Home Blog Page 1777

តើភពមួយណាដែលចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ?

0

នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលតូចជាងគេគឺភពពុធ និងភពដែលធំជាងគេគឺភពព្រហស្បតិ៍ ។ ដូច្នេះហើយតើភពមួយណាដែលចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ?Solar System - Wikipedia

ប្រហែល ៥ ពាន់លានឆ្នាំមុន ព្រះអាទិត្យបានចាប់ផ្តើមបំលែងអ៊ីដ្រូសែនទៅជា អេលីយ៉ូម នៅក្នុងស្នូលរបស់វា ដើម្បីក្លាយជាផ្កាយពេញលក្ខណៈ។ នៅជុំវិញព្រះអាទិត្យគឺជាថាសនៃរូបធាតុ ជាចម្បងអ៊ីដ្រូសែនពី nebula ដែលបង្កើតជាព្រះអាទិត្យ។ អន្តរកម្មនៅក្នុងថាសនេះបង្កើតជាភាគល្អិតនៃទឹកកក និងធូលី ដែលបន្តលូតលាស់ និងមានអន្តរកម្មជាមួយភាគល្អិតផ្សេងទៀត។ ម៉ាស់ឧស្ម័ននៃអង្គធាតុរាវក៏ចាប់ផ្តើមបំបែកចេញពីកន្លែងដែលនៅសល់ បន្ទាប់មកភពនានាក៏បានបង្កើតឡើងជាបណ្តើរៗ។NASA's Juno Mission Reveals What's Beneath Jupiter's Pretty Clouds - The  New York Times

ដូច្នេះហើយភពដំបូងបំផុតដែលកើតប្រហែល ៣ លានឆ្នាំមុននៃប្រព័ន្ធព្រះអាទិត្យនោះ គឺភពព្រហស្បតិ៍។ ភពព្រហស្បតិ៍មានថាមពលខ្លាំង និងមានទំហំធំ ជាងភពដទៃទៀត ភពព្រហស្បតិ៍មានម៉ាស ៣១៨ ដងនៃភពផែនដី។ គន្លងរបស់ភពព្រហស្បតិ៍ មិនមែនជាចំណុចកណ្តាលនៃព្រះអាទិត្យនោះទេ ប៉ុន្តែវាស្ថិតនៅខាងក្រៅនៃផ្ទៃ។ ដូច្នេះហើយ ភពព្រហស្បតិ៍ ក៏មិនមានគោចរជុំវិញព្រះអាទិត្យដែរ។
បន្ទាប់ពីភពព្រហស្បតិ៍ ភពសៅរ៍ក៏ចាប់ផ្តើមអភិវឌ្ឍផងដែរ ក្រោយមកទៀតបានមកដល់ភព Neptune និង Uranus រហូតមកដល់ភពផែនដី៕Solved: A 50-year mystery about Jupiter - Big Think ប្រភព៖vnexpress

ហេតុអ្វីអ្នកឃោសនារកសំឡេងឆ្នោតនៅថៃត្រូវសំពះឆ្កែ ?

0

ប្រទេសថៃ ៖ ជនបរទេសជាច្រើននាក់បាននាំគ្នាសួរ ខណៈពួកគេមិនយល់ថា ហេតុអ្វីបានជាជនជាតិថៃត្រូវសំពះឆ្កែដែរ ? ហើយជនបរទេសទាំងនេះបានសូមឱ្យពលរដ្ឋថៃពន្យល់ប្រាប់ពួកគេ ។ ក្រោយពីជនបរទេសបង្ហោះរូបអ្នកឃោសនារកសំឡេងឆ្នោតនៅប្រទេសថៃលើកដៃសំពះឆ្កែ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅថៃចូលមកបញ្ចេញមតិយ៉ាងច្រើន ។

គេសង្កេតឃើញថា ក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសថៃ មានបេក្ខជនមកពីគណបក្សផ្សេងៗដើរមកឃោសនារកសំឡេងឆ្នោតតាមផ្ទះពលរដ្ឋ ។ ដូច្នេះ នៅពេលចុះមកតាមភូមិ បេក្ខជនម្នាក់ៗបានបង្ហាញឥរិយាបថសុភាពរាបសារ ប៉ុន្តែពេលខ្លះគេឃើញថា ពួកគេសម្តែងចរិតស្លូតបូតជ្រុលពេក រហូតដល់ធ្វើឱ្យជនបរទេសងឿងឆ្ងល់ ។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មានជនបរទេសម្នាក់បានបង្ហោះសារនៅលើគេហទំព័រ reddit ព្រមទាំងបង្ហោះរូបរបស់បុរសឃោសនារកសំឡេងឆ្នោតមកពីគណបក្សនយោបាយមួយ ដែលបុរសនេះបង្ហាញកាយវិការស្រដៀងគ្នានឹងការលើកដៃសំពះឆ្កែ ។ ជនបរទេសខាងលើសរសេរថា គាត់មានអារម្មណ៍ឆ្ងល់ជាខ្លាំង ហើយចង់បានការបកស្រាយថា ហេតុអ្វីបានជាបុរសមកឃោសនារកសំឡេងឆ្នោតធ្វើបែបនេះ ?

ចំណែកអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃបានបញ្ចេញមតិជាច្រើន អ្នកខ្លះប្រាប់ថា វាជារឿងកំប្លែងសម្រាប់នៅអំឡុងពេលមុនការបោះឆ្នោត ដែលបេក្ខជនទាំងឡាយត្រូវធ្វើខ្លួនឱ្យសុភាពជាមួយគ្រប់គ្នា និងគ្រប់ឋានៈទាំងអស់ ដើម្បីទិញទឹកចិត្តពលរដ្ឋឱ្យបានច្រើនបំផុត ។ ចំណែកអ្នកខ្លះទៀតនិយាយលេងសើចថា គាត់ធ្វើបែបនេះ ប្រហែលជាកុំឱ្យឆ្កែខាំគាត់ ។

ពលរដ្ឋថៃខ្លះនិយាយថា ក្នុងរដូវកាលរកសំឡេងឆ្នោត អ្នកមកឃោសនាតែងតែសុភាពជ្រុល រហូតដល់ពួកគេលើកដៃសំពះគ្រប់គ្នា រួមទាំងឆ្កែផងដែរ ។ ចំណែកអ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតថា វាជាការគោរពដល់សត្វទាំងអស់ និងគួរឱ្យអស់សំណើច ៕ ប្រភព ៖ khaosod

១ គ្រាប់តែតចូលទីឥណ្ឌូនេស៊ីយប់មិញ កីឡាករ ស៊ិន សុវណ្ណមករា បាន១ ម៉ឺនដុល្លារ

0

ក្រុមជម្រើសជាតិកម្ពុជាបានហាលអាវត្រឹមវគ្គ​សន្សំពិន្ទុកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ក្រោយចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១ ។ឯកឧត្តមហោ ណាំហុង៖កម្ពុជាគាំទ្រពេញទំហឹងចំពោះច្បាប់សន្តិសុខជាតិរបស់ចិនទាក់ទងនឹងហុងកុង - សុីសុីថាមស៍

មួយគ្រាប់នៅក្នុងការប្រកួតនោះ ធ្វើបានដោយខ្សែបម្រើការពារ សុិន សុវណ្ណមករា នៅនាទី៤៥+១។  ក្រោយរកបានគ្រាប់បាល់មួយគ្រាប់ជូនជាតិកាលពីយប់មិញ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា។May be an image of 3 people, people playing football, people playing soccer and text

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បើទោះបីកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ីបានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូលនៃស៊ីហ្គេម ២០២៣៕

សាំងធម្មតាចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតចុះថ្លៃ១៥០រៀល

0

តម្លៃប្រេងនៅកម្ពុជាចុះថ្លៃជាបន្តទៀតដោយតម្លៃសាំងធម្មតាចុះថ្លៃ១០០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតចុះថ្លៃ១៥០រៀលក្នុង១លីត្រ បើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdFfHHNg-OektqfdJfPUq2N4AKdfD-wm9AJEYEXZXEucM-Jnx_ImBnrLKAE9pUfKcyrrXWOkq_Wgb5_wNImFFEXwwXJGpBowOPaeoyDN3LJJyti3v08_8YyAEzRXRT3jpQ2OVLtElUhIBkvI2K4CL1H00TLzx9FT91qdUJpUEMMM-Lo8m5acIVqIU/s1280/photo_2023-05-11_11-06-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfkyeNgUKgXfACo1biX6Z2CO8wmxSBgeuwQ5Nw1n17-awO9jlbqYa35LQys3PBeBqyDARD0zbRbutBv04i9Le4vXV4opTpdEcdW3_JCWF4mJ0Q80evZ42DgwD5oELRoeAiKBojpCp00HcaOmRddGBhqCHECzb5U4JkFW_1UELcch14ZrP8LfYjWSTV/s1280/photo_2023-05-11_11-06-03%20(2).jpg

