Home Blog Page 1756

ប្រទះឃើញកូនផ្សោតទី២ទើបនឹងកើតនៅអន្លង់កាំពី

0

អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះនាថ្ងៃទី០២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ហើយនេះជាកូនផ្សោតទី២ហើយសម្រាប់ឆ្នាំ២០២៣ដែលបានប្រទះឃើញ ខណៈកូនផ្សោតដំបូងត្រូវបានប្រទះឃើញកាលពីខែមីនា កន្លងទៅនេះ។No photo description available.តាមការឱ្យដឹងពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងទៀតថា អ្នកបើកទូកទេសចរដែលប្រទះឃើញកូនផ្សោតថ្មីនេះបានរាយការជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។
តាមរយៈក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មីនៅថ្ងៃទី១៨ ខែមេសា តាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃប៉ុណ្ណោះ។May be an image of arctic

សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល ខណៈ៤ខែក្នុងឆ្នាំនេះក្រុមការងារបានកត់ត្រាកូនផ្សោតបាន២ក្បាលផងដែរ៕

សមត្ថកិច្ចចុះបង្រា្កបជនជាតិវៀតណាម២នាក់ លួចដាំដើមកញ្ឆាជាង១ម៉ឺនដើមនៅខេត្តមណ្ឌលគិរី

0

ដើមកញ្ឆាស្រស់ចំនួន ១០៦៧១ ដើម ទម្ងន់ ១ ២០៥គីឡូក្រាម ត្រូវអជ្ញាធរ ចុះបង្ក្រាបនិងដុតកម្ទេចចោល ព្រមទាំងឃាត់បានជនសង្ស័យជាជនជាតិវៀតណាម២នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី។ នេះបើតាមការឱ្យដឹងពីផេកស្នងការនគរបាលខេត្តមណ្ឌលគិរីបង្ហោះកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។May be an image of 5 people

ការចុះបង្ក្រាបនេះ មានការដឹកនាំនិងចង្អុលបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ស្ថិតនៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីឃាត់បានជនសង្ស័យ២នាក់ ។
ទី១.ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម។
ទី២.ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម កាន់លិខិតឆ្លងដែនលេខ C2369263 ចាប់យកបានវត្ថុតាងរួមមាន÷១.កញ្ឆាស្ងួតចំនួន ០២កញ្ចប់ , ២.ជីគីមីចំនួន ៣០ ការុង
៣.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , ៤.កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ , ៥.ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ០៣គ្រឿង , ៦.ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង , ៧.ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់ , ៨.ជីម្សៅបំប៉នកញ្ឆា ចំនួន ០៨កញ្ចប់ , ០៩.ថ្នាំជ្រលក់កញ្ឆា ចំនួន ១២កំប៉ុង , ១០.ថ្នាំបាញ់ស្មៅ ចំនួន ០៤កញ្ចប់
១១.ធុងបាញ់ថ្នាំ ចំនួន ០១ , ១២.ស្លាកលេខម៉ូតូ(វៀតណាម)ចំនួន ០២សន្លឹក , ១៣.ការុងចំនួន ១៧៦ ការុង , ១៤.អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត , ១៥.ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ០២ប្រអប់ , ១៦.ថ្នាំប៉ូវកញ្ឆា ០១ធុង២០លីត្រ , ១៧.ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ , ១៨.សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់ , ១៩.លិខិតឆ្លងដែនចំនួន ០៣ក្បាល , ២០.ប័ណ្ណសំគាល់ខ្លួនចំនួន ០២សន្លឹក , ២១.ឯកសារចំនួន ៤២សន្លឹក។

របាយការណ៍ដដែលក៏បានបញ្ជាក់ថាដើមកញ្ឆាស្រស់ចំនួន ១០ ៦៧១ដើម ទម្ងន់ ១ ២០៥គីឡូក្រាម សមត្ថកិច្ចក៏បានកាប់និងដុតកម្ទេចចោលដូចគ្នាខណៈជនសង្ស័យទាំង២នាក់ នឹងចាត់ការតាមផ្លូវច្បាប់៕May be an image of 1 personMay be an image of 4 peopleMay be an image of 5 peopleNo photo description available.No photo description available.May be an image of 2 people

