កញ្ញា ជ្រូកព្រៃ ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះមួយរូប បានបង្ហោះវីដេអូ បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្នុងឱកាសចូលឆ្នាំថ្មីនៅខេត្តសៀមរាបដោយទទួលបានភាពរើសអើងពីអ្នកមួយចំនួនអំពីរូបរាងរបស់ខ្លួន។
បច្ចុប្បន្ន មិនថា មនុស្សស្រីស្រលាញ់ស្រី, ប្រុសស្រលាញ់ប្រុស ,ឬមនុស្សប្តូរយេនឌ័រ មានការទទួលស្គាល់ច្រើនជាងមុន ប៉ុន្តែនៅមានអ្នកមួយចំនួនគិតអវិជ្ជមាន រើសអើង បន្តុះបង្អាប់ ប្រើពាក្យមិនសមគួរជាដើមដែលធ្វើឱ្យមានរើសអើងនៅក្នុងសង្គម។ ជាក់ស្តែង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកមួយចំនួនធំដើរលេងសប្បាយក្នុងឱកាសឈប់សម្រាកនេះ តែកញ្ញា ជ្រូកព្រៃ បែរជាទទួលអារម្មណ៍មិនសប្បាយចិត្តត្រូវគេរើសអើងម្តងហើយម្តងទៀតស្ទើរគ្រប់ទីកន្លែង។
តាមរយៈវីដេអូខ្លីដែលកញ្ញា ជ្រូកព្រៃ បង្ហោះកាលពីពេលថ្មីៗនេះថា នាងបានចូលម៉ាតមួយនៅខេត្តសៀមរាប បែរជាត្រូវអ្នកមួយចំនួននិយាយដៀមដាមឱ្យខ្លួនឮតែម្តង ដោយនិយាយថាសាច់ដុំធំៗ..ថាអញ្ចេះ ថាចុះ មានភាពរើសអើង និងប្រើពាក្យមិនសមរម្យជាដើម។ កញ្ញាជ្រូកព្រៃ បានបញ្ជាក់ទៀតថា ខ្លួនគ្រាន់តែចង់រស់នៅជាខ្លួនឯង រស់នៅលើផែនដីដូចគេដូចឯងតែប៉ុណ្ណោះបែរជាត្រូវជនជាតិខ្លួនឯងរើសរើងទៅវិញ ខណៈពេលខ្លួននៅប្រទេសថៃពុំមានភាពរើសអើងឡើយ។
បន្ទាប់ពី កញ្ញា ជ្រូកព្រៃ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងអន់ចិត្តនោះ អ្នកគាំទ្ររបស់នាងជាច្រើនបានចូលទៅខំមិនលើកទឹកចិត្តនិងកុំឱ្យកញ្ញា ជ្រូកព្រៃ ខ្វល់ខ្វាយពាក្យសម្តីទាំងនោះអី ព្រោះយើងរស់នៅជាខ្លួនយើងមិនប៉ះពាល់អ្នកណានោះទេ។
គូសបញ្ជាក់ថា កញ្ញា ជ្រូកព្រៃ មានឈ្មោះពិតថា ម៉ុត លីម៉ាត ជាអ្នកខេត្តកំពង់ចាម ធ្លាប់អង្រួនឆាក X Factor Cambodia កាលពីឆ្នាំ២០១៩ ជាពិសេស កញ្ញា ជ្រូកព្រៃ ទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ឡាយបកប្រែមរណភាពតារាថៃ តេង ម៉ូ ៕










