Home Blog Page 1757

ពិតជាកម្រណាស់ ! យន្តហោះមួយមានអ្នកដំណើរតែម្នាក់គត់

0

ប្រទេសព័រទុយហ្គាល់ ៖ លោក Paul Wilkinson អាយុ៦៥ឆ្នាំ បានធ្វើដំណើរចេញពីទីក្រុង Faro ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Belfast ប្រទេសអៀរឡង់ តាមជើងយន្តហោះលេខ Jet 2 ។ អ្វីដែលចម្លែក គឺក្នុងយន្តហោះនេះមានអ្នកដំណើរតែម្នាក់ប៉ុណ្ណោះ គឺលោក Paul Wilkinson ព្រមទាំងអ្នកបម្រើការនៅលើយន្តហោះ ។Party of one: Man boards plane, realizes he's the only passenger on the  aircraft | Fox News

ពេលឡើងលើយន្តហោះដំបូង លោក Paul Wilkinson មានការចម្លែកចិត្តជាខ្លាំង ហើយលោកគិតថា យន្តហោះនេះចេញដំណើរយឺតយ៉ាវ ឬត្រូវបានអ្នកដំណើរលុបចោលការធ្វើដំណើររបស់ពួកគេ ពីព្រោះគ្មានអ្នកដំណើរផ្សេងទៀតមកតម្រង់ជួរដើម្បីពិនិត្យសំបុត្រឡើងជិះយន្តហោះទេ ។ ក្រោយមក អ្នកបម្រើការលើយន្តហោះដើរមកប្រាប់ថា ថ្ងៃនេះ លោក Paul Wilkinson គឺជាអ្នកដំណើរវីអាយភី ហើយលោក Paul Wilkinson អាចធ្វើដំណើរតាមយន្តហោះនេះ ដូចគ្នានឹងការជិះយន្តហោះផ្ទាល់ខ្លួនដែរ ។

ការធ្វើដំណើររបស់លោក Paul Wilkinson គឺត្រូវចំណាយពេល៣ម៉ោង ។ ក្នុងអំឡុងពេលធ្វើដំណើរ អ្នកបម្រើការនៅលើយន្តហោះហៅលោក Paul Wilkinson ថា ព្រះអង្គម្ចាស់ Paul ហើយពួកគេបានផ្តល់សេវាកម្មនានាល្អឥតខ្ចោះចំពោះលោក សូម្បីតែវ៉ាលិសក្តី គឺមានតែវ៉ាលីសរបស់លោក Paul Wilkinson មួយប៉ុណ្ណោះនៅកន្លែងទទួលវ៉ាលីស ។ លើសពីនេះ អ្នកបម្រើការលើយន្តហោះបានថតរូបជាមួយលោកដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ។I booked a Jet2 flight to Portugal only to find the plane completely empty  - I was treated like a king | The Irish Sun

លោក Paul Wilkinson និយាយថា វាគឺជាបទពិសោធន៍ថ្មីមួយក្នុងការធ្វើដំណើរតាមយន្តហោះរបស់លោកលើកនេះ ក្រោយពីលោកបានធ្វើដំណើរកម្សាន្ត និងវាយកូនហ្គោលនៅប្រទេសព័រទុយហ្គាល់ ៕ ប្រភព ៖ WorldForum

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនរស់ឡើងវិញ

0

ប្រទេសចិន៖ ឧស្សាហកម្មអចលនទ្រព្យដែលមានប្រហែល ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលគោលនយោបាយប្រឆាំងការរីករាលដាលដ៏តឹងរ៉ឹង។
ទីក្រុងធំៗចំនួន ៥៥ ក្នុងចំណោមទីក្រុងចំនួន ៧០ ដែលតាមដានដោយរដ្ឋាភិបាលបានឃើញតម្លៃផ្ទះកើនឡើងក្នុងខែកុម្ភៈ បើធៀបនឹងខែធ្នូ។ ការស្ទង់មតិចុងក្រោយដោយធនាគារកណ្តាលរបស់ប្រទេសបង្ហាញពីភាគរយនៃគ្រួសារដែលមានផែនការទិញផ្ទះនៅត្រីមាសក្រោយបានកើនឡើងដល់ ១៧.៥% ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។China's real estate crisis could be over with new rescue plan. Property  stocks are soaring | CNN Business