នាឱកាសចូលឆ្នាំថ្មីនេះ កំណើនភ្ញៀវទេសចរមកថៃច្រើនលើសលប់

0

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃបានលើកឡើងថា មានភ្ញៀវទេសចរថៃ និងបរទេសជាច្រើននាក់ចាប់អារម្មណ៍នាំគ្នាលេងទឹកនៅតាមកន្លែងផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មី ដែលជាពិធីបុណ្យសំខាន់មួយរបស់ជាតិ បន្ទាប់ពីប្រទេសថៃមិនបានរៀបចំពិធីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។Songkran, everything you need to know about Thailand's famous new year  water fight | South China Morning Post

គេសង្កេតឃើញថា នៅផ្លូវខាវសាន មានពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសបានចាប់ផ្តើមលេងទឹកតាំងពីថ្ងៃទី១៣ ខែមេសា មកម៉្លេះ ។ ពលរដ្ឋថៃម្នាក់ឈ្មោះ Sudathip Wongsa ដែលបានមកលេងទឹកនៅផ្លូវខាវសាន និយាយថា ខ្លួនសប្បាយរីករាយណាស់ដែលបានមកលេងទឹកក្នុងពេលចូលឆ្នាំម្តងទៀត ហើយសង្ឃឹមថា សេដ្ឋកិច្ចថៃនឹងត្រឡប់មករីកចម្រើនឡើងវិញ ដោយសារតែភ្ញៀវទេសចរបរទេសជាច្រើននាក់នាំគ្នាមកកម្សាន្តនៅប្រទេសថៃ ។ លើសពីនេះ នៅតាមបណ្តាខេត្ត និងទីក្រុងធំៗ គេបានរៀបចំឱ្យពលរដ្ឋលេងទឹកយ៉ាងច្រើនកុះករ មិនចាញ់ទីក្រុងបាងកកឡើយ ។200,000 rooms booked with subsidy expansion

មន្ត្រីអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បានថ្លែងថា ពិធីបុណ្យសង្ក្រាន្ត គឺជាប្រពៃណីមួយរបស់ថៃដែលល្បីល្បាញនៅទូទាំងពិភពលោក ។ ពិធីបុណ្យសង្ក្រាន្តនេះ គឺជា Soft Power (5F) និងមានការទទួលស្គាល់ពីប្រទេសនានាផងដែរ ។ លើសពីនេះ ពិធីបុណ្យសង្ក្រាន្តស្ថិតនៅក្រោមការពិចារណារបស់អង្គការយូណេស្កូ (UNESCO) ដើម្បីចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី (Intangible Cultural Heritage) ទី៤ របស់ប្រទេសថៃ ដែលបន្តពីល្ខោនខោលថៃ ម៉ាស្សា និងរបាំ Nora ។Thailand Hopes for Major Splash in Tourism During Songkran

ចំណែកគណៈកម្មការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌថៃធ្លាប់លើកឡើងថា ថៃនឹងបានទទួលការពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាននៅអង្គការយូណេស្កូនៅចុងឆ្នាំ២០២៣ នេះ ។ លើសពីនេះ ប្រទេសក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត ដែលត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូផងដែរដូចជា កញ្ឆា ម្ហូបថៃ និងបាយដំណើបស្វាយទុំជាដើម ។

ទោះយ៉ាងណា ក្នុងតំបន់អាស៊ាន មិនមែនមានតែប្រទេសថៃមួយទេដែលមានប្រពៃណីសង្ក្រាន្ត និងលេងជះទឹកពេលចូលឆ្នាំថ្មី ប៉ុន្តែប្រទេសកម្ពុជាយើង ឡាវ និងមីយ៉ាន់ម៉ា ក៏បានប្រារព្ធពិធីនេះដូចគ្នាដែរ ប៉ុន្តែបែរជាប្រទេសថៃស្នើសុំអង្គការយូណេស្កូឱ្យចុះបញ្ជីពិធីបុណ្យសង្ក្រាន្តជារបស់ខ្លួនទៅវិញ ៕8 places to celebrate Songkran in Thailand | Booking.com ប្រភព ៖ TNN World

