Home ព័ត៌មានអន្តរជាតិ ប្រទេសចិន និងនូវែលសេឡង់ពង្រឹងទំនាក់ទំនងការទូត

ប្រទេសចិន និងនូវែលសេឡង់ពង្រឹងទំនាក់ទំនងការទូត

63
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាគ្នាជាមួយលោកស្រី Nanaia Mahuta រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គោលបំណងនៃការជួបពិភាក្សាគ្នានេះ គឺប្រទេសទាំងពីរបានផ្តោតទៅលើទំនាក់ទំនងការទូត និងការអភិវឌ្ឍផ្នែកផ្សេងៗ ។New Zealand foreign minister to discuss security with Chinese counterpart  on Friday | NewsTalk 610 AM & 103.9 FM

លោក Qin Kang បានថ្លែងថា តាំងពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក ចិន និងនូវែលសេឡង់បានផ្តល់ការគោរពគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរបានប្រព្រឹត្តចំពោះគ្នាដោយសមភាព និងរួមសហការគ្នាសម្រាប់ផលប្រយោជន៍រួម ។ លើសពីនេះ ទំនាក់ទំនងទ្វេភាគីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពយូរអង្វែង រហូតដល់ក្លាយជាគំរូនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជាមួយប្រព័ន្ធសង្គម ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខខណ្ឌការអភិវឌ្ឍខុសៗគ្នា ។New Zealand's foreign minister to visit counterpart in China

កាលពីឆ្នាំ២០២២ កន្លងមក មេដឹកនាំរបស់ប្រទេសទាំងពីរទទួលបានជោគជ័យក្នុងកិច្ចប្រជុំ ហើយប្រទេសទាំងពីរក៏បានឈានដល់ការឯកភាពគ្នាលើផ្នែកសំខាន់ៗ ដែលគួរតែប្រតិបត្តិតាមយ៉ាងហ្មត់ចត់ ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងនូវែលសេឡង់ ឱ្យទទួលបានការអភិវឌ្ឍកាន់តែខ្លាំងឡើងនៅថ្ងៃអនាគត ។

ចំណែកលោកស្រី Nanaia Mahuta បានថ្លែងដែរថា ប្រទេសនូវែលសេឡង់គាំទ្រទៅលើគោលនយោបាយចិនតែមួយ ហើយនូវែលសេឡង់សង្ឃឹមថា នឹងពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការផ្លាស់ប្តូររវាងពលរដ្ឋប្រទេសទាំងពីរទៅលើផ្នែកវប្បធម៌ ពង្រីកកិច្ចសហការផ្នែកផ្សេងៗ និងសម្រេចបាននូវភាពជោគជ័យថ្មីៗបន្តទៀត ៕ ប្រភព ៖ Chinaface