដោយ អ្នក​ខ្លះ​នៅ​តែយល់​ថា​វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ក្នុង​ការ​ស្ទង់​សមត្ថភាព​ច្នៃប្រឌិត រឺ​សមត្ថភាព​អារម្មណ៍ ។ ជា​ការ​ពិត អ្នក​ជា​ច្រើន​ដែល​មាន​ IQ ខ្ពស់​គឺ​ហាក់​ដូច​ជា​មិន​សូវ​ប៉ិនប្រសប់​ក្នុង​ការ​ថែទាំ​ទំនាក់ទំនងឡើយ ។
អ្នក​គួរ​តែ​អាច​យល់​អំពី​ភាព​ខុស​គ្នា​រវាង​ EQ នឹង IQ បាន​កាន់​តែ​ច្បាស់​ជាមួយ​ឧទាហរណ៍​ខាង​ក្រោម​នេះ ៖
សេដ្ឋា​មាន​ IQ ខ្ពស់ ។ គេ​អាចមាន​ហេតុ​ផល​ត្រឹមត្រូវ ចេះ​វិនិច្ឆ័យ​ប្រកប​ដោយ​តក្កៈ និង​អាច​ផ្តោត​ខ្លាំង​ទៅ​លើ​ការងារ​ចំពោះ​មុខ ។ គេ​រៀន​ឆាប់​ចេះ​ចាំ​រហ័ស​នូវ​អ្វី​ដែល​ថ្មី ។ EQ-IQ | Ideaacademyប៉ុន្តែ​គេមិន​អើពើ​ពី​អារម្មណ៍​ខ្លួន​ឯង​ រឺ​អ្នក​ដទៃ​ឡើយ ។ បើ​ការងារ​មិន​សម្រេច​ដូច​ដែល​គេ​ចង់​បាន​នោះ​ទេ គេ​នឹង​ចាប់​ខឹង​សម្បារ ហើយ​ស្រែក​ឡួឡារ​រក​រឿង​អ្នក​ដទៃ ។ គេ​មិន​អាច​ភ្ជាប់​ខ្លួន​គេ​ទៅ​អ្នក​ដទៃ រឺ​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​នរណា​ដែល​មិន​ឆ្លាត​ខ្លាំង​ដូច​គេ​បាន​ឡើយ ។​ លើស​ពី​នោះ​គេ​មិន​យល់​ចិត្ត​អ្នក​ដទៃ​សោះ​ឡើយ ។ នេះ​កំរិត​សមត្ថភាព​របស់​គេ​នៅ​ក្នុង​ក្រុម ទោះ​បី​ជា​គេ​មាន​ IQ ខ្ពស់​ក៏​ដោយ ។Why EQ and IQ Alone May Not Be Enough | Credera

នេះ​ជា​ឧទាហរណ៏​មូយ​ដែល​បង្ហាញ​អំពី​អ្នក​ដែល​មាន​ IQ ខ្ពស់ តែមាន ​EQ ទាប ។ វា​ជា​ឧទាហរណ៏​មួយ​ដែល​ស្តាប់​ទៅ​ដូច​ជា​ការ​ពិត តែ​វា​សម្បូរ​លើស​ពី​យើងគិត​ដល់ ។ អ្នក​អាច​ដឹង​បាន​ដោយ​ធ្វើ​ការ​សង្កេត​អំពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ។

ដូច​បាន​បង្ហាញ​ក្នុង​ឧទាហណ៍​ខាង​លើ បញ្ញា​នៃ​អារម្មណ៍ ផ្គុំ​ឡើង​ពី​ធាតុ​ជា​ច្រើន​ដែល​ត្រូវការ​សម្រាប់​គ្រប់គ្រង​អារម្មណ៍​ និង​អាកប្បកិរិយា​ខ្លួន​ឯង​​ និងទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ជា​ពិសេសគឺ ការ​ស្គាល់​ខ្លួន​ឯង (Self-awareness) ការ​ដាក់​បទបញ្ជា​ខ្លួន​ឯង (Self-regulation) ការ​យល់​ចិត្ត​អ្នក​ដទៃ (Empathy) ការ​ជំរុញ​ទឹក​ចិត្ត (Motivation) និង​ភាព​ប៉ិនប្រសប់​ក្នុងចំនង​​ទំនាក់ទំនង (Adeptness in relationships) ជា​ហេតុ​ធ្វើ​ឱ្យ បញ្ញា​នៃ​អារម្មណ៍​មាន​សារសំខាន់​ណាស់​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធិភាព ជា​ពិសេស​សម្រាប់​តំណែង​កាន់​តែ​ខ្ពស់។What is the Difference Between IQ and EQ - Pediaa.Com

