Home Blog Page 1779

ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ

0

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញទទួល ស្វាគមន៍ពីលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilVAuY0B6sHNy6e_CuGU2UMtGw55NTozk4V6MlNSkyVuFatQi-Nb2BPlX79jdjSScA2hSSf-FICKQCBIJxCjz1GlxanvvZMqy9d6hrqJZy8giqhBh7yxQfB1Xi2AmvO1VscAKQ4r2ZFmPLqXel4kY58jgILyBlvAjRDTsL_kq-pK0WeSU22JQ-mm1T/s1280/photo_2023-03-23_07-20-18.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLaEuGEu0CbY_oBrQFxUo22eYFXnnCRSkMzuYOUitWMY1qoyLG50iy3_pJ8bhuOBsI82YjSCg2xrnAdLvH37ThZKwolZLgT1HB6aku0kvk3uqcvdz_Q2_ZCSXwUdOMXmLhGlBSa8p8f0TcXE4fIvTsjTWWxYVLQh4UOHPMvqSMzERJeI0yzjDq8w_v/s1280/photo_2023-03-23_07-20-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWAajTEfcMLehWBnYhnMoYjNpEpKaDFEhRJvy_ozHtJTCmitwZ7SvFcUW7pVvn8ZBjQC945RJRkGlKP4DT3_uko_mMHzxdkvOHo1r5br2qlgp9g5-bo7AvgCP-2IZBJZUYM-gDkGM4YkmD5YySfL4DcJmbz7Am3cU240o0X3aDcoRBWcTaihH1epT/s1280/photo_2023-03-23_07-20-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7HGK_k0lEww8dkII_Aif4hwokR9Pi0WuxNCPmV4embYO-nCFsRJhDJ3eIfOji3FiBB44aKjFDmydfAyyJ4lnLUSBaI7tl2brTd8o2JsnZ79LRBJ7Gq1PbdL_2zpoVCF-buBXX6zhsWYyKNwFUzdWBKnSUUBZE1onM6wCrPoFFoJRoWHyrvVjIOFd/s1280/photo_2023-03-23_07-20-21.jpg

ធនាគារជាតិ ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជនឆបោកតាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ

0

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស និង ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជនខិលខូច ឆបោកតាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។

នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួនបានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ធនាគារជាតិ​នៃកម្ពុជា​រួមចំណែក​ រក្សាបាន​នូវកំណើន​សម្រាប់​កម្ពុជា - Khmer Times

ជនខិលខូចទាំងនោះបានបន្លំយកគណនីបណ្តាញសង្គមសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បី សុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លីដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធី ទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvh38G2z7QkdWfMUh38e9NV7cmqhcdzFwc-d8Buc7QKzukUP6BRIpPyuuPxVZLRQIdm3RK_HsM9le53vb_s7Srv6TWaCtrDPBDSfSvlZ8nLPDNJAZdG7tYGLwhqt5hLgIPd5vjGtht5pZS3-i0Y1TLc_7VvhJ7iNO_RZVXzroti_FKaPR-G7KUCS0/s1280/photo_2023-03-22_16-33-10.jpg

បន្ទាប់ពីមើលឃើញ សកម្មភាពទាំងនេះ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕

TikTok ថា មិនធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ឱ្យរដ្ឋាភិបាលចិនទេ

0

សហរដ្ឋអាមេរិក ៖ CEO របស់ TikTok បានត្រៀមតវ៉ាទៅកាន់រដ្ឋសភាអាមេរិកដើម្បីបង្ហាញថា កម្មវិធីល្បីឈ្មោះរបស់ប្រទេសចិន TikTok ដែលបច្ចុប្បន្ននេះ មានពលរដ្ឋអាមេរិកប្រើប្រាស់ជាង១៥០លាននាក់នោះ មិនធ្លាប់បានបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាមេរិកទៅកាន់រដ្ឋាភិបាលចិនទេ ហើយ TikTok ក៏គ្មានថ្ងៃធ្វើបែបនេះដែរ ។

