Home Blog Page 1770

ក្បួនដង្ហែព្រះអង្គិជ័យកីឡា បានទៅដល់ទឹកដីហ្វីលីពីនហើយ

0

ក្បនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងម៉ានីល ដឹកដីប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEirIiG4jJFrLQp5IbRimpi_KScjF0e8UlHa73gNC-0wFrF82woHY-Yj3n_o8VXiBapunilr-CY_bBWhN9kdbQL_WK8eer717P3a7YVExLxxnLFc4Yvx3SRmaxprQ_iQJ9_F6cLf3kajD90V-G2Dgt79JEkWaEGhr8vGHPZo1RlD2pBTCTecLMydnS/s1280/photo_2023-03-25_08-51-54.jpg

ក្នុងបេសកកម្មដ៏ពិសេសនេះ ជាការដឹកនាំដោយឯកឧត្តម ហោ សារុន គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដោយទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudMZNPPkFMtLcn37a0HQjRuyZo4Z_i7s8yhOV4Cb4WT0locgEoja1ttywkwmg9lDlR6lFN80k79NpZErB3s1U5ExpmTSrdFJJtQPa_2k-_V66yrFIBhighlXrMwvmuTUANhoutu6Gcl_W9RZ5ARNYdQJpoE-mT1M-_5tmFgZNW65s6oT2kt4T_v6C/s1280/photo_2023-03-25_08-51-54%20(2).jpg

បន្ថែមពីនេះ គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKBvkRcLsSirKFBMpte2etKDEtX1YOA25FMByzgUAJ97zTHxe6x8bWpRkKsfSbCWJwWwJeDZ94S7u9vARCHpbNuTT6k9586Ya9pyi2QbBkzTEGOke1aAWopCf7qyGbUSU44GDRiI3EMpMMrhWsxwXs43omLHMA_kMtufGc2OqYDOKwmV8HhqiEAE3/s1280/photo_2023-03-25_08-51-53%20(2).jpg

សូមបញ្ជាក់ថា កម្ពុជាបានកំណត់យកថ្ងៃចេញដំណើរនៃពិធីដង្ហែភ្លើងគប់ស៊ីហ្គេម ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដោយផ្តើមដង្ហែក្បួនចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ មុនត្រឡប់មកកម្ពុជាវិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWONpZC14j9fx1UDE_P2YSfXzkokbvimMvuuARiSKxMKtud8s4R5C8np8zt6_R_Ur-sbQ5QtOski1XaozyakAy_3LZ7bvGsJVJ4tXzijgqGJsnWMZ5JSuBgnoMe_MI8Upvj7j4Ux7s1CIGFaMHtgEABXHzf66Eb37HkMGl29ZRtxlMU1_stAl2HKgP/s1280/photo_2023-03-25_08-51-53.jpg

 

ចិនរំពឹងថា ការហោះហើរអន្តរជាតិនឹងកើនឡើងនារដូវក្តៅនេះ

0

ប្រទេសចិន ៖ ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិនបង្ហាញថា ចំនួនជើងហោះហើរចេញចូលក្រៅប្រទេសសម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះនឹងកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២២ កន្លងមក ហើយនឹងមានជើងហោះហើរច្រើនមកកាន់ប្រទេសនានាក្នុងតំបន់អាស៊ាន ។

ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ការហោះហើរសម្រាប់ដឹកអ្នកដំណើរ និងដឹកទំនិញចេញ-ចូលក្រៅប្រទេសនឹងស្មើចំនួន១៤.៧០២ជើងក្នុង១សប្តាហ៍ ក្នុងនោះនឹងធ្វើការហោះហើរទៅកាន់ទីក្រុងចំនួន១០១ នៅទូទាំងពិភពលោក ស្មើនឹង៦.៧៧២ជើងក្នុង១សប្តាហ៍ ខណៈការហោះហើរចូលប្រទេសចិនស្មើចំនួន៣.៨០៨ជើង មកពី៧៩ទីក្រុងនៅទូទាំងពិភពលោក ។US to require negative Covid tests for air passengers from China |  Financial Times

