Home Blog Page 1773

បើទោះមានផ្ទៃពោះ៨ខែ ក៏កូនស្រីលោកថាក់សុីន នៅតែចេញមុខធ្វើយុទ្ធនាការបោះឆ្នោត ប្រជែងជាមួយលោកប្រាយុទ្ធ

0

កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ សុីន លោកស្រី ប៉េតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) បានចេញធ្វើយុទ្ធនាការសម្រាប់គណបក្សប្រឆាំងរបស់ខ្លួន ទាំងដែលខ្លួនកំពុងមានផ្ទៃពោះ៨ខែ។Thaksin: “If Paetongtarn Becomes PM, She Will Do Better Than Me"

បច្ចុប្បន្នលោកស្រី ប៉េតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) ជាបេក្ខភាពឈរឈ្មោះឱ្យគណបក្សភឿថៃ ដែលត្រូវបានមហាជនមើលឃើញថា លោកស្រីអាចនឹងផ្តួលរបបយោធារបស់លោកប្រាយុទ្ធ ចាន់អូចាបាននាថ្ងៃបោះឆ្នោតសកលរបស់ថៃ នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។Thailand politics: 4 ways Prayuth Chan-ocha's suspension might play out |  South China Morning Post

តាមការស្ទង់មតិក្រៅផ្លូវការមួយបានបង្ហាញថា លោកលោកស្រីប៉េតុងតាន មានភាគរយខ្ពស់ជាងគេបង្អស់ ដែលនឹងអាចជានាយករដ្ឋមន្រ្តីថៃបន្ទាប់។

បើតាមរំពឹងទុកពីក្រុមគ្រូពេទ្យ បានឱ្យដឹងថាលោកស្រី អាចនឹងផ្តល់កំណើតឱ្យកូនរបស់លោកស្រី មុននឹងដំណើរការបោះឆ្នោតមកដល់៕Former Thai PM's Daughter Launches Populist Opposition Campaign – The  Diplomat

ព្រែកទាល់ ជាដែនជម្រកសត្វស្លាបដ៏ធំបំផុតរបស់កម្ពុជា

0

បាត់ដំបង៖ ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។ព្រែកទាល់ តំបន់ទេសចរណ៍ជីវចម្រុះនៅមាត់បឹងទន្លេសាបនៅតែទាក់ទាញអ្នកទេសចរ

នៅក្នុងចន្លោះខែ ធ្នូ ដល់ ខែ កុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីឌីឯកសារសត្វនោះផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែ កុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ ហើយលោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែ កញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។ព្រែកទាល់ – ព្រះរាជាណាចក្រកម្ពុជា

អ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ ១៥ ទៅ ២០ ដុល្លាតែប៉ុណ្ណោះ។ព្រែកទាល់ ខេត្តបាត់ដំបង - រដ្ឋបាលខេត្តបាត់ដំបង

សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី ៤៥ ទៅ ៥០ដុល្លាសម្រាប់ទូកមួយ (អាចជិះបានពី ៣ ទៅ ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី ៣៥ ទៅ ៤៥ ដុល្លាសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប(រយៈពេលប្រហែលមួយម៉ោង)។សហគមន៍អេកូទេសចរណ៍ព្រែកទាល់  ជាតំបន់រមណីយដ្ឋានទេសចរណ៍មួយដ៏សំកម្ររបស់ស្រុកឯកភ្នំ  មានការទាក់ទាញភ្ញៀវទេសចរអំពីហ្វូងសត្វស្លាបយ៉ាង ...

សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕

ចិនស្នើឱ្យអាមេរិកហាមឃាត់ការលេង TikTok ជាជាងលក់ភាគហ៊ុនចោល

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក លោក Zhou Zhou ជា CEO របស់ក្រុមហ៊ុន TikTok ប្រចាំសហរដ្ឋអាមេរិក បានត្រៀមខ្លួនបកស្រាយនៅចំពោះមុខគណៈកម្មាធិការសភា Congress អំពីករណីសភានេះកំពុងស៊ើបអង្កេតព័ត៌មានថា តើ TikTok ជាកម្មវិធីល្បីល្បាញរបស់ប្រទេសចិនបានបំពានទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកដោយសម្ងាត់ ហើយបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិនឬអត់ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក TikTok បានប្រឈមនឹងការដាក់សម្ពាធកាន់តែខ្លាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់ថា ការប្រើប្រាស់កម្មវិធីនេះមានហានិភ័យដល់សន្តិសុខជាតិអាមេរិក ។ ដូច្នេះ រដ្ឋាភិបាលអាមេរិកបានគំរាមថា នឹងហាមឃាត់ពលរដ្ឋអាមេរិកទាំងអស់ប្រើប្រាស់កម្មវិធីនេះ ក្នុងករណី TikTok មិនអាចពិសោធន៍ឱ្យឃើញថា ខ្លួនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន និងលួចយកទិន្នន័យពីអ្នកប្រើប្រាស់ឬអត់ ។TikTok CEO Is Quietly Meeting With Lawmakers Ahead Of First-Ever Testimony

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកបានស្នើសុំឱ្យក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនរបស់ខ្លួនចេញពីក្រុមហ៊ុនមេនៅប្រទេសចិន ដើម្បីបញ្ជាក់ថា មិនពាក់ព័ន្ធនឹងក្រុមហ៊ុនចិនទេ ។

