Home Blog Page 1755

ការតាំងពិព័រណ៍ Hannover ដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី

0

ប្រទេសអាល្លឺម៉ង់ ៖ កាលពីថ្ងៃទី១៦ ខែមេសា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានសហការជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បើកការតាំងពិព័រណ៍ពាណិជ្ជកម្មឈ្មោះថា «Hannover» លើកទី៧៥ ។ ការតាំងពិព័រណ៍នេះ គឺជាការតាំងពិព័រណ៍ដ៏ធំបំផុតក្នុងពិភពលោក ហើយប្រទេសទាំងពីរបានយកឱកាសនេះប្រកាសពង្រីកកិច្ចសហការផ្នែកសេដ្ឋកិច្ចរួមគ្នានាថ្ងៃអនាគត ។Govt announces Rp 30 trillion worth of deals at Hannover Messe - Economy -  The Jakarta Post

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងថា ពេលតំបន់អាស៊ានបានដើរតួនាទីសំខាន់នៅលើពិភពលោក ប្រទេសឥណ្ឌូណេស៊ីក៏បានដើរតួនាទីសំខាន់នៅលើពិភពលោកកាន់តែខ្លាំង ។ ប្រទេសអាល្លឺម៉ង់មានគោលដៅផ្តល់ជំនួយដល់ក្រុមប្រទេសមានរ៉ែសំខាន់ៗដូចជា Chile, Namibia ក្នុងនោះរួមទាំងឥណ្ឌូណេស៊ីផងដែរ ដើម្បីជួយឱ្យប្រទេសទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយពុំចាំបាច់ទទួលជំនួយពីប្រទេសចិន ។HANNOVER MESSE 2019: “Driver of industrial transformation” - BEARING NEWS

មេដឹកនាំអាល្លឺម៉ង់ គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌូណេស៊ី ។ ប្រទេសអាល្លឺម៉ង់ និងឥណ្ឌូណេស៊ីបានចរចារឿងនេះជាមួយគ្នាតាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ ហេតុនេះ មេដឹកនាំអាល្លឺម៉ង់បានសន្យាថា កិច្ចព្រមព្រៀងនេះនឹងទទួលបានជោគជ័យ ។Indonesia Invites Investment and Collaboration - Hannover Messe 2023,  Business News - AsiaOne

ការពិព័រណ៍ពាណិជ្ជកម្ម «Hannover» ប្រចាំឆ្នាំ២០២៣ បានរៀបចំឡើងនៅក្រោមគំនិត «ការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម និងបង្កើតភាពខុសប្លែកគ្នា» ដោយមានក្រុមហ៊ុនវិស្វកម្ម, ឧស្សាហកម្មអគ្គិសនី និងឌីជីថល រួមទាំងឧស្សាហកម្មថាមពលប្រមាណ៤.០០០ក្រុមហ៊ុនបានមកចូលរួមការតាំងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ។ ចំណែកប្រធានបទសំខាន់ៗក្នុងឆ្នាំ២០២៣នេះ រួមមាន កាត់បន្ថយការបញ្ចេញកាបូន, សុវត្ថិភាពបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត និងកម្មវិធីសិក្សាដោយខ្លួនឯង ៕ ប្រភព ៖ TNN World

ក្រុមហ៊ុនចំនួន ២​ត្រៀមបោះទុនអភិវឌ្ឍន៍លើកោះចំនួន២នៃប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជិត ៣៨លានដុល្លារ

0

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ បានមកបោះទុនវិនិយោគអភិវឌ្ឍន៍លើកោះនៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន ៣៧.៧លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “G.T.V.C IMPORT EXPORT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង ផងដែរ៕May be an image of mapNo photo description available.No photo description available.May be an image of map, floor plan and blueprintMay be an image of blueprint and mapMay be an image of 7 peopleMay be an image of mapMay be an image of map and blueprint

តើអ្នកដឹងទេ អយស្ទ័រមានអត្ថប្រយោជន៍សុខភាពអ្វីខ្លះ?