CEO របស់ TikTok បានលើកឡើងបែបនេះក្រោយពីរដ្ឋាភិបាលអាមេរិក និងប្រទេសជាច្រើនទៀតនាំគ្នាហាមឃាត់ការប្រើ TikTok ក្នុងឧបករណ៍របស់រដ្ឋាភិបាល ដោយសារពួកគេបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់នឹងធ្លាក់ទៅដល់ដៃរដ្ឋាភិបាលចិន ។Who is Shou Zi Chew? Mounting scrutiny on TikTok could put new spotlight on  its CEO | CNN Business

លោក Zhou Shou Zhi ជា CEO របស់ TikTok និយាយថា ៖ «TikTok មិនធ្លាប់បែងចែកទិន្នន័យ ឬបានទទួលការស្នើសុំពីរដ្ឋាភិបាលចិនឱ្យរាយការណ៍ទិន្នន័យពីអ្នកប្រើប្រាស់នៅអាមេរិកទេ» ។ លោកថា លោកនឹងទៅកាន់គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មនៃសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី២៣ ខែមីនា ។

លោកបន្ថែមថា ក្រុមហ៊ុនមេរបស់ TikTok ឈ្មោះ ByteDance មិនត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងទេ ហើយរដ្ឋាភិបាលចិន ក៏មិនមែនជាម្ចាស់ក្រុមហ៊ុននេះដែរ ។ លោកបញ្ជាក់ថា ៖ «ខ្ញុំសូមនិយាយរឿងនេះយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance មិនមែនជាតំណាងប្រទេសចិន ឬតំណាងប្រទេសណាមួយក្នុងពិភពលោកទេ» ។

ការប្រកាសបដិសេធរបស់លោក Zhou Shou Zhi អំពីការលួចទិន្នន័យអ្នកប្រើប្រាស់ TikTok នេះ ក្រោយពីប្រទេសនានាសម្តែងការបារម្ភថា រដ្ឋាភិបាលចិនអាចប្រមូលទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកពីក្រុមហ៊ុន ByteDance ។ ដូច្នេះ ធ្វើឱ្យសភាអាមេរិកអំពាវនាវឱ្យពលរដ្ឋខ្លួនឈប់ប្រើប្រាស់កម្មវិធីនេះ ។TikTok videos can now be 10 minutes

កាលពីសប្តាហ៍កន្លងមក មានការបារម្ភពីការលួចទិន្នន័យអ្នកប្រើប្រាស់កាន់តែខ្លាំងជាងមុន ក្រោយពីរដ្ឋាភិបាលអាមេរិកដាក់លក្ខខណ្ឌឱ្យក្រុមហ៊ុន ByteDance ដកការវិនិយោគពីកម្មវិធី TikTok បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើកម្មវិធីនេះនៅទូទាំងប្រទេស ។

ចំណែក TikTok និយាយថា ប្រទេសនានាបាននាំគ្នាហាមឃាត់ប្រើប្រាស់ TikTok នេះ ដោយសារពួកគេយល់ច្រឡំ ហើយពាក់ព័ន្ធនឹងបញ្ហានយោបាយផងដែរ ។ ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ជាង១,៥ពាន់លានដុល្លារអាមេរិកដើម្បីបង្កើនសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ក្រោមគម្រោងឈ្មោះថា Project Texas និងព្យាយាមបញ្ចុះបញ្ចូលសមាជិកសភា និងរដ្ឋាភិបាលរបស់លោក ចូ បៃដិន ឱ្យគាំទ្រគម្រោងនេះ ៕ ប្រភព ៖ The standard

រុស្ស៊ីត្រៀមទទួលភ្ញៀវទេសចរចិន ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល

0

ប្រទេសរុស្ស៊ី ៖ វិស័យទេសចរណ៍រវាងប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមងើបឡើងវិញហើយក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ។ គេសង្កេតឃើញថា មានភ្ញៀវទេសចរចិនជាច្រើននាក់បានមកកម្សាន្តនៅទីកន្លែងទេសចរណ៍ល្បីល្បាញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។