ទោះយ៉ាងណា បណ្តាអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់បានបញ្ចេញយោបល់ទៅកាន់សារព័ត៌មាន CNN ថា ការដកភាគហ៊ុន ឬការលក់ភាគហ៊ុនដោយផ្ទាល់ វាមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ ខណៈរដ្ឋាភិបាលចិនសម្លឹងឃើញថា បច្ចេកវិទ្យារបស់ TikTok ធ្វើឡើងតាមលក្ខខណ្ឌលម្អិតផ្សេងៗ និងបានដំណើរការតាំងពីឆ្នាំ២០២០ មកម្ល៉េះ ។TikTok tests landscape videos in major shake-up - BBC News

រដ្ឋាភិបាលចិនគិតថា បច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួន គឺជាចំណុចសំខាន់សម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិ ដូច្នេះ រដ្ឋាភិបាលចិនអាចនឹងយល់ព្រមឱ្យរដ្ឋាភិបាលអាមេរិកហាមឃាត់ការប្រើប្រាស់ TikTok ជាជាងការលក់ភាគហ៊ុនឱ្យទៅវិនិយោគិនបរទេស ។ កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានស្នើឱ្យក្រុមហ៊ុនរឹតបន្តឹងការលក់បច្ចេកវិទ្យាទៅឱ្យជនបរទេស ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីវិនិយោគិនបរទេស ៕ ប្រភព ៖ The better

មិនទទួលទានជាតិស្ករឬជាតិផ្អែមចំនួនពីរសប្តាហ៍តើនឹងមានរឿងអ្វីខ្លះកើតឡើង?

0

អ្នកប្រហែលជាដឹងហើយថា ជាតិស្ករឬជាតិផ្អែម ដែលអ្នកទទួលទាន អាចបង្កបញ្ហាសុខភាពច្រើនបែបយ៉ាង រួមមាន ការឡើងសម្ពាធឈាមខ្ពស់ ឡើងទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់រុំថ្លើម។ ជំងឺទាំងនេះ ក៏មានពាក់ព័ន្ធទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមផងដែរ។ ប៉ុន្តែអ្នកឆ្ងល់ទេថា ប្រសិនបើអត់ញ៉ាំជាតិស្ករចំនួន ១៤ថ្ងៃ រាងកាយ និងសុខភាពរបស់អ្នកនឹងទៅជាបែបណា? តាមវេជ្ជបណ្ឌិតឯកទេសសុខភាពលោក Berg បានបញ្ជាក់ថាការមិនទទួលទានជាតិស្ករបានជះឥទ្ឋិពលខ្លះៗដល់រាងកាយដូចជា៖Assortment Of Products With High Sugar Level Stock Photo - Download Image  Now - Sugar - Food, Food, Candy - iStock

១.ប្តូរទំរង់មុខស្លីមតូចជាងមុន និងស្រកក្បាលពោះ៖ នៅពេលដែលអ្នកមិនបានទទួលទានជាតិស្ករ នោះទម្រង់មុខនិងរាងកាយរបស់អ្នកប្រែទៅជាស្គមឬតូចជាងមុន។
២.ធ្វើឱ្យរាងកាយប្រសើរជាងមុន៖ នៅពេលដែលអ្នកខ្វះជាតិស្ករនោះផ្នែកនៃរាងកាយរបស់អ្នកដូចជា ភ្នែក ខួរក្បាល ចរន្តឈាម តំរងនោមឬក្រលៀន និងមានសុខភាពល្អជាងមុន។
៣.មិនសូវនោមច្រើន៖ ការមិនញ៉ាំជាតិស្ករ នឹងជួយបំបាត់ជាតិទឹក និងខ្លាញ់ដែលលើស ដែលធ្វើឱ្យយើងមិនសូវនោមច្រើនដូចមុន។
៤.មានកម្លាំងជាងមុន ឬស្វាហាប់ជាងមុន៖ ការអនុវត្តមិនញ៉ាំជាតិស្ករ ជួយកាត់បន្ថយការរលាកសរសៃឈាម ក្នុងរយៈពេលយូរ វានឹងជួយបន្ថយហានិភ័យ ការកកឈាម ជំងឺដាច់សរសៃឈាម និងជំងឺគាំងបេះដូង-ល-។ ទន្ទឹមនឹងនេះ កោសិកាខួរក្បាលក៏លូតលាស់ បានល្អផងដែរ។
៥.មិនសូវឃ្លានច្រើនដូចមុន៖ ជាតិស្ករ ជាកត្តាបង្កឲ្យអ្នកឃ្លានអាហារ ដូចនេះ ប្រសិនបើបន្ថយជាតិស្ករ អ្នកនឹងឃ្លានអាហារតិចជាងមុន។ មូលហេតុ គឺនៅពេលអ្នកកាត់បន្ថយការញ៉ាំស្ករ កម្រិតជាតិស្ករក្នុងឈាម មានស្ថិរភាពល្អ ហើយកោសិការបស់អ្នក ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៦.មានអារម្មណ៍ល្អជាងមុន៖ ខុសពីធម្មតា ពេលនេះ អ្នកនឹងមានអារម្មណ៍ស្ងប់ជាងមុន និងស្ត្រេសតិចជាងមុន។ មុខងារនៃការគិត និងការផ្ដោតអារម្មណ៍ក៏ដំណើរការបានប្រសើរ។
៧.ស្បែកស្អាត កាត់បន្ថយមុន៖ មុននៅលើស្បែកមុខ នឹងថយចុះ ខណៈពេលដែលមុខរបស់អ្នក នឹងមានភាពស្រស់ចែងចាំង៕Seven Different Types of Sugar and How to Use Them | Fine Dining Lovers ប្រភព៖vnexpress