0

អយស្ទ័រ គឺជាអាហារសមុទ្រដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនគ្រប់បណ្តាប្រទេស និងប្រជាជនជុំវិញពិភពលោក។ ពួកវាអាចយកទៅធ្វើម្ហូបជាច្រើនមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ អាចបរិភោគបានទាំងស្រស់ៗក៏បាន និងចម្អិនតាមរបៀបជាច្រើនដូចជា ដុត ចំហុយ ស្ងោ ចៀន អាំង ជាដើម។ បន្ថែមពីលើរសជាតិឆ្ងាញ់ពិសេស អយស្ទ័រក៏មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់សុខភាពផងដែរ។
ដូច្នេះហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពទាំង៧ របស់អយស្ទ័រ ដែលមានដូចជា៖The Best Places to Eat Oysters in Normandy ! - Normandy Tourism, France

១.សារធាតុរ៉ែស័ង្កសីនៅក្នុងអយស្ទ័រ ជួយរំញោចដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល បង្កើនការចងចាំខ្ពស់ និងការពារថ្លើម ។
២.អយស្ទ័រក៏អាចជួយកាត់បន្ថយរោគសញ្ញានៃ ជំងឺធ្លាក់ទឹកចិត្ត ផងដែរ។
៣.វីតាមីន B1 និង B2 ជួយថែរក្សាសុខភាពសាច់ដុំ និងបេះដូង។
៤.វីតាមីន C ក្នុងអយស្ទ័រ ជួយចិញ្ចឹមស្បែក ពន្យាភាពចាស់ និងធ្វើឱ្យក្មេងជាងវ័យ។
៥. អយស្ទ័រសម្បូរជាតិរ៉ែដែលល្អសម្រាប់ឆ្អឹងដូចជា កាល់ស្យូម ផូស្វ័រ ស័ង្កសី ជាតិដែក ទង់ដែង និងសេលេញ៉ូម។
៦.ល្អសម្រាប់ភ្នែក ប្រភពស័ង្កសី ពីធម្មជាតិដ៏សម្បូរបែប នៅក្នុងអយស្ទ័រ អាចការពារភ្នែកឱ្យរួចផុតពីជំងឺផ្សេងៗ និងធ្វើឲ្យភ្នែកកាន់តែភ្លឺច្បាស់។
៧.ជួយពង្រឹងសុខភាពផ្លូវភេទ ស័ង្កសី នៅក្នុងអយស្ទ័រ ត្រូវបានគេចាត់ទុកជា ភ្នាក់ងាររំញោចផ្លូវភេទ ដ៏ល្អប្រសើរបំផុត។ ស័ង្កសី អាចជួយឱ្យរាងកាយផលិតអ័រម៉ូន estrogen ដែលជាអ័រម៉ូនដ៏សំខាន់ក្នុងការកំណត់ ចំណង់ផ្លូវភេទរបស់ស្ត្រី និងបុរស៕It's OK for vegans to eat oysters.ប្រភព៖sanook

គ្រាន់តែសាកថ្មទូរស័ព្ទនៅទីសាធារណៈសោះ ក៏អាចឆ្លងរោគដែរ

0

សហរដ្ឋអាមេរិក ៖ គណនី Twitter ជាផ្លូវការរបស់ការិយាល័យស៊ើបអង្កេតកណ្តាលអាមេរិក (FBI) នៅទីក្រុង Denver បានជូនដំណឹងទៅកាន់ពលរដ្ឋទាំងអស់ ចៀសវាងការប្រើប្រាស់កន្លែងសាកថ្មីហ្វ្រីនៅតាមទីកន្លែងសាធារណៈ ព្រោះអាចមានជនខិលខូចឆ្លៀតឱកាសនេះបញ្ចេញមេរោគផ្សេងៗ ឬដំឡើងកម្មវិធីចូលក្នុងទូរស័ព្ទដៃ ។ ពួកគេអាចចូលទៅកាន់ទូរស័ព្ទនានាដែលកំពុងសាកថ្ម មិនថាទូរស័ព្ទស្មាតហ្វូន ថេបប្លេត និងកុំព្យូទ័រ ។Charging Your Phone in Public? Tips to Stay Safe from Scammers | Arizona  Financial Credit Union