Izmailovesky ជាផ្សារមួយក្នុងចំណោមផ្សារលក់វត្ថុអនុស្សាវរីយ៍ ដែលទទួលបានការពេញនិយមខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរបរទេស និងពលរដ្ឋរុស្ស៊ីនៅទីក្រុងមូស្គូ ហើយផ្សារនេះមានលក់របស់របរជាច្រើនប្រភេទដូចជា តុក្កតា និងកាដូផ្សេងៗផងដែរ ។ តូបនានាបើកលក់តែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ ដើម្បីឱ្យអ្នកស្រុកនៅទីនេះអាចលក់របស់របរដើម្បីរកប្រាក់ចំណូលពិសេស ។ ជនជាតិរុស្ស៊ីប្រាប់ថា ពេលមកលេងផ្សារនេះ ភ្ញៀវទេសចរគួរតែយកថង់ទទេមកជាមួយដែរ ហើយពួកគេនឹងបានឃើញទំនិញជាច្រើនមុខ និងអាចតថ្លៃទំនិញបាន ។Much of tourism-reliant Southeast Asia has no plans to restrict Chinese  tourists — Radio Free Asia

Dmitry Knyazev ម្ចាស់តូបលក់វត្ថុអនុស្សាវរីយ៍កំពុងតែត្រៀមរបស់របរក្នុងតូបដើម្បីលក់ឱ្យភ្ញៀវទេសចរចិន និយាយថា គាត់បានបើកបញ្ជីរបស់ Alipay និង WeChat Pay រួចហើយ ដែលវាជាប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃរបស់ចិន ។

អាជីវកររុស្ស៊ីឈ្មោះ Victor បាននិយាយថា ជនជាតិចិនចាប់អារម្មណ៍ពីរឿងវប្បធម៌ ជាពិសេស វប្បធម៌របស់អឺរ៉ុប ហើយភ្ញៀវទេសចរភាគច្រើនចូលចិត្តការងារសិប្បកម្ម និងការគូរគំនូរ ។ ចំណែកអាជីវកររុស្ស៊ីម្នាក់ទៀតឈ្មោះ Olga ប្រាប់ថា ភ្ញៀវទេសចរចិនចូលចិត្តទីក្រុងរបស់រុស្ស៊ី ហើយពួកគេដឹងពីប្រវត្តិសាស្ត្ររុស្ស៊ី ជាពិសេស ប្រវត្តិសាស្ត្ររបស់សហភាពសូវៀតលេនីន និងស្តាលីន ។Russia holds grand ceremony to welcome return of Chinese tourists-Xinhua

គួរបញ្ជាក់ថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ពលរដ្ឋរុស្ស៊ីសង្ឃឹមថា វិស័យទេសចរណ៍ក្នុងប្រទេសរបស់ពួកគេនឹងត្រឡប់មកដូចដើមវិញ ៕Russia Attracts 1.5 Million Chinese Tourists in 2017 - Russia Briefing News ប្រភព ៖ China face

ធ្លាប់បោះបង់ការសិក្សា Sam Altman បានក្លាយជានាយកប្រតិបត្តិ Open AI មានលុយរាប់លាន

0

Open AI គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្តរបស់អាម៉េរិកដែលមាននាយកប្រតិបត្តិ(CEO)លោក Sam Altman ហើយបច្ចុប្បន្ន កម្មវិធី ChatGPT កំពុងតែមានភាពល្បីល្បាញខ្លាំងដោយមនុស្សអាចប្រើបច្ចេកវិទ្យា AI ដើម្បីបំពេញមុខងារជាច្រើន។ ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ពីកម្មវិធីនេះ អ្នកមួយចំនួនក៏ចាប់អារម្មណ៍ទៅលើលោក Sam Altman ដូចគ្នា។

លោក Sam Altman បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ មានម្តាយជាគ្រូពេទ្យជំនាញខាងសើស្បែក ហើយបានប្រើកុំព្យូទ័រដំបូងនៅអាយុ៨ឆ្នាំក្នុងគ្រួសារជ្វីហ្វ។ លោកបានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Stanford ប៉ុន្តែលោក Altman បានសម្រេចចិត្តបោះបង់ការសិក្សារបស់ខ្លួននៅមហាវិទ្យាល័យនៅឆ្នាំ ២០០៥ ក្នុងវ័យ១៩ឆ្នាំ។Sam Altman is tech's next household name — if we survive the killer robots