ចំណែកការដឹកអ្នកដំណើរ និងការដឹកជញ្ជូនទំនិញនានាក្នុងសប្តាហ៍នីមួយៗរវាងប្រទេសចិន និងតំបន់គ្រប់គ្រងពិសេសហុងកុង នឹងកើនឡើង៣៥,៤៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ រីឯការហោះហើររវាងចិន និងតៃវ៉ាន់ នឹងកើនឡើង២១,៥២% ខណៈការហោះហើររវាងចិន និងម៉ាកាវ នឹងកើនឡើង៣២,៨៥% បើធៀបនឹងឆ្នាំ២០២២ ។ គេសង្កេតឃើញថា ពលរដ្ឋចិននិយមមកកម្សាន្តនៅប្រទេសក្នុងតំបន់អាស៊ានដូចជា សិង្ហបុរី វៀតណាម កម្ពុជា ថៃ និងម៉ាឡេស៊ី ។

ការិយាល័យរដ្ឋបាលអាកាសចរណ៍ស៊ីវិលបង្ហាញថា នឹងចាត់វិធានការផ្សេងៗឱ្យបានទាន់ពេលវេលាសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការប្រឆាំងនឹងជំងឺឆ្លងកម្រិត B ក្នុងគោលបំណងផ្តល់សេវាកម្មហោះហើរជាអន្តរជាតិឱ្យមានរបៀបរៀបរយ និងប្រកបដោយសុវត្ថិភាព ៕ China airlines join forces to blacklist rowdy passengers - BBC Newsប្រភព ៖ The better

Huawei ថាទូរសព្ទអេក្រង់បត់របស់ខ្លួន ល្អជាង iPhone 14 Pro Max

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei បានបញ្ចេញទូរសព្ទអេក្រង់បត់របស់ខ្លួន ម៉ូឌែល Huawei Mate X3 ដែលក្រុមហ៊ុនគិតថាល្អជាងiPhone 14 Pro Max  ឆ្ងាយណាស់។Huawei Mate X3: New flagship foldable smartphone released with features to  take on Galaxy Z Fold4 and Galaxy Z Fold5 - NotebookCheck.net News

Mate X3 នេះ គឺស្តើងជាង និងស្រាល​ជាង ព្រមទាំងមានអេក្រង់ធំជាង iPhone 14 Pro Max។ មិនតែប៉ុណ្ណោះ Huawei ក៏បានយកស្មាតហ្វូនថ្មីគឺ P60 ទៅប្រៀបធៀបផងដែរ ដោយអះអាងថា កាមេរ៉ា​ថ្មីរបស់ស្មាតហ្វូន​នេះ នឹងផ្តល់​ពន្លឺច្រើន​ជាង​កាមេរ៉ា iPhone 14 Pro Max ដល់ ១៩១%។ ចំណែកការថតពេលយប់ ក៏ផ្តល់ពន្លឺខ្ពស់ជាង iPhone 14 Pro Max រហូតដល់ ៤៨៨%។

Huawei ក៏បានសង្កត់ធ្ងន់ដែរថា៖ “បរិបទកូវីដបានបញ្ចប់ហើយ  ពេលនេះជាពេលដែលត្រូវក្តោបកាន់កាប់ទីផ្សារបច្ចេកវិទ្យាឡើងវិញ ហើយយើងគិតថា Samsung និង iPhone នឹងបាត់មុខចេញទីផ្សារ”៕Huawei's Mate X3 arrives with waterproof lightweight body - GSMArena.com  news

ប្រភព៖ Toms guide

 

