គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដឹកនាំដោយឯកឧត្តម ហោ សារុន បានអញ្ជើញមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យពិធីដង្ហៃភ្លើងគប់កីឡា នៅក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងឱកាស់នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។ បន្តាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែរនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពី៕