តែ​សូម​អ្នក​កុំ​អស់​សង្ឃឹម​ ពី​ព្រោះ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ខុស​ពី​ IQ ដែល​មិន​ប្រែប្រួល EQ អាច​អភិវឌ្ឍ​បាន​តាម​រយៈ​ការបំប៉ន និង​ការ​វឹកហាត់ ។

ដូចនេះ បើ​អ្នក​ជា​អ្នក​ដឹកនាំ​ម្នាក់​ រឺ​ក៏​អ្នក​ចង់ក្លាយ​ជា​អ្នក​ដឹកនាំ​មួយ​រូប​ដ៏​ពូកែ អ្នក​គួរ​តែ​ចាប់​ផ្ដើម​សង្កេត​មើល​ និង​អភិវឌ្ឍ EQ របស់​អ្នក​ឱ្យបាន​ឆាប់​កាល​ណា​កាន់​តែ​ល្អ៕
ប្រភព៖​ Health Line

ត្រៀម! តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់ចរន្ត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមីនា

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។Power generation surges 8% in 2021 | Phnom Penh Post

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIIzix0-QDilAAFk5j-qa949wmqaU4_h337a_3oiCKiD7SVPn3bTe-5xJeI-5O-nEe_lIW4-OKN2_CZi2jruU-ZVBq8nQGbepJ49GmhJrjvj_kBFeymDf5pDBx1xvsn3palCxYSwPfFIaF7KQ79TzFULDfi57uosHKYGsDhmNhGEQtDH4Txi2kuwW/s1280/photo_2023-03-23_08-35-36.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbeurRwNFOp2xjE-jHb4-Y6nt-ExTLOXqaX9OEhCNELLnjQcXLzIZzAhGRtaKXQ4GPZxePqgAro0D95bD5qDpPpRd-OIUIB_xq11JK6b6efCLpUr0uNudJqXG9q1SFD4TjgH4Kkosx27VfgtZMZcrFKc8ZUJYAaglaBYv3zUkjD9Wb6UIHekXZcSC0/s1280/photo_2023-03-23_08-35-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZu1Dvmsbi6Qp6s2HvviiNTsVY10Yx3vtBvJJwejjr5AXrnM_kJyvC0CBHtMTp-doUA9g48rMvkt1nnXzPzddno9rpOTYXKB9RLqmSjvfzZmvTcm0xHluqBw6LWRnGeQzek9gIymcplTiuLZNO-usc4ekfeFBoNiLaZDD6h3o6EdLae8C3YNvWYEP/s1280/photo_2023-03-23_08-35-41.jpg

ចិនរិះគន់ដំណើរទស្សនកិច្ចនៅអាមេរិករបស់មេដឹកនាំតៃវ៉ាន់

0

តៃវ៉ាន់ ៖ លោក Wang Wen Bin អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានរិះគន់យ៉ាងខ្លាំងក្លា និងបញ្ជាក់ថា ចិនប្រឆាំងយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរ មិនថាតាមវិធីណាទេរវាងអាមេរិកជាមួយរដ្ឋាភិបាលតៃវ៉ាន់ ហើយចិនប្រឆាំងនឹងដំណើរទស្សនកិច្ចមកកាន់អាមេរិករបស់មន្ត្រីតៃវ៉ាន់ មិនថាមន្ត្រីណាមួយ ឬមានលេសអ្វីផ្សេងទេ ។ លើសពីនេះ ចិនក៏ប្រឆាំងនឹងអាមេរិកផងដែរ ដែលរំលោភលើគោលការណ៍ «ចិនតែមួយ» និងទាក់ទងជាមួយមន្ត្រីតៃវ៉ាន់គ្រប់រូបភាពទាំងអស់ ។