សាច់ទាំង៥ប្រភេទដែលល្អសម្រាប់សុខភាព

0

ការសិក្សាថ្មីមួយដោយអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញពីចំណាត់ថ្នាក់នៃសាច់ ៥ប្រភេទ ដែលមានសុខភាពល្អបំផុតសម្រាប់មនុស្សក្នុងការទទួលទានជាប្រចាំ។ មនុស្សវ័យកណ្តាល និងមនុស្សចាស់ក៏ត្រូវបានណែនាំផងដែរ។ ដូច្នេះហើយសាច់ទាំង៥ប្រភេទនោះមានដូចជា៖

១.សាច់ព្រាប៖ ចំណាត់ថ្នាក់កំពូលគឺសាច់ព្រាប ដែលត្រូវបានគេចាត់ទុកថាមានជីវជាតិ និងមានសុខភាពល្អ។ សាច់សត្វព្រាបមានប្រូតេអ៊ីន ២៤.៤៧% លើសពីសាច់គោ មាតិកាខ្លាញ់នៅក្នុងសាច់ព្រាបគឺ ០.៣% ជាមួយគ្នានេះដែរ សាច់សត្វព្រាបក៏មានបរិមាណដ៏ច្រើននៃវីតាមីន A, B1, B2, វីតាមីន E និងធាតុដានជាច្រើនទៀត។
សាច់ប្រភេទនេះស័ក្តិសមសម្រាប់មនុស្សវ័យកណ្តាល មនុស្សចាស់ ជាពិសេសអ្នកដែលមានកម្លាំងរាងកាយខ្សោយ ការញ៉ាំសាច់ព្រាបជាប្រចាំមានឥទ្ធិពលក្នុងការប៉ូវកម្លាំងខួរក្បាល បង្កើនការចងចាំ និងភាពស៊ាំ។Squab Pigeon No. 3 (frozen) 300g – Gamekeepers of Australia

២.សាច់គោ៖ សាច់គោជាសាច់ក្រហមដែលមានជាតិដែកខ្ពស់ជាងសាច់មាន់ ឬត្រី។ មាតិកាប្រូតេអ៊ីននៅក្នុងសាច់គោមានរហូតដល់ជាង ២០% ដែលជាអាហារសម្បូរប្រូតេអ៊ីនខ្ពស់។ ក្រៅពីនេះ សាច់គោមានផ្ទុកជាតិដែក និងវីតាមីន និងសារធាតុរ៉ែជាច្រើន ដូច្នេះវាល្អខ្លាំងណាស់ សម្រាប់អ្នកដែលមានភាពស្លេកស្លាំង រាងកាយចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះខ្សោយ។Garlic-Butter Rib Roast

៣.សាច់ចៀម៖ សាច់ចៀមគឺទន់ជាងសាច់គោ និងងាយស្រួលរំលាយ ពេលប្រើសាច់ចៀម យើងមិនងាយឡើងទម្ងន់ទេ។ សាច់ចៀមមានផ្ទុកជាតិខ្លាញ់តិច ដែលត្រូវបានគេជឿថាមានអត្ថប្រយោជន៍ដល់សុខភាព។ ដូច្នេះវាត្រូវបានណែនាំជាញឹកញាប់សម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់ដើម្បីបង្កើនកម្លាំងរាងកាយ។Lamb vs. Mutton: What's the Difference? - 2023 - MasterClass

៤.ត្រី៖ ត្រីផ្តល់នូវប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹម ជាពិសេសអូមេហ្គា ៣ ដែលជាប្រភេទអាស៊ីតខ្លាញ់ដែលមានប្រយោជន៍សម្រាប់រាងកាយ។ អ្នកជំនាញណែនាំត្រីសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់ព្រោះវាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ សាច់ត្រីមានផ្ទុកអូមេហ្គា ៣ ដែលគាំទ្រដល់ដំណើរការល្អបំផុតនៃខួរក្បាល និងសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ លើសពីនេះ អូមេហ្គា ៣ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺទាក់ទងនឹងកូលេស្តេរ៉ុលខ្ពស់ក្នុងឈាមផងដែរ។How to Buy, Prepare, and Enjoy Raw Fish