Sunac China Holdings ដែលជាក្រុមហ៊ុនមានបញ្ហានាពេលថ្មីៗនេះ បានសម្រេចផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានឃើញការកើនឡើងការលក់បន្ទាប់ពីការធ្លាក់ចុះមួយឆ្នាំ។ ទីក្រុងប៉េកាំងបានជួយអ្នកសាងសង់ចាប់ផ្តើមគម្រោងឡើងវិញ ដើម្បីផ្តល់ផ្ទះដល់អតិថិជន និងចូលរួមក្នុងការធ្វើពហិការលើការទូទាត់ប្រាក់កម្ចី។
ការងើបឡើងវិញនៃទីផ្សារធ្វើឱ្យយល់បានសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅពេលវាឈានចូលរដូវកាលរកប្រាក់ចំណូលឆ្នាំ ២០២២ ក្រុមហ៊ុនអចលនទ្រព្យចំនួន ២១ ក្នុងចំណោម ៦៥ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុងបានកត់ត្រាការខាតបង់ ហើយ ១៣ ក្រុមហ៊ុនទៀតបានរាយការណ៍ថាការខាតបង់។China's real estate market set to stabilize in 2019 - Chinadaily.com.cn

ដោយសារទីផ្សារមានភាពប្រសើរឡើង ក្រុមហ៊ុនអចលនទ្រព្យឥឡូវនេះអាចចរចាជាមួយអ្នកវិនិយោគលើការសងបំណុលបានប្រសើរជាងមុន។ ទោះជាយ៉ាងណា អ្នកវិនិយោគនៅតែមានការព្រួយបារម្ភ កាលពីខែមុន ក្រុមហ៊ុន Sino-Ocean Group Holding បានពន្យារពេលការទូទាត់ការប្រាក់សញ្ញាប័ណ្ណដោយមិនបានរំពឹងទុកដើម្បី “រក្សាទុកសាច់ប្រាក់” ។ ទោះបីជាការសម្រេចចិត្តត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមកក៏ដោយ វាក៏ជាការដាស់តឿនមួយដែលថាវិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមិនទាន់ចប់នោះទេ៕Chinese Real Estate Market between 2012 and 2013 - Daxue Consulting -  Market Research China ប្រភព៖vnexpress

តន់ ចន្ទសីម៉ា សម្រេចក្តីស្រមៃរយៈពេល៨ឆ្នាំទើបទទួលបានឱកាសនេះ!

0

គ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា បានបង្ហើបពីអារម្មណ៍របស់ខ្លួនអបដោយសេចក្តីរំភើបព្រោះក្តីស្រមៃរយៈពេល៨ឆ្នាំរបស់នាងបានសម្រេចហើយក្នុងឆ្នាំ២០២៣នេះដោយតារាចម្រៀងវ័យក្មេងរូបនេះបានច្រៀងលើឆាកធំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខណៈជាក្តីស្រមៃរបស់នាងកាលពីមុន។

ប្រិយមិត្តជ្រាបមកហើយថា តន់ ចន្ទសីម៉ា បានសាងភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីក្លាយជាតារាចម្រៀងស្រីលេចធ្លោជាគ្រាប់ពេជ្ររបស់ផលិតកម្មរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ ភាពជោគជ័យរបស់ តន់ ចន្ទសីម៉ា មិនមែនកើតឡើងដោយគ្មានខិតខំប្រឹងប្រែងឡើយ។ ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះរូបនេះជាអតីតសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ និងធ្លាប់ឆ្លងកាត់កម្មវិធីប្រកួតចម្រៀងតូចធំដើរតាមក្តីស្រមៃរបស់ខ្លួនលើអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6k40HQ4rdH_Y88MRvCZF4ZSgYApgCkFGs43DKcXchIdtwq7jgM_G8oLyalyF4ozL_YPRgft1J8FZAxwUfiw0ZmjcZgdN7dY_BoyUEYO-DhO1lfn2IXPM0nBEl3xyTiY5rWvKD-nlpaKASpI4XRKy8Ek8esAkd3BMvfqPhdJzJp0SZN0uJZ5lvuqph/s1612/332227449_227004953043849_7069782259170897833_n%20(2).jpg

យ៉ាងណា ដ្បិតការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២កាលពីឆ្នាំ២០១៦ តន់ ចន្ទសីម៉ា មិនទទួលបានភាពជោគជ័យតែនាងក៏មានឱកាសក្លាយជាតារាចម្រៀងរបស់ផលិតកម្មហ្គាឡាក់ស៊ីក្នុងឆ្នាំ២០១៩រហូតក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មតែម្តង ខណៈរាល់បទចម្រៀងរបស់នាងចេញលើទីផ្សារទទួលបានការគាំទ្រយ៉ាងខ្លាំង។