ការដាស់តឿនរបស់ការិយាល័យស៊ើបអង្កេតកណ្តាល ដោយសារខ្លាចមានជនខិលខូចបង្កើតការប្រើប្រាស់រន្ធ USB នៅកន្លែងសាធារណៈដើម្បីបញ្ចេញមេរោគ និងដំឡើងកម្មវិធីទៅក្នុងឧបករណ៍ប្រើប្រាស់ផ្សេងៗ ។ ដូច្នេះ ការិយាល័យស៊ើបអង្កេតកណ្តាលបានដាស់តឿនថា ដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់ឧបករណ៍ទាំងអស់គួរតែយកខ្សែ USB ដាក់តាមខ្លួន និងដោតវាជាមួយឌុយភ្លើង ជាជាងដោតវាចូលទៅក្នុងរន្ធ USB នៅតាមកន្លែងសាកថ្មសាធារណៈដូចជា ព្រលានយន្តហោះ សណ្ឋាគារ ឬហាងលក់ទំនិញនានា ។

ក្រៅពីការិយាល័យស៊ើបអង្កេតកណ្តាលបានជូនដំណឹងពីការសាកថ្មរបស់ឧបករណ៍ក្នុងបញ្ជី Twitter ហើយ នៅក្នុងវែបសាយរបស់ការិយាល័យនេះ ក៏បានណែនាំស្រដៀងគ្នាផងដែរ ក្នុងគោលបំណងហាមឃាត់អ្នកប្រើប្រាស់សាកថ្មទូរស័ព្ទហ្វ្រីនៅតាមកន្លែងសាធារណៈ ។ ទោះយ៉ាងណា ការជូនដំណឹងរបស់ការិយាល័យស៊ើបអង្កេតកណ្តាល មិនមែនដោយសារមានករណីលួចយកទិន្នន័យ ឬការដោនឡូតកម្មវិធីមេរោគណាមួយទេ ប៉ុន្តែវាគ្រាន់តែជាការណែនាំដើម្បីប្រើប្រាស់ឧបករណ៍ឱ្យមានសុវត្ថិភាពប៉ុណ្ណោះ ។Juice jacking: Why you should avoid public phone charging stations

ការិយាល័យស៊ើបអង្កេតកណ្តាលអាមេរិកធ្លាប់បានដាស់តឿនស្រដៀងគ្នានេះដែរកាលពីឆ្នាំ២០២១ ដោយហៅការលួចយកទិន្នន័យតាមរយៈ USB សាធារណៈថា Juice Jacking មានន័យថា សាកថ្មឧបករណ៍ភ្លាម មេរោគចូលភ្លែត ៕ ប្រភព ៖ beartaiBRIEF

មកដឹងពីប្រភេទចំណីអាហារត្រូវហាមឃាត់ក្នុងសាលារៀន

0

បច្ចុប្បន្នការគ្រប់គ្រងចំណីអាហារហាមឃាត់នៅតាមសាលារៀននៅមានកម្រិតនៅឡើយ ដែលបង្កឱ្យសិស្សានុសិស្សមួយចំនួនជាពិសេសក្មេងៗ រងផលប៉ះពាល់ដល់សុខភាពពី ភេសជ្ជៈផ្អែម ប៉ូវកម្លាំង ដែលមានច្រើនប្រភេទច្រើនសណ្ឋានចរាចរលើទីផ្សារកម្ពុជា។

តាមការឱ្យដឹងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ចំណីអាហារខាងក្រោមនេះមិនត្រូវបានអនុញ្ញាតិមាននៅគ្រឹស្ថានសិក្សាឡើយដែលអាហារហាមឃាត់ទាំងនោះរួមមាន៖

១. ចំណីអាហារគ្រប់ប្រភេទដែល ហួសកំណត់កាលបរិច្ឆេត ប្រើប្រាស់
២. គ្រឿងស្រវឹង និងផលិតផល ថ្នាំជក់គ្រប់ប្រភេទ
៣. ចំណីអាហារដលមិនមាន ប្រភពច្បាស់លាស់
៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េមទឹកស៊ីរ៉ូ គ្រប់ប្រភេទ
៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ

បន្ថែមពីលើការហាមឃាត់នេះ អាណាព្យាបាលគួរយកចិត្តទុកដាក់បន្ថែមលើកូនៗលោកអ្នកពេលទៅសាលារៀនដោយអាចរៀបចំណីអាហារយកពីផ្ទះនិងប្រភេទអាហារមិនប៉ះពាល់សុខភាពក្មេងជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqaTYlZHVByQqOhxHSZ2ndcXZHhyqnqBP79aDDvQYUbQhPv3vQQQZglcr1FWybIv_IAI84C_emXHBg0mKKbZSQga5IxK5G39vw7yxqqx8HOeG6gs5pW0An8sQxmtxq3EY-vX-Rp0WUQf-xsJtJAHOqAkL4YB090Rjps7pbvP-U7lX51YQBKdPW1K_U/s1280/photo_2023-04-18_14-55-11.jpg

កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ផ្តាំផ្ញើបែបនេះដល់កីឡាករប្រេស៊ីល

0

ប្រទេសថៃ ៖ កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានបង្ហោះពាក្យពេជន៍នៅក្នុងបណ្តាញសង្គម ដែលជាការសរសេរពាក់ព័ន្ធនឹងកីឡាករប្រេស៊ីលបេះដូងខ្មែរ លោក Thiago Teixeira ថា ធ្លាប់ឡើងប្រដាល់ក្នុងកម្មវិធីជាមួយគ្នា ប៉ុន្តែបែរជាមកគាំទ្រគុនខ្មែរទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtrZywFcGaaiHH2sIoGCxrl7NZ8SYH6m-Xp3JNJICOIr103Hu4S6F5vCNX08JzV_7mNotqPytaC0xpNzPaXQlxAjqNflJYjK-s-aYHDd9FrelNsCDXwZ7J_7lcZQyPDLNQfg24qw18eOno0hCHVVB4ZPIOx-Z2YiE2vGU_y6UcXP8aJAECbXj8sG_k/s720/photo_2023-04-18_15-58-23%20(2).jpg

ប្រទេសថៃនិយាយថា កីឡាករប្រេស៊ីល Thiago ធ្លាប់បានហ្វឹកហាត់កីឡា Muay Thai តាំងពីក្មេងមក ហើយកីឡាកររូបនេះបានរស់នៅដោយសារអាជីពជាអ្នកប្រដាល់នៅលើសង្វៀនអស់រយៈពេលជាង១៧ឆ្នាំ នៅប្រទេសថៃ ប៉ុន្តែទីបំផុត កីឡាករ Thiago បែរជាទៅសរសើរកីឡាគុនខ្មែររបស់ប្រទេសកម្ពុជាទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00N_mXKvTgmT-NnIlhkaqo3xgf_EkNmgwdQ0StXhxznHyqYxo2iwBp9bHUJ41W-m_zu8SSU8-LUDitmO4PKn7L9hFPWoqXCcwCHWFBrvs_YROU6lcJKjrxvErJB9NsUdT9PoZb-PiS55UcNEtaeC6oedpsfG_Qp52kG7wWb7WLGHNgZpN_PqVj2Dn/s1080/photo_2023-04-18_15-58-23.jpg

ប្រទេសថៃនិយាយទៀតថា កីឡាករ Thiago ធ្លាប់ធ្វើដំណើរមកហ្វឹកហាត់នៅកោះសាមុយ និងបានឡើងប្រកួតលើសង្វៀនប្រដាល់ថៃជាច្រើនកន្លែងទាំងថ្នាក់តំបន់ និងថ្នាក់ប្រទេស មិនថាក្នុងកម្មវិធី Thai Fight និង Muay Thai Fighter X ប៉ុន្តែនៅទីបំផុត កីឡាកររូបនេះបែរជាប្តូរចិត្តទៅជឿលើកីឡាគុនខ្មែរថា ជាក្បាច់គុនការពារខ្លួនរបស់ប្រទេសកម្ពុជា រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់មិនពេញចិត្ត និងរិះគន់មិនឈប់ឈរ ។