ឥណ្ឌាដកអាជ្ញាប័ណ្ណក្រុមហ៊ុនឱសថក្រោយពីក្មេងស្លាប់ដោយសារស៊ីរ៉ូក្អក

0

ប្រទេសឥណ្ឌា ៖ Marion Biotech ជាក្រុមហ៊ុនផលិតថ្នាំនៅប្រទេសឥណ្ឌា ត្រូវបានក្រសួងសុខាភិបាលឥណ្ឌាប្រកាសដកអាជ្ញាប័ណ្ណឈប់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ក្រោយពីក្រុមហ៊ុននេះបានផលិតស៊ីរ៉ូក្អកមានសារធាតុធ្វើឱ្យក្មេងចំនួន១៨នាក់នៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ស្លាប់បាត់បង់ជីវិត ។Uzbekistan cough syrup deaths: Manufacturing halted at Noida-based pharma  company Marion Biotech | Health and Fitness - PTC News

បើតាមការពិនិត្យឃើញថា ស៊ីរ៉ូក្អកនេះមានសារធាតុ diethylene, Glycol និង Ethylene ហើយសារធាតុ Glycol មានកម្រិតខ្ពស់ជាមូលហេតុបង្កគ្រោះថ្នាក់ដល់រាងកាយ បើគេបរិភាគវាចូលទៅអាចបណ្តាលឱ្យស្លាប់បាន ។ ហេតុនេះ ទើបក្រសួងសុខាភិបាលឥណ្ឌាបញ្ជាទៅក្រុមហ៊ុន Marion Biotech បញ្ឈប់ការផលិតថ្នាំក្អកប្រភេទនេះ ។

មុនពេលក្រុមហ៊ុន Marion Biotech ត្រូវបានក្រសួងសុខាភិបាលប្រកាសលុបចោលអាជ្ញាប័ណ្ណអាជីវកម្ម អង្គការសុខភាពពិភពលោកបានហាមឃាត់ការប្រើប្រាស់ស៊ីរ៉ូក្អកផលិតដោយក្រុមហ៊ុននេះ ដោយបញ្ជាក់ថា ស៊ីរ៉ូក្អករបស់ក្រុមហ៊ុន Marion Biotech ស្ថិតនៅក្រោមស្តង់ដារ ។ បើតាមការត្រួតពិនិត្យរបស់មន្ត្រីសុខាភិបាលឥណ្ឌាឃើញថា គំរូស៊ីរ៉ូក្អកចំនួន២២ របស់ក្រុមហ៊ុននេះ មានផ្សំសារធាតុដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងជាស៊ីរ៉ូក្លែងបន្លំ ។UP drug controller cancels license of Marion Biotech in cough syrup  adulteration - The Economic Times

គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយនាំចេញថ្នាំច្រើនបំផុតនៅលើពិភពលោក ក្នុងនោះឥណ្ឌាបាននាំចេញថ្នាំទៅកាន់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែកន្លងមក គេបានពិនិត្យមើលគុណភាពថ្នាំរបស់ក្រុមហ៊ុនឱសថជាច្រើននៅឥណ្ឌា ហើយអ្នកជំនាញបញ្ជាក់ថា ដំណាក់កាលផលិតថ្នាំអាចមិនត្រូវតាមស្តង់ដារ ។

Marion Biotech មិនមែនជាក្រុមហ៊ុនឱសថដំបូងទេនៅប្រទេសឥណ្ឌាដែលមានបញ្ហារឿងស៊ីរ៉ូក្អក កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អង្គការសុខភាពពិភពលោកបានដាស់តឿនថា មានស៊ីរ៉ូក្អកចំនួន៤ប្រភេទផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals របស់ឥណ្ឌា គឺជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងចំនួន៦៦នាក់ ។ ក្មេងនៅប្រទេសហ្គាំប៊ីមានអាការៈខ្សោយតម្រង់នោមខ្លាំង ប៉ុន្តែក្រុមហ៊ុន Maiden Pharmaceuticals បានបដិសេធនឹងការចោទប្រកាន់ខាងលើនេះ ៕ ប្រភព ៖ Mono News

កំពូលស្មាតហ្វូន Samsung Galaxy S23 Series ផ្ដល់ការកម្សាន្តគ្រប់ពេលវេលា គ្រប់ទីកន្លែងឥតដែនកំណត់…!!