អ្វីដែលកាន់តែធ្វើឱ្យមហាជនពោលសរសើរពីតារាចម្រៀងរូបនេះបន្ថែមទៀតគឺ តន់ ចន្ទសីម៉ា បានបង្ហើបប្រាប់អ្នកគាំទ្រថាក្តីស្រមៃរបស់ខ្លួនរយៈពេល៨ឆ្នាំបានក្លាយជាការពិតហើយ។ ម្ចាស់បទ «ឡានសារ៉ែន» បានរៀបរាប់យ៉ាងដូច្នេះថា «ពីយុវជនស្ម័គ្រចិត្តស.ស.យ.ក-ខេត្តតាកែវច្រៀងបទ នគររាជ និងពង្សាវតាបើក អង្គរសង្ក្រាន្តឆ្នាំ២០១៥ ធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយខ្ញុំនឹងច្រៀងលើឆាកធំ អង្គរសង្ក្រាន្តឱ្យបាន ពេលនេះខ្ញុំធ្វើបានហើយ អរគុណជាពិសេសដល់ពុកម៉ែបងប្អូនដែលគាំទ្រឆ្នាំ២០២៣នេះខ្ញុំមានកិត្តិយសបានសម្ដែងនៅឆាកធំទីលានជល់ដំរីជាមួយនឹងបទ «ស្រឡាញ់អ្វីដែលខ្មែរមាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkgCCktN1efuKsyo11pCUavPacByrTWYKU8t8siPf_sbbGI9yCYOtlyqAkGR-DlH7G_KJSvo5AYVVQCUgyasqFRYwjABoNCeiB5eDCKEBbAUSy7rt2C-vgBdwtbkgnln7PwT1VzBKVz_HK3Ezn5CDMfAwMpTbKsvs-mdmb10nPkwmIjvu-ZaXOKVvc/s1080/341547189_572216811547412_682109996345336970_n.jpg

អ្នកលេងបណ្តាញសង្គមបានកោតសរសើរកញ្ញា តន់ ចន្ទសីម៉ា បានលើកឡើងថា «នេះមិនមែនជាភាព ចៃដន្យទេ តែ ជា លទ្ធផល នៃការ តស៊ូ មិនចុះចាញ់ របស់ប្អូនស្រី, ឱ្យតែមិនបោះបង់ យើងប្រាកដជាអាចធ្វើបាន, ក្តីស្រមៃតែងតែមានលើមនុស្សគ្រប់គ្នា តែទង្វើដែលបានធ្វើមិនប្រាកដថាដូចគ្នាទេ អ្នកខ្លះក៍បានដូចក្តីបំណងប្រាថ្នា អ្នកខ្លះក៏មិនបាន….»។ អ្នកខ្លះទៀតបាននិយាយថា«បទពិសោធន៍ជីវិតការងារ ការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន សមត្ថភាព និងការខិតខំប្រឹងប្រែងដោយខ្លួនឯង នឹងជួយអ្នកអោយសម្រេចក្តីស្រមៃ។ សំណាង និងឱកាសក៏ត្រូវដើរទន្ទឹមគ្នា»។

គួរបញ្ជាក់ផងដែរថា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដែលមានឱកាសបកស្រាយរួមគ្នាជាមួយរៀមច្បងកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ដែលតារាចម្រៀងច្រើនរូបពុំមានឱកាសនេះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimw1z65fqL8dG9aGmRt00vSAKtEXvU7O_mHkQyB46wsc7tM0eaYJ_6o92Ki-bmmNHWrVba6o8Xh6OBeUalzXaLSO-5kyDf1Jqwucb9ZAPER4Drt3ZezwwQRT4WO0fFfUsLnHy5XgxT1IWcO_k1D6V4Ce_BXsJ5DXnzR25G3rM8bFS0htmhLc4MywyC/s732/image_2023-04-18_09-50-30.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8pbXJsQoidDSaOu-v93-bNh4SyH_vOODWqmNDvl4z8ArX1eB55JDIPvY3Bt4HEAHsxzYxoRB8knypEiyuPCEq5wLtV6Ur4UKdl844twjimpriMws_v5NzCJj8NEt5Iv4LM5wgDSGrrH43J4K6hDKZyDZSeCfSc5c91j8Ol85X07oeS94U5yC3zRu/s939/Capture%20(19).PNG

