រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រធានាធិបតីចិន បានជួបជាមួយនឹងមេដឹកនាំរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ ហើយបានចុះហត្ថលេខលើភាពជាដៃគូយុទ្ធសាស្រ្ដនោះមកមក ក្រុងវ៉ាស៊ីនតោន បានរៀចចំគម្រោងដ៏ធំមួយ ត្រៀមបញ្ជូនយន្ដហោះទំនើបៗរបស់ខ្លួន ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក និង អឺរ៉ុប ត្រៀមខ្លួនទុកជាមុន សម្រាប់ការប្រឈមមុខជាមួយរុស្ស៊ី និង ចិន ក៏ដូចជា ការប្រឈមមុខដាក់គ្នា នាពេលអនាគត នៅលើកោះតៃវ៉ាន់។A-10C Thunderbolt II > Air Force > Fact Sheet Display

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក គ្រោងនឹងផ្ទេរយន្តហោះចម្បាំងទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប ហើយត្រូវដាក់ជំនួសយន្ដហោះទៅកាន់តំបន់នោះវិញ ជាមួយនឹងយន្ដហោះវាយប្រហារដ៏ចំណាស់ ប្រភេទ A-10 ។ សកម្មភាពកងទ័ពរបស់សហរដ្ឋអាមេរិក បានកើតឡើង ស្របពេលមានភាពតានតឹងជាមួយចិន និង រុស្ស៊ី កាន់តែកើនឡើងយ៉ាងខ្លាំង។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា មន្រ្ដីអាមេរិកាំង បានបញ្ជាក់ ថា ការផ្ទេរយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប នឹងត្រូវបានធ្វើ តាមការគ្រោងទុក នៅខែមេសា។ សកម្មភាពបែបនេះ ក៏ជាផ្នែកមួយ នៃផែនការដ៏ធំបំផុត ដើម្បីឱ្យរក្សានូវកម្លាំងទ័ពជើងទឹក និង ជើងគោកមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា។DVIDS - Images - Pentagon Press Secretary Air Force Brig. Gen. Pat Ryder  Conducts Press Briefing [Image 1 of 10]

លោកឧត្ដមសេនីយ៍ ផាទ្រីក រ៉ាយដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ The Wall Street Journal ថា «ដំណើរការគ្រប់គ្រងកម្លាំងពិភពលោក គឺមានភាពស្វាហាប់។ ជាមួយគ្នានេះ លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្ត ដោយផ្អែកទៅលើការគំរាមកំហែង ដល់កងកម្លាំងរបស់យើង និង ផលប្រយោជន៍សន្តិសុខជាតិរបស់យើង»។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ បានបដិសេធ អំពីការពិភាក្សា លើចំណុចជាក់លាក់ សម្រាប់សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ព័ត៌មានដដែលនោះ បានបន្ដ ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក មួយចំនួន ក៏បានរិះគន់ ដល់ផែនការផ្លាស់ប្តូរយន្តហោះចម្បាំងទំនើបៗ ហើយជំនួសមកវិញនូវយន្តហោះមានអាយុកាលចំណាស់ ប្រភេទ A-10 ។ សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យកម្លាំងយោធារបស់សហរដ្ឋអាមេរិក ចុះខ្សោយ នៅតំបន់មជ្ឈិមបូព៌ា។ យន្តហោះវាយប្រហារគាំទ្រ តាមផ្លូវអាកាសហោះហើរជិតៗរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក ប្រភេទ A-10 ត្រូវគេស្គាល់ ថា ជា «អ្នកពិឃាដរថក្រោះ»។China's focus on giant aircraft carriers makes it vulnerable to missile  threat | Financial Times

លោក ឡារី ស្ទូតហ្ស៊ាម (Larry Stutzriem) ឧត្ដមសេនីយ៍ឯកកងទ័ពអាកាសចូលនិវត្ដន៍ ត្រូវបានគេដកស្រង់សម្ដីរបស់គាត់ ដោយបានអះអាង ថា «វាជាការចាំបាច់ណាស់ ត្រូវតែបញ្ជូនយន្តហោះដ៏សមស្របបំផុត ផ្ទេរមកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្ពស់។ យន្តហោះពិឃាដរថក្រោះ ប្រភេទ A-10 នៅតែពាក់ព័ន្ធជាមួយនឹងបេសកកម្មរបស់ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ហោះហើរ នៅតំបន់មជ្ឈិមបូព៌ា»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន និង កំពុងតែពង្រឹងនូវសម្ពន្ធភាពយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខជាមួយនឹងចិន រួមទាំងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លា នាពេលអនាគត នៅលើកោះតៃវ៉ាន់ ផងដែរ។Xi tweaks China's position on Ukraine war, goes the Russia way | World News  - Hindustan Times

សេចក្ដីរាយការណ៍របស់ The Wall Street Journal បានកើតឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។ មេដឹកនាំប្រទេសមហាអំណាចទាំង២នេះ បានអំពាវនាវឲ្យមានការសន្ទនា ប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ចំណែកមេដឹកនាំចិន លោក ស៊ី ជិនពីង ក៏បានទទួលស្គាល់ ថា ក្រុងប៉េកាំង និង ក្រុងម៉ូស្គូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ដ នៅក្នុងយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។

កងទ័ពចិន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពចិន បានត្រួតពិនិត្យ និង បណ្តេញនាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក ចូលមកក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់ នៅជុំវិញប្រជុំកោះប៉ារ៉ាសែល (Paracel) ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

បើទោះជាយ៉ាងណា កងទ័ពជើងទឹកអាមេរិក បានបដិសេធនូវការអះអាងរបស់ចិន ហើយថែមទាំងឆ្លើយតបទៅ ថា នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក ប្រភេទ USS Milius ( យូអេសអេស ម៉ាយលៀស) កំពុងតែធ្វើប្រតិបត្តិការ តាមធម្មតា នៅសមុទ្រចិនខាងត្បូង ហើយនាវាចម្បាំងនោះ មិនត្រូវបានបណ្តេញចេញនោះទេ៕