ទន្ទឹមនឹងខាងរដ្ឋាករទឹក សុំការយោគយល់ សន្យា ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជូនពលរ ជាជំហានៗចាប់ពីខែឧសភា ឆ្នាំ២០២៣ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងទៀតថា ចាប់ពីដើមឆ្នាំ២០២៤ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់។កម្មវិធីទី១២.ទឹកស្អាតសហគមន៍ខ្ញុំ - WMC

ក្នុងសេចក្តីជូនស្តីពីការផ្អាកការផ្គត់ផ្អង់ទឹកនៅក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនា ខាងរដ្ឋាករទឹកបានឱ្យដឹងទៀតថា តាមរបាយការណ៍សិក្សាបានបង្ហាញថារាជធានីភ្នំពេញមាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។
ក្នុងនោះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៣ ខណៈដែរការផលិតទឹកមានប្រមាណ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ មានន័យថាខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។រោងចក្រទឹកស្អាតបាក់ខែង តម្លៃជាង ២រយលានដុល្លារ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩ -  Construction & Property News

ដើម្បីដោះស្រាយលើបញ្ហាទាំងនេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានជួយគាំទ្រ រ.ទ.ស.ភ ក្នុងការផ្តល់ទុនវិនិយោគមានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះ ចាប់ពីដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយដែលសមត្ថភាពផលិតទឹកស្អាតឡើងដល់៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការ ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​កែលំអ​ការផ្គត់ផ្គង់​ទឹកស្អាត  និង​អនាម័យ​ក្នុង​ទីក្រុង​ចំនួន ៤ នៅ​កម្ពុជា​ - CEN

បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៤ ខាងរដ្ឋាករទឹកនឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលអាចផលិតទឹកស្អាតបានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូចនេះពលរដ្ឋ រស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