ក្នុងឆ្នាំដែល Altman សម្រេចចិត្តចាកចេញពីសាលា តែលោកក៏បានក្លាយជាសហស្ថាបនិក និងក្លាយជានាយកប្រតិបត្តិនៃ Loopt ដែលជាកម្មវិធីទូរស័ព្ទចល័តតាមបណ្តាញទំនាក់ទំនងសង្គមទៅហើយ។ ទោះយ៉ាងណាកម្មវិធីនេះក៏ត្រូវក្ស័យធននៅក្នុងឆ្នាំ២០១២ ដោយសារតែគ្មានភាពទាក់ទាញ។

Altman ត្រូវបានគេដាក់ឈ្មោះថាជាអ្នកវិនិយោគកំពូលដែលមានអាយុក្រោម ៣០ ឆ្នាំដោយទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ២០១៥ ជា “សហគ្រិនវ័យក្មេងល្អបំផុតក្នុងបច្ចេកវិទ្យា” ដោយទស្សនាវដ្តី Businessweek ក្នុងឆ្នាំ ២០០៨ ហើយបានចុះបញ្ជីថាជាស្ថាបនិកចាប់ផ្តើមអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងចំនោម ៥ នាក់នៅចន្លោះឆ្នាំ ១៩៧៩ និង ២០០៩ ។What is OpenAI's ChatGPT and Can You Invest? (Updated March 17) នៅខែមីនា ឆ្នាំ ២០១៩ YC បានប្រកាសពីការផ្លាស់ប្តូររបស់ Altman ទៅជាតំណែងប្រធាន ដើម្បីផ្តោតលើ OpenAI ដែលបានបង្កើតដំបូងក្នុងឆ្នាំ២០១៥ ដែលមានមហាសេដ្ឋីជាច្រើនរូបផ្តល់មូលនិធិស្រាវជ្រាវលើបច្ចេកវិទ្យា។ ក្នុងឆ្នាំ ២០១៧ នាយកប្រតិបត្តិរូបនេះបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Waterloo ។

មែនទែនទៅ Altman ជាអ្នកហូបអាហារបួសតាំងពីក្មេង ហើយលោកជាមនុស្សស្រលាញ់ភេទដូចគ្នាតាំងពីនៅវ័យជំទង់។ លោកមានទំនាក់ទំនងស្នេហាជាមួយសហស្ថាបនិកក្រុមហ៊ុន Loopt លោក Nick Sivo អស់រយៈពេលប្រាំបួនឆ្នាំ មុនពេលពួកគេបែកបាក់គ្នាភ្លាមៗបន្ទាប់ពីក្រុមហ៊ុនត្រូវបានទិញ។ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិ OpenAI មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ២ពាន់លានដុល្លារ៕What is M.Tech in Artificial Intelligence (AI)? | Emeritus India

កំពូលប្រទេសទាំង១០ដែលមានស្រីស្អាតច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣

0

ឱ្យតែស្រីស្អាត អ្នកណាក៏ចាប់អារម្មណ៍ អ្នកណាក៏ចង់ឃើញ ចង់ស្គាល់ ចង់នែបនិត្យ ថែមទាំងចង់បានមកធ្វើជាគូជីវិតទៀងផង។ យោងតាមប្រភពព័ត៌មាន Bscholarly បានបញ្ជាក់ថាមានប្រទេសចំនួន ១០ ដែលជាទីសម្បូរស្រីស្អាតច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងឆ្នាំ២០២៣។ ដូច្នេះហើយតើប្រទេសណាខ្លះដែលសម្បូរទៅដោយស្រីស្អាត?

១.ប្រទេសទួគី(Turkey)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩៧% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Hottest & Beautiful Turkish Women in 2023 - Top 10 About២.ប្រទេសប្រេស៊ីល(Brazil)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩៤% ដែលគិតត្រឹមឆ្នាំ២០២៣។HD brazil model wallpapers | Peakpx៣.ប្រទេសបារាំង(France)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩០% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Most Beautiful French Women - Hottest Women of France៤.ប្រទេសរុស្សី(Russia)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៩% ដែលគិតត្រឹមឆ្នាំ២០២៣។24 Most Beautiful Russian Women (Pics) In the World - 2023 Update៥.ប្រទេសអ៊ីតាលី(Italy)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៦% ដែលគិតត្រឹមឆ្នាំ២០២៣។Top 16 Countries With The Most Beautiful Women In The World | This is Italy៦.ប្រទេសឥណ្ឌា( India)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៣% ដែលគិតត្រឹមឆ្នាំ២០២៣។India's most beautiful women : pictures of most beautiful women 2021៧.ប្រទេសវ៉េណេស៊ុយអេឡា( Venezuela)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨១% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Hottest & Most Beautiful Women in Venezuela - Top 10 About៨.ប្រទេសអាមេរិក(USA)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨០% ដែលគិតត្រឹមឆ្នាំ២០២៣។This is the year's 'Most Beautiful' woman in the world៩.ប្រទេសស៊ុយអែត( Sweden)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៧៩% ដែលគិតត្រឹមឆ្នាំ២០២៣។What Is Sweden Women Dating Like In And How To Do That Right១០.ប្រទេសអ៊ុយក្រែន(Ukraine)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៧៧% ដែលគិតត្រឹមឆ្នាំ២០២៣៕Why Are Ukrainian Women Most Beautiful Ones In The World - Market Research  Telecast