លោក Wang Wen Bin ថ្លែងថា គម្រោងធ្វើទស្សនកិច្ចមកកាន់អាមេរិកកណ្តាលរបស់មេដឹកនាំតៃវ៉ាន់ គឺគ្រាន់តែជាលេសបាំងមុខប៉ុណ្ណោះ ប៉ុន្តែការពិត តៃវ៉ាន់ព្យាយាមបង្ហាញការគាំទ្រពីអាមេរិកដើម្បីឱ្យតៃវ៉ាន់មានសេរីភាព ហើយរដ្ឋាភិបាលចិនបានដាក់លិខិតតវ៉ាជាផ្លូវការហើយទៅកាន់អាមេរិក ។Russia is an important member of G20, no country can oust another G20  member: China's Foreign Ministry - Global Times

មុននេះ រដ្ឋាភិបាលតៃវ៉ាន់លើកឡើងថា ប្រធានាធិបតីរបស់តៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងទៅកាន់អាមេរិកចំនួន២លើក គឺនឹងទៅកាន់ទីក្រុង New York និង Los Angeles ក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាលចំនួន២ប្រទេស គឺហ្គាតេម៉ាឡា (Guatemala) និងបេលីស (Belize) ។ លោកស្រី Tsai Ing-wen នឹងធ្វើដំណើរចេញពីតៃវ៉ាន់នៅថ្ងៃទី២៩ ខែមីនា និងត្រឡប់មកតៃវ៉ាន់វិញនៅថ្ងៃទី៧ ខែមេសា ។

បើតាមព័ត៌មានផ្សាយថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy នឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ នៅពេលមេដឹកនាំតៃវ៉ាន់មកកាន់ទីក្រុង Los Angeles ប៉ុន្តែខាងតៃវ៉ាន់មិនបាននិយាយអំពីរឿងនេះទេ ។Taiwan president to visit US but no word on House Speaker meeting | Reuters

ក្នុងពេលលោកស្រី Tsai Ing-wen នឹងមកកាន់អាមេរិកកណ្តាល និងសហរដ្ឋអាមេរិកនោះ គឺជាពេលស្របគ្នាជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Yingjeew នឹងធ្វើដំណើរទៅប្រទេសចិន ចាប់ពីថ្ងៃទី២៧ មីនា ដល់ថ្ងៃទី៧ ខែមេសា ដែលជាការទៅកាន់ទឹកដីចិនជាប្រវត្តិសាស្ត្ររបស់អតីតមេដឹកនាំតៃវ៉ាន់រូបនេះ ។ អតីតប្រធានាធិបតីតៃវ៉ាន់ និងជាអ្នកនយោបាយនាំមុខនៅតៃវ៉ាន់ លោក Ma Yingjeew នឹងធ្វើដំណើរទៅចិនជាលើកដំបូងក្នុងរយៈពេល៧៤ឆ្នាំ ចាប់តាំងពីតៃវ៉ាន់បំបែកខ្លួនចេញពីចិនកាលពីឆ្នាំ១៩៤៩ ។Former Taiwan president Ma to visit China in landmark trip - TODAY

បច្ចុប្បន្ន លោក Ma Yingjeew នៅតែជាមេដឹកនាំជាន់ខ្ពស់ក្នុងគណបក្សគួមីនតាង ជាបក្សប្រឆាំងនៅតៃវ៉ាន់ ដោយលោកធ្លាប់ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៥ ប៉ុន្តែជាការជួបគ្នានៅប្រទេសសិង្ហបុរី មិនមែនចិនទេ ។ រីឯគម្រោងទៅចិនលើកនេះ នៅមិនច្បាស់ទេថា អតីតមេដឹកនាំតៃវ៉ាន់រូបនេះនឹងបានជួបជាមួយ លោក ស៊ី ជិនពីង ឬអត់ ។