ឈិនឡុង មិនប្រើបណ្តាញសង្គម ព្រោះមិនចង់ខ្ជះខ្ជាយពេលវេលា ខណៈយកពេលធ្វើរឿងផ្សេងដែលមានប្រយោជន៍

0

តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Jackie Chan ឬ ឈិន ឡុង បានលើកឡើងនៅក្នុងបទសម្ភាសមួយថា លោកមិនមានបណ្តាញសង្គម Wechat នោះទេដែលខុសពីមនុស្សភាគច្រើនព្រោះលោកសង្កេតឃើញថា មនុស្សមួយចំនួនធំ ជាពិសេសយុវជនបានខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខណៈលោកសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិតរឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ និងធ្វើការលើជំនាញក្បាច់គុនរបស់លោក។Jackie Chan bows out of action film career | CBC News

ថ្មីៗនេះតារាសម្តែង ឈិនឡុង មានវ័យ ៦៩ ឆ្នាំបានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកមួយរបស់ពិធីករចិន Lu Jian ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់លោកមានចំណងជើងថា «Ride On» ។ ក្នុងបទសម្ភាសនោះ តារាសម្តែងរូបនេះ បានឱ្យដឹងថា តួអង្គនៅក្នុងរឿងថ្មីនេះប្រៀបដូចជាជីវិតពិតរបស់លោកដែរគឺ ជាមនុស្សឧស្សាហ៍ព្យាយាម ផ្តោតលើការងារជាចម្បង ថែមទាំងជាមនុស្សមិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃ។
ឈិន ឡុង បានសារភាពក្នុងកិច្ចសម្ភាសថា លោកពិបាកនិងជជែកជាមួយក្មេងបច្ចុប្បន្នណាស់ ជាក់ស្តែងអំឡុងពេលថតខ្សែភាពយន្តលោកមិនយល់ពីក្មេងៗកំពុងនិយាយគ្នាឥឡូវនោះទេ ដោយលោកមិនសូវយល់ទាក់ទងនឹងពាក្យពេចន៍ពួកគេនិយាយ។Jackie Chan's 'Ride On' wins second weekend at China Box Office - Lifestyle  - SAMAA

គួរបញ្ជាក់ផងដែរថា តារាសម្តែង ឈិនឡុង មិនមានបណ្តាញសង្គម Wechat នោះទេ ដែលខុសពីអ្នកដទៃ ហើយមិនប្រើកម្មវិធីផ្ញើសារដើម្បីទំនាក់ទំនងឡើយ ដោយលោកគិតថាជា “ការខ្ជះខ្ជាយពេលវេលា” ។

លោកបាននិយាយថា “ខ្ញុំមិនមាន WeChat ទេ។ ខ្ញុំបានដឹងថា [យុវជន] ខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខ្ញុំសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិត ទស្សនារឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ ចូលរួមកិច្ចប្រជុំ អានអក្សរ និងធ្វើការលើជំនាញ [ក្បាច់គុន] របស់ខ្ញុំ»៕Exploring Jackie Chan's wild long-running music career

សា.ក.សពមនុស្សរាប់សិបនាក់ត្រូវបានរកឃើញនៅក្នុងផ្នូរដែលមានអាយុកាល ៦,០០០ ឆ្នាំ

0

បរទេស៖ អ្នកបុរាណវត្ថុវិទូបានរកឃើញសាកសពមនុស្សរាប់សិបនាក់ដែលបានកប់នៅក្នុងផ្នូរបុរាណមួយដែលមានជញ្ជាំងថ្ម និងដំបូលក្នុងប្រទេសអូម៉ង់ ឧបទ្វីបអារ៉ាប់។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែឧសភា ថា ផ្ទាំងថ្ម catacombs ក្នុងខេត្ត Al Wusta គឺជាសំណង់ដែលបង្កើតដោយមនុស្សចាស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូម៉ង់ ដោយកន្លែងបញ្ចុះសពគឺជាវាលខ្សាច់ថ្មដែលមានទីតាំងនៅជិតឆ្នេរសមុទ្រ។Dozens of Headless Bodies Found in a 7,000-Year-Old Mass Grave