ផន សុផារី ទម្លាយរឿងចាំជាតិម្តងទៀតផ្ទុះការចាប់អារម្មណ៍មិនធម្មតា

0

អតីតតួឯកល្ខោន និងតារាកំប្លែងល្បីឈ្មោះមួយរូប អ្នកនាង ផន សុផារី បានទម្លាយរឿងចាំជាតិសាជាថ្មី ដែលកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាំអារម្មណ៍មិនធម្មតាមានអ្នកតាមដានលើបណ្តាញសង្គមហ្វេកប៊ុកជាង៥លានដង និងមានការចែករំលែករាប់ម៉ឺននាក់។ ការបង្ហោះវីដេអូចាំជាតិនេះ អ្នកនាង ផន សុផារី បានអះអាងថា ខ្លួនមិនមែនចង់ទាក់ទាញចំណាប់អារម្មណ៍ពីមហាជនឡើយគ្រាន់តែចង់បង្ហាញអំពើល្អប៉ុណ្ណោះ។May be an image of 1 person

បើនិយាយពីរឿង«ចាំជាតិ» អ្នកមួយចំនួនអាចជឿ និងអ្នកមួយចំនួនមិនជឿឡើយ។ កន្លងមកក៏មានអ្នកធ្លាប់អះអាងថាខ្លួនចាំជាតិពីអតីតកាលផងដែរ កាលពីជាតិមុនជាអ្នកនេះ ជាអ្នកនោះជាដើម។ ក្នុងនោះអ្នកនាង ផន សុផារី ត្រូវជាអ្នកម៉ាក់របស់ ប៊ែលឡា និង អ៊ែលលី ដែលកំពុងមានប្រជាប្រិយភាពធ្លាប់បានទម្លាយម្តងហើយកាលពី៣ឆ្នាំមុនថាអ្នកនាងចាំជាតិដែលធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមានទាំងអ្នកជឿ និងមិនជឿ។May be an image of 1 person and smiling

យ៉ាងណានៅថ្ងៃទី១៧ ខែមេសា នេះតួឯកល្ខោនខាងលើបានបង្ហោះវីដេអូរបស់ខ្លួនបញ្ជាក់ពីរឿងចាំជាតិ និងទៅសួរសុខទុក្ខអតីតភរិយាម្តងទៀត ដោយបង្ហាញថាកាលពីជាតិមុនអ្នកនាងជាមនុស្សប្រុស ខណៈការចាំជាតិរបស់អ្នកនាងមិនបានទាំងស្រុងនោះទេ។ ទន្ទឹមនឹងការបង្ហាញពីការចាំជាតិនេះ អ្នកនាង ផន សុផារី បានអះអាងថាខ្លួនមិនចង់បានចំណាប់អារម្មណ៍ពីមហាជនឡើយ គ្រប់យ៉ាងគ្រាន់តែចង់បង្ហាញពីការធ្វើល្អ និងការធ្វើឱ្យល្អបំផុតសម្រាប់ខ្លួនក្នុងថ្ងៃនេះ ព្រោះយើងមិនដឹងថាថ្ងៃខាងមុខយើងនឹងជួបប្រទះអ្វីឡើយ។No photo description available.

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកនាង ផន សុផារី ធ្លាប់បង្ហាញរួចមកហើយថាអ្នកនាង ចាំជាតិ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាគ្រានេះ មានទាំងអ្នកជឿ និងអ្នកមិនជឿ ដូច្នេះហើយទើបអ្នកនាងពុំសូវបង្ហាញពីការចាំជាតិរបស់ខ្លួនឡើយដើម្បីកុំឱ្យអ្នកមួយចំនួនលើកឡើងថា នាងចង់បានចំណាប់អារម្មណ៍ពីមហាជនទើបប្រឌិតរឿងបែបនេះ ខណៈក្នុងឆ្នាំនេះនាងសម្រេចចិត្តបង្ហាញម្តងទៀតកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម៕