បច្ចេកវិទ្យា AI អាចស្វែងរកលេខសម្ងាត់យ៉ាងឆាប់រហ័ស

0

កម្មវិធី ChatGPT និង Bard គឺជាកម្មវិធីទំនើបមួយដែលធ្វើឱ្យយើងដឹងថា បច្ចេកវិទ្យា AI មានសមត្ថភាពកម្រិតណា ។ ទោះយ៉ាងណា បច្ចេកវិទ្យាទាំងឡាយអាចត្រូវគេយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ហើយបច្ចេកវិទ្យា AI ក៏ដូចគ្នាដែរ ។

ក្រុមហ៊ុនផ្នែកការពារសន្តិសុខអ៊ីនធើរណេត Home Security Heroes បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាមួយទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្វែងរកពាក្យសម្ងាត់ តាមរយៈឧបករណ៍ថ្មីមួយឈ្មោះថា PassGAN (password generative adversarial network) ដោយគេប្រើប្រាស់ AI ជាអ្នកស្វែងរក ។

អ្នកស្រាវជ្រាវបានប្រើប្រាស់ PassGAN ដើម្បីស្វែងរកពាក្យសម្ងាត់ជាង១៥លាន ហើយលទ្ធផលឃើញថា លេខសម្ងាត់ទូទៅជាង៥១% គឺគេអាចរកឃើញដោយប្រើពេលមិនដល់១នាទី ហើយ៦៥% គេបានប្រើពេលក្រោម១ម៉ោង ខណៈ៧១% គេប្រើពេលស្វែងរកតិចជាង១ថ្ងៃ និង៨១%ទៀត គេប្រើពេលស្វែងរកពាក្យសម្ងាត់រយៈពេលក្រោម១ខែ ។What is ChatGPT & Why Does it Matter to Your Business?

តាមទិន្នន័យឱ្យដឹងថា សម្រាប់លេខសម្ងាត់តិចជាង៦តួអក្សរ គឺគេអាចស្វែងរកឃើញយ៉ាងឆាប់រហ័ស ប៉ុន្តែបើលេខសម្ងាត់នោះមាន១៨តួអក្សរ ហើយក្នុងនោះមានអក្សរធំផង និងអក្សរតូចផងលាយឡំគ្នា គឺគេប្រើពេលយូរណាស់ក្នុងការស្វែងរកលេខសម្ងាត់ ។

នៅថ្ងៃអនាគត គេនឹងប្រើប្រាស់បច្ចេកវិទ្យានេះកាន់តែច្រើនដើម្បីស្វែងរកលេខសម្ងាត់របស់អ្នកណាម្នាក់ បើទោះជាវាពិបាកបន្តិចក្តី ។ ដូច្នេះ យើងគួរតែដាក់លេខសម្ងាត់ណាឱ្យមានភាពស្មុគស្មាញដើម្បីឱ្យបច្ចេកវិទ្យា AI ពិបាកស្វែងរក ៕artificial intelligence: Blurring lines between sci-fi and reality: why AI  needs responsible policy intervention - The Economic Times ប្រភព ៖ Beartai

ចូលឆ្នាំ៣ថ្ងៃ កម្ពុជា ស្រូបទេសចរអន្តរជាតិបានជាង៥ម៉ឺននាក់

0

តាមទ័ន្នន័យពីក្រសួងទេសចរណ៍បានឱ្យដឹងថារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥៥.៦៩១ នាក់ និងទេសចរជាតិ ១៣.១៣២.០៨០ នាក់។ តាមរបាយការណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរជាង ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។៤ខែឆ្នាំនេះ កម្ពុជាបាត់ភ្ញៀវទេសចរអន្តរជាតិជាង១,២លាននាក់ ដោយមានអត្រាធ្លាក់ចុះ ៥២% — Cambonomist

ក្នុងនោះដែរ តួលេខប្រចាំថ្ងៃទី១៤ មានចំនួន ២.០៩៨.៥០១ នាក់។ ថ្ងៃទី១៥ មានចំនួន ៤.២៣៧.៧៨០ នាក់ និងថ្ងៃទី១៦ មានចំនួន ៦.៨៥១.៤៩០ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ខេត្តសៀមរាបស្រូបភ្ញៀវទេសបានច្រើនជាងគេក្នុងចំណោមឯខេត្តឯទៀតដែលមានចំនួន ២.១២០.៣៧៣ នាក់ និងលេខ២បានទៅលើខេត្តបាត់ដំបងមានចំនួន ១.៥០០.១៦៨ នាក់ ខណៈរាជធានីភ្នំពេញឈរនៅលេខរៀងទី៤បន្ទាប់ពីខេត្តកំពង់ចាម ដែលមានទេសចរចំនួន១.០៨០.៥០៩ នាក់។កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ រយៈពេល ៥ខែ ទោះបីមានជំងឺរាតត្បាតសកលកំពុងវាយគ្រប់តំបន់ក្ដី - Khmerhome