លោក Alžběta Danielisová អ្នកបុរាណវិទូនៅវិទ្យាស្ថានបុរាណវិទ្យានៃសាធារណរដ្ឋឆេកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឆេក (CAS) បានរកឃើញ “ចង្កោមនៃឆ្អឹង” ជាច្រើននៅក្នុងបន្ទប់បញ្ចុះសព ដោយបង្ហាញថា សាកសពរបស់អ្នកស្លាប់ត្រូវបានអនុញ្ញាតឱ្យរលួយមុនពេលដាក់ចូលទៅក្នុងគ្រីប លលាដ៍ក្បាលរបស់ពួកគេត្រូវបានដាក់នៅជិតជញ្ជាំងខាងក្រៅ ដោយអ្នកបុរាណវត្ថុវិទូគិតថាសាកសពមនុស្សរាប់រយនាក់នេះមានចន្លោះពីឆ្នាំ ៤៦០០ ទៅ ៥០០០ មុនគ.ស។Neolithic 'war trophy' grave in France reveals remains of SEVEN people |  Daily Mail Online

ក្រុមអ្នកជំនាញក៏បានរកឃើញអដ្ឋិធាតុស្រដៀងគ្នានេះនៅក្នុងគ្រីបដែលនៅជាប់នឹងគ្រីបមេ។ យោងតាមលោក Danielisová បាននិយាយថាអ្នកស្លាប់ត្រូវបានគេបញ្ចុះនៅពេលវេលាផ្សេងៗគ្នា។
ឆ្ពោះទៅមុខបន្តទៀត ក្រុមការងារនឹងអនុវត្តការវាយតម្លៃផ្នែកនរវិទ្យា និងជីវគីមីនៃអដ្ឋិធាតុ ដើម្បីស្វែងយល់បន្ថែមអំពីរបបអាហារ ចលនា និងប្រជាសាស្រ្តនៃវត្ថុដែលបានកប់នៅក្នុងគ្រីប។ ក្រុមការងារក៏សង្ឃឹមដែលថានឹងអាចរកឃើញកន្លែងតាំងលំនៅបុរាណរបស់មនុស្សជំនាន់មុន ដែលមនុស្សបច្ចុប្បន្នប្រហែលជាមិនធ្លាប់រស់នៅ៕Ancient Bones Offer Clues To How Long Ago Humans Cared For The Vulnerable |  WAMU ប្រភព៖vnexpress

តើអាចទ្រាំបន្តទៀតទេ បើជួបចរិតម្តាយក្មេកបែបនេះ ?

0

ប្រទេសវៀតណាម ៖ ស្ត្រីវៀតណាមម្នាក់បានរៀបរាប់ថា ម្តាយក្មេករបស់នាងបានប្រើនាងឱ្យលាងចាន ហើយពេលលាងចានរួច ក៏មិនឱ្យនាងសម្រាកដែរ គឺត្រូវរង់ចាំឱ្យចាន និងរបស់របរប្រើប្រាស់ទាំងអស់ស្ងួតសិន ។ ស្ត្រីរូបនេះបានសួរថា តើម្តាយក្មេករបស់នាងធ្វើហួសហេតុពេកទេ ? ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសវៀតណាមបានបញ្ចេញមតិជាច្រើន ។

កន្លងមក យើងតែងប្រទះឃើញរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងជម្លោះរវាងម្តាយក្មេក និងកូនប្រសាស្រី បើទោះជារឿងតូចតាចក្តី ប៉ុន្តែវាក៏អាចក្លាយជាបញ្ហាធំបាន ។ កាលពីពេលថ្មីៗនេះ មានស្ត្រីវៀតណាមម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងជាកូនប្រសាស្រីពៅ ដោយនាងបានរៀបការ និងចូលមករស់នៅក្នុងផ្ទះខាងស្វាមី ។ នាងបន្តថា តួនាទីរបស់នាង គឺត្រូវលាងចានពេលផ្ទះម្តាយក្មេករៀបចំជប់លៀងផ្សេងៗ ។ ម្តាយក្មេកនាង គឺជាមនុស្សល្អិតល្អន់ណាស់ រហូតដល់នាងមិនពេញចិត្ត ។

នាងរៀបរាប់ថា នៅពេលលាងចានម្តងៗ គឺត្រូវលាងជាមួយទឹកស្អាតជាច្រើនលើក ហើយក្រោយពីលាងរួចរាល់ ក៏នាងមិនអាចសម្រាកបានដែរ គឺត្រូវយកចាន និងរបស់របរផ្សេងៗទៅហាលថ្ងៃ រួចរង់ចាំឱ្យចានទាំងអស់ស្ងួតសិន ទើបនាងប្រមូលទុកដាក់ ។ ក្រៅពីនេះ ម្តាយក្មេកនាងបានរអ៊ូរទាំជាច្រើនរឿងទៀត ហើយធ្វើឱ្យនាងពិបាកចិត្តជាខ្លាំងពេលជួបមុខគាត់ម្តងៗ ។