ចិនចោទអាមេរិកថាលម្អៀងក្នុងរឿងឧបទ្វីបកូរ៉េ ពិសេសរឿងនុយក្លេអ៊ែរ

0

កាលពីថ្ងៃទី២០ ខែមីនា កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធនឹងប្រធានបទស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយនៅក្នុងកិច្ចប្រជុំនេះ មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកថា លម្អៀងក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ហើយដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ។

លោក Geng Shuang មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ គួរតែបង្ហាញសញ្ញាវិជ្ជមានរបស់ខ្លួន ដោយជំរុញឱ្យប្រទេសកូរ៉េខាងជើងយល់ព្រមចរចាគ្នា ដើម្បីធ្វើឱ្យស្ថានការណ៍នេះល្អប្រសើរឡើង ។Remarks by Ambassador Geng Shuang at the UN Security Council Briefing - CGTN

លោក Geng Shuang បានលើកឡើងថា បញ្ហាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ អាមេរិកបានហាមឃាត់ប្រទេសកូរ៉េខាងជើង ប៉ុន្តែអាមេរិកបែរជាបញ្ជូនអាវុធនុយក្លេអ៊ែរទៅឱ្យប្រទេសអូស្ត្រាលីទៅវិញ ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា អាមេរិកលម្អៀងខ្លាំងណាស់ ។

លោកក៏បានអំពាវនាវឱ្យប្រទេសនានាស្តាប់សំឡេងរបស់សហគមន៍អន្តរជាតិ និងប្រទេសនៅក្នុងតំបន់ផងដែរ ។ លើសពីនេះ លោកបានស្នើសុំឱ្យប្រទេសទាំងអស់លះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់ និងនយោបាយជាក្រុម ។ លោក Geng Shuang និយាយថា ៖ «គួរតែធ្វើតាមការសន្យាពីការបញ្ឈប់ការរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួន និងលុបចោលកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងកំណត់ទិសដៅត្រឹមត្រូវមួយដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ» ៕Trump Administration Begins Production Of A New Nuclear Weapon : NPR ប្រភព ៖ China face

បើមិនមានការប្រែប្រួល ថៃនឹងបញ្ជូនអត្តពលិកមកប្រកួតសុីហ្គេម២០២៣ ច្រើនជាងអត្តពលិកម្ចាស់ផ្ទះកម្ពុជាទៀត

0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានលើកឡើងថាគិត្រឹមថ្ងៃទី២១ ខែមីនា សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។Philippines showcases cultural heritage to kick off 30th Sea Games

ក្នុងនោះថៃគឺជាប្រទេសដែលបញ្ជូនមកច្រើនជាងគេបង្អស់ ពោលដល់ទៅ១៨៥៥នាក់ នៅលើគ្រប់ប្រភេទកីឡា លើកលែងតែវិញ្ញាសាគុនខ្មែរតែប៉ុណ្ណោះ ខណៈកម្ពុជាជាម្ចាស់ផ្ទះ បានត្រមៀអត្តពលិកចំនួន១៣១២នាក់។

បើតាមលោក ថោង ខុន តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។The Philippine Star on Twitter: "Performers grace the #SEAGames2019 opening  ceremony. | Photos via SEA Games 2019 https://t.co/z6iA1nieMO" / Twitter

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕

អីយ៉ាស់ ! តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពិតជានឹងត្រូវបញ្ចប់ដោយការចរចាមែនឬ ?