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6feZ4OgFSqXtDp3bxoaEc_wgd0WKmK6Ic4GaprwBfT0aRgCnvC7Ee4NSxirYr7Li7plvep8T-slkjqqG4-BJLXK1hA_zjriQJZvoRqu_4f5Y8kKgNJxqNKOXnmuxh_Ip4RVkC11H0nqYv5aOCCTfisTTDArE4-UeDeN475NsYM2r1g8Z2ILqu6li/s1280/341469182_174547192169518_4856649274034499632_n.jpg

ពេញ១សប្តាហ៍ កម្ពុជា អាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងឡើងកម្តៅដល់៣៩អស្សា

0

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា នេះថារយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្ពុជានៅបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ខ្លះនៅកម្ពុជាឡើងកម្តៅខ្លាំងដដែលគឺ៣៩អស្សា និងតំបន់ខ្លះទៀតអាចមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់។

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3-BZ-rTmZ3zWzHdkf3X0PU7VEn-QeeqBcOYTtqyL7vtQY9OUxHSIUxkLwcKegM8iIQdDheGyjXXzqfi4svJ0fZaH6goenLdhuudhVthPGswBGLnfVYj7un_uhi1oYFge4403HC8AU7ITMP6LJIoXl57NgJSfAp3qvQ8USZ2p_SgTiTonGPkVkNBj/s2048/341845079_955928962261429_6500976812286813735_n.jpg

ខាកប្រកួតច្រើ​នឆ្នាំ! វីរកីឡាការិនី ស៊ន សៀវម៉ី នឹងត្រឡប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣

0

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ នៅសល់ពេលត្រឹមតែ១៨ថ្ងៃទៀតប៉ុណ្ណោះ។

ម្ចាស់មេដាយមាស កីឡាអាស៊ីឆ្នាំ ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម បីជំនាន់ លើប្រភេទកីឡា តេក្វាន់ដូ របស់កម្ពុជា វីរកីឡាការិនី ស៊នសៀវម៉ី នឹងត្រលប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អ្នកនាង ធ្លាប់បានបង្ហាញពីឆន្ទៈ មួយលើកចុងក្រោយ មុនពេលចូលនិវត្តន៍ ពីអាជីព កីឡា ដោយចង់ចូលរួមប្រកួត ប្រជែងមេដាយ ជាលើកចុងក្រោយ ពេលបញ្ចប់ការប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕

រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី ទៅប្រេស៊ីល ពិភាក្សាពីពាណិជ្ជកម្ម និងសង្គ្រាមរបស់ក្រុងមូស្គូ

0

រដ្ឋធានីប្រេស៊ីលៀ (Brasília)៖ ការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការខឹងសម្បា ពីបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ហើយចោមរោមគ្នាហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី ខណៈទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជាមួយនឹងប្រទេសប្រេស៊ីល មានទំហំទឹកប្រាក់ រហូតដល់៩,៨ពាន់លានដុល្លារ ហើយប្រធានាធិបតី នៃប្រទេសអាមេរិកខាងត្បូងមួយនេះ បានថ្កោលទោស ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមហាអំណាចបស្ចិមលោក ផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅជួយដល់ក្រុងកៀវ។Lavrov to meet with Brazil's Lula as US fumes over Ukraine stance | Russia-Ukraine  war News | Al Jazeeraសារព័ត៌មាន The Peninsula Qatar បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានធ្វើដំណើរទៅជួបប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ដោយចង់បង្ហាញ អំពីគោលជំហររបស់ក្រុងមូស្គូ លើការលុកលុយរបស់អ៊ុយក្រែន។ សកម្មភាពរបស់ក្រុងមូស្គូ បាននាំឲ្យមានការខឹងសម្បា ពីសហរដ្ឋអាមេរិក និង បណ្ដាប្រទេសលោកខាងលិចផ្សេងៗទៀត។

