សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក លោក Zhou Zhou ជា CEO របស់ក្រុមហ៊ុន TikTok ប្រចាំសហរដ្ឋអាមេរិក បានត្រៀមខ្លួនបកស្រាយនៅចំពោះមុខគណៈកម្មាធិការសភា Congress អំពីករណីសភានេះកំពុងស៊ើបអង្កេតព័ត៌មានថា តើ TikTok ជាកម្មវិធីល្បីល្បាញរបស់ប្រទេសចិនបានបំពានទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកដោយសម្ងាត់ ហើយបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិនឬអត់ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក TikTok បានប្រឈមនឹងការដាក់សម្ពាធកាន់តែខ្លាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់ថា ការប្រើប្រាស់កម្មវិធីនេះមានហានិភ័យដល់សន្តិសុខជាតិអាមេរិក ។ ដូច្នេះ រដ្ឋាភិបាលអាមេរិកបានគំរាមថា នឹងហាមឃាត់ពលរដ្ឋអាមេរិកទាំងអស់ប្រើប្រាស់កម្មវិធីនេះ ក្នុងករណី TikTok មិនអាចពិសោធន៍ឱ្យឃើញថា ខ្លួនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន និងលួចយកទិន្នន័យពីអ្នកប្រើប្រាស់ឬអត់ ។TikTok CEO Is Quietly Meeting With Lawmakers Ahead Of First-Ever Testimony

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកបានស្នើសុំឱ្យក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនរបស់ខ្លួនចេញពីក្រុមហ៊ុនមេនៅប្រទេសចិន ដើម្បីបញ្ជាក់ថា មិនពាក់ព័ន្ធនឹងក្រុមហ៊ុនចិនទេ ។

ទោះយ៉ាងណា បណ្តាអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់បានបញ្ចេញយោបល់ទៅកាន់សារព័ត៌មាន CNN ថា ការដកភាគហ៊ុន ឬការលក់ភាគហ៊ុនដោយផ្ទាល់ វាមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ ខណៈរដ្ឋាភិបាលចិនសម្លឹងឃើញថា បច្ចេកវិទ្យារបស់ TikTok ធ្វើឡើងតាមលក្ខខណ្ឌលម្អិតផ្សេងៗ និងបានដំណើរការតាំងពីឆ្នាំ២០២០ មកម្ល៉េះ ។TikTok tests landscape videos in major shake-up - BBC News

រដ្ឋាភិបាលចិនគិតថា បច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួន គឺជាចំណុចសំខាន់សម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិ ដូច្នេះ រដ្ឋាភិបាលចិនអាចនឹងយល់ព្រមឱ្យរដ្ឋាភិបាលអាមេរិកហាមឃាត់ការប្រើប្រាស់ TikTok ជាជាងការលក់ភាគហ៊ុនឱ្យទៅវិនិយោគិនបរទេស ។ កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានស្នើឱ្យក្រុមហ៊ុនរឹតបន្តឹងការលក់បច្ចេកវិទ្យាទៅឱ្យជនបរទេស ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីវិនិយោគិនបរទេស ៕ ប្រភព ៖ The better