0

សហរដ្ឋអាមេរិក ៖ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកថ្លែងថា ការវាយប្រហារដោយកម្លាំងទ័ពនៅអ៊ុយក្រែន គឺមិនអាចដឹងលទ្ធផលឈ្នះ-ចាញ់ទេ ប៉ុន្តែសង្គ្រាមអាចបញ្ចប់ដោយការចរចាគ្នាដោយសន្តិវិធី ។ លើសពីនេះ លោកក៏បានដាស់តឿនអ៊ុយក្រែនថា ពលរដ្ឋអ៊ុយក្រែននឹងបង្ហូរឈាម ហើយខាតបង់ធនធានយ៉ាងច្រើនមហាសាល បើពួកគេធ្វើការបណ្តេញកងទ័ពរុស្ស៊ីឱ្យអស់ចេញពីទឹកដីអ៊ុយក្រែន ដូច្នេះ វាជារឿងពិបាកធ្វើ ។

កាលពីពេលថ្មីៗនេះ លោក Mark Milley បានផ្តល់សម្ភាសន៍ទៅកាន់ Eurasia Group Foundation ថា លោកជឿថា ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនគួរផ្តោតលើកម្លាំងទ័ពរបស់ខ្លួនទេ ហើយប្រទេសនានាគួរតែធ្វើជាអាជ្ញាកណ្តាលដើម្បីឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ការចរចាគ្នា និងធ្វើឱ្យសង្គ្រាមនេះឈានដល់ទីបញ្ចប់ ។Everything we know Gen. Milley has told the Jan. 6 panel

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក លោក Mark Milley បានថ្លែងថា ៖ «នៅថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងដឹងថា ការធ្វើសង្គ្រាមដោយប្រើប្រាស់កម្លាំងទ័ពរហូតនោះ វាជារឿងពិបាកណាស់ ហើយខ្ញុំផ្ទាល់ក៏កោតសរសើរការតាំងចិត្ត ភាពក្លាហាន និងភាពបត់បែនរបស់ជនជាតិអ៊ុយក្រែនផងដែរ ។ ប៉ុន្តែកុំភ្លេចថា ការបណ្តេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនដោយប្រើកម្លាំងទ័ពអ៊ុយក្រែននោះ វាពិបាកធ្វើណាស់ ហើយត្រូវមានអ្នកស្លាប់បន្តទៀត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។ ខ្ញុំយល់ឃើញថា ត្រូវមានអ្នកណាម្នាក់បញ្ចុះបញ្ចូលឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនព្រមចរចាគ្នា វានឹងជាវិធីមួយជួយបញ្ចប់សង្គ្រាម» ។Ukraine-Russia war latest: A million shells needed to hold off Putin's  troops

មតិយោបល់របស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក ស្របតាមអ្វីដែលខ្លួនលោកផ្ទាល់ធ្លាប់បាននិយាយកាលពីពេលមុននេះពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ។ កន្លងមក រដ្ឋាភិបាលប្រទេសជាច្រើនដូចជា តួកគីបានព្យាយាមធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះ ហើយចុងក្រោយ ប្រទេសមហាអំណាចចិនបានស្នើផែនការសន្តិភាព១២ចំណុចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវបានអាមេរិក និងប្រទេសលោកខាងលិចរិះគន់ថា ចិនគាំទ្ររុស្ស៊ីខ្លាំងពេក ។

ជាមួយគ្នានេះ ការប្រយុទ្ធគ្នានៅសមរភូមិជួរមុខនៅតំបន់ Don Bas បានធ្វើឱ្យកងទ័ពរបស់ប្រទេសទាំងពីរស្លាប់ជាបន្តបន្ទាប់ ហើយបើទោះជាប្រទេសទាំងពីរបង្កើនកម្លាំងទ័ពមកប្រឈមមុខដាក់គ្នាក្តី ក៏ពួកគេមិនអាចទទួលបានជ័យជម្នះដែរ ៕Russia's war in Ukraine: Latest developments ប្រភព ៖ mgronline