លោក ស៊ើរហ្គេ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បានអញ្ជើញទៅដល់រដ្ឋធានីប្រេស៊ីលៀ កាលពីថ្ងៃចន្ទ ជាទីដែលគាត់ នឹងត្រូវពិភាក្សា លើបញ្ហាជាច្រើន ជាមួយនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី លូឡា (Lula) លើបញ្ហាពាណិជ្ជកម្ម និង សង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ មេដឹកនាំប្រេស៊ីល ចង់ជំរុញឲ្យមានការចរចាសន្ដិភាព នៅអ៊ុយក្រែន

ប្រមុខការទូតរុស្ស៊ី រូបនេះ បានបញ្ជាក់ ក្រោយកិច្ចប្រជុំ ជាមួយនឹងសមភាគីប្រេស៊ីល លោក មោរូ វីយេរ៉ា (Mauro Vieira) ថា «យើងសូមថ្លែងអំណរគុណ ចំពោះមិត្តប្រេស៊ីលរបស់យើង សម្រាប់ការឈ្វេងយល់យ៉ាងច្បាស់លាស់របស់ពួកគេ អំពីបុព្វហេតុ សម្រាប់ស្ថានភាព នៅអ៊ុយក្រែន។ យើងសូមអរគុណ ចំពោះបំណងប្រាថ្នារបស់ពួកគេ នៅក្នុងការចូលរួមចំណែក ស្វែងរកមធ្យោបាយ ដោះស្រាយស្ថានការណ៍នេះ»។Brazil's welcome of Russian minister prompts U.S. blowback |  WesternSlopeNow.com

ដោយឡែក បណ្ដាប្រទេសលោកខាងលិច កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ បានខឹងសម្បាយ៉ាងខ្លាំង ចំពោះលោក លូឡា ប្រធានាធិបតីប្រេស៊ីល ជុំវិញការលើកឡើង ថា ភាគីជាច្រើន មានកំហុសឆ្គង ចំពោះសង្រ្គាម នៅអ៊ុយក្រែន ហើយថា សហរដ្ឋអាមេរិក បានលើកទឹកចិត្ត ជំរុញឲ្យមានការបន្ដសង្រ្គាម តាមរយៈការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សន្ដិសុខជាតិសេតវិមាន កាលពីថ្ងៃចន្ទ បានហៅការធ្វើអត្ថាធិប្បាយរបស់លោក លូឡា ប្រធានាធិបតីប្រេស៊ីល ថា ជាការយល់ខុស ខណៈនៅក្នុងរដ្ឋធានីប្រេស៊ីលៀ មានក្រុមបាតុករមួយក្រុម បានកាន់បដា បរិហារអំពីដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូត ឡាវរ៉ូវ និង ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។Russia's Lavrov travels to Brazil, as Lula pushes for peace – Winnipeg Free  Press

ក្រុមសេដ្ឋវិទូមួយចំនួន បានយល់ឃើញ ថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី ឲ្យស្ថិតនៅភាពឯកោ ក្រោមគំនាបទណ្ឌកម្មរបស់លោកខាងលិចននោះ នឹងក្លាយជាឱកាសដ៏សំខាន់ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច កាន់តែប្រសើរឡើង សម្រាប់ប្រេស៊ីល។ ប្រទេសប្រេស៊ីល មានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងរុស្ស៊ី មានទំហំ៩,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២៕

អីក៏ហេងម៉្លេះ! ទិញប៊ូសស្រ្តង អស់តែពីរកំប៉ុង គាស់ចេញឡានខ្លាញ់គោសេរីថ្មី Mazada 2ភ្លាមៗ ក្នុងកម្មវិធី ប៊ូសស្រ្តងសង្ក្រាន្តខេត្តកំពត!

0

ខេត្តកំពត៖ មានរឿងដ៏ភ្ញាក់ផ្អើលមួយដែលមិនគួរឱ្យជឿនៅក្នុងកម្មវិធីប៊ូសស្រ្តងសង្ក្រាន្តខេត្តកំពត ដែលការនេះមកពីមានបុរសម្នាក់ស្រែករត់កាត់កណ្តាលហ្វូងមនុស្ស ដែលកំពុងកកកុញ និងរាំច្រៀងក្នុងកម្មវិធីសង្ក្រានដែលមានមហាជនចូលរួមមើលការសម្តែងរាប់ម៊ឺននាក់នៅរង្វង់មូលផ្លែទុរេននៅថ្ងៃទី២នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilG9ZM3WA3qaMHU6EEAAlXL1mtJL-xWi72BC8m5XrTTfISqGbrPKPySJ-Hl9NTB8_oSqolbAqiZLvSKI-N489Mx4jTnJgLg1SrSfp2P3Ta3WxgXZr8WiM4y6jy3hIvcz3S364FFV7ZnPncLg8Q9MuK6JRchaFu79CI6PBRobtbk1JIxgIMYm3S5iaQ_Q/s1280/2023-04-15%2022.40.37.jpg