0

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣៖ ម៉ោះ! អ្នកណាគេខ្លះធ្លាប់ស្រមៃចង់ប្រើ និងចង់ក្រេបយកបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបលើកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S23 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសមិនឲ្យទាស់ចិត្តតែម្តង…! ជាពិសេសគឺអ្នកចូលចិត្តធ្វើការ និងមិត្តៗយុវវ័យដែលចូលចិត្តថតរូបភាព ឬវីដេអូ លេង TikTok, IG, Game, និងលេង Facebook…តែម្តង…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiix0A8w6tcCsAlrsTWiHcbiei-l08N-d0Gz97rZmZx3NsOm48Wnj06BOh3ChE3WeALnMTvXw2-DqAoxGgCu58i3zKLuAXMPPJp59GZYg3X91C2Cl2y5Cvy3gaeyRM-QrhI4yTuARxaAeyn8UZjAQB0R6WS1W3FY04CePVA9OTHzDTKrRdx5R1GahTY/s1080/photo_2023-03-23_13-58-57.jpg

ម៉េចបានហ៊ានថាចឹង…! ព្រោះ Samsung Galaxy S23 Series ដែលក្រុមហ៊ុន សាមសុង បានដាក់លក់ពេលនេះគឺជាត្រកូលស្មាតហ្វូនដែលមានសមត្ថភាពដ៏អស្ចារ្យលើកំពូលកាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ ប្រព័ន្ធដំណើរការលឿនរលូន កម្លាំងថាមពលថ្មខ្លាំង ទំហំផ្ទុកធំ ដែលធ្វើឲ្យរាល់ការធ្វើការ និងការកម្សាន្តរបស់អ្នកកាន់តែរលូន…កាន់តែរីករាយ…!

ជាមួយនូវប៊ិចវេទិមន្ត S Pen ដែលជាជំនួយការដ៏ឆ្នើមសម្រាប់លោកអ្នក ទោះចង់កត់ត្រា កែឯកសារ ទម្លាក់ការងារ បញ្ជាថតរូប ឬវីដេអូ ឬបញ្ជាលើកម្មវិធីផ្សេងៗក៏បានយ៉ាងងាយស្រួល និងឆាប់រហ័សជាមួយនឹងប្រព័ន្ធដំណើរការល្បឿនលឿននៃបន្ទះឈីបដ៏កំពូល Snapdragon 8 Gen 2 ជំនាន់ចុងក្រោយបង្អស់…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSknr8494Vlkm7UxllnjhIv-e-hZOijo_YiU_s3G9pRpHHHndVlJNl4m4SICRiu-EpMxftk68yxrwyVtqs25qfZde80SU8jdbBiIxjx53quEQtV9KtJbGssEyoqEgyaNVqSJoGwIR-JgOC3hfS9k90EFIwKCYyZii7WUbSaOTJBcGPbQAw34FU11JH/s1080/photo_2023-03-23_13-59-00.jpg

រឹតតែអស្ចារ្យជាងនេះជាមួយនឹងមុខងារ Samsung Dex នៅលើ Galaxy S23 Ultra ដែលផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបដូចកុំព្យូទ័រអ៊ីចឹងដែរ…! មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅកាន់កុំព្យូទ័រដោយមិនចាំបាច់ប្រើខ្សែ (Wirelessly)។ លោកអ្នកអាចធ្វើការងារលក្ខណៈ Office ឫ លេងហ្គេមដោយរលូនជាមួយការភ្ជាប់ទៅនឹងដៃហ្គេមក៏បាន។

លើសពីនេះទៅទៀត Samsung Galaxy S23 Series ក៏មានមុខងារថ្មី Image clipping ជាមុខងារដែលអាចឲ្យអ្នកប្រើប្រាស់កាត់ object ដូចជា មនុស្ស សត្វ ឬ វត្ថុ ដោយគ្រាន់តែធ្វើការចុចឲ្យយូរនៅលើរូបភាពដែលចង់កែ បន្ទាប់មកវានឹងត្រូវបានដកចេញពីរូបភាពជា PNG ដែលអាចចម្លង ឬ ចែករំលែក និងអាចរក្សាទុកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluO6WP7tURjmyRe--3YmNzOg00R0K8sYUzoQjoAH0WUnTQ1Y2d_0m1_HqWlbPCAdGgOQZIr0zbabhhEh1HQm3A3fPnFQJWwtw8GWJGgo57cG445lK-PL4nDW-qBjDOOLFri1v5JmwYHaPUcIvUGVU0lE4awnRyx1EeJr7MayqAyHHF3hR-MstY_ld/s800/photo_2023-03-23_13-58-45.jpg

ជាមួយសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូននៅលើ Samsung Galaxy S23 Series (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ទោះលេងយូរយ៉ាងណាក៏មិនក្ដៅទូរស័ព្ទជាមួយប្រព័ន្ធបំភាយកម្ដៅបានល្អឥតខ្ចោះ ពិសេសថាមពលថ្មធំរហូតដល់ 5000mAh ផ្ដល់នូវថាមពលក្នុងការប្រើប្រាស់បានកាន់តែយូរ… ដែលធ្វើឲ្យរាល់ការកម្សាន្ត និងការធ្វើការកាន់តែជក់ចិត្តដិតអារម្មណ៍!

