លោក សួន ពិសិដ្ឋ ជាសិល្បករ ជាអ្នកនិពន្ធទំនុកភ្លេងនិងទំនុកច្រៀង បានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកដោយសង្ឃឹមថាថ្នាក់ដឹកនាំបញ្ចូលបទ «មោទនភាពជាតិខ្មែរ» មាននៅក្នុងថ្ងៃកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅសកលលោកដែលយើងគួរកុំមើលរំលង។

បទ «មោទនភាពជាតិខ្មែរ» ជាបទរបស់ផលិតកម្មរ៉ក់ ដែលបានចេញនៅក្នុងឆ្នាំ ២០០៧ ដែលជាបទពេញនិយមយ៉ាងខ្លាំង ព្រោះអត្ថន័យនិយាយពីមោទនភាពរបស់កម្ពុជាដែលបានកើតលើទឹកដីអតីតមហានគរខ្មែរ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌យ៉ាងសប្បូរបែប។ ទោះបីជាចម្រៀងនេះជាបទយូរមកហើយក្តី ប៉ុន្តែនៅតែដក់ជាប់ក្នុងចិត្តអ្នកគាំទ្រដដែលដោយសារតែមួយបទនេះពីរោះហើយក៏មានអត្ថន័យផងដែរ។លោកសួន ពិសិទ្ធ ថា ធ្វើជាមនុស្ស កុំយកខ្លួនឯងធ្វើជាធំអស្ចារ្យពេកអី គួរត្រូវចេះឲ្យតម្លៃអ្នកដទៃផង កុំមើលងាយគេ គួរតែចេះ... - សង្គម សិល្បៈ ...

ថ្មីៗនេះទៀតសោតលោក សួន ពិសិដ្ឋ ដែលជាសិល្បករមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដោយរំពឹងថាបទខាងលើនេះអាចមាននៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ លោក សួន ពិសិដ្ឋ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងមាន..! បើសិនជាអាច..សូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះជួយបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី CAMBODIA SEA Games ផង! សូមកុំបំភ្លេច ឬ បោះបង់បទបេតិកភណ្ឌរបស់ខ្មែរយើងមួយនេះចោល! បទនេះគឺនៅតែគង់ស្ថិតនៅក្នុងបេះដូងដួងចិត្តដួងវិញ្ញាណរបស់កូនខ្មែរគ្រប់ៗរូប ហើយបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅកសលលោកដែលយើងគួរកុំមើលរំលង បទនេះគឺពិតណាស់គឺបានគាស់បង្ហាញនូវដួងចិត្ត ដួងវិញ្ញាណស្មារតីរួមជាធ្លុងមួយរបស់ខ្មែរ ភាពអស្ចារ្យរបស់ខ្មែរ វប្បធម៌ អរិយធម៌ ទឹកដីសុវណ្ណភូមិ ជាតិខ្មែរ តាំងតែពីសម័យកាលភាពរុងរឿងនៃសម័យអង្គររហូតមកដល់សម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ និងមានសន្តិភាពរបស់ខ្មែរនាពេបច្ចុប្បន្នកាល!»។

លោកបន្តទៀតថា «បទ “មោទនភាពជាតិខ្មែរ” នេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៌ CAMBODIA SEA Games នេះ!។ខ្ញុំជឿជាក់ថាកូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈ ចង់ឃើញ ចង់ឮ ចង់ស្ដាប់ ក្នុងការគាំទ្របទ “មោទនភាពជាតិខ្មែរ” របស់ខ្មែរយើងនេះដូចជាខ្ញុំបាទផងដែរក្នុងការយកមកបង្ហាញក្នុងព្រឹត្តិការណ៌ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANncJINeBsr7XxDjZlv8psf3D_5WxkLhHCKzs5qtmeCG54m6-L_WSSG57eEv5ykBMgn5yr17ukS0xS1vAo89gzfLgVLDbj9EH28NSVwqOyOEBw-uf0TlcAUdFjDlFYKrNv7cyYnYahjeN3KcEr8v2HSM1yDjle4LRJymZsahqnq67DgE6W2AGCs-T/s1440/344803529_1332010534024181_2539477180430056235_n.jpgដូចបានជម្រាបជូនខាងលើនេះសូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះដល់ខ្ញុំបាទក្នុងប្រការខុសឆ្គងខ្វះខាតដោយអចេតនា ក្នុងនាមខ្ញុំបាទជាកូនខ្មែរមានដែលតំណត់ឈាមជាកូនខ្មែរមួយរូបផងដែរ! ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ ខ្ញុំមានសង្ឃឹម ខ្មែរជឿជាក់ខ្មែរ ខ្មែរជួយខ្មែរ!
អរគុណសន្តិភាព! “មោទនភាពជាតិខ្មែរ” ដោយក្ដីគោរព ស្រលាញ់ ពីខ្ញុំបាទ សិល្បករ និង អ្នកនិពន្ធខ្មែរ សួន ពិសិដ្ឋ»។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកមហាជនមួយចំនួនធំបានបញ្ចេញអារម្មណ៍រិះគន់មិនពេញចិត្តចំពោះសិល្បករខ្លះក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមដែលជ្រើសយកបទចម្រៀងមកសម្តែងពុំសូវទំនង ខណៈអ្នកខ្លះទៀតក៏បានលើកឡើងថា បទចម្រៀងខ្លះយកមកសម្តែងដើម្បីឱ្យអ្នកចូលរួមទស្សនាមានភាពសប្បាយរីករាយប៉ុណ្ណោះមុនកម្មវិធីផ្លូវការឈានមកដល់ ពោលគឺមិនមែនជាបទចម្រៀងផ្លូវការនៅក្នុងកម្មវិធីនោះទេ។

ជាមួយគ្នានេះដែរ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ខិតជិតមកដល់ដែរគឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬCambodian Pride ទៅសម្តែងក្នុងកម្មវិធីបិទការប្រកួតស៊ីហ្គេមផងដែរ៕