Home ព័ត៌មានអន្តរជាតិ ក្រសួងសុខាភិបាលថៃព្រមានពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារការបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេ

ក្រសួងសុខាភិបាលថៃព្រមានពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារការបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេ

53
0

ក្រសួងសុខាភិបាលថៃបានចេញសេចក្តីព្រមានជាបន្ទាន់ដល់ពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឱ្យផ្អាកបរិភោគខ្ចៅ ខ្យង និងលៀស ដែលមានប្រភពពីទន្លេ Salween ខេត្តមេហុងសន ដោយសារមន្ត្រីជំនាញរកឃើញក្នុងសំណាកខ្ចៅ ខ្យង និងលៀសក្នុងទន្លេនេះ រងការបំពុលដោយ សារធាតុអាសេនិច (Arsenic) និងសំណ នាំឱ្យគ្រោះថ្នា.ក់ដល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXonVACReaQiYlXvzZZyVLjdJuS-33dAU8CoC-ildz6X-Aok8aLfKt67fYWMSkK2Wi5LZjq-hWtcUFs6cN5BL_dgn3cxxRD_dwPELF2Kbs7qzGk8gd7oZgNbOuOppnzHWdfu3c2VQWTDDiLimbapfHsXOTq-YDp1QAVphzJB-L393Z3qZ-RK1j-MZnc0/s1024/photo_2026-05-08_16-14-31.jpg
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Pattana Promphat កាលពីថ្ងៃទី៧ ខែឧសភា បានណែនាំពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ Salween ខេត្តមេហុងសន និងពលរដ្ឋរស់នៅតំបន់ក្បែរនោះ ផ្អាកបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេនេះជាដាច់ខាត បន្ទាប់ពីមន្ត្រីជំនាញមកពីស្ថាប័នស្រាវជ្រាវរកឃើញសារធាតុបំពុលជាច្រើន ដូចជា ៖ សារធាតុអាសេនិច និងសំណ ក្នុងសំណាកខ្ចៅ ខ្យង និងលៀស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIT4ocmoaapNOmbyUSbi6xlCHWiIyp63CMJtDFiwliIk4nJdujbjLNGqOszhM-bPSH2QKDvFieGCQM7PIZMMfwt7U-kwC66nVaVPFQZldoHpNFyA7Tamcrq5_ynX51H63V-747THyY-RlX1kvkoRVucglGeqln8u4IJ15cQ55jUEQAhlkOrS5IlzRdxNo/s1200/photo_2026-05-08_16-14-30%20(2).jpg
បច្ចុប្បន្ន ក្រសួងសុខាភិបាលថៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ចេញសេចក្តីព្រមានដល់ពលរដ្ឋពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរបណ្តាលមកពីសារធាតុអាសេនិច និងតាមដានសុវត្ថិភាពចំណីអាហារ ព្រមទាំងផ្តល់ការយល់ដឹងដល់ពលរដ្ឋក្នុងតំបន់ពីការជ្រើសរើសចំណីអាហារគ្មានសារធាតុបំពុល និងវិធីថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheAzWJU5WGnJ9lRS-qpYLhcLCmttfdFMELn_uO9zyVTros2PXT64ovHEH4K-6CtC1sDPJd-MtLtLm9joNU_WnOjahWnkHu3zZdfZ-k6BMpYRy52gey5RI0p5J2OlrjgMLR0Q3A0jIKxUlD3XbzPCpsW0iFQbby7uamdxExv3T5HvSZzvMoZptdGgAzjyE/s640/photo_2026-05-08_16-14-30.jpg

ក្រៅពីហាមពលរដ្ឋបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេ Salween ខេត្តមេហុងសន ក្រសួងសុខាភិបាលថៃក៏បានហាមពលរដ្ឋ មិនឱ្យបរិភោគខ្ចៅ ខ្យង និងលៀសដែលចិញ្ចឹមក្នុងកសិដ្ឋាន ព្រមទាំងហាមបរិភោគអាហារណាដែលផលិតពីសត្វរស់នៅបាតទន្លេកខ្វក់, ចៀសវាងការប្រើប្រាស់ទឹកទន្លេ ស្ទឹង បឹង ដែលពុំបានឆ្លងកាត់ការចម្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANxlaPdnCg9w3jNYPmYco3g26LJ4-mEgCpoJ0-omd4Tuy-sktgOmNuJtcaCT3Xi7dix-1aFi_0agcExcUdXmrLDPwbLln2nLpF_d-PqKeXPidX0exv47u3ifAIVv9tyXUgYlzJJ6rDPYXpKjzOgZ5bFwYbftRzhi4PQv5As6xpDhf75X6_RMcB3x0j4Q/s1335/102270040_10158421996264889_5423174176577637845_n.jpg

តាមការត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន និងស្ថាប័នពាក់ព័ន្ធឃើញថា ខ្ចៅ ខ្យង និងលៀសក្នុងទន្លេ Salween ខេត្តមេហុងសន បានប្រមូលផ្តុំសារធាតុអាសេនិចក្នុងខ្លួនរបស់វាច្រើនជាងសត្វនៅបាតទន្លេផ្សេងទៀត ។ អង្គការសុខភាពពិភពលោក (WHO) កំណត់ថា ប្រសិនបើទឹកទន្លេមានសារធាតុអាសេនិចលើសពី០.០១មីលីក្រាមក្នុងទឹក១លីត្រ បង្ហាញថា វានឹងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងររយៈពេលយូរសម្រាប់អ្នកបរិភោគសត្វនៅបាតទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrRJ8Dm6MQdimYuauUAlCHHltOtoWt-OHdcA094DklC7wpPgq5UIdSdXwHXKRmQ7wruUgeYKON8ydjZ61UP2WryIXAl8pXjcueoi7nSLQt_Gy0LInIwRqdEmr2uThXdYxRL3n1cmt3yDQ8NNqPaqKoTskuNpstwtT5JJnyKzRDFOKKbHelCvQsdbr3WEI/s1335/102713648_10158421996234889_1787609273578893964_n.jpg

បើតាមអ្នកជំនាញ ការកើនឡើងនៃសារធាតុពុលអាសេនិច និងសំណ គឺបណ្តាលមកពីការរុករករ៉ែនៅតាមបណ្តោយទន្លេ និងការបំពុលទឹកពីប្រទេសជិតខាង ។ ការបរិភោគខ្ចៅ ខ្យង និងលៀសមានសារធាតុអាសេនិច (Arsenic) នឹងបណ្តាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងររយៈពេលវែង រួមមាន ៖ ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ, ខួរក្បាល, បង្កជាជំងឺមហារីក, ខូចតម្រងនោម រីឯស្ត្រីមានផ្ទៃពោះ អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ៕