នៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែកព្រមទាំងរិះគន់ព្រាត បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា «បងតិច» បង្ហោះសារថាប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺផ្អាកពិន័យបងប្រុសរបស់ខ្លួនចំនួន១០០០ដុល្លារលើការប្រើប្រាស់ឯកសារក្លែងក្លាយ។

ម្ចាស់គណនីខាងលើបានរៀបរាប់ទាំងស្រុងនៅថ្ងៃទី២៤ ខែមីនា នេះថា « នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំង កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុបថៃហ្គឺ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហើយសុំមើលបណ្ណ័បើកបរ លុះខាងប៉ូលិសមើល រួចហើយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១.ឈៀក ២.ស្លាកលេខ ៣. លតាប័ត្រ និងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ »។

គណនីហ្វេកប៊ុក បងតិច បញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីប្រាប់ថាប្រើប្រាស់ឯកសារ ខាងប៉ុលិសចរាចរណ៍ បានបង្គាប់ឱ្យប្រគល់ប្រាក់១០០០ដុល្លារ នឹងប្រគល់រថយន្តឱ្យវិញ។ ក្នុងនោះបងប្រុសម្ចាស់រថយន្តបានសុំឱ្យខាងប៉ូលិស ៥ម៉ឺនរៀលតែខាងប៉ូលិសមិនព្រម និងចរចាជាច្រើនម៉ោងទើបប៉ូលិសទារប្រាក់១៣៥ដុល្លារវិញ។ ដោយសារ ប្រញាប់ទៅកម្មវិធីបុណ្យ ខាងបងប្រុសម្ចាស់រថយន្តក៏យល់ព្រមប្រគល់លុយចំនួន១៣៥ដុល្លារ។ បន្ថែមលើនេះ ប៉ូលិសចរាចរណ៍ ក៏ហាមឃាត់មិនឱ្យបង្ហោះរូបភាពដែលបានថតពួកគាត់ផងដែរ។

យ៉ាងណាមិញ នារីដែលអះអាងជាម្ចាស់រថយន្តផ្ទាល់បានប្រើប្រាស់គណនីហ្វេកប៊ុក បងតិច បង្ហោះសួរទៅសមត្ថកិច្ចដោយភាពមិនអស់ចិត្ត ថាប៉ូលិសសំអាងទៅលើអ្វីថារថយន្តរបស់នាងប្រើប្រាស់ឯកសារក្លែងក្លាយ ដោយនាងបង្ហោះ ភ្ជាប់ជាមួយឯកសារជាច្រើន និងស្នើឱ្យប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺប្រគល់លុយឱ្យខ្លួនវិញផងដែរព្រោះមិនចង់មានរឿងវែងឆ្ងាយ។

យ៉ាងណាជុំវិញរឿងនេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែកនិងរិះគន់ចាស់ដៃ ព្រមទាំងទាមទារឱ្យសមត្ថកិច្ចពាក់ព័ន្ធស្រាយបន្លឺលើករណីខាងលើ ព្រោះរូបភាពនេះប្រៀបដូចជញ្ជក់ឈាមទាំងរស់៕No photo description available.May be an image of 1 personNo photo description available.May be an image of 1 person, standing and outdoorsMay be an image of 1 person and outdoorsMay be an image of 2 people and people sitting