និយាយឲ្យខ្លី និងស្រួលយល់ទៅមាន Samsung Galaxy S23 Series គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! ក្រុមហ៊ុន សាមសុង គឺពិតជាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៏កាន់តែមានភាពងាយស្រួល… កាន់តែស៊ីវីល័យជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjlZA6-KVdCWhefpGORX-UAk14onY2xo6cXH5ZojaGw7Nc7U2c_KyL5reDKmnFusbC1XuVrRHS3n_RTlNX3BxBOTUoO40MVVA62i4fYBp-iwbDM-HKt6C1SuwSAd3qwPqpwQn75F0rXELqr5IE3GaVQbhsFCwOz8FXp9G1Nikt6_a90ZnaopI9KwA/s1280/photo_2023-03-23_13-59-03.jpg

នៅចាំអីទៀតវើតៗទៅ…!! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 9 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4U_Rl5pXoXnwBC1tEvv0ET3l8psvO6K9jeS6sN6tePns2bCslMnOtZCEecSpxxAKP8Fp8Lnvqi-aiyzkDisDNRlTG-fSJlfepBtGCkvm8djx3LNASBx_meMrmMRwIIC8f582swCfPIvukvxE-uXPs7biQvxL7ZTrGXypS-jnWwOR88rten5Cmxhor/s1748/photo_2023-03-23_13-59-08.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZoqjiADfaIa2HHo5WionyyMMAR2lBF5pee8LpnQXY5lHgbDmv-9_3CAvtMxe5N-0W5Zm7xMTOB5JbZQ6eJ2-N0XCp2f1DMJ_vNTXA7ESvfdttHc7TJaZkfsPtiUj5fyWthCxo_ejQH7fTHE2hWhvgL-YpRprPG_8G_n_hn1536xIp5pLQN3z_zoF/s800/photo_2023-03-23_13-59-17.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvO9_U0xGAyBbR84rTEupKx-1pw2fvJVdZEWdjUeJ8bJUerKnTHKZOhDr4ddj0p6QS0izV9ELoJDK0pfa2rGmGOsgffbJqbJUCyXzHEp77kvSI9zwkW8D0MTTKLjezwR6FIAipZ0YXm9T4NhLPY9DeYjVpw6LPo9ccdNwBSI65_fnbsqiAcBjCqcuJ/s1280/photo_2023-03-16_15-46-22.jpg

BLACKPINK ជាក្រុមនារីតែមួយគត់ក្នុងប្រវត្តិសាស្ត្រសម្តែងនៅ Stade de France

0

ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» របស់ក្រុមចម្រៀងល្បីឈ្មោះ BLACKPINK នឹងធ្វើដំណើរឆ្ពោះទៅទីក្រុងប៉ារីស ប្រទេសបារាំងដែលនឹងសម្តែងនៅក្នុងកីឡដ្ឋាន Stade De France ហើយក្រុមចម្រៀងនេះនឹងក្លាយជាក្រុមចម្រៀងនារីតែមួយគត់ក្នុងប្រវត្តិសាស្រ្តដែលមានវត្តមានក្នុងកីឡដ្ឋានដ៏ធំមួយនេះ។BLACKPINK brand deals: Everything Lisa, Jisoo, Jennie & Rosé represent

កីឡដ្ឋាន Stade de France គឺជាកីឡដ្ឋានជាតិរបស់ប្រទេសបារាំង ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងប៉ារីស ផ្ទុកមនុស្សបានរហូតដល់៨ម៉ឺននាក់ និងជាកីឡដ្ឋានធំជាងគេទី៦នៅអឺរ៉ុប។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជាពិសេស Blink ទូទាំងពិភពលោកបានបង្ហាញអារម្មណ៍សប្បាយចិត្តនោះគឺក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK នឹងមានការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» របស់ខ្លួននៅទីតាំងនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ កម្មវិធីនាពេលខាងមុខត្រូវបានគេរំពឹងថានឹងមាន អ្នកគាំទ្រមកពីទូទាំងទ្វីបអឺរ៉ុបទៅរដ្ឋធានីរបស់ប្រទេសបារាំងដើម្បីមានឱកាសទស្សនាផ្ទាល់ក្រុមចម្រៀងនារីនេះផងដែរ។ℬ on Twitter: "Blackpink performing at the stade de France this summer are  you kidding me??? That would be huge… https://t.co/E37gh6R0sy" / Twitter

បន្ថែមពីលើនោះ BLACKPINK នឹងក្លាយជាក្រុមនារីតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលសម្តែងនៅ Stade de France ដែលមានសមាជិក៤រូប ដូចជា Jisoo, Jennie, Rosé, និង Lisa,ក៏នឹងក្លាយជាសិល្បករស្រីទី៨ បន្ទាប់ពី Celine Dion, Tina Turner, Madonna, Mylène Farmer, Lady Gaga, Rihanna, និង Beyoncé មានវត្តមានសម្តែងនៅក្នុងកីឡដ្ឋានដ៏ធំនេះ៕BLACKPINK will perform at the Stade de France on 15 July 2023

Colgate លក់អាហារ តែអតិថិជនបារម្ភថា អាហារអាចមានរសជាតិដូចថ្នាំដុសធ្មេញវិញ

0

បើនិយាយអំពី Colgate ការចងចាំរបស់មនុស្សភាគច្រើនគិតថា ជាផលិតផលសម្អាតមាត់ធ្មេញដូចជា ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងទឹកខ្ពុរមាត់ ។ ប៉ុន្តែតើដឹងឬទេថា នៅពេលមួយនោះ Colgate ក៏ធ្លាប់ប្រកបអាជីវកម្មលក់ម្ហូបអាហារដែរ ប៉ុន្តែបរាជ័យ ហើយក្រុមហ៊ុនក៏ឈប់លក់ម្ហូបតែម្តង ។ ហេតុផលគួរឱ្យចាប់អារម្មណ៍មួយ គឺគ្មានអ្នកទិញម្ហូបអាហារដែល Colgate លក់នោះ ព្រោះអតិថិជនគិតថា រសជាតិរបស់វាដូចគ្នានឹងថ្នាំដុសធ្មេញ Colgate ដែរ ។