នាយករដ្ឋមន្ត្រីថៃសំណូមពរទៅកាន់ពលរដ្ឋកុំបើកបរពេលស្រវឹង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមេសា អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី ថ្លែងថា ពលរដ្ឋថៃដែលបានធ្វើដំណើរទៅចូលរួមកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាខេត្ត ពួកគេចាប់ផ្តើមធ្វើដំណើរត្រឡប់មកទីក្រុងបាងកកវិញហើយ និងត្រៀមខ្លួនចូលធ្វើការធម្មតាវិញនៅថ្ងៃទី១៨ ខែមេសា ។ ហេតុនេះ ការធ្វើដំណើរនៅតាមដងផ្លូវនានាមកកាន់ទីក្រុងបាងកកនឹងមានភាពចង្អៀតខ្លាំង ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងគមនាគមន៍ និងភ្នាក់ងារនគរបាលជាតិ ត្រូវរួមគ្នាធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទាំងអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងអ្នកជិះរថយន្តឈ្នួល ។ ចំណែកមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋទាំងអស់ ។Prayut troubled by fake news

លោកនាយករដ្ឋមន្ត្រីបានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបើកបរដោយប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដំណើរផ្សេងទៀត គឺមិនត្រូវបើកបរពេលស្រវឹង និងពេលងងុយគេងទេ ។ បើងងុយគេងក្នុងពេលបើកបរ គួរតែឈប់សម្រាកនៅកន្លែងចាក់ប្រេង ឬកន្លែងចតរថយន្តដែលមន្ត្រីរៀបចំឱ្យ ហើយគួរបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ ។ នៅពេលអ្នកបើកបររថយន្តភាគច្រើនអនុវត្តតាមច្បាប់ចរាចរណ៍ និងមិនប្រមាថពេលបើកបរ គឺនឹងអាចកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅតាមដងផ្លូវ ក៏ដូចជាកាត់បន្ថយការស្លាប់ និងការខូចខាតទ្រព្យសម្បត្តិពលរដ្ឋផងដែរ ។

អ្នកនាង Traisulee Traisoranakul ថ្លែងបន្តថា លោកនាយករដ្ឋមន្ត្រី ក៏បារម្ភពីសុខភាពរបស់ពលរដ្ឋផងដែរក្រោយពេលបុណ្យចូលឆ្នាំថ្មី ខណៈពួកគេបានជួបជុំគ្នា និងធ្វើកម្មវិធីជាក្រុមមានគ្នាច្រើននាក់ ហើយនាយកដ្ឋានគ្រប់គ្រងជំងឺ និងក្រសួងសុខាភិបាលប៉ាន់ស្មានថា ក្រោយពេលចូលឆ្នាំ នឹងមានអ្នកឆ្លងជំងឺកូវីដច្រើន ។ ដូច្នេះ មុនពេលពួកគេត្រឡប់មកធ្វើការធម្មតាវិញ សូមឱ្យអនុវត្តតាមការណែនាំរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ គឺត្រូវសង្កេតអាការៈរបស់ខ្លួនយ៉ាងតិច៧ថ្ងៃ ហើយចៀសវាងទាក់ទង ឬនៅជិតមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃ ។ បើមានអាការៈគ្រុនក្តៅ ឈឺក និងហៀរសំបោរ គួរតែពិនិត្យតាម ATK ហើយបើលទ្ធផលវិជ្ជមាន ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងព្យាបាលខ្លួន ដើម្បីការពារមិនឱ្យជំងឺនេះឆ្លងរាលដាលនៅកន្លែងធ្វើការ ប៉ុន្តែបើគ្មានអាការៈអ្វីប្លែក មិនចាំបាច់ពិនិត្យតាម ATK ទេ ។PM urges public care ahead of upcoming Lunar New Year | Phnom Penh Post

ប្រទេសថៃរំពឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដនឹងកើនឡើងក្រោយពេលចូលឆ្នាំ ហើយក្រសួងសុខាភិបាលបានត្រៀមរួចជាស្រេចដូចជា ថ្នាំ គ្រែអ្នកជំងឺ និងឧបករណ៍ផ្សេងៗ ដែលអាចទទួលព្យាបាលអ្នកជំងឺបានគ្រប់គ្រាន់ និងមិនលើសពីសមត្ថភាពរបស់មន្ទីរពេទ្យ៕

ប្រភព ៖ The standard

ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឱ្យរបួសសមត្ថកិច្ចម្នាក់ និងក្រុមចោរប្លន់ម្នាក់បាត់បង់ជីវិត