៥.បង្គា៖ សាច់បង្គាត្រូវបានណែនាំសម្រាប់សុខភាពមនុស្ស បង្គាមានកូលេស្តេរ៉ុលខ្ពស់ និងសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដែលជួយដល់សុខភាពដូចជាអាស៊ីតខ្លាញ់អូមេហ្គា ៣ និងសារធាតុប្រឆាំងអុកស៊ីតកម្ម astaxathin៕2 lbs Raw Jumbo Shrimp, P&D 8-12

ចាប់ពីដើមឆ្នាំ២០២៤ ពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់

0

ទន្ទឹមនឹងខាងរដ្ឋាករទឹក សុំការយោគយល់ សន្យា ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជូនពលរ ជាជំហានៗចាប់ពីខែឧសភា ឆ្នាំ២០២៣ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងទៀតថា ចាប់ពីដើមឆ្នាំ២០២៤ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់។កម្មវិធីទី១២.ទឹកស្អាតសហគមន៍ខ្ញុំ - WMC

ក្នុងសេចក្តីជូនស្តីពីការផ្អាកការផ្គត់ផ្អង់ទឹកនៅក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនា ខាងរដ្ឋាករទឹកបានឱ្យដឹងទៀតថា តាមរបាយការណ៍សិក្សាបានបង្ហាញថារាជធានីភ្នំពេញមាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។
ក្នុងនោះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ ខណៈដែរការផលិតទឹកមានប្រមាណ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ មានន័យថាខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។រោងចក្រទឹកស្អាតបាក់ខែង តម្លៃជាង ២រយលានដុល្លារ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩ -  Construction & Property News

ដើម្បីដោះស្រាយលើបញ្ហាទាំងនេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានជួយគាំទ្រ រ.ទ.ស.ភ ក្នុងការផ្តល់ទុនវិនិយោគមានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះ ចាប់ពីដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយដែលសមត្ថភាពផលិតទឹកស្អាតឡើងដល់៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការ ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​កែលំអ​ការផ្គត់ផ្គង់​ទឹកស្អាត  និង​អនាម័យ​ក្នុង​ទីក្រុង​ចំនួន ៤ នៅ​កម្ពុជា​ - CEN

បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៤ ខាងរដ្ឋាករទឹកនឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលអាចផលិតទឹកស្អាតបានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូចនេះពលរដ្ឋ រស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ទទួលស្វាគមន៍គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយឯកឧត្តម ហោ សារុន

0

គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដឹកនាំដោយឯកឧត្តម ហោ សារុន បានអញ្ជើញមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យពិធីដង្ហៃភ្លើងគប់កីឡា នៅក្រុងហាណូយ ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEirIiG4jJFrLQp5IbRimpi_KScjF0e8UlHa73gNC-0wFrF82woHY-Yj3n_o8VXiBapunilr-CY_bBWhN9kdbQL_WK8eer717P3a7YVExLxxnLFc4Yvx3SRmaxprQ_iQJ9_F6cLf3kajD90V-G2Dgt79JEkWaEGhr8vGHPZo1RlD2pBTCTecLMydnS/s1280/photo_2023-03-25_08-51-54.jpg

នៅក្នុងឱកាស់នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។ បន្តាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែរនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudMZNPPkFMtLcn37a0HQjRuyZo4Z_i7s8yhOV4Cb4WT0locgEoja1ttywkwmg9lDlR6lFN80k79NpZErB3s1U5ExpmTSrdFJJtQPa_2k-_V66yrFIBhighlXrMwvmuTUANhoutu6Gcl_W9RZ5ARNYdQJpoE-mT1M-_5tmFgZNW65s6oT2kt4T_v6C/s1280/photo_2023-03-25_08-51-54%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKBvkRcLsSirKFBMpte2etKDEtX1YOA25FMByzgUAJ97zTHxe6x8bWpRkKsfSbCWJwWwJeDZ94S7u9vARCHpbNuTT6k9586Ya9pyi2QbBkzTEGOke1aAWopCf7qyGbUSU44GDRiI3EMpMMrhWsxwXs43omLHMA_kMtufGc2OqYDOKwmV8HhqiEAE3/s1280/photo_2023-03-25_08-51-53%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWONpZC14j9fx1UDE_P2YSfXzkokbvimMvuuARiSKxMKtud8s4R5C8np8zt6_R_Ur-sbQ5QtOski1XaozyakAy_3LZ7bvGsJVJ4tXzijgqGJsnWMZ5JSuBgnoMe_MI8Upvj7j4Ux7s1CIGFaMHtgEABXHzf66Eb37HkMGl29ZRtxlMU1_stAl2HKgP/s1280/photo_2023-03-25_08-51-53.jpg