អាជីវកម្មដំបូងរបស់ Colgate គឺមិនមែនជាផលិតផលសម្អាតមាត់ធ្មេញទេ ប៉ុន្តែក្រុមហ៊ុននេះបានផលិតសាប៊ូដុំ និងទៀន ដែលក្រុមហ៊ុនចាប់ផ្តើមប្រកបអាជីវកម្មនេះនៅឆ្នាំ១៨០៦ ឬជាង២១៧ឆ្នាំមុន ។ ដូច្នេះ ទម្រាំក្រុមហ៊ុន Colgate ចាប់ផ្តើមលក់ផលិតផលដែលយើងគ្រប់គ្នាស្គាល់យ៉ាងច្បាស់ គឺថ្នាំដុសធ្មេញ គឺក្រុមហ៊ុនត្រូវចំណាយពេល៦៧ឆ្នាំ ក្រោយពីបានបង្កើតក្រុមហ៊ុននេះឡើង ។Can Colgate bring its success in the toothpaste sector over to frozen foods?  | by Ling U | Medium

ហេតុអ្វីបានជា Colgate ប្រកបរបរលក់ម្ហូបអាហារ ?
កាលពីឆ្នាំ១៩៨០ លំនៅឋានស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកបានប្រើប្រាស់សម្ភារៈអគ្គិសនីដូចជា ទូរទឹកកក និង microwave រួមផ្សំនឹងជីវិតរស់នៅប្រចាំថ្ងៃប្រញាប់ប្រញាល់របស់មនុស្សក្នុងសម័យនោះ បានធ្វើឱ្យទីផ្សារម្ហូបអាហារក្លាស្សេនៅអាមេរិករីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្រុមហ៊ុនជាច្រើនងាកមកប្រកបរបរលក់ម្ហូបអាហារក្លាស្សេ ហើយ Colgate ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះដែរ ។ នៅពេលនោះ ការលក់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន Colgate មិនសូវកាក់កបប៉ុន្មានទេ ហើយថែមទាំងបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងទៀតផង ដូចជា ក្រុមហ៊ុន P&G ។

ទោះយ៉ាងណា Colgate គឺជាក្រុមហ៊ុនថ្មីដែលបានប្រឡូកក្នុងការលក់ម្ហូបអាហារ ហើយបើត្រូវការបង្កើតម៉ាកសញ្ញាអាហារថ្មី ក៏ត្រូវចំណាយដើមទុន និងពេលវេលាដើម្បីឱ្យអតិថិជនចងចាំបាន ។ ដូច្នេះ ក្រុមហ៊ុនក៏បានយកឈ្មោះដើមរបស់ផលិតផលខ្លួនគឺ «Colgate» មកដាក់ជាឡូហ្គូលើម្ហូបក្លាស្សេមួយប្រភេទឈ្មោះ «ឡាសាណា» រួចយកមកដាក់លក់នៅលើទីផ្សារ ព្រោះគិតថា ឈ្មោះម៉ាកសញ្ញា «Colgate» នេះ គឺមានអតិថិជនជាច្រើននាក់បានស្គាល់ និងមានភាពរឹងមាំស្រាប់ទៅហើយ ។ ប៉ុន្តែលទ្ធផល មិនដូចការគិតរបស់ក្រុមហ៊ុនទេ ហើយវាផ្ទុយនឹងការគិតរបស់ក្រុមហ៊ុនជាខ្លាំង ព្រោះម៉ាកសញ្ញា «Colgate» នៅក្នុងក្រសែភ្នែករបស់អតិថិជននោះ គឺជាថ្នាំដុសធ្មេញ និងផលិតផលសម្អាតមាត់ធ្មេញ ។Colgate ready meals and Zippo perfume: The world's weirdest off-brand  products

នៅពេលឃើញក្រុមហ៊ុន Colgate ប្រកបរបរលក់ម្ហូបអាហារបែបនេះធ្វើឱ្យអតិថិជនជាច្រើននាក់មិនជឿថា ម្ហូបក្លាស្សេឈ្មោះ «ឡាសាណា» របស់ Colgate មានរសជាតិឆ្ងាញ់ទេ ខណៈមនុស្សខ្លះគិតថា ឡាសាណានេះនឹងមានរសជាតិដូចថ្នាំដុសធ្មេញរបស់ Colgate ដែរ ។ បន្ទាប់ពីបើកអាជីវកម្មលក់អាហារក្លាស្សេមិនយូរប៉ុន្មាន ក្រុមហ៊ុន Colgate ក៏ព្រមចុះចាញ់ក្នុងអាជីវកម្មនេះ ព្រោះការលក់ឡាសាណាក្លាស្សេ មិនសម្រេចបានតាមគោលដៅកំណត់ ។