0

កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការក្រុងភ្នំពេញ កម្លាំងខណ្ឌ ស្រាវជ្រាវតាមបង្ក្រាបមេក្លោងជនសង្ស័យ តាំងពីខណ្ឌមានជ័យ តាមទាន់រហូតដល់ផ្ទុះអាវុធ បាញ់តដៃគ្នា បណ្តាលឲ្យជនសង្ស័យ២នាក់របួសធ្ងន់ធ្ងរ ហើយបានស្លាប់ម្នាក់ ដេកដួលនៅកន្លែង រួមជាមួយអាវុធខ្លី២ដើម រត់គេចខ្លួនបាត់ម្នាក់ ចំណែកកម្លាំងសមត្ថកិច្ចរងរបួសម្នាក់ ត្រូវរថយន្តចំនួន៤គ្រាប់ រីឯជនសង្ស័យម្នាក់ផ្សេងទៀតចាប់ខ្លួនបាននៅខណ្ឌមានជ័យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមេក្លោង សកម្មប្លន់ លួចកាច់សោកម៉ូតូ រថយន្ត យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការរាជធានីភ្នំពេញ ខណ្ឌ ស្រាវជ្រាវតាមតាប់ខ្លួន ។ប្រភពបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ម៉ាក ឈឺវឺលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-8713 ចេញពីខណ្ឌមានជ័យ បានសម្រេចហើយគេចខ្លួន ជនសង្ស័យយករថយន្តខាងលើទៅដាក់នៅយានដ្ឋានជួសជុលរថយន្ត អេផ្លើស នៅតាមផ្លូវបេតុង ខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រុងភ្នំពេញ តាមតាំងពីខណ្ឌមានជ័យ ចាប់ខ្លួនបានជនសង្ស័យម្នាក់ សាកសួរបឋមហើយ នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ដេញទាន់ខណៈដែលជនសង្ស័យជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-6490 ក្នុងបំណងទៅយករថយន្តនៅយានដ្ឋានអេផ្លើស ធ្វើឲ្យជនសង្ស័យដកកាំភ្លើងបាញ់ស្រោចទៅលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបាញ់តដៃវិញ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លាប់ ម្នាក់រងរបួសធ្ងន់ ដេកដួលនៅកន្លែង ម្នាក់ទៀតរត់គេចខ្លួនបាត់ ចំណែកនាយរងការិយាល័យម្នាក់ រងរបួស និងរថយន្តរបស់សមត្ថកិច្ចម៉ាកហ្វ័ត ត្រូវគ្រាប់កាំភ្លើង៤គ្រាប់ផងដែរ ។

ក្រោយពីបង្ក្រាបបានមេក្លោងជនសង្ស័យ៣នាក់ រហូតមកដល់បាញ់តដៃគ្នាជាមួយសមត្ថកិច្ច ស្លាប់ម្នាក់ របួសម្នាក់ ចាប់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់ រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀល ទើបសមត្ថកិច្ចលើកជនសង្ស័យដាក់រថយន្តដឹកចេញទៅ ការិយាល័យព្រហ្មទណ្ឌស្នងការក្រុង រួមប្រមូលសម្ភារៈពាក់ព័ន្ធ និងបន្តស្រាវជ្រាវ រកបក្ខពួកបន្ថែមទៀត ៕

កញ្ញាជ្រូកព្រៃ អន់ចិត្តខ្លាំងជាមួយអ្នករើសអើងនឹងភេទទី៣

0

កញ្ញា ជ្រូកព្រៃ ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះមួយរូប បានបង្ហោះវីដេអូ បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្នុងឱកាសចូលឆ្នាំថ្មីនៅខេត្តសៀមរាបដោយទទួលបានភាពរើសអើងពីអ្នកមួយចំនួនអំពីរូបរាងរបស់ខ្លួន។

