Home ព័ត៌មានជាតិ ឯកឧត្តម ស សុខា ស្នើសុំមតិយោបល់ក្នុងន័យស្ថាបនាលើក្រុមបាល់ទះនារីកម្ពុជា ដោយសារហេតុផលមួយនេះ

ឯកឧត្តម ស សុខា ស្នើសុំមតិយោបល់ក្នុងន័យស្ថាបនាលើក្រុមបាល់ទះនារីកម្ពុជា ដោយសារហេតុផលមួយនេះ

341
0

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើបណ្តាញសង្គមថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគក្រោយពីក្រុមបាល់ទះនារីចាញ់២ប្រកួតជាប់គ្នា។ ក្នុងនោះចាញ់ក្រុមបាល់ទះនារីហ្វីលីពីនលទ្ធផល៣សិតទល់០ និង ចាញ់ក្រុមជម្រើសជាតិបាល់ទះនារីសិង្ហបុរីក្នុងលទ្ធផល៣សិតទល់០ ក្នុងវគ្គសន្សំពិន្ទុ។ បន្ថែមពីលើនេះ ក្រុមបាល់ទះនារីកម្ពុជាទើបបង្កើតឡើង៦ខែប៉ុណ្ណោះមុនការប្រកួតស៊ីហ្គេមមកដល់។លោកស សុខា : "សូមឱ្យមានការលើកទឹកចិត្តមន្ត្រីដែលសកម្ម កុំលើកទឹកចិត្តតែបក្ខពួកខ្លួន - Rasmei Kampuchea Daily

«ជាការកត់សម្គាល់ ខ្ញុំសង្កេតឃើញបងប្អូនដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ ខ្ញុំគិតថាមតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯ មតិអវិជ្ជមាន ខ្ញុំគិតថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCU1i8-laJkPM7_lCYksDS-4lLbsKS7eZCfH4pgZSjSjJyKKPe0yqcXa-6A5Y0itVH7RRiIgnjsb9M47P_pzE9hIVu5Gh1I0VHNKbvZ0I7l0N_qZ_gUIx26XLxM9bk-pPOlkJYQy7Cnw_d5jKQnA3Qvh9wWfur8L9-tLszxbBxFElql_F41nEcvm_J/s1280/345918957_636702464971046_5254999920427896516_n.jpg

ឯកឧត្តម បន្តទៀតថា «ក្នុងនាម ថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាន ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត ខ្ញុំសូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10ut7eftqfQIx9UoJdrV8R6_xDMVtPMajDnzjQcyxFq3LP2kmC8pk7vaQuDfZoGsi4uYvw2bzQaDuSiN6Dl6BhMSCgmYMwLB9HDaGJ_ImtQuyL8U4CvN79u2ZgtTb4XqM4sN-e8LbbvOJ3-Yr5bVhl7ttohhtElyZahM9IFNMUQcBn93onhcjZNEN/s1280/345936189_631388812230608_6634726564060971106_n.jpg

ភ្ជាប់ជាមួយនេះ រដ្ឋលេខាធិការ ក្រសួងអប់រំ រូបនេះបានគូសបញ្ជាក់ទៀតថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjontwychLbE6CJtwcDQeb5bI278dPHFrA1IESDAW8IVOV-ErGIZzbZRnKjLe03zly1r-S5hkc7Ou-3Eazf94Bf0V4-Q4jWN6uBfmOgyrBH3gxCdKNatJQCUeI6I4oPtI1Bie2UG83UPou5LRS1qwr2A-5JiF9BAiu7RBSBqN4V7ZO7-qsmOp-4THkf/s1280/346270695_1240087813548940_2957095514085997309_n.jpg

ឯកឧត្តម ស សុខា បានទទួលស្គាល់ថាក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលវេលានេះ ឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ មិនអាចឈានដល់កម្រិតអាជីពនិងទទួលបានមេដាយភ្លាមៗបានទេ ដោយត្រូវការពេលវេលាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5JFj3OZJ8LZPhdzFSBSvXc6fP26mlYIOIWsBX_eObSt6aamBs_bmSvWjuRw8SCDyT9ogUaKlYddOPoo7XB2GuGK-KDRBY60m34pAMaFLPyvH9ShrcA-67xz3hyMnJ15nmE82uv7KN4cU-C9hB9Flwas8aj8dfq_ygmwUlqAAwL24pLLhOmMgbWSj_/s1280/346459804_130530433353914_8323990517692883601_n.jpg

ជាចុងបញ្ចប់ ឯកឧត្តម ស សុខា អំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និងជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាដ៏ក្មេងខ្ចី គ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យពួកគេកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព៕