តាមអត្ថបទនេះបង្ហាញថា បើទោះជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញខ្លាំងប៉ុនណាក៏ដោយ ប៉ុន្តែបើក្រុមហ៊ុនចង់លក់ផលិតផលផ្សេងទៀតដោយមិនបានគិតពីរូបរាង ឬការចងចាំម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុនក្នុងក្រសែភ្នែកអតិថិជនទេ នឹងធ្វើឱ្យផលិតផលថ្មី ឬម៉ាកសញ្ញាក្រុមហ៊ុនបរាជ័យ ជាជាងទទួលបានជោគជ័យដូចករណីក្រុមហ៊ុន Colgate ដែរ ៕ ប្រភព ៖ BrandCase

អាមេរិកសង័្សយលើទំនាក់ទំនងចិន-រុស្ស៊ី បញ្ជូនយន្ដហោះទំនើបៗ មកកាន់តំបន់ប៉ាស៊ីហ្វិកនិងអឺរ៉ុប

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រធានាធិបតីចិន បានជួបជាមួយនឹងមេដឹកនាំរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ ហើយបានចុះហត្ថលេខលើភាពជាដៃគូយុទ្ធសាស្រ្ដនោះមកមក ក្រុងវ៉ាស៊ីនតោន បានរៀចចំគម្រោងដ៏ធំមួយ ត្រៀមបញ្ជូនយន្ដហោះទំនើបៗរបស់ខ្លួន ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក និង អឺរ៉ុប ត្រៀមខ្លួនទុកជាមុន សម្រាប់ការប្រឈមមុខជាមួយរុស្ស៊ី និង ចិន ក៏ដូចជា ការប្រឈមមុខដាក់គ្នា នាពេលអនាគត នៅលើកោះតៃវ៉ាន់។A-10C Thunderbolt II > Air Force > Fact Sheet Display

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក គ្រោងនឹងផ្ទេរយន្តហោះចម្បាំងទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប ហើយត្រូវដាក់ជំនួសយន្ដហោះទៅកាន់តំបន់នោះវិញ ជាមួយនឹងយន្ដហោះវាយប្រហារដ៏ចំណាស់ ប្រភេទ A-10 ។ សកម្មភាពកងទ័ពរបស់សហរដ្ឋអាមេរិក បានកើតឡើង ស្របពេលមានភាពតានតឹងជាមួយចិន និង រុស្ស៊ី កាន់តែកើនឡើងយ៉ាងខ្លាំង។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា មន្រ្ដីអាមេរិកាំង បានបញ្ជាក់ ថា ការផ្ទេរយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប នឹងត្រូវបានធ្វើ តាមការគ្រោងទុក នៅខែមេសា។ សកម្មភាពបែបនេះ ក៏ជាផ្នែកមួយ នៃផែនការដ៏ធំបំផុត ដើម្បីឱ្យរក្សានូវកម្លាំងទ័ពជើងទឹក និង ជើងគោកមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា។DVIDS - Images - Pentagon Press Secretary Air Force Brig. Gen. Pat Ryder  Conducts Press Briefing [Image 1 of 10]

លោកឧត្ដមសេនីយ៍ ផាទ្រីក រ៉ាយដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ The Wall Street Journal ថា «ដំណើរការគ្រប់គ្រងកម្លាំងពិភពលោក គឺមានភាពស្វាហាប់។ ជាមួយគ្នានេះ លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្ត ដោយផ្អែកទៅលើការគំរាមកំហែង ដល់កងកម្លាំងរបស់យើង និង ផលប្រយោជន៍សន្តិសុខជាតិរបស់យើង»។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ បានបដិសេធ អំពីការពិភាក្សា លើចំណុចជាក់លាក់ សម្រាប់សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ព័ត៌មានដដែលនោះ បានបន្ដ ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក មួយចំនួន ក៏បានរិះគន់ ដល់ផែនការផ្លាស់ប្តូរយន្តហោះចម្បាំងទំនើបៗ ហើយជំនួសមកវិញនូវយន្តហោះមានអាយុកាលចំណាស់ ប្រភេទ A-10 ។ សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យកម្លាំងយោធារបស់សហរដ្ឋអាមេរិក ចុះខ្សោយ នៅតំបន់មជ្ឈិមបូព៌ា។ យន្តហោះវាយប្រហារគាំទ្រ តាមផ្លូវអាកាសហោះហើរជិតៗរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក ប្រភេទ A-10 ត្រូវគេស្គាល់ ថា ជា «អ្នកពិឃាដរថក្រោះ»។China's focus on giant aircraft carriers makes it vulnerable to missile  threat | Financial Times

លោក ឡារី ស្ទូតហ្ស៊ាម (Larry Stutzriem) ឧត្ដមសេនីយ៍ឯកកងទ័ពអាកាសចូលនិវត្ដន៍ ត្រូវបានគេដកស្រង់សម្ដីរបស់គាត់ ដោយបានអះអាង ថា «វាជាការចាំបាច់ណាស់ ត្រូវតែបញ្ជូនយន្តហោះដ៏សមស្របបំផុត ផ្ទេរមកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្ពស់។ យន្តហោះពិឃាដរថក្រោះ ប្រភេទ A-10 នៅតែពាក់ព័ន្ធជាមួយនឹងបេសកកម្មរបស់ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ហោះហើរ នៅតំបន់មជ្ឈិមបូព៌ា»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន និង កំពុងតែពង្រឹងនូវសម្ពន្ធភាពយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខជាមួយនឹងចិន រួមទាំងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លា នាពេលអនាគត នៅលើកោះតៃវ៉ាន់ ផងដែរ។Xi tweaks China's position on Ukraine war, goes the Russia way | World News  - Hindustan Times