បច្ចុប្បន្ន មិនថា មនុស្សស្រីស្រលាញ់ស្រី, ប្រុសស្រលាញ់ប្រុស ,ឬមនុស្សប្តូរយេនឌ័រ មានការទទួលស្គាល់ច្រើនជាងមុន ប៉ុន្តែនៅមានអ្នកមួយចំនួនគិតអវិជ្ជមាន រើសអើង បន្តុះបង្អាប់ ប្រើពាក្យមិនសមគួរជាដើមដែលធ្វើឱ្យមានរើសអើងនៅក្នុងសង្គម។ ជាក់ស្តែង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកមួយចំនួនធំដើរលេងសប្បាយក្នុងឱកាសឈប់សម្រាកនេះ តែកញ្ញា ជ្រូកព្រៃ បែរជាទទួលអារម្មណ៍មិនសប្បាយចិត្តត្រូវគេរើសអើងម្តងហើយម្តងទៀតស្ទើរគ្រប់ទីកន្លែង។May be an image of 1 person

តាមរយៈវីដេអូខ្លីដែលកញ្ញា ជ្រូកព្រៃ បង្ហោះកាលពីពេលថ្មីៗនេះថា នាងបានចូលម៉ាតមួយនៅខេត្តសៀមរាប បែរជាត្រូវអ្នកមួយចំនួននិយាយដៀមដាមឱ្យខ្លួនឮតែម្តង ដោយនិយាយថាសាច់ដុំធំៗ..ថាអញ្ចេះ ថាចុះ មានភាពរើសអើង និងប្រើពាក្យមិនសមរម្យជាដើម។ កញ្ញាជ្រូកព្រៃ បានបញ្ជាក់ទៀតថា ខ្លួនគ្រាន់តែចង់រស់នៅជាខ្លួនឯង រស់នៅលើផែនដីដូចគេដូចឯងតែប៉ុណ្ណោះបែរជាត្រូវជនជាតិខ្លួនឯងរើសរើងទៅវិញ ខណៈពេលខ្លួននៅប្រទេសថៃពុំមានភាពរើសអើងឡើយ។May be an image of 1 person and standing

បន្ទាប់ពី កញ្ញា ជ្រូកព្រៃ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងអន់ចិត្តនោះ អ្នកគាំទ្ររបស់នាងជាច្រើនបានចូលទៅខំមិនលើកទឹកចិត្តនិងកុំឱ្យកញ្ញា ជ្រូកព្រៃ ខ្វល់ខ្វាយពាក្យសម្តីទាំងនោះអី ព្រោះយើងរស់នៅជាខ្លួនយើងមិនប៉ះពាល់អ្នកណានោះទេ។
គូសបញ្ជាក់ថា កញ្ញា ជ្រូកព្រៃ មានឈ្មោះពិតថា ម៉ុត លីម៉ាត ជាអ្នកខេត្តកំពង់ចាម ធ្លាប់អង្រួនឆាក X Factor Cambodia កាលពីឆ្នាំ២០១៩ ជាពិសេស កញ្ញា ជ្រូកព្រៃ ទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ឡាយបកប្រែមរណភាពតារាថៃ តេង ម៉ូ ៕

ហាមទទួលទានស៊ុតមាន់ជាដាច់ខាត បើមានជម្ងឺ៤មុខនេះ

0

ពងមាន់ គឺជាអាហារដ៏ពេញនិយម និងមានជីវជាតិ សម្រាប់មនុស្សទូទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមនុស្ស៤ក្រុមនេះ ត្រូវបានហាមដាច់ខាតមិនឱ្យទទួលទានពងមាន់នោះទេ ព្រោះអាចធ្វើឱ្យសុខភាពកាន់តែធ្ងន់ធ្ងរ ។ ខាងក្រោមនេះគឺជាជំងឺដែលត្រូវបានហាមឃាត់ជាមួយនឹងស៊ុត មានដូចជា៖

១.ជំងឺបេះដូង៖ ការសិក្សាមួយបានបង្ហាញថា ការទទួលទានស៊ុតច្រើនជាង៣គ្រាប់ក្នុងមួយសប្តាហ៍អាចធ្វើឱ្យបន្ទះក្នុងសរសៃឈាមឡើងក្រាស់ វានឹងធ្វើឱ្យសរសៃឈាមរួមតូច ធ្វើឱ្យឈាមរត់ពិបាក បង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ លើសពីនេះ អ្នកដែលមានជំងឺក្រិនសរសៃឈាម និងជំងឺសរសៃឈាមបេះដូង មិនគួរទទួលទានស៊ុតជាប្រចាំទេ ព្រោះស៊ុតនឹងរួមតូច និងស្ទះសរសៃឈាមបេះដូង។Do Different Color Chicken Eggs Taste Different? | MyRecipes