សូមប្រយ័ត្នកុំធ្វើរឿងទាំង៧នេះនៅពេលងូតទឹក បើមិនចង់ដាច់សរសៃឈាមក្នុងខួរក្បាល

0

មនុស្សជាច្រើននៅពេលក្តៅតែងតែទៅរកទឹកដើម្បីងូត នៅពេលដែលរាងកាយបែកញើស និងបញ្ចេញកំដៅ ការងូតទឹកនឹងធ្វើឱ្យស្ទះរន្ធញើស ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ចរន្តឈាមនិងបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺដាច់សសៃឈាមខួរក្បាលគឺ សំដៅលើជំងឺកើតឡើងនៅពេលដែលចរន្តឈាមផ្នែកណាមួយរបស់ខួរក្បាល ត្រូវបានកាត់ផ្ដាច់ ឬត្រូវបានកាត់បន្ថយ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង៧នៅពេលងូតទឹកដែលគួរចៀសវាងមានដូចជា៖

១.បន្ទាប់ពីហាត់ប្រាណ៖ បន្ទាប់ពីឈប់ហាត់ប្រាណ ចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយខ្ពស់ រន្ធញើសរីកធំ។ ការងូតទឹកក្តៅឬទឹកត្រជាក់ភ្លាមនឹងធ្វើឱ្យឈាមមិនចរាចរទៅផ្នែកសំខាន់ៗនៃរាងកាយដែលនាំឱ្យដាច់សរសៃឈាមបេះដូង និងខួរក្បាល ដែលនោះធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ អស់កម្លាំង ក្អួតចង្អោរ និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត។

២.បន្ទាប់ពីផឹកគ្រឿងស្រវឹង៖ យោងតាមអ្នកជំនាញ ជាតិអាល់កុលរារាំងសកម្មភាពរបស់ថ្លើម រារាំងការបញ្ចេញសមាសធាតុ glycogen ។ ទន្ទឹមនឹងនេះ ការងូតទឹកធ្វើឱ្យបរិមាណគ្លុយកូសនៅក្នុងខ្លួនដុតយ៉ាងលឿន ដូច្នេះហើយ ការងូតទឹកភ្លាមៗបន្ទាប់ពីផឹកស្រា អាចបណ្តាលឱ្យវិលមុខ ឈឺក្បាលស្រាល បាត់បង់កម្លាំង ថែមទាំងនាំឱ្យសន្លប់ទៀតផង។Shower less? Yes, even during a pandemic, says one doctor | CBC Radio

៣.ពេលឃ្លាន៖ យោងតាមអ្នកជំនាញ នៅពេលដែលរាងកាយមនុស្សខ្វះសារធាតុចិញ្ចឹម កម្រិតជាតិស្ករក្នុងឈាមរបស់រាងកាយមានកម្រិតទាបបំផុត ដូច្នេះហើយ ការសម្អាតរាងកាយនៅពេលនេះ អាចធ្វើឲ្យអ្នកដួលសន្លប់បាន។

៤.ពេលក្តៅខ្លួន៖ សីតុណ្ហភាពរាងកាយ ៣៨ អង្សាសេឬខ្ពស់ជាងនេះការប្រើប្រាស់កំដៅនឹងកើនឡើងប្រហែល ២០% ។ នៅពេលនោះ ការងូតទឹកនឹងធ្វើឱ្យស្ថានភាពសុខភាព កាន់តែធ្ងន់ធ្ងរ ដោយសារតែភាពធន់ខ្សោយ។ ដែលនេះនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។

