រដ្ឋាភិបាលចិនអះអាងថាមិនធ្លាប់ស្នើក្រុមហ៊ុន TikTok បញ្ជូនទិន្នន័យឱ្យទេ
ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនមិនធ្លាប់កំណត់ឱ្យក្រុមហ៊ុននានា ឬបុគ្គលណាម្នាក់ប្រមូលព័ត៌មានពីក្រៅប្រទេស ក្នុងលក្ខណៈរំលោភច្បាប់របស់ប្រទេសទាំងនោះមកឱ្យរដ្ឋាភិបាលចិនទេ សូម្បីតែម្តង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok ។ ប្រទេសចិនបានបញ្ជាក់បែបនេះ ក្រោយពីកម្មវិធីល្បីល្បាញឈ្មោះ TikTok កំពុងត្រូវបានរដ្ឋាភិបាលអាមេរិកហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើប្រាស់កម្មវិធីនេះនៅអាមេរិក ដោយអាមេរិកអះអាងថា កម្មវិធីនេះបានប្រមូលយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកនៅតែមិនអាចរកភស្តុតាងមកបញ្ជាក់ពីការចោទប្រកាន់នេះទេ ហើយកាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Soo Zhi Zhou ជនជាតិសិង្ហបុរី មានអាយុ៤០ឆ្នាំ ជានាយកគ្រប់គ្រងក្រុមហ៊ុន TikTok បានចូលមកស្រាយបំភ្លឺនៅរដ្ឋសភាអាមេរិក ។ ក្នុងរយៈពេល៥ម៉ោងនៃការបកស្រាយរបស់លោក Soo Zhi Zhou នោះ សមាជិកសភាតំណាងរាស្ត្រអាមេរិកបានសួរសំណួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមហ៊ុនលោកជាមួយប្រទេសចិន និងគ្រោះថ្នាក់នឹងកើតមានចំពោះកុមារ និងយុវវ័យ ។
លោក Soo Zhi Zhou នៅតែបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនឡើយ ដោយសារតែ TikTok គឺជាក្រុមហ៊ុនឯកជន ៕
ប្រភព ៖ Mono News













២.ត្រីសាម៉ុន៖ ត្រីសាម៉ុងមានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ វីតាមីន D និង niacin គឺល្អណាស់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម ហើយវាក៏ជួយកាត់បន្ថយការរលាកផងដែរ។
៣.អាល់ម៉ុន៖ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់អាល់ម៉ុនក៏មានប្រូតេអ៊ីន ម៉ាញេស្យូម និងសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឱ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូចក្នុង១ថ្ងៃ។
៤. ម្រះ៖ ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឱ្យកើនឡើងផងដែរ៕
ប្រភព៖sanook







ប្រភព ៖ Mono News



ប្រភព ៖ TNN World