២.គ្រុនក្តៅ៖ អ្នកដែលមានគ្រុនក្តៅ (ជាពិសេសកុមារ) ពេលញ៉ាំពងមាន់នឹងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ធ្វើឱ្យគ្រុនក្តៅកាន់តែខ្លាំង។ ដូច្នេះហើយ ការថែរក្សាអ្នកជំងឺដែលមានគ្រុនក្តៅ គួរកំណត់ការទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជាបន្លែ ផ្លែឈើក្នុងបញ្ជីអាហាររូបត្ថម្ភ ដើម្បីជៀសវាងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។

៣.ជំងឺតម្រងនោម៖ ការទទួលទានស៊ុតអាចបង្កើនកម្រិតអ៊ុយក្នុងរាងកាយ ធ្វើឱ្យរលាកតម្រងនោមកាន់តែធ្ងន់ធ្ងរ ហើយថែមទាំងអាចបណ្តាលឱ្យមានជាតិពុលដល់ផ្លូវទឹកនោមទៀតផង។10 Different Types Of Edible Eggs - NDTV Food

៤.ជំងឺទឹកនោមផ្អែម៖ ការសិក្សាបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ប្រសិនបើពួកគេទទួលទានស៊ុតច្រើនជាង ២ គ្រាប់ក្នុងមួយសប្តាហ៍ នឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដោយសារតែបន្ថែមពីលើសារធាតុដែលមានសុខភាពល្អដូចជាអូមេហ្គា ៣ ស៊ុតក៏មានផ្ទុកកូលេស្តេរ៉ុលច្រើន និងខ្លាញ់ឆ្អែត ដែលជាសារធាតុរំញោចដ៏មានឥទ្ធិពលបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២៕ ប្រភព៖phuntpday.com

ពិតជាកម្រណាស់ ! យន្តហោះមួយមានអ្នកដំណើរតែម្នាក់គត់

0

ប្រទេសព័រទុយហ្គាល់ ៖ លោក Paul Wilkinson អាយុ៦៥ឆ្នាំ បានធ្វើដំណើរចេញពីទីក្រុង Faro ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Belfast ប្រទេសអៀរឡង់ តាមជើងយន្តហោះលេខ Jet 2 ។ អ្វីដែលចម្លែក គឺក្នុងយន្តហោះនេះមានអ្នកដំណើរតែម្នាក់ប៉ុណ្ណោះ គឺលោក Paul Wilkinson ព្រមទាំងអ្នកបម្រើការនៅលើយន្តហោះ ។Party of one: Man boards plane, realizes he's the only passenger on the  aircraft | Fox News

ពេលឡើងលើយន្តហោះដំបូង លោក Paul Wilkinson មានការចម្លែកចិត្តជាខ្លាំង ហើយលោកគិតថា យន្តហោះនេះចេញដំណើរយឺតយ៉ាវ ឬត្រូវបានអ្នកដំណើរលុបចោលការធ្វើដំណើររបស់ពួកគេ ពីព្រោះគ្មានអ្នកដំណើរផ្សេងទៀតមកតម្រង់ជួរដើម្បីពិនិត្យសំបុត្រឡើងជិះយន្តហោះទេ ។ ក្រោយមក អ្នកបម្រើការលើយន្តហោះដើរមកប្រាប់ថា ថ្ងៃនេះ លោក Paul Wilkinson គឺជាអ្នកដំណើរវីអាយភី ហើយលោក Paul Wilkinson អាចធ្វើដំណើរតាមយន្តហោះនេះ ដូចគ្នានឹងការជិះយន្តហោះផ្ទាល់ខ្លួនដែរ ។

