ដើមកញ្ឆាស្រស់ចំនួន ១០៦៧១ ដើម ទម្ងន់ ១ ២០៥គីឡូក្រាម ត្រូវអជ្ញាធរ ចុះបង្ក្រាបនិងដុតកម្ទេចចោល ព្រមទាំងឃាត់បានជនសង្ស័យជាជនជាតិវៀតណាម២នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី។ នេះបើតាមការឱ្យដឹងពីផេកស្នងការនគរបាលខេត្តមណ្ឌលគិរីបង្ហោះកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។May be an image of 5 people

ការចុះបង្ក្រាបនេះ មានការដឹកនាំនិងចង្អុលបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ស្ថិតនៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីឃាត់បានជនសង្ស័យ២នាក់ ។
ទី១.ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម។
ទី២.ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម កាន់លិខិតឆ្លងដែនលេខ C2369263 ចាប់យកបានវត្ថុតាងរួមមាន÷១.កញ្ឆាស្ងួតចំនួន ០២កញ្ចប់ , ២.ជីគីមីចំនួន ៣០ ការុង
៣.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , ៤.កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ , ៥.ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ០៣គ្រឿង , ៦.ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង , ៧.ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់ , ៨.ជីម្សៅបំប៉នកញ្ឆា ចំនួន ០៨កញ្ចប់ , ០៩.ថ្នាំជ្រលក់កញ្ឆា ចំនួន ១២កំប៉ុង , ១០.ថ្នាំបាញ់ស្មៅ ចំនួន ០៤កញ្ចប់
១១.ធុងបាញ់ថ្នាំ ចំនួន ០១ , ១២.ស្លាកលេខម៉ូតូ(វៀតណាម)ចំនួន ០២សន្លឹក , ១៣.ការុងចំនួន ១៧៦ ការុង , ១៤.អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត , ១៥.ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ០២ប្រអប់ , ១៦.ថ្នាំប៉ូវកញ្ឆា ០១ធុង២០លីត្រ , ១៧.ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ , ១៨.សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់ , ១៩.លិខិតឆ្លងដែនចំនួន ០៣ក្បាល , ២០.ប័ណ្ណសំគាល់ខ្លួនចំនួន ០២សន្លឹក , ២១.ឯកសារចំនួន ៤២សន្លឹក។

របាយការណ៍ដដែលក៏បានបញ្ជាក់ថាដើមកញ្ឆាស្រស់ចំនួន ១០ ៦៧១ដើម ទម្ងន់ ១ ២០៥គីឡូក្រាម សមត្ថកិច្ចក៏បានកាប់និងដុតកម្ទេចចោលដូចគ្នាខណៈជនសង្ស័យទាំង២នាក់ នឹងចាត់ការតាមផ្លូវច្បាប់៕May be an image of 1 personMay be an image of 4 peopleMay be an image of 5 peopleNo photo description available.No photo description available.May be an image of 2 people