Home Blog Page 1740

កំពូលសត្វទាំង៩ ដែលខ្ចិលបំផុតលើពិភពលោក

0

នៅលើភពផែនដីរបស់យើងគឺសំបូរទៅដោយរុក្ខជាតិនិងសត្វជាច្រើនប្រភេទដែលមានលក្ខណៈខុសៗគ្នា ដែលសត្វខ្លះជាសត្វឆ្លាត ខ្លះក៏ជាសត្វដែលមានកម្លាំងខ្លាំង និងខ្លះទៀតក៏ជាប្រភេទសត្វដែលខ្ចិលច្រអូសផងដែរ។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកកំពូលសត្វទាំង៩ ដែលខ្ចិលបំផុតលើពិភពលោក ដែលមានដូចជា៖

១.សត្វKoala៖ គឺជាប្រភេទសត្វដែលខ្ចិលបំផុតលើពិភពលោក សត្វនេះតែងតែចំណាយពេលគេងរហូតទៅដល់២៣ម៉ោងក្នុង១ថ្ងៃ ហើយវាចំណាយពេលក្រោកត្រឹមតែ១ម៉ោង ឬ២ម៉ោងក្នុង១ថ្ងៃនោះទេ ដូច្នេះហើយអាហារប្រចាំថ្ងៃរបស់ពួកវាគឺស្លឹកឈើ។KOALA២.សត្វSloth៖ គឺជាសត្វដែលមានចលនាយឺតៗមួយៗ សត្វនេះតែងតែចំណាយពេលគេរហូតទៅដល់២២ម៉ោងក្នុង១ថ្ងៃ សត្វនេះចូលចិត្តដេកលើមេឃឈើ ឬតោងមេឃឈើនៅក្នុងព្រៃត្រូពិក។Top 10 facts about Sloths | WWF៣.កណ្តុរOpossum៖ គឺជាសត្វដែលចំណាយពេលគេងរហូតទៅដល់២១ម៉ោងក្នុង១ថ្ងៃ ហើយពួកវានឹងរកកន្លែងមួយដែលផ្តល់អាហារនិងជំរកដែលពួកវាត្រូវការ រួចហើយសត្វទាំងនេះនិងនៅទីនោះរហូតមិនចេញទៅណានោះទេ។Opossum - Wikipedia៤.ដំរីទឹក៖ សត្វនេះជាធម្មតាវាចំណាយពេលគេងរហូតទៅដល់២០ម៉ោងក្នុង១ថ្ងៃ ហើយវាចូលចិត្តដេកមិនថានៅលើគោកឬក្នុងទឹកនោះទេ ដំរីទឹកតែងតែស៊ីស្មៅជាអាហារហើយភាគច្រើនវាស៊ីស្មៅនៅពេលយប់។What do hippos eat? Everything to know about a hippopotamus' diet៥.ពស់ថ្លាន់៖ គឺជាសត្វដែលមានចលនាយឺតៗ ហើយជាធម្មតាពួកវាចំណាយពេលគេងរហូតទៅដល់១៨ម៉ោងក្នុង១ថ្ងៃ ពស់ថ្លាន់គឺជាសត្វដែលឆាប់អស់កម្លាំងនិងមានពេលខ្លះវាដេករយះពេល១សប្តាហ៍ដើម្បីយកកម្លាំងទៀតផង។Is a Ball Python a Good Pet? Why or Why Not? - XYZReptiles៦.សត្វកាំប្រម៉ា៖ ត្រូវបានគេស្គាល់ថាជាសត្វដែលមានបន្លា និងចូលចិត្តស៊ីស្រម៉ោចនិង
កណ្តៀងជាអាហារ។ សត្វនេះមានចលនាយឺតនិងចំណាយពេលគេងរហូតទៅដល់១២ម៉ោងក្នុង១ថ្ងៃ ។សត្វកាំប្រម៉ា - YouTube៧.សត្វខ្លាឃ្មុំ៖ សត្វនេះចំណាយពេលគេងរហូតទៅដល់១០ម៉ោងក្នុង១ថ្ងៃ នៅពេលក្រោកពីដេកពួកវាចូលចិត្តស៊ីដើមឬស្សីដែលនៅជុំវិញខ្លួនវាជាអាហារ ចំណង់ចំណូលចិត្តវាគឺដេកនិងស៊ីតែប៉ុណ្តោះ។New Insights into pandas, nature's most adorable predator៨.សត្វលលក៖ ជាប្រភេទសត្វដែលចូលចិត្តយកពងខ្លួនឯងទៅដាក់ក្នុងសំបុកសត្វដទៃដូចជា សត្វចាបជាដើម ដើម្បីឱ្យសត្វចាបចិញ្ចឹម ដែលនេះជាវិធីសាស្រ្តដែលគេស្គាល់ថា ផ្ញើកូននិងសំបុកដទៃ។Collared dove guide | BBC Wildlife | Discover Wildlife៩.សត្វថ្លែនអណ្តាតខៀវ៖ សត្វនេះមានដើមកំណើតនៅប្រទេសអូស្ត្រាលី ពួកវារស់នៅក្នុងសំបុកសត្វពីងពាងនិងស៊ីសត្វល្អិតៗដែលឆ្លងកាត់វាតែប៉ុណ្តោះ។ ពួកវាមិនចេញទៅណានោះឡើយ ពួកវាចូលចិត្តនៅតែក្នុងសំបុកពីងពាង និងពឹងផ្អែកលើទឹកភ្លៀងនិងទឹកសន្សើមដែលនៅជុំវិញសំបុកនោះតែប៉ុណ្ណោះ៕Blue-Tongued Skink - Honolulu Zoo Society