នៅទីបំផុត កីឡាករ Thiago ត្រូវបានអង្គការ Muay Thai ពិភពលោក (World Muaythai organization) ដកហូតខ្សែក្រវាត់ជើងឯក ព្រមទាំងហាមឃាត់កីឡាករវ័យ៣៥ឆ្នាំរូបនេះចូលរួមប្រកួតថ្នាក់អន្តរជាតិទាំងអស់ ដែលធ្វើឱ្យកីឡាករ Thiago សម្រេចចិត្តមិនត្រឡប់មកប្រទេសថៃទៀតឡើយ ។ កីឡាករ Thiago បានជ្រើសរើសរស់នៅក្នុងប្រទេសកម្ពុជា ក្រោយពីទទួលបានសញ្ជាតិខ្មែរ និងមានឈ្មោះជាភាសាខ្មែរថា សែន ចន្ទរិទ្ធីគុន ។May be an image of 5 people and indoor

កាលពីថ្ងៃទី១៥ ខែមេសា កីឡាករថៃប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានសរសេរបង្ហោះក្នុងបណ្តាញសង្គម អំពីកីឡាករប្រេស៊ីលថា ៖ «ឱ្យគាត់រស់នៅប្រទេសកម្ពុជាយ៉ាងសប្បាយចិត្តចុះ ហើយកុំមកឱ្យពលរដ្ឋថៃឃើញមុខទៀតឱ្យសោះ» ។ ការបញ្ចេញមតិបែបនេះ បានធ្វើឱ្យពលរដ្ឋថៃពេញចិត្តយ៉ាងខ្លាំង ។May be an image of 1 person, standing, outdoors and monument

គួរបញ្ជាក់ថា កីឡាករ Phatthana Gas មានឈ្មោះពិតថា Wanchalerm គឺជាកីឡាករប្រដាល់ថៃមួយរូបដែលពលរដ្ឋថៃលើកសរសើរ និងគោរព ដោយសាររូបគេគាំទ្រលើកស្ទួយកីឡា Muay Thai ជាខ្លាំង ។ Wanchalerm និយាយថា Muay Thai ធ្វើឱ្យខ្លួនគេមានជីវិតល្អប្រសើរឡើង ហើយរូបគេមិនភ្លេចគុណកីឡាប្រចាំជាតិទេ ព្រមទាំងធ្លាប់ប្រកាសថា ៖ «កីឡា Muay Thai គឺជារបស់ជនជាតិថៃ ហើយមិនឱ្យប្រទេសណាយកជាដាច់ខាត ។ ខ្ញុំស្រឡាញ់ Muay Thai ខ្លាំងបំផុតក្នុងជីវិត» ៕ ប្រភព ៖ sanook sport

ខេត្តស្វាយរៀង នឹងបន្តរៀបចំសង្រ្កាន្តរាល់ថ្ងៃសៅរ៍-អាទិត្យ ដល់បំណាច់ខែមេសា

0

តាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានឱ្យដឹងថាក្រុមការងារសង្ក្រាន្តស្វាយរៀងសហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា។ ការរៀបចំនេះធ្វើឡើងតាមអនុសាសន៍របស់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fCOE1ssJYxW5k4s7xKS0I10qxYphZTSjCygpz2VXGFFXadjAI8TFiGzeLG7HanUBrTpTAoiOHSwjlbwXog105MqghrvYb8amlcE3JaERwpOxzR3JcER2hbSImUMvGwHHwVTG9-6ac-_Ng8ozwyk2oDYyrkdTuxOu8VVdlUchr6ayKyG_75O5ynRo/s2048/342200580_761738132148497_6614027862634068194_n.jpg

កម្មវិធីខាងលើនេះមានដូចខាងក្រោមប្រពឹត្តិទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីម៉ោង ១រសៀល ដល់ម៉ោង៥ល្ងាច និង – ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា ដែលមានទីតាំងនៅក្នុងក្រុងស្វាយរៀង តាមបណ្តោយផ្លូវមុខសាលាខេត្តស្វាយរៀង។

គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខេត្តស្វាយរៀងមានភ្ញៀវទេសចរសរុបចំនួន ៧៦០.៣៩៩ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦០នាក់ ខណៈទូទាំងប្រទេសមានភ្ញៀវទេសចរជាង១៣លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdTLLGWDI5Mm2cmWKOMp6Ofr48AXzHzLHP6z1kgJ_ga1m8ul8HTdRrhOsfPZOoJdEQ1oTwf2IghVJuGet_jyE7-Al9ewuWgYShEpqcZPHUQos8WqxGF4RYIBTsEIhDrJf2saBCtyNl6fvU8l0b4oUHqneyQCJk3lmPPY-FCb-RBb3mydD4sYFc4P_k/s2048/341775360_1889628701414699_5111339760570346790_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiSmNd8MLgyW0Od1TTecWlxvabqprbzRbQlgVWOjprjJ5pCU-VFssXQZF8hwY13jHjp2UZMPPDQvaiqIqSBfhtCvQQ06uerPfNzkgrRw5BGZGqANZ9VdXy2Zi67fIFYwPkXNMWLGNEk0GMY2xd3F1eKxXXdLyz7lKcKvIZZI6q-_2El-xK5BMsm93_/s1280/341313046_124006287324228_7977010904341550598_n.jpg

ម៉ាឡេស៊ី និងចិននឹងមិនពឹងផ្អែកប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម

0

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់អារម្មណ៍ក្នុងការជជែកគ្នាពីការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ក្នុងអំឡុងពេលមេដឹកនាំម៉ាឡេស៊ីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីចុងខែមីនា ឆ្នាំ២០២៣ ។

លោក Anwar stint មានគំនិតបង្កើតមូលនិធិនេះក្នុងអំឡុងពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងទសវត្សរ៍ទី៩០ ។ ក្នុងអំឡុងពេលនោះ គំនិតបង្កើតមូលនិធិនេះមិនទាន់មានការទទួលស្គាល់ច្រើនទេ ព្រោះប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃយ៉ាងខ្លាំង បើធៀបនឹងប្រាក់របស់ប្រទេសផ្សេងទៀតលើពិភពលោក ។Malaysia, China to Discuss Asian Fund to Cut Dollar Reliance - Bloomberg

លើសពីនេះ គំនិតបង្កើតមូលនិធិរូបិយវត្ថុអាស៊ីត្រូវបានប្រទេសមួយចំនួននៅអាស៊ីតវ៉ាយ៉ាងខ្លាំង រួមទាំងក្រុមប្រទេស G7 ផងដែរ ដោយសារពួកគេបារម្ភថា ការបង្កើតមូលនិធិ AMF អាចធ្វើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មិនស្ថិតស្ថេរ និងអាចកាត់ផ្តាច់ទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសក្នុងតំបន់អាស៊ាន ។

ទោះយ៉ាងណា ប្រទេសចិន និងជប៉ុនមានសេដ្ឋកិច្ចរឹងមាំកាន់តែខ្លាំង ហើយគំនិតបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ត្រូវបានគេពិចារណាកាន់តែស៊ីជម្រៅ ។ ដូច្នេះ លោក Anwar stint លើកហេតុផលថា ប្រទេសផ្សេងៗគួរធ្វើពាណិជ្ជកម្មដោយប្រើប្រាស់ប្រាក់របស់ខ្លួន និងមិនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកតែមួយទេ។Small US Dollar Bills to Go Out of Circulation in Cambodia in Three Months  | Cambodianess

ការផ្សព្វផ្សាយព័ត៌មានការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី កើតឡើងក្រោយពីចិនបានប្រកាសវិនិយោគនៅម៉ាឡេស៊ី ក្នុងទឹកប្រាក់ប្រមាណ៣.៨៦៦ម៉ឺនលានដុល្លារអាមេរិក ដោយក្រុមហ៊ុនចិនជាច្រើននឹងត្រៀមបង្កើតគម្រោងផ្សេងៗនៅម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ៕ ប្រភព ៖ AEC connect

BLACKPINK បំបែកឯតទគ្គកម្ម ១៣ ឆ្នាំរបស់ Justin Bieber ជាសិល្បករដែលមានអ្នកចូលមើលច្រើនបំផុតនៅលើ YouTube Channel

