មនុស្សជាច្រើននៅពេលក្តៅតែងតែទៅរកទឹកដើម្បីងូត នៅពេលដែលរាងកាយបែកញើស និងបញ្ចេញកំដៅ ការងូតទឹកនឹងធ្វើឱ្យស្ទះរន្ធញើស ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ចរន្តឈាមនិងបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺដាច់សសៃឈាមខួរក្បាលគឺ សំដៅលើជំងឺកើតឡើងនៅពេលដែលចរន្តឈាមផ្នែកណាមួយរបស់ខួរក្បាល ត្រូវបានកាត់ផ្ដាច់ ឬត្រូវបានកាត់បន្ថយ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង៧នៅពេលងូតទឹកដែលគួរចៀសវាងមានដូចជា៖

១.បន្ទាប់ពីហាត់ប្រាណ៖ បន្ទាប់ពីឈប់ហាត់ប្រាណ ចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយខ្ពស់ រន្ធញើសរីកធំ។ ការងូតទឹកក្តៅឬទឹកត្រជាក់ភ្លាមនឹងធ្វើឱ្យឈាមមិនចរាចរទៅផ្នែកសំខាន់ៗនៃរាងកាយដែលនាំឱ្យដាច់សរសៃឈាមបេះដូង និងខួរក្បាល ដែលនោះធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ អស់កម្លាំង ក្អួតចង្អោរ និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត។

២.បន្ទាប់ពីផឹកគ្រឿងស្រវឹង៖ យោងតាមអ្នកជំនាញ ជាតិអាល់កុលរារាំងសកម្មភាពរបស់ថ្លើម រារាំងការបញ្ចេញសមាសធាតុ glycogen ។ ទន្ទឹមនឹងនេះ ការងូតទឹកធ្វើឱ្យបរិមាណគ្លុយកូសនៅក្នុងខ្លួនដុតយ៉ាងលឿន ដូច្នេះហើយ ការងូតទឹកភ្លាមៗបន្ទាប់ពីផឹកស្រា អាចបណ្តាលឱ្យវិលមុខ ឈឺក្បាលស្រាល បាត់បង់កម្លាំង ថែមទាំងនាំឱ្យសន្លប់ទៀតផង។Shower less? Yes, even during a pandemic, says one doctor | CBC Radio

៣.ពេលឃ្លាន៖ យោងតាមអ្នកជំនាញ នៅពេលដែលរាងកាយមនុស្សខ្វះសារធាតុចិញ្ចឹម កម្រិតជាតិស្ករក្នុងឈាមរបស់រាងកាយមានកម្រិតទាបបំផុត ដូច្នេះហើយ ការសម្អាតរាងកាយនៅពេលនេះ អាចធ្វើឲ្យអ្នកដួលសន្លប់បាន។

៤.ពេលក្តៅខ្លួន៖ សីតុណ្ហភាពរាងកាយ ៣៨ អង្សាសេឬខ្ពស់ជាងនេះការប្រើប្រាស់កំដៅនឹងកើនឡើងប្រហែល ២០% ។ នៅពេលនោះ ការងូតទឹកនឹងធ្វើឱ្យស្ថានភាពសុខភាព កាន់តែធ្ងន់ធ្ងរ ដោយសារតែភាពធន់ខ្សោយ។ ដែលនេះនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។

៥.ងូតទឹកបន្ទាប់ពីញ៉ាំអាហាររួច៖ នៅពេលដែលអ្នកទើបតែញ៉ាំអាហារ សរសៃឈាមនៅក្នុងអេពីដេមីនឹងរីកធំ ដែលបណ្តាលឲ្យមានឈាមច្រើនកកកុញ។ នៅពេលដែលអ្នកងូតទឹកភ្លាមនោះ ធ្វើឱ្យការរំលាយអាហារថយចុះ ពោះវៀនកាន់តែខ្សោយ នាំឱ្យទល់លាមក និងបញ្ហាក្រពះផ្សេងៗទៀត។ ដូច្នេះហើយអ្នកគួររងចាំការងូតទឹក ១-២ ម៉ោងក្រោយពេលញ៉ាំអាហាររួច។Wondering How Often You Should Shower? Here's Your Answer | SELF

៦.នៅពេលរាងកាយអស់កម្លាំង៖ មនុស្សជាច្រើនជឿថាការងូតទឹកនៅពេលដែលរាងកាយនឿយហត់អាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែការគិតនេះគឺខុសទាំងស្រុងព្រោះនៅពេលដែលអ្នកអស់កម្លាំង ចរន្តឈាម របស់អ្នកត្រូវបានកាត់បន្ថយ។ ការងូតទឹកត្រជាក់នៅពេលនេះធ្វើឱ្យសរសៃឈាមរួមតូច ហើយអ្នកទំនងជាកើតជំងឺផ្តាសាយ និងដាច់សរសៃឈាមខួរក្បាល។ ទន្ទឹមនឹងនេះ ការងូតទឹកក្តៅពេលនឿយហត់ធ្វើឱ្យរាងកាយងាយនឹងក្តៅ សរសៃឈាមរីកយ៉ាងងាយនាំឱ្យមានជំងឺខ្សោយបេះដូង។

៧.ងូតទឹកយប់ជ្រៅ៖ មានមនុស្សជាច្រើនគិតថា ការងូតទឹកពេលយប់អាចធ្វើឱ្យរាងកាយសម្រាក និងគេងលក់ស្រួល។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាគំនិតខុសទាំងស្រុង ការងូតទឹកពេលយប់ងាយនឹងចាប់ខ្យល់ ឬត្រជាក់ព្រោះសរសៃវ៉ែនរីក ហើយសម្ពាធឈាមធ្លាក់ចុះ។ ចំពោះអ្នកដែលមានសម្ពាធឈាមទាប ការងូតទឹកនៅពេលយប់នឹងបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរជាដើម។ ប្រភព៖phuntoday.com