ក្រោយលេចធ្លាយទុរេនពីថៃមកដាក់លក់នៅកម្ពុជាដោយមិនទាន់ដឹងមូលហេតុ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រាប់ទៅមន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាត្រូវទប់ស្កាត់ការលួ.ចនាំចូលផ្លែទុរេនស្រស់ដែលមានប្រភពពីប្រទេសថៃចូលកម្ពុជាជាដាច់ខាត។
យោងតាមលិខិតជូនដំណឹង នៅថ្ងៃទី៤ ខែឧសភា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសអំពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ចូលប្រទេសកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងក្រោយពីដាច់ខ្សែច្រកព្រំដែនខ្មែរ-ថៃ ច្រកកាបីន មានទុរេនមិនទាន់ដឹងពីមូលហេតុលម្អិត។.jpg)
តាមសេចក្ដីប្រកាសនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីរបស់ខ្លួនត្រូវតាមដាន និងទប់ស្កាត់ឱ្យម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួច នាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា គ្រប់ច្រកព្រំដែន និងច្រករបៀង កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឬវៀតណាម។ ដោយឡែក ការនាំចូលផ្លែទុរេនដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារ លិខិតដែលបានណែនាំ ដែលចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ និងការតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រ ភូតគាមអនាម័យពីប្រទេសនាំចេញ។
សូមជម្រាបថា បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានករណីឈ្មួញខិលខូចបានលួចនាំចូលទុរេនពីថៃមកកម្ពុជាដោយខុសច្បាប់ ដូចជាករណីនៅអាជីវករម្នាក់ឈ្មោះ អាឡែន ខេត្តបាត់ដំបង ដែលសមត្ថកិច្ចទើបតែបង្ក្រាបបានកាលពីពេលថ្មីៗនេះ និងក្រោយមកបានសារភាពថា បានលួចនាំចូលទុរេនពីថៃចំនួន ៣ លើក (ប្រហែល ២ តោន) ចាប់ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្ញើទៅឱ្យម៉ូយនៅខេត្តកំពង់ចាម។

ករណីនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបង្កឱ្យមានប្រតិកម្មខ្លាំងៗពីសំណាក់មហាជនខ្មែរលើបណ្តាញសង្គម ដែលទង្វើនេះត្រូវបានគេមើលឃើញថាជាការបំផ្លាញកេរ្តិ៍ឈ្មោះទុរេនក្នុងស្រុក និងធ្វើឱ្យអ្នកទិញបាត់បង់ទំនុកចិត្តលើអាជីវករ។ មហាជនជាច្រើនបានដាក់ជាចម្ងល់ផងដែរថា ហេតុអ្វីបានជាអាចមានការលួចនាំចូលទុរេនគេចពន្ធក្នុងបរិមាណច្រើនបែបនេះបាន។
ទោះជាយ៉ាងណា មហាជននៅតែសំណូមពរម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរចាត់វិធានការច្បាប់ធ្ងន់ធ្ងរលើបុគ្គលពាក់ព័ន្ធទាំងនោះឲ្យខាងតែបាន ដើម្បីធ្វើជាគំរូកុំឱ្យមានអាជីវករផ្សេងៗបន្តធ្វើទង្វើបែបនេះទៀត៕










