ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ថា ថ្លៃដើមសម្ភារៈសំណង់នៅប្រទេសវៀតណាម ដូចជា ដែក និងខ្សាច់ បានកើនឡើងជាបន្តបន្ទាប់ ខណៈតម្លៃស៊ីម៉ងត៍នៅដូចដើម ។ វាបានបង្កការលំបាកសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មទាក់ទងនឹងការយល់ព្រមចុះកិច្ចសន្យាសាងសង់គម្រោងសំណង់ផ្សេងៗដែលត្រូវការប្រើប្រាស់ដែកជាច្រើន ដោយសារតែក្រុមហ៊ុនទាំងនេះខ្លាចខាតដើមទុន ។

ក្រុមហ៊ុនម៉ៅការសំណង់កំពុងប្រឈមនឹងបញ្ហាការរក្សាលំហូរសាច់ប្រាក់ស្រាប់ទៅហើយ ខណៈពួកគេបានខ្ចីប្រាក់ជាច្រើនមកធ្វើដើមទុន ហើយក៏មានបំណុលច្រើនផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហើយពេលនេះ ពួកគេត្រូវរងផលប៉ះពាល់ដោយសារតម្លៃសម្ភារៈសំណង់កើនឡើងទៀត ។Open a Construction company in Vietnam | VNBG

គេបានព្យាករណ៍ថា បើស្ថានការណ៍នៅតែបែបនេះបន្តទៀត គឺនៅរយៈពេល៥ឆ្នាំទៅមុខ ចំនួនក្រុមហ៊ុនដែលមានសក្តានុពលក្នុងឧស្សាហកម្មសំណង់នៅវៀតណាម នឹងនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់អាចរាប់ដោយដៃបាន ។

តាមទិន្នន័យរបស់ភ្នាក់ងារចុះបញ្ជីអាជីវកម្មឱ្យដឹងថា ប្រទេសវៀតណាមមានសហគ្រាសទាំងអស់ចំនួន៥១.៤០១ ដែលបានដកខ្លួនចេញពីទីផ្សារក្នុងរយៈពេល២ខែដំបូងរបស់ឆ្នាំ២០២៣នេះ កើនឡើង១៤,៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ លើសពីនេះ ក្នុងចំណោមបណ្តាក្រុមហ៊ុនអាជីវកម្មចំនួន១៧ប្រភេទ គឺក្រុមសំណង់ និងអចលនទ្រព្យ គឺជាអាជីវកម្មដែលបានផ្អាកដំណើរការជាបណ្តោះអាសន្នច្រើនជាងគេ ស្មើនឹង៧.១៨០ក្រុមហ៊ុន ។Opportunities for the building materials industry in Vietnam BW > Legal and  Business Evironment

ក្រៅពីនេះ ឧស្សាហកម្មសំណង់ប្រទេសវៀតណាម មានក្រុមហ៊ុនចំនួន៥.៥២៥ ដែលបានចុះបញ្ជីផ្អាកដំណើរការអាជីវកម្ម កើនឡើង២២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែកក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកអចលនទ្រព្យចំនួន១.៦៦០ បានចុះបញ្ជីបញ្ឈប់អាជីវកម្មក្នុងរយៈពេល២ខែកន្លងមកនេះ កើនឡើង៥៧% ៕ Rescuers in Vietnam battle to save boy trapped in construction site |  Vietnam | The Guardianប្រភព ៖ AEC Connect