0

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី K-POP សកលលោក BLACK PINK បានបំបែកឯកទកម្មដ៏យូរអង្វែង របស់ Justin Bieber ក្នុងនាមជាសិល្បករ ដែល មានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើ ប៉ុស្តិ៍ YouTube ជាប្រវត្តិសាស្ត្រ។

ទោះបីជាពួកគេមិនចេញ បទចម្រៀង វីដេអូតន្ត្រី ឬមាតិកាជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំក៏ដោយ ភាពអស្ចារ្យរបស់ BLACKPINK មិនបានបញ្ឈប់ចំនួននៃការមើលមាតិកានៅលើប៉ុស្តិ៍ YouTube របស់ពួកគេទេ។Which Blackpink member has the most successful solo career? From Lisa's  record-breaking 'Lalisa' and Jisoo's Me album with over 1 million  pre-orders, to Jennie's 'Solo' and Rosé's 'On the Ground' hits |

ដោយសារតែក្រុម BLACK PINK ទើបតែបំបែកកំណត់ត្រារយៈពេល ១៣ ឆ្នាំរបស់ Justin Bieber។ នឹងក្លាយជាម្ចាស់ឆានែល YouTube ដែលមានចំនួនអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រចាប់តាំងពីអត្ថិភាពនៃ YouTube និងមានចំនួនអ្នកទស្សនាសរុបជាង ៣០.១ ពាន់លានដង។Justin Bieber Sold His Music Catalog at the Ripe Old Age of 28 | Vanity Fair

បន្ថែមពីលើការរក្សាកំណត់ត្រាថ្មី BLACKPINK នៅតែបន្តដឹកនាំមិនត្រឹមតែនៅក្នុង K-POP និងឆាកតន្ត្រីទូទាំងពិភពលោកប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានឥទ្ធិពលក្នុងរង្វង់សិល្បៈជាច្រើន រួមទាំងម៉ូដ សម្រស់ និងរបៀបរស់នៅ…។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន YouTube Channel របស់ Justin Bieber មានចំនួន ៧១.៣M បើធៀបនិង BLACKPINK មានចំនួនរហូតទៅដល់ ៨៦.៨M subscribers ។

អាហារមាស៩ មុខជួយបង្កើនតុល្យភាពអ័រម៉ូនស្ត្រី ឱ្យមានសុខភាពល្អ

0

អ័រម៉ូនអេស្ត្រូជេនជាកត្តាដែលបង្កើតនូវលក្ខណៈពិសេសដ៏លេចធ្លោចំពោះស្ត្រីដូចជា សុដន់រីកធំ ចង្កេះស្ដើង រាងស្អាត និងក្មេងជាងវ័យជាដើម…។ អរម៉ូនគឺជាផ្នែកនៃប្រព័ន្ធ endocrine វាដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ ការអភិវឌ្ឍន៍ ការរំលាយអាហារ ការបន្តពូជ អារម្មណ៍ ភាពតានតឹង …។
នៅពេលដែលអរម៉ូនមិនមានតុល្យភាព រាងកាយអាចជួបប្រទះបញ្ហាដូចជា ឡើងទម្ងន់ ឬស្រក ជំងឺទឹកនោមផ្អែម ភាពគ្មានកូន និងបញ្ហាគ្រោះថ្នាក់ផ្សេងៗទៀត។ ដើម្បីធ្វើឱ្យមានតុល្យភាពអ័រម៉ូនរក្សាវាឱ្យនៅកម្រិតស្ថិរភាព ស្ត្រីត្រូវយកចិត្តទុកដាក់លើទម្លាប់រស់នៅ និងរបបអាហាររបស់ពួកគេ។ អ្វីដែលយើងទទួលទានជារៀងរាល់ថ្ងៃអាចប៉ះពាល់ដល់ការផលិតអ័រម៉ូនក្នុងខ្លួន។
ដូច្នេះហើយខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលជួយឱ្យតុល្យភាពអ័រម៉ូនស្រី្ត មានសុខភាពល្អ ដែលមានដូចជា៖

១.គ្រាប់អាល់ម៉ុន៖ អាល់ម៉ុនអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ក្នុងរយៈពេលវែង វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ លើសពីនេះ អាហារនេះក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅក្នុងរាងកាយផងដែរ។Almonds: Health benefits, nutrition, and risks