ស្ត្រីជាកូនប្រសានិយាយថា ៖ «ខ្ញុំជាកូនប្រសាស្រីពៅ ហើយម្តាយក្មេកខ្ញុំជាមនុស្សល្អិតល្អន់ និងមានរបៀបរបបខ្លាំងណាស់ ។ បន្ទាប់ពីខ្ញុំលាងចាន និងចង្កឹះរួចហើយ ខ្ញុំត្រូវអង្គុយរង់ចាំឱ្យរបស់របរទាំងអស់នេះស្ងួតសិន ទើបប្រមូលយកទៅទុកដាក់ ។ គ្រប់ពេលដែលខ្ញុំនិយាយទៅកាន់ម្តាយក្មេក ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់» ។

រឿងរ៉ាវរបស់ស្ត្រីខាងលើបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅវៀតណាមប្រកែកគ្នាទៅវិញទៅមក ខណៈអ្នកខ្លះនិយាយថា ម្តាយក្មេកធ្វើបែបនេះបង្កការលំបាក និងដាក់សម្ពាធមកលើកូនប្រសាស្រី ។ ប៉ុន្តែអ្នកខ្លះបាននិយាយកាន់ជើងម្តាយក្មេកថា ទម្លាប់ស្អាតបាតគឺជារឿងល្អ ហើយកូនប្រសាស្រីត្រូវតែរៀនសូត្រ និងធ្វើតាម វាគ្មានខាតបង់អ្វីទេ ៕ ប្រភព ៖ khaosod

សៀង ចន្ធា ទទួលបានកាដូចុងក្រោយដ៏ស្រស់ស្អាតមួយពីលោក ហុងដា

0

មុននឹងអស់ភារកិច្ចជាមួយក្រុមគោព្រៃកម្ពុជា លោក ហុងដា បានបន្សល់ទុកស្បែកជើង Mizuno មួយគូ ដ៏ស្រស់ស្អាតឱ្យខ្សែប្រយុទ្ធវ័យក្មេងសៀង ចន្ធា។

បើតាមការបង្ហោះលើគេហទំព័រផ្លូវការរបស់សៀង ចន្ធា​បានសរសេរថា៖”អរគុណលោកគ្រូសម្រាប់ការលះបង់កន្លងមកនិង ផ្ដល់ចំណេះដឹង បទពិសោធន៍ជាច្រើនដល់ពួកខ្ញុំ ជូនពរលោកគ្រូជោគជ័យគ្រប់ភារកិច្ច #អរគុណលោកគ្រូ សម្រាប់ស្បែកជើង ១ គូនេះ។

សូមរំលឹកផងដែរថា សៀង ចន្ធា​ ក៏ជាកីឡាករខ្មែរមួយរូបក្នុងចំណោមកីឡាករខ្មែរមួយចំនួនទៀតផងដែរ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនកីឡាដ៏ធំរបស់ជប៉ុន Mizuno៕May be an image of 3 people, people playing soccer, people playing football and textMay be an image of 2 people and text

«ចុមអាអូនអត់ដេក» របស់ ជី ដេវីត វិលមកវិញ ក្រោយយូធូបរកមិនឃើញកំហុស

0

បទចម្រៀង «ចុមអាអូនអត់ដេក» របស់ ជី ដេវីត ដែលជាបទ Diss Track ជាមួយ វណ្ណដា នៅលើឆាណែលយូធូបរបស់លោកបានវិលត្រឡប់មកវិញហើយក្រោយពីបាត់មួយរយៈដោយតារាចម្រៀងល្បីឈ្មោះរូបនេះធ្លាប់បានប្រាប់ថាបទនេះមានអ្នក Report ទៅម្ចាស់ដើម ខណៈយូធូបរកមិនឃើញកំហុស។May be an image of 1 person and standing