ភ្លេងប្រគុំតន្ត្រីបានបញ្ឈប់ភ្លាមៗព្រោះតែសម្លេងស្រែកផ្អើលក្នុងចំណោមហ្វូងមនុស្ស តាមពិតទៅសម្លេងដែលបានធ្វើអោយឆាកតន្ត្រីទាំងមូលមានការភ្ញាក់ផ្អើលនោះគឺព្រោះតែមានអ្នកឈ្នះរង្វាន់ធំ Mazada 2 របស់ក្រុមហ៊ុនប៊ូសស្ត្រងភ្លាមៗក្នុងកម្មវិធីសង្ក្រានប៊ូស្ត្រងខេត្តកំពត។ហើយបុរសដែលមានសំណាងជាងគេក្នុងថ្ងៃចូលឆ្នាំទី២នោះមានឈ្មោះថា ញ៉េន ថៃ អាយុ២៣ មានទីលំនៅបច្ចុបន្នស្ថិតនៅភូមិ ច្បារអំពៅ ឃុំព្រែកថ្នង ស្រុកទឺកឈូ ខេត្តកំពតតែម្តង ដោយសព្វគាត់នៅធ្វើការនៅរោងចក្រ នៅក្រុងភ្នំពេញ (បែកចាន) ដែលមានលេខទូរស័ព្ទ ០៨៧ ៦៧៦ ៦១៤។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW_cwHu6tO8D3BrJVay2oA1xp8iRrWFw9VfAGixBJfVd61WNO_VpyXBvPPR06cOBMlxVBYGHLa75rDMC71qc-Zj1j2ShbG1DvHoEY8JuKduzDy8-Dm9j0sS6jqUEssk63gaqBjJjytcr4ppHkmamLpm8Z09pG2R5xqJn4XTMnCCgXJVX_Nm-cqafGBnw/s1280/2023-04-15%2022.41.21.jpgជាមួយនិងទឹកមុខសប្បាយរីករាយនិងមហាសំណាងក្នុងថ្ងៃសង្ក្រាន្តទី២ របស់ភេសជ្ជៈប៊ូសស្ត្រង លោកញ៉េន ថៃបានប្រាប់ថា៖ លោកបានមកលេងស្រុកកំណើត និងបានចូលរួមសប្បាយក្នុងកម្មវិធីខាងលើ ដោយលោកបានទិញភេសជ្ជៈ ប៊ូសស្ត្រង២កំប៉ុងយកមកហូប ស្រាប់តែគាស់ទៅត្រូវរង្វាន់ធំប៊ូសស្រ្តង គឺឡាន Mazada 2 តែម្តងទើបលោកស្រែកហ៊ោ ផ្អើលដល់មនុស្សជុំវិញខ្លួនដូចនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcULY-fgXQKl3qiqhuZpXDpWfBvKxfie5sTSjUKdXqrZn-q4SKdPHlTKfzWNues7_CjK89Be_gh01azK9vegQXQcur1nYmmWSCZWeSZRKMu2_-USy-8N1u9GpJrXFoYM9Uy4fTEdy3UThJY3NP31hkurDYBU_XnLDihLreFcpedLmSFQJ9bH1b2tfYhA/s1280/2023-04-15%2022.41.49.jpgយោងតាមការអោយដឹងពីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនិងភេសជ្ជៈប៊ូសស្ត្រង គឺមានរង្វាន់ធំតាំងពីដើមឆ្នាំ រហូតដល់ដំណាច់ឆ្នាំជាច្រើនទៀតកំពុងរង់ចាំអ្នកមានសំណាងដូចរូបលោក ហើយអ្នកឈ្នះបន្ទាប់អាចជារូបលោកអ្នក ព្រោះរង្វាន់មាននៅច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំម្ចាស់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT3cuHiy8l6oZYZrc9_Tn2PX6hKF7FiblOeYrBEyag_OU5fVj3GqgjDu9V3xTgEETuzZ0KyvkSAdE6mXCKbf_X1C8qwPDYuPnIetWjIfbwhncn49TmO7bOWyJmi5mapTL7zjzH4jI-Gr9UyH17UnSYVOvxyHSbrnJPHLCv-TwWBWcTG6XgXV7d69WkCg/s1280/2023-04-15%2022.41.39.jpg