គន្លឹះទាំង៤ យ៉ាងដែលជួយសម្រកក្បាលពោះបានយ៉ាងឆាប់រហ័ស

0

ការដុះក្បាលពោះ ឬភាពធាត់ជុំវិញក្បាលពោះ អាចជារឿងពិបាកបន្តិចហើយ សម្រាប់គ្នាយើង។ មិនត្រឹមតែខូចរាង មើលទៅលែងស្អាត តែនឹងអាចមានបញ្ហាទៅនឹងជំងឺមួយចំនួនទៀត ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬបញ្ហាបេះដូងជាដើម។ យ៉ាងណាមិញ យើងក៏នៅមានវិធីការពារ និងសម្រកក្បាលពោះបានផងដែរ។ ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញថាគន្លឹះទាំង៤ យ៉ាងនេះអាចជួយឱ្យក្បាលពោះរាបស្មើ តឹងបានលឿន និងមានភាពស៊ីចស៊ី ដែលគន្លឹះទាំង៤នោះមានដូចជា៖

១.អាហារដែលមានជាតិប្រូតេអ៊ីន៖ សារធាតុប្រូតេអ៊ីន ជាសមាសធាតុចិញ្ចឹមសំខាន់ សម្រាប់តុល្យភាពគ្រប់គ្រងទម្ងន់់ខ្លួន ពិសេសត្រង់កន្លែងក្បាលពោះផងដែរ។ អាហារសម្បូរជាតិប្រូតេអ៊ីន ជួយជំរុញអ័រម៉ូន PYY ឱ្យរាងកាយឆ្អែត រក្សាសាច់ដុំ និងមិនមានអារម្មណ៍ឃ្លាននំចំណីផ្តេសផ្តាស។ អាហារពេញទៅដោយប្រូតេអ៊ីនមានដូចជា សាច់គោ សាច់ត្រី សណ្តែក ស៊ុត ទឹកដោះគោ ជាដើម។10 Best High-Protein Foods to Boost Metabolism

២.គេងឱ្យបានគ្រប់គ្រាន់៖ ពិតណាស់វិធីទាំងនេះ ថ្វីដ្បិតតែសាមញ្ញធម្មតា តែមិនគួរមើលរំលង ព្រោះការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់ ថាមពលក្នុងរាងកាយនិងមានពេញលេញ។ ដូចនេះ សកម្មភាពប្រចាំថ្ងៃរបស់យើងនិងការបន្ថែមទម្លាប់ហាត់ប្រាណផ្តោតលើវិធីសម្រកក្បាលពោះ នោះយើងនឹងអាច សម្រកក្បាលពោះ រក្សាទម្ងន់ខ្លួន និងរក្សារាងបានយ៉ាងស្អាត។Tips for getting a good night's sleep: 6 tips and tricks to sleep better | India.com៣.អាហារដែលមានសមាសធាតុ Probiotic ជំនួយ៖ Probiotic ជាប្រភេទបាក់តេរីល្អ ដែលជាជំនួយទៅដល់ពោះវៀន និងដំណើរការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ បន្ថែមសារធាតុនោះទៅក្នុងរបបអាហារ នឹងអាចជួយយើងសម្រកក្បាលពោះបានដោយមានប្រសិទ្ធិភាព។ សារធាតុទាំងនោះមាននៅក្នុងអាហារប្រចាំថ្ងៃមួយចំនួនដូចជា ទឹកដោះគោជូរ (យ៉ាអួរ) គីមឈី ជ្រក់ជាដើម។10 Foods with Natural Probiotics - Clean Eating Kitchen

៤.តែបៃតង៖ ទឹកតែបៃតង មិនត្រឹមតែជាភេសជ្ជៈពេញនិយម ថែមទាំងជាភេសជ្ជៈល្អសម្រាប់សុខភាព ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់។ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម (EGCG) ដែលជំរុញមេតាប៉ូលិស ធ្វើឱ្យដំណើរការរំលាយអាហារបានស្រួល ព្រមទាំងជួយឱ្យយើងស្រកក្បាលពោះ ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំតែបៃតង បូកផ្សំ និងទម្លាប់ធ្វើលំហាត់ប្រាណសម្រកក្បាលពោះជាប្រចាំ នឹងជួយឱ្យគោលដៅសម្រកក្បាលពោះមានប្រសិទ្ធិភាពយ៉ាងរហ័ស៕Everything You Need To Know About Using Green Tea For Acne | Be Beautiful India

ប្រភព៖phuntoday.com