សេចក្ដីរាយការណ៍របស់ The Wall Street Journal បានកើតឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។ មេដឹកនាំប្រទេសមហាអំណាចទាំង២នេះ បានអំពាវនាវឲ្យមានការសន្ទនា ប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ចំណែកមេដឹកនាំចិន លោក ស៊ី ជិនពីង ក៏បានទទួលស្គាល់ ថា ក្រុងប៉េកាំង និង ក្រុងម៉ូស្គូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ដ នៅក្នុងយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។

កងទ័ពចិន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពចិន បានត្រួតពិនិត្យ និង បណ្តេញនាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក ចូលមកក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់ នៅជុំវិញប្រជុំកោះប៉ារ៉ាសែល (Paracel) ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

បើទោះជាយ៉ាងណា កងទ័ពជើងទឹកអាមេរិក បានបដិសេធនូវការអះអាងរបស់ចិន ហើយថែមទាំងឆ្លើយតបទៅ ថា នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក ប្រភេទ USS Milius ( យូអេសអេស ម៉ាយលៀស) កំពុងតែធ្វើប្រតិបត្តិការ តាមធម្មតា នៅសមុទ្រចិនខាងត្បូង ហើយនាវាចម្បាំងនោះ មិនត្រូវបានបណ្តេញចេញនោះទេ៕

កំណើនតម្លៃសម្ភារៈសំណង់ជាបញ្ហាធំចំពោះការសាងសង់នៅប្រទេសវៀតណាម

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ថា ថ្លៃដើមសម្ភារៈសំណង់នៅប្រទេសវៀតណាម ដូចជា ដែក និងខ្សាច់ បានកើនឡើងជាបន្តបន្ទាប់ ខណៈតម្លៃស៊ីម៉ងត៍នៅដូចដើម ។ វាបានបង្កការលំបាកសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មទាក់ទងនឹងការយល់ព្រមចុះកិច្ចសន្យាសាងសង់គម្រោងសំណង់ផ្សេងៗដែលត្រូវការប្រើប្រាស់ដែកជាច្រើន ដោយសារតែក្រុមហ៊ុនទាំងនេះខ្លាចខាតដើមទុន ។

ក្រុមហ៊ុនម៉ៅការសំណង់កំពុងប្រឈមនឹងបញ្ហាការរក្សាលំហូរសាច់ប្រាក់ស្រាប់ទៅហើយ ខណៈពួកគេបានខ្ចីប្រាក់ជាច្រើនមកធ្វើដើមទុន ហើយក៏មានបំណុលច្រើនផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហើយពេលនេះ ពួកគេត្រូវរងផលប៉ះពាល់ដោយសារតម្លៃសម្ភារៈសំណង់កើនឡើងទៀត ។Open a Construction company in Vietnam | VNBG

គេបានព្យាករណ៍ថា បើស្ថានការណ៍នៅតែបែបនេះបន្តទៀត គឺនៅរយៈពេល៥ឆ្នាំទៅមុខ ចំនួនក្រុមហ៊ុនដែលមានសក្តានុពលក្នុងឧស្សាហកម្មសំណង់នៅវៀតណាម នឹងនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់អាចរាប់ដោយដៃបាន ។

តាមទិន្នន័យរបស់ភ្នាក់ងារចុះបញ្ជីអាជីវកម្មឱ្យដឹងថា ប្រទេសវៀតណាមមានសហគ្រាសទាំងអស់ចំនួន៥១.៤០១ ដែលបានដកខ្លួនចេញពីទីផ្សារក្នុងរយៈពេល២ខែដំបូងរបស់ឆ្នាំ២០២៣នេះ កើនឡើង១៤,៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ លើសពីនេះ ក្នុងចំណោមបណ្តាក្រុមហ៊ុនអាជីវកម្មចំនួន១៧ប្រភេទ គឺក្រុមសំណង់ និងអចលនទ្រព្យ គឺជាអាជីវកម្មដែលបានផ្អាកដំណើរការជាបណ្តោះអាសន្នច្រើនជាងគេ ស្មើនឹង៧.១៨០ក្រុមហ៊ុន ។Opportunities for the building materials industry in Vietnam BW > Legal and  Business Evironment

ក្រៅពីនេះ ឧស្សាហកម្មសំណង់ប្រទេសវៀតណាម មានក្រុមហ៊ុនចំនួន៥.៥២៥ ដែលបានចុះបញ្ជីផ្អាកដំណើរការអាជីវកម្ម កើនឡើង២២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែកក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកអចលនទ្រព្យចំនួន១.៦៦០ បានចុះបញ្ជីបញ្ឈប់អាជីវកម្មក្នុងរយៈពេល២ខែកន្លងមកនេះ កើនឡើង៥៧% ៕ Rescuers in Vietnam battle to save boy trapped in construction site |  Vietnam | The Guardianប្រភព ៖ AEC Connect