កាំភ្លើងជ័របាញ់ទឹកនៅក្នុងប្រទេសថៃកំពុងកាក់កបយ៉ាងខ្លាំង

0

ការលក់កាំភ្លើងជ័របាញ់ទឹកនៅក្នុងប្រទេសថៃកំពុងមានការកើនឡើងយ៉ាងខ្លាំងនារដូវកាលចូលឆ្នាំ បន្ទាប់ពីប្រទេសនេះខកខានប្រារព្ធកម្មវិធីសង្រ្កាន្តរយៈពេល៣ឆ្នាំដោយសារជំងឺកូវីត១៩។ បន្ថែមពីលើនេះអាជ្ញាធរទេសចរណ៍នៃប្រទេសថៃរំពឹងថាថ្ងៃឈប់សម្រាកនេះនឹងអាចទទួលបានប្រាក់ចំណូលចំនួន ១៣.៥ ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថ្ងៃទី១១ ខែមេសា នេះ។Songkran 2023 – Thailand's Water Festival - Pattaya Sanook

តាមប្រភពដដែលបានឱ្យដឹងទៀតថា ប្រជាជនក្នុងស្រុក និងអ្នកទេសចររាប់លាននាក់ត្រូវបានគេរំពឹងថានឹងប្រារព្ធពិធីចូលឆ្នាំប្រពៃណីថៃដោយការបាញ់ទឹកដាក់គ្នាទៅវិញទៅមកដើម្បីត្រជាក់ក្នុងអំឡុងខែក្តៅក្នុងឆ្នាំនេះ ដោយពិធីបុណ្យសង្ក្រាន្តមានរយៈពេល៥ថ្ងៃចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់នៅថ្ងៃចន្ទ ខែមេសា។ នេះក៏នឹងជាឆ្នាំដំបូងចាប់តាំងពីមានជំងឺរាតត្បាត ដែលប្រទេសថៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយគ្មានការរឹតត្បិត ខណៈដែលស្ថានភាពជំងឺកូវីដបានល្អប្រសើរមនុស្សបានវិលត្រឡប់មករកជីវិតធម្មតាវិញបន្តិចម្តងៗ។Songkran Water Festival Travel Guide: Thailand's Longest and Most Fun  Festival! - Girl Eat World

កាសែត The Nation បានលើកឡើងទៀតថាតាមការស្រង់មតិពីអាជីវកករ ក្នុងសង្កាត់ Wiset Chai Chan នៃខេត្ត Ang Thong ចម្ងាយ ១០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាងកក បានរកឃើញថា អាជីវករជាច្រើនបានស្តុកទុកនូវកាំភ្លើងជ័របាញ់ទឹក ធុងទឹក និងចានគោមជាច្រើន ដោយមានអតិថិជនជាច្រើនកំពុងសាកសួរទិញកាំភ្លើងជ័រ ដោយតម្លៃកាំភ្លើងនេះមានតម្លៃចាប់ពី ៥៩ បាតឡើងទៅអាស្រ័យលើទំហំ និងលក្ខណៈពិសេសរបស់វា។ ចំណែកឯសម្ភារៈមួយចំនួនសម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មីការលក់ដាច់ខ្លាំងផងដែរ។World's biggest water fight canceled in Thai tourist haven for king's  coronation | Reuters

គួរបញ្ជាក់ថា អាជ្ញាធរទេសចរណ៍នៃប្រទេសថៃរំពឹងថានឹងអាចទទួលបានប្រាក់ចំណូលចំនួន ១៣.៥ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Songkran ឆ្នាំនេះ ដែលអាចកើនឡើង ២២% ពីឆ្នាំមុនដែលរកចំណូលបាន ១១ ពាន់លានបាតកាលពីឆ្នាំ២០១៩។ ទីភ្នាក់ងារទេសចរណ៍បានប៉ាន់ប្រមាណថា ប្រជាជនថៃនឹងដើរកម្សាន្តរហូតដល់ ៣.៨ លាននាក់ទៅកាន់កន្លែងទាក់ទាញក្នុងស្រុកក្នុងពិធីបុណ្យសង្ក្រាន្តនេះ កើនឡើង ១៤% ពីចំនួន ៣.៣៤ លាននាក់កាលពីឆ្នាំមុន៕