គួរបញ្ជាក់ថា គណបក្សគួមីនតាង មានគោលនយោបាយគាំទ្រឱ្យតៃវ៉ាន់មានសម្ព័ន្ធភាពជិតដិតជាមួយប្រទេសចិន ។ លោក Ma Yingjeew និយាយថា វាសំខាន់ដែលតៃវ៉ាន់ត្រូវរក្សាទំនាក់ទំនងជាមួយចិន ជាពិសេស ពេលស្ថានភាពកំពុងតានតឹងរវាងចិន និងតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ ៕ ប្រភព ៖ TNN World

កំពូលតារានារី K-pop ល្បីៗទាំង១០រូបដែលពូកែរាំជាងគេក្នុងឆ្នាំ២០២៣

0

នៅក្នុងវិស័យ K-pop ប្រទេសកូរ៉េមានតារាប្រុសស្រីជាច្រើនអ្នកដែលមានជំនាញរាំត្រូវបានគេ វាស់ក្នុងតារាស្ថិតិដែលជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំនីមួយៗ។ ដោយឡែកនៅឆ្នាំ ២០២៣នេះ វិញក៏មិនខុសគ្នាទៅនឹងឆ្នាំផ្សេងៗនោះទេ ដោយថ្មីៗនេះយោងតាមប្រភពព័ត៌មាន allkpop របស់កូរ៉េបានអោយដឹងថា កំពូលតារានារី K-pop ទាំង១០រូបនេះត្រូវបានអ្នកគាំទ្របោះឆ្នោតច្រើនជាងគេក្នុងឆ្នាំ២០២៣ ដែលមានដូចជា៖

១.ចំណាត់ថ្នាក់លេខ១បានទៅ៖ LISA(BLACKPINK) ២១២៣៣ Vote ។Blackpink's Lisa Earns Her First Solo Hit In America With 'Lalisa'២.ចំណាត់ថ្នាក់លេខ២បានទៅ៖ MOMO(TWICE) ៨០០១ Votes ។TWICE's Momo talks about her "love" for Mnet's 'Street Woman Fighter'៣.ចំណាត់ថ្នាក់លេខ៣បានទៅ៖ Chaeryeong(ITZY) ៦៣៨៧ Votes ។Chaeryeong - ITZY Members Profile & Vote៤.ចំណាត់ថ្នាក់លេខ៤បាទៅលើ៖ Seulgi(RED VELVET) ៤៩៣៧ Votes ។Red Velvet's Seulgi Confirmed To Make Solo Debut | Soompi៥.ចំណាត់ថ្នាក់លេខ៥បានទៅលើ៖ Yeji(ITZY) ៤១៧១ Votes ។ITZY's Yeji to show fans her typical daily life on 'ITZY VLOG' | allkpop៦.ចំណាត់ថ្នាក់លេខ៦បានទៅលើ៖ Sinb(VIVIZ) ៣៩២៧ Votes ។SinB VIVIZ Berani Sebut Mnet Kejam, Intip 10 Potret Savagenya Bak Idol Tahan Banting៧.ចំណាត់ថ្នាក់លេខ៧បានទៅលើ៖ Chaeyeon(Soloist) ៣៣៤៧ Votes ។Lee Chae Yeon Confirmed To Make Solo Debut In October | Soompi៨.ចំណាត់ថ្នាក់លេខ៨បានទៅលើ៖ YooA(OH MY GIRL) ២៦២៣ Votes ។OH MY GIRL's YooA to make comeback as a soloist next month៩.ចំណាត់ថ្នាក់លេខ៩បានទៅលើ៖ Mimi(OH MY GIRL) ២៤៤៥ Votes ។Mimi Oh My Girl Nonstop 4K Wallpaper #6.1370១០.ចំណាត់ថ្នាក់លេខ១០បានទៅលើ៖ MINA(TWICE) ២៤១៨ Votes៕230122 TWICE Mina Instagram Update | Kpopping