៥.ងូតទឹកបន្ទាប់ពីញ៉ាំអាហាររួច៖ នៅពេលដែលអ្នកទើបតែញ៉ាំអាហារ សរសៃឈាមនៅក្នុងអេពីដេមីនឹងរីកធំ ដែលបណ្តាលឲ្យមានឈាមច្រើនកកកុញ។ នៅពេលដែលអ្នកងូតទឹកភ្លាមនោះ ធ្វើឱ្យការរំលាយអាហារថយចុះ ពោះវៀនកាន់តែខ្សោយ នាំឱ្យទល់លាមក និងបញ្ហាក្រពះផ្សេងៗទៀត។ ដូច្នេះហើយអ្នកគួររងចាំការងូតទឹក ១-២ ម៉ោងក្រោយពេលញ៉ាំអាហាររួច។Wondering How Often You Should Shower? Here's Your Answer | SELF

៦.នៅពេលរាងកាយអស់កម្លាំង៖ មនុស្សជាច្រើនជឿថាការងូតទឹកនៅពេលដែលរាងកាយនឿយហត់អាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែការគិតនេះគឺខុសទាំងស្រុងព្រោះនៅពេលដែលអ្នកអស់កម្លាំង ចរន្តឈាម របស់អ្នកត្រូវបានកាត់បន្ថយ។ ការងូតទឹកត្រជាក់នៅពេលនេះធ្វើឱ្យសរសៃឈាមរួមតូច ហើយអ្នកទំនងជាកើតជំងឺផ្តាសាយ និងដាច់សរសៃឈាមខួរក្បាល។ ទន្ទឹមនឹងនេះ ការងូតទឹកក្តៅពេលនឿយហត់ធ្វើឱ្យរាងកាយងាយនឹងក្តៅ សរសៃឈាមរីកយ៉ាងងាយនាំឱ្យមានជំងឺខ្សោយបេះដូង។

៧.ងូតទឹកយប់ជ្រៅ៖ មានមនុស្សជាច្រើនគិតថា ការងូតទឹកពេលយប់អាចធ្វើឱ្យរាងកាយសម្រាក និងគេងលក់ស្រួល។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាគំនិតខុសទាំងស្រុង ការងូតទឹកពេលយប់ងាយនឹងចាប់ខ្យល់ ឬត្រជាក់ព្រោះសរសៃវ៉ែនរីក ហើយសម្ពាធឈាមធ្លាក់ចុះ។ ចំពោះអ្នកដែលមានសម្ពាធឈាមទាប ការងូតទឹកនៅពេលយប់នឹងបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរជាដើម។ ប្រភព៖phuntoday.com

ប្រទេសចិន និងនូវែលសេឡង់ពង្រឹងទំនាក់ទំនងការទូត

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាគ្នាជាមួយលោកស្រី Nanaia Mahuta រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គោលបំណងនៃការជួបពិភាក្សាគ្នានេះ គឺប្រទេសទាំងពីរបានផ្តោតទៅលើទំនាក់ទំនងការទូត និងការអភិវឌ្ឍផ្នែកផ្សេងៗ ។New Zealand foreign minister to discuss security with Chinese counterpart  on Friday | NewsTalk 610 AM & 103.9 FM

លោក Qin Kang បានថ្លែងថា តាំងពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក ចិន និងនូវែលសេឡង់បានផ្តល់ការគោរពគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរបានប្រព្រឹត្តចំពោះគ្នាដោយសមភាព និងរួមសហការគ្នាសម្រាប់ផលប្រយោជន៍រួម ។ លើសពីនេះ ទំនាក់ទំនងទ្វេភាគីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពយូរអង្វែង រហូតដល់ក្លាយជាគំរូនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជាមួយប្រព័ន្ធសង្គម ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខខណ្ឌការអភិវឌ្ឍខុសៗគ្នា ។New Zealand's foreign minister to visit counterpart in China