ការធ្វើដំណើររបស់លោក Paul Wilkinson គឺត្រូវចំណាយពេល៣ម៉ោង ។ ក្នុងអំឡុងពេលធ្វើដំណើរ អ្នកបម្រើការនៅលើយន្តហោះហៅលោក Paul Wilkinson ថា ព្រះអង្គម្ចាស់ Paul ហើយពួកគេបានផ្តល់សេវាកម្មនានាល្អឥតខ្ចោះចំពោះលោក សូម្បីតែវ៉ាលិសក្តី គឺមានតែវ៉ាលីសរបស់លោក Paul Wilkinson មួយប៉ុណ្ណោះនៅកន្លែងទទួលវ៉ាលីស ។ លើសពីនេះ អ្នកបម្រើការលើយន្តហោះបានថតរូបជាមួយលោកដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ។I booked a Jet2 flight to Portugal only to find the plane completely empty  - I was treated like a king | The Irish Sun

លោក Paul Wilkinson និយាយថា វាគឺជាបទពិសោធន៍ថ្មីមួយក្នុងការធ្វើដំណើរតាមយន្តហោះរបស់លោកលើកនេះ ក្រោយពីលោកបានធ្វើដំណើរកម្សាន្ត និងវាយកូនហ្គោលនៅប្រទេសព័រទុយហ្គាល់ ៕ ប្រភព ៖ WorldForum

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនរស់ឡើងវិញ

0

ប្រទេសចិន៖ ឧស្សាហកម្មអចលនទ្រព្យដែលមានប្រហែល ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលគោលនយោបាយប្រឆាំងការរីករាលដាលដ៏តឹងរ៉ឹង។
ទីក្រុងធំៗចំនួន ៥៥ ក្នុងចំណោមទីក្រុងចំនួន ៧០ ដែលតាមដានដោយរដ្ឋាភិបាលបានឃើញតម្លៃផ្ទះកើនឡើងក្នុងខែកុម្ភៈ បើធៀបនឹងខែធ្នូ។ ការស្ទង់មតិចុងក្រោយដោយធនាគារកណ្តាលរបស់ប្រទេសបង្ហាញពីភាគរយនៃគ្រួសារដែលមានផែនការទិញផ្ទះនៅត្រីមាសក្រោយបានកើនឡើងដល់ ១៧.៥% ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។China's real estate crisis could be over with new rescue plan. Property  stocks are soaring | CNN Business

Sunac China Holdings ដែលជាក្រុមហ៊ុនមានបញ្ហានាពេលថ្មីៗនេះ បានសម្រេចផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានឃើញការកើនឡើងការលក់បន្ទាប់ពីការធ្លាក់ចុះមួយឆ្នាំ។ ទីក្រុងប៉េកាំងបានជួយអ្នកសាងសង់ចាប់ផ្តើមគម្រោងឡើងវិញ ដើម្បីផ្តល់ផ្ទះដល់អតិថិជន និងចូលរួមក្នុងការធ្វើពហិការលើការទូទាត់ប្រាក់កម្ចី។
ការងើបឡើងវិញនៃទីផ្សារធ្វើឱ្យយល់បានសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅពេលវាឈានចូលរដូវកាលរកប្រាក់ចំណូលឆ្នាំ ២០២២ ក្រុមហ៊ុនអចលនទ្រព្យចំនួន ២១ ក្នុងចំណោម ៦៥ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុងបានកត់ត្រាការខាតបង់ ហើយ ១៣ ក្រុមហ៊ុនទៀតបានរាយការណ៍ថាការខាតបង់។China's real estate market set to stabilize in 2019 - Chinadaily.com.cn

ដោយសារទីផ្សារមានភាពប្រសើរឡើង ក្រុមហ៊ុនអចលនទ្រព្យឥឡូវនេះអាចចរចាជាមួយអ្នកវិនិយោគលើការសងបំណុលបានប្រសើរជាងមុន។ ទោះជាយ៉ាងណា អ្នកវិនិយោគនៅតែមានការព្រួយបារម្ភ កាលពីខែមុន ក្រុមហ៊ុន Sino-Ocean Group Holding បានពន្យារពេលការទូទាត់ការប្រាក់សញ្ញាប័ណ្ណដោយមិនបានរំពឹងទុកដើម្បី “រក្សាទុកសាច់ប្រាក់” ។ ទោះបីជាការសម្រេចចិត្តត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមកក៏ដោយ វាក៏ជាការដាស់តឿនមួយដែលថាវិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមិនទាន់ចប់នោះទេ៕Chinese Real Estate Market between 2012 and 2013 - Daxue Consulting -  Market Research China ប្រភព៖vnexpress