Home ព័ត៌មានជាតិ ច្បាប់ «កាតព្វកិច្ចយោធា» នឹងត្រូវដាក់ឱ្យអនុវត្តជាប្រញាប់សម្រាប់យុវជនខ្មែរទាំងពីរភេទ

ច្បាប់ «កាតព្វកិច្ចយោធា» នឹងត្រូវដាក់ឱ្យអនុវត្តជាប្រញាប់សម្រាប់យុវជនខ្មែរទាំងពីរភេទ

97
0

ត្រៀមខ្លួនហើយឬនៅ? រដ្ឋាភិបាលបានអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយនឹងត្រូវប្រកាសជាការប្រញាប់សម្រាប់យុវជនខ្មែរដែលមានអាយុចាប់ពី១៨-២៥ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធាដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋជាស្រ្តីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHsclDzMyfYL62CYUWJkg1PKL2YipeEhnPFl60HBzYRb5oVKzqQKDVMAUCvXv3isgDcn4q2lFJd1UeglyL7vS7Uk4E4YuQU3f_CO07jie-zpjSCcIzNsLb7Sgr6dlDt_HXIoOEZJR86ZW1KuMa_U5wUfc38tIdpdfdN4PrCU7YGZcbIiwOiRTeK17LBmye/s1280/photo_2026-04-24_08-39-10%20(2).jpg

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5TbJvR6VyS5w_YVo_NcEY9tJ5Iw4zWXTFq7Z5V6vBmtDnnBGwETDBKZhMD4VQdGwhvDpQJzIb33VqjyMI2aLRJu1oNZOnAe2aSxNUoTsMuBRDxCjPpHkHkRlq9t56rH80lzAu3silPKPCYR4uT_GVq8ZxDM4Ad4uq4UpCsfc9AgdMxkhSDydCxQ22LFt/s900/photo_2026-04-24_08-39-09.jpg

សេចក្តីព្រាងច្បាប់នេះ នឹងមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOJt3i6J1Wtp1uqzmAVk2TyqI_SxhXyUUxVZJ3lDL_hLdo4b6yGG7Egyxeh_cL7J3Cuhea1fkvmTXnNGjAOBvfwVDLocY6juxPD8okophjJqlG98lc8LHnnqKX1yl46OvW-A6XlBbcCSonrlWtIm4iUhLlAei6UaixYzTGCSnG7a26YmzM1pgy7gnehHE/s768/photo_2026-04-24_08-39-10.jpg
គួររំលឹកថាដែរថា កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV0HatBYjRZTqdHvnzmq5Sjd7c_-71RwipAMn5824DYKf8L0aNj28LAUc3WBdY4yFlWfFh04vDbdkDbmWzJkd9ouIDcKqMfmu598r0gW1-RP71TjThRN_SD7H3MVkxzqk3q0BpHjU8ciLxNmORRg7F-D_hg36koG5t1W989E_slusShNPRwoRYw2c2yzWP/s1280/photo_2026-04-24_08-39-08.jpg
ក្នុងនោះដែរ បើតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត កន្លងមកធ្លាប់បានចាត់ទុកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធានដែលមានវិន័យចូលក្នុងសង្គមផងដែរ៕