កាលពីឆ្នាំ២០២២ កន្លងមក មេដឹកនាំរបស់ប្រទេសទាំងពីរទទួលបានជោគជ័យក្នុងកិច្ចប្រជុំ ហើយប្រទេសទាំងពីរក៏បានឈានដល់ការឯកភាពគ្នាលើផ្នែកសំខាន់ៗ ដែលគួរតែប្រតិបត្តិតាមយ៉ាងហ្មត់ចត់ ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងនូវែលសេឡង់ ឱ្យទទួលបានការអភិវឌ្ឍកាន់តែខ្លាំងឡើងនៅថ្ងៃអនាគត ។

ចំណែកលោកស្រី Nanaia Mahuta បានថ្លែងដែរថា ប្រទេសនូវែលសេឡង់គាំទ្រទៅលើគោលនយោបាយចិនតែមួយ ហើយនូវែលសេឡង់សង្ឃឹមថា នឹងពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការផ្លាស់ប្តូររវាងពលរដ្ឋប្រទេសទាំងពីរទៅលើផ្នែកវប្បធម៌ ពង្រីកកិច្ចសហការផ្នែកផ្សេងៗ និងសម្រេចបាននូវភាពជោគជ័យថ្មីៗបន្តទៀត ៕ ប្រភព ៖ Chinaface

ផ្អើលពេញហ្វេកប៊ុក! គណនីមួយបង្ហោះសារមិនពេញចិត្តប៉ូលិសចរាចរណ៍ផ្អាកពិន័យ១ពាន់ដុល្លារលើការប្រើឯកសារក្លែងក្លាយ

0

នៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែកព្រមទាំងរិះគន់ព្រាត បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា «បងតិច» បង្ហោះសារថាប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺផ្អាកពិន័យបងប្រុសរបស់ខ្លួនចំនួន១០០០ដុល្លារលើការប្រើប្រាស់ឯកសារក្លែងក្លាយ។

ម្ចាស់គណនីខាងលើបានរៀបរាប់ទាំងស្រុងនៅថ្ងៃទី២៤ ខែមីនា នេះថា « នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំង កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុបថៃហ្គឺ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហើយសុំមើលបណ្ណ័បើកបរ លុះខាងប៉ូលិសមើល រួចហើយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១.ឈៀក ២.ស្លាកលេខ ៣. លតាប័ត្រ និងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ »។

គណនីហ្វេកប៊ុក បងតិច បញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីប្រាប់ថាប្រើប្រាស់ឯកសារ ខាងប៉ុលិសចរាចរណ៍ បានបង្គាប់ឱ្យប្រគល់ប្រាក់១០០០ដុល្លារ នឹងប្រគល់រថយន្តឱ្យវិញ។ ក្នុងនោះបងប្រុសម្ចាស់រថយន្តបានសុំឱ្យខាងប៉ូលិស ៥ម៉ឺនរៀលតែខាងប៉ូលិសមិនព្រម និងចរចាជាច្រើនម៉ោងទើបប៉ូលិសទារប្រាក់១៣៥ដុល្លារវិញ។ ដោយសារ ប្រញាប់ទៅកម្មវិធីបុណ្យ ខាងបងប្រុសម្ចាស់រថយន្តក៏យល់ព្រមប្រគល់លុយចំនួន១៣៥ដុល្លារ។ បន្ថែមលើនេះ ប៉ូលិសចរាចរណ៍ ក៏ហាមឃាត់មិនឱ្យបង្ហោះរូបភាពដែលបានថតពួកគាត់ផងដែរ។