តើនឹងមានអ្វីកើតឡើងបើយើងដាក់ក្រូចឆ្មារ៣ផ្លែនៅក្បែរគ្រែគេង ?

0

ក្រូចឆ្មារ គឺជាផ្លែឈើមួយប្រភេទមានរសជាតិជូរ ហើយគេនិយមយកវាមកធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ ប៉ុន្តែតើដឹងឬទេថា ក្រៅពីការប្រើប្រាស់ធ្វើជាគ្រឿងផ្សំអាហារហើយនោះ វាមានរឿងរ៉ាវពាក់ព័ន្ធនឹងជំនឿតៗគ្នាតាំងពីបុរាណមក ។

ចាស់បុរាណជឿថា ក្រូចឆ្មារនឹងអាចទាក់ទាញរឿងល្អៗឱ្យចូលមកក្នុងផ្ទះរបស់យើង ដោយយើងយកក្រូចឆ្មារពី៧-៨ផ្លែដាក់ក្នុងកន្ត្រក ហើយយកទៅដាក់តាមចំណុចផ្សេងៗក្នុងផ្ទះ នៅលើទូរទឹកកក ឬលើតុអាហារ គេជឿថា វាអាចជួយនាំយកលុយកាក់ចូលផ្ទះ និងស្ថេរភាពការងារផងដែរ ។ រឿងរបស់ក្រូចឆ្មារដូចគ្នានឹងជំនឿតាមហុងស៊ុយដែរ គឺវាអាចជួយទាញយកថាមពលវិជ្ជមាន កម្ចាត់ថាមពលអាក្រក់ និងយកសំណាងល្អចូលក្នុងផ្ទះ ។

កាលពីមុន មានជនបរទេសម្នាក់ធ្លាប់បានសាកល្បងយកក្រូចឆ្មារមកដាក់តាមចំណុចផ្សេងៗក្នុងផ្ទះរបស់ខ្លួនរយៈពេល៩ខែ ហើយនាងប្រាប់ថា មិនប្រាកដចិត្តថា តើក្រូចឆ្មារនឹងអាចនាំជោគលាភមកឱ្យនាងឬអត់ ប៉ុន្តែក្រោយមកនាងមានអារម្មណ៍ថា ជីវិតរបស់នាងបានផ្លាស់ប្តូរទៅរកផ្លូវល្អជាងមុនយ៉ាងខ្លាំង ។

ការកម្ចាត់ថាមពលអាក្រក់ឱ្យចេញពីផ្ទះនោះ យើងអាចធ្វើបានដោយការយកក្រូចឆ្មារចំនួន៣ផ្លែមកកាត់ជា៤ផ្នែក (មិនឱ្យដាច់ពីគ្នា) រួចរោយអំបិលតិចៗដាក់នៅលើថាស ឬកន្ត្រកតូចៗ បន្ទាប់មក ដាក់វានៅលើតុក្បែរគ្រែគេងជារៀងរាល់យប់ វានឹងជួយបណ្តេញរឿងមិនល្អឱ្យចេញក្រៅ និងទាញយករឿងល្អមកវិញ ។