គេចាំបានថា កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅនេះ តារាចម្រៀង ជី ដេវីត បានចេញមកបង្ហោះសារប្រាប់ពីមូលហេតុដែលបទចម្រៀងមួយបទមានចំណងជើងថា «ចុមអាអូនអត់ដេក» បាត់ចេញពីលើឆាណែលយូធូបដោយសារតែមានការ Report ទៅម្ចាស់ដើម ទាក់ទងទៅនឹងកម្មសិទ្ធិបញ្ញាផ្នែកខ្លះនៃ Loops ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fEjwpUL-0pqkdZHU1XegNvsVjW1hOHXPvACnyu_IqR0lXcNq960qIE2pTQALnozKfiedu87s94eGeAqSbrl2Y7sOSTNTXn2ADEnlD9WYtlBHh4asSHWpsDs6cAw5SsOpezg7i9M7iK1qcHgCkjlomEfY2zDNeJY8q-P3Y2wT4q20FcnLedNAqRTn/s960/photo_2023-05-11_09-07-15.jpg

ទោះជាយ៉ាងណា ក្រោយពីបទចម្រៀងខាងលើបាត់ពីក្នុងឆាណែលយូធូបប្រមាណ២០ថ្ងៃ ពេលនេះបទចម្រៀង «ចុមអាអូនអត់ដេក» របស់ ជី ដេវីត បានវិលត្រឡប់មកវិញហើយ ក្រោយពីយូធូបរកមិនឃើញកំហុសទៅលើបទចម្រៀងមួយនេះ។ នេះបើតាមការចែករំលែកពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហោះនៅលើបណ្តាញសង្គមដោយ តារាចម្រៀង ជី ដេវីត ទទួលបានភាពស្អាតស្អំវិញហើយ។

គួរបញ្ជាក់ផងដែរថា បទ «ចុមអាអូនអត់ដេក» នៅលើឆាណែលយូធូបមកទល់ពេលនេះមានអ្នកស្តាប់ជាង៨លានដង ក្រោយពីទម្លាក់ជាង៦ខែ ដែលជាបទ Diss Track ក្រោយពី វណ្ណដា ទម្លាក់បទ «J+0 II » ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmdI0mUCZ4oFi4S06-jbwN1DbbdCcdN5y_aghwFUmwU4j1btVslU9N8beHUrdnpWdPLLoAzzv1pgCBVOm0MdbrOTV0FPMI1Wq-gv57y8yADt0DXllhtkQF9fk_G3mhSSwuPetQCJHIHOHEteMTtH0LElmRSbt3R-oS6grzWrgkmuSC2yg4ajgb_cu3/s1280/maxresdefault.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5IHYZ4i5mOfcqvjOS-fMdVEZzDk5jX6N3bxlvBNSZGy2A6cnt-4s_mvBoLboCAmJ6-bUNeqt-CMdFz8P8dOAbW-0WgpXq1U_46kJ2Id7d-mB4eemolSMhFzOpeCllZC0WJBkZ5aRA49Fyg8uODvxbz3QcYk_oX74uRO7LeKiJn2xEU6S0Ac51Yuv/s1304/342338357_6090885944360308_931262815731340854_n.jpg

មួយគ្រាប់យប់មិញរបស់ សុិន សុវណ្ណមករា ផ្ញើជូនអ្នកមានគុណ២រូប

0

កាលពីយប់មិញក្រុមគោព្រៃកម្ពុជា បានទទួលបរាជ័យក្រោមថ្វីជើងឥណ្ឌូនេសុី នៅក្នុងលទ្ធផល២-១ ដែលធ្វើឱ្យកម្ពុជា បានបាត់បង់ឱកាសឡើងទៅវគ្គបន្ត។May be an image of 1 person, playing soccer, playing football and text that says 'f @CAMSPORTS Smart Pay CAMSPORTS'

មួយគ្រាប់របស់កម្ពុជាតទល់នឹងឥណ្ឌូនេសុី ធ្វើបានដោយខ្សែបម្រើការពារដ៏ឆ្នើមកីឡាករ សុិន សុវណ្ណមករា នៅនាទី៤៥+១ ដែលពេលនេះធ្វើឱ្យកម្ពុជាតាមស្មើពីក្រោយ១-១។ ក្រោយស៊ុតបានតាមស្មើកីឡាករសុិន សុវណ្ណមករា  បានលើកឡើងថា៖” មួយគ្រាប់នេះ ផ្ញើជូនម៉ាក់យាយ និងអ៊ុំ ដែលបានចែកឋានទៅ ខ្ញុំនឹកនាក់ទាំងពីរណាស់”។

សូមរំលឹកផងដែរថា កីឡាករសុិន សុវណ្ណមករា  គឺជាខ្សែបម្រើការពារ ដែលបច្ចុប្បន្នប្រកបអាជីពក្រុមវិសាខា នៃលីគកំពូលកម្ពុជា៕May be an image of 1 person, sleepwear and text