យ៉ាងណាមិញ នារីដែលអះអាងជាម្ចាស់រថយន្តផ្ទាល់បានប្រើប្រាស់គណនីហ្វេកប៊ុក បងតិច បង្ហោះសួរទៅសមត្ថកិច្ចដោយភាពមិនអស់ចិត្ត ថាប៉ូលិសសំអាងទៅលើអ្វីថារថយន្តរបស់នាងប្រើប្រាស់ឯកសារក្លែងក្លាយ ដោយនាងបង្ហោះ ភ្ជាប់ជាមួយឯកសារជាច្រើន និងស្នើឱ្យប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺប្រគល់លុយឱ្យខ្លួនវិញផងដែរព្រោះមិនចង់មានរឿងវែងឆ្ងាយ។

យ៉ាងណាជុំវិញរឿងនេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែកនិងរិះគន់ចាស់ដៃ ព្រមទាំងទាមទារឱ្យសមត្ថកិច្ចពាក់ព័ន្ធស្រាយបន្លឺលើករណីខាងលើ ព្រោះរូបភាពនេះប្រៀបដូចជញ្ជក់ឈាមទាំងរស់៕No photo description available.May be an image of 1 personNo photo description available.May be an image of 1 person, standing and outdoorsMay be an image of 1 person and outdoorsMay be an image of 2 people and people sitting

ហេតុអ្វីបានជាត្រូវស្តាប់យោបល់របស់ចិនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ?

0

ប្រទេសអេស្ប៉ាញ ៖ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានថ្លែងកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកថា ពិភពលោកគួរតែស្តាប់មតិរបស់ចិន ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ព្រោះចិនជាប្រទេសខ្លាំងមួយលំដាប់ពិភពលោក ។ ដូច្នេះ ប្រាកដណាស់ថា ភាគីទាំងអស់ត្រូវតែស្តាប់យោបល់របស់ចិនដើម្បីឱ្យដឹងថា តើប្រទេសទាំងអស់នឹងអាចរកវិធីបញ្ចប់ជម្លោះនៅអ៊ុយក្រែនបានឬអត់ ហើយអ៊ុយក្រែននឹងអាចរួបរួមទឹកដីរបស់ខ្លួនបានឬអត់ ។Spain's Pedro Sanchez survives no-confidence vote by overwhelming margin

នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញបានថ្លែងបែបនេះ មុនពេលលោកធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន នៅថ្ងៃទី៣១ ខែមីនា និងមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ ។

គម្រោងជួបពិភាក្សាគ្នារបស់មេដឹកនាំប្រទេសចិន និងអេស្ប៉ាញ ត្រូវបានគេតាមដានខ្លាំងបំផុតពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅប្រទេសអ៊ុយក្រែន ។ កន្លងមក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានគាំទ្រផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលលោកបានអំពាវនាវឱ្យបង្រួបបង្រួមទឹកដីអ៊ុយក្រែនឡើងវិញ តាំងពីពេលរុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែមីនា លោក Pedro Sanchez មិនបានគាំទ្រផែនការសន្តិភាពរបស់អ៊ុយក្រែនទេ ។Spain's Prime Minister Pedro Sanchez to meet Chinese President Xi Jinping  next week - Olive Press News Spain

គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ជាក់ថា ខ្លួនប្រកាន់ជំហរកណ្តាលក្នុងជម្លោះនៅអ៊ុយក្រែនរហូតមក ហើយចិនមិនធ្លាប់បានបញ្ជូនអាវុធទៅឱ្យភាគីណាមួយទេក្នុងជម្លោះនេះ ។ លើសពីនេះ ប្រទេសចិនបានស្នើដាក់ផែនការសន្តិភាព១២ចំណុច ដើម្បីអំពាវនាវឱ្យភាគីទាំងអស់ឈប់បាញ់គ្នាក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានលើកឡើងថា បើទោះជាចិនមិនបានបញ្ជូនអាវុធជួយរុស្ស៊ីក្តី ប៉ុន្តែចិនបានគាំទ្ររុស្ស៊ីផ្នែកការទូត និងជាដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ី ៕ ប្រភព ៖ TNN World