២.ផ្លែបឺ៖ ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយខ្លាញ់ល្អ និងសម្បូរទៅដោយជាតិសរសៃ។ ផ្លែឈើនេះជួយកាត់បន្ថយការស្រូបយក estrogen និងបង្កើនកម្រិតអ័រម៉ូន testosterone ។ លើសពីនេះទៅទៀត វាក៏ជួយពង្រឹងសុខភាពបេះដូងផងដែរ ។Eating an avocado once a week may lower heart disease risk | American Heart  Association

៣.ប្រូខូលី៖ ប្រូខូលី ជាអាហារដែលមានជាតិកាល់ឡូរីទាប និងមានជាតិសរសៃខ្ពស់ ដែលល្អសម្រាប់សុខភាព។ សារធាតុ sulforaphane នៅក្នុងផ្កាខាត់ណាខៀវក៏ជួយព្យាបាលជំងឺខ្លាញ់រុំថ្លើម បង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល។ លើសពីនេះ ផ្កាខាត់ណាខៀវក៏ផ្តល់ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដើម្បីជួយពង្រឹងមុខងារសាច់ដុំ និងពង្រឹងឆ្អឹង។Broccoli | SNAP-Ed

៤.ផ្លែប៉ោម៖ ផ្លែប៉ោមគឺជាអាហារដែលមានជាតិ quercetin ខ្ពស់។ នេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនៅក្នុងខ្លួន។ ផ្លែឈើនេះក៏ជួយប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម កាត់បន្ថយហានិភ័យនៃប្រភេទ K និងការពារការឆ្លងមេរោគ។8 Impressive Health Benefits of Apples

៥.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅជាប្រភពសម្បូរជាតិម៉ាញេស្យូម។ សារធាតុរ៉ែនេះមានប្រសិទ្ធិភាពប្រឆាំងនឹងភាពតានតឹង។ វារួមជាមួយនឹងវីតាមីន C និងវីតាមីន B5 អាចគាំទ្រដល់ក្រពេញ Adrenal និងកាត់បន្ថយកម្រិតស្ត្រេស។Saudi Arabia's Soya Bean Market Report 2023 - Prices, Size, Forecast, and  Companies

៦.សណ្តែកសៀង៖ ការទទួលទានអាហារសណ្តែកសៀងក៏ជួយដល់ការមានគភ៌ ការពារការកើតដុំសាច់ក្នុងស្បូន មហារីកសុដន់ ប្រឆាំងភាពចាស់ និងកាត់បន្ថយរោគសញ្ញាមុនពេលអស់រដូវ។Saudi Arabia's Soya Bean Market Report 2023 - Prices, Size, Forecast, and  Companies

៧.ខ្ទឹមស៖ ខ្ទឹមសមិនត្រឹមតែមានប្រសិទ្ធភាពការពារជំងឺដូចជារលាក sinusitis ឈឺបំពង់ក…ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនអរម៉ូនអ៊ឹស្ត្រូសែនសម្រាប់ស្ត្រីផងដែរ។How to Peel and Mince Garlic - Jessica Gavin

៨.ស៊ុត៖ ស៊ុតសម្បូរទៅដោយសារធាតុ choline សារធាតុនេះជួយឱ្យរាងកាយផលិតសារធាតុបញ្ជូនសរសៃប្រសាទ acetylcholine ដែលចាំបាច់សម្រាប់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ការចងចាំ និងខួរក្បាល។What Is the Healthiest Way to Cook and Eat Eggs?

៩.ត្រី៖ ត្រី salmon, mackerel … មិនត្រឹមតែជួយរក្សាបេះដូងឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពក្នុងការរក្សាតុល្យភាពអរម៉ូនផងដែរ។ ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ មានឥទ្ធិពលក្នុងការធ្វើនិយ័តកម្មការមករដូវ ជួយការពាររោគសញ្ញា ovary polycystic ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺ endocrine ធ្ងន់ធ្ងរ៕The Real Reason You're Craving Raw Fish ប្រភព៖phuntoday.com