សារៈប្រយោជន៍របស់ក្រូចឆ្មារ ៖
១-ច្របាច់ក្រូចឆ្មារដាក់ចូលក្នុងទឹកក្តៅឧណ្ឌៗ រួចយកវាទៅដាក់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ វានឹងជួយធ្វើឱ្យបរិយាកាសក្នុងបន្ទប់កាន់តែស្រស់ថ្លា និងបញ្ចេញខ្យល់បានល្អ ជាពិសេស នៅពេលសម្រាកពេលយប់ វានឹងជួយឱ្យយើងអាចដកដង្ហើមបានស្រួល ។
២-យើងអាចច្របាច់ក្រូចឆ្មារ១ផ្លែដាក់ជាមួយទឹកក្តៅឧណ្ឌៗ ហើយដាក់អំបិលចូលបន្តិច ឬដាក់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ហើយផឹកមុនចូលគេង វានឹងធ្វើឱ្យយើងគេងលក់ស្រួលពេញ១យប់ ។
៣-យើងអាចយកសម្បកក្រូចឆ្មារទៅដាក់នៅតាមជ្រុងផ្ទះ ដើម្បីកាត់បន្ថយក្លិនអួរអាប់បានយ៉ាងល្អ ។

ហេតុនេះ ក្រូចឆ្មារមានគុណសម្បត្តិច្រើនយ៉ាង និងមានជំនឿពាក់ព័ន្ធនឹងហុងស៊ុយផងដែរ ។ ការផឹកទឹកក្រូចឆ្មារនៅពេលព្រឹក ឬមុនចូលគេង ឬយកក្រូចឆ្មារទៅដាក់តាមចំណុចនានាក្នុងផ្ទះដើម្បីហៅថាមពលល្អៗចូលក្នុងផ្ទះ និងជីវិតរបស់យើង យើងអាចសាកល្បងធ្វើតាម ហើយធានាថា ជីវិតរបស់យើងនឹងល្អប្រសើរឡើងយ៉ាងពិតប្រាកដ៕The Benefits Of Placing A Sliced Lemon Near Your Bed - Homemaking.com |  Homemaking 101 | Daily Disciplines for Every Homemaker ប្រភព ៖ krustory

ស្អាតណាស់! ឱក សុគន្ធកញ្ញា គ្រងឈុតតំណាងទេវតាឆ្នាំថ្មីផ្ទុះការសរសើរពេញៗមាត់

0

ពេលវេលាចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែកៀកមកដល់ តារាស្រីមួយចំនួនក្នុងប្រទេសកម្ពុជាបានតុបតែងខ្លួនតំណាងទេវតាឆ្នាំថ្មីយ៉ាងស្រស់ស្អាតប្រកដដោយភាពច្នៃប្រឌិតរៀងៗខ្លួនដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរ។May be an image of 1 person

ជាមួយគ្នានេះដែរ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពថ្មី៤សន្លឹកនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១១ ខែមេសា ហើយកំពុងទទួលបានការសរសើរពីមហាជនមិនដាច់ពីមាត់។

តាមរយៈរូបភាពអ្នកនាង ឱក សុគន្ធកញ្ញា បានតុបតែងខ្លួនគ្រងឈុតសម្លៀកបំពាក់តំណាងឱ្យទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ។ ក្នុងនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញអារម្មណ៍យ៉ាងសោមនស្សរីករាយដែលខ្លួនបានគ្រងឈុតសម្លៀកបំពាក់តំណាងឆ្នាំថ្មី ព្រមទាំងជូនពរឱ្យប្រជាជនកម្ពុជា មានសេចក្តីសុខសុភមង្គល សុខភាពល្អ រកស៊ីមានបានគ្រប់ក្រុមគ្រួសារផងដែរ។May be an image of 1 person

គួរបញ្ជាក់ថា តារាចម្រៀងឱក សុគន្ធកញ្ញា ជារឿយៗតែងតែបង្ហាញពីសំលៀកបំពាក់បុរាណខ្មែរដូចជាគ្រងឈុតអប្សរា គ្រងឈុតព្រះនាងឥន្រ្ទីទេវី ជាដើម ដោយមហាជនពោលសរសើរ តារចម្រៀងល្បីឈ្មោះរូបនេះមិនដាច់ពីមាត់ មិនថាស្លៀកសំលៀកបំពាក់បុរាណឬសម័យ ឱក សុគន្ធកញ្ញា តែងតែមានភាពលេចធ្លោ៕May be an image of 1 person

សូមប្រុងប្រយ័ត្ន! ចោរសម័យថ្មីហ៊ានលួចម៉ូតូទាំងថ្ងៃថែមទាំងមានល្បិចនេះទៀត

0

នៅលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើនពីល្បិចចោរសម័យថ្មីដៃឆើតមិនញញើតសមត្ថកិច្ចហ៊ានលួចកាច់កម៉ូតូទាំងថ្ងៃថែមទាំងចាក់សោទ្វារជាប់ពីខាងក្រៅទោះម្ចាស់ផ្ទះដឹងទាន់ក៏ចេញមកមិនរួច ហើយលួចយកម៉ូតូទៅបាត់ស្រមោល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែមេសា ស្ថិតនៅបុរីពិភពថ្មីកំបូលមួយ សង្កាត់កន្ទោក ខណ្ឌកំបូល១ផ្លូវជាតិលេខ៤។ គួរបញ្ជាក់ផងដែរថា ម៉ូតូដែលចោរល្បិចខ្ពស់លួចយកទៅបាត់ស្រមោលខាងលើមានស្លាកលេខភ្នំពេញ 1JQ=9900 ។No photo description available.

ទន្ទឹមនឹងល្បិចចាក់សោទ្វារជាប់ពីខាងក្រៅ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះពីល្បិចមួយទៀតអាចជាជនសង្ស័យ ក្លែងបន្លំស្លៀកសម្លៀកបំពាក់ជាជាងតខ្សែកាប ថែមទាំងយកជណ្តើរបាំងស្លាកលេខម៉ូតូ ដោយការបង្ហោះពីអ្នកលេងបណ្តាញសង្គមនោះដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

ការបាត់បង់ទ្រព្យសម្បត្តិជាមួយល្បិចថ្មីរបស់ចោរនេះ មហាជនបានសំណូមពរឱ្យអជ្ញាធរសមត្ថកិច្ចតាមចាប់ជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់។ ក្នុងនោះការមានការលើកឡើងទៀតថា រឿងនេះជាសារដាស់តឿនសម្រាប់អ្នកឯទៀតត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែលមិនដូច្នេះនឹងខូចខាតទ្រព្យសម្បត្តិទទេរៗមិនខាន៕May be an image of 2 people, scooter and motorcycle

 

ថៃស្នើឱ្យប្រទេសជិតខាងជួយដោះស្រាយបញ្ហាខ្យល់កខ្វក់

0

ប្រទេសថៃ ៖ នៅថ្ងៃទី១១ ខែមេសា លោក Don Pramutwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃបង្ហាញថា ក្រសួងការបរទេសបានរៀបចំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាបរិយាកាសអាប់អួរជាមួយមន្ត្រីរដ្ឋាភិបាលថ្នាក់តំបន់ រួមទាំងមន្ត្រីជាន់ខ្ពស់រួចទៅហើយ ហើយនៅប្រទេសជិតខាង ក៏ប្រឈមនឹងបញ្ហាបរិយាកាសកខ្វក់ដូចគ្នាដែរ ។I feel my eyes burn': Thailand says stay indoors as air pollution spikes |  Reuters

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបន្តថា ប្រទេសថៃបានចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជិតខាង ពាក់ព័ន្ធនឹងរឿងការដុតចម្ការរបស់កសិករ ។ រីឯវិធានការមិនទទួលទិញផលិតផលបានមកពីការដុតចម្ការ គឺជាវិធានការរបស់ប្រទេសមួយចំនួនដែលបានអនុវត្តកាលពីពេលកន្លងមក ប៉ុន្តែប្រទេសថៃបានព្យាយាមរកវិធីដោះស្រាយបញ្ហានេះ ហើយរឿងទិញ ឬមិនទិញផលិតផលដោយសារការដុតចម្ការ វាជាដំណាក់កាលបន្តទៀត ។Drive less to help solve Bangkok's air pollution

ចំណែកករណីពលរដ្ឋថៃនាំគ្នាចុះហត្ថលេខាលើលិខិតមួយដើម្បីប្តឹងនាយករដ្ឋមន្ត្រីថៃ ខណៈរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាបរិយាកាសកខ្វក់នេះ លោក Don Pramutwinai បញ្ជាក់ថា បញ្ហានេះកើតឡើងជាយូរមកហើយ ហើយវាជាបញ្ហាដែលរដ្ឋាភិបាលបានព្យាយាមដោះស្រាយជាបន្តបន្ទាប់ក្នុងអំឡុងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យថៃអាចកាត់បន្ថយបរិយាកាសកខ្វក់នៅពេលនេះ ប៉ុន្តែបច្ចុប្បន្ន ប្រទេសថៃត្រូវប្រឈមនឹងបរិយាកាសកខ្វក់ម្តងទៀត ។ លើសពីនេះ មិនមែនប្រទេសថៃតែមួយទេ ដែលត្រូវដោះស្រាយបញ្ហានេះ ប្រទេសជិតខាង ក៏ត្រូវដោះស្រាយដូចគ្នាដែរ ។ ដូច្នេះ យើងត្រូវរួមសហការគ្នាចាត់វិធានការរយៈពេលខ្លី និងរយៈពេលវែង ។The cost of clean air in Thailandចំពោះការសហការគ្នាