ក្បនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងម៉ានីល ដឹកដីប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEirIiG4jJFrLQp5IbRimpi_KScjF0e8UlHa73gNC-0wFrF82woHY-Yj3n_o8VXiBapunilr-CY_bBWhN9kdbQL_WK8eer717P3a7YVExLxxnLFc4Yvx3SRmaxprQ_iQJ9_F6cLf3kajD90V-G2Dgt79JEkWaEGhr8vGHPZo1RlD2pBTCTecLMydnS/s1280/photo_2023-03-25_08-51-54.jpg

ក្នុងបេសកកម្មដ៏ពិសេសនេះ ជាការដឹកនាំដោយឯកឧត្តម ហោ សារុន គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដោយទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudMZNPPkFMtLcn37a0HQjRuyZo4Z_i7s8yhOV4Cb4WT0locgEoja1ttywkwmg9lDlR6lFN80k79NpZErB3s1U5ExpmTSrdFJJtQPa_2k-_V66yrFIBhighlXrMwvmuTUANhoutu6Gcl_W9RZ5ARNYdQJpoE-mT1M-_5tmFgZNW65s6oT2kt4T_v6C/s1280/photo_2023-03-25_08-51-54%20(2).jpg

បន្ថែមពីនេះ គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKBvkRcLsSirKFBMpte2etKDEtX1YOA25FMByzgUAJ97zTHxe6x8bWpRkKsfSbCWJwWwJeDZ94S7u9vARCHpbNuTT6k9586Ya9pyi2QbBkzTEGOke1aAWopCf7qyGbUSU44GDRiI3EMpMMrhWsxwXs43omLHMA_kMtufGc2OqYDOKwmV8HhqiEAE3/s1280/photo_2023-03-25_08-51-53%20(2).jpg

សូមបញ្ជាក់ថា កម្ពុជាបានកំណត់យកថ្ងៃចេញដំណើរនៃពិធីដង្ហែភ្លើងគប់ស៊ីហ្គេម ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដោយផ្តើមដង្ហែក្បួនចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ មុនត្រឡប់មកកម្ពុជាវិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWONpZC14j9fx1UDE_P2YSfXzkokbvimMvuuARiSKxMKtud8s4R5C8np8zt6_R_Ur-sbQ5QtOski1XaozyakAy_3LZ7bvGsJVJ4tXzijgqGJsnWMZ5JSuBgnoMe_MI8Upvj7j4Ux7s1CIGFaMHtgEABXHzf66Eb37HkMGl29ZRtxlMU1_stAl2HKgP/s1280/photo_2023-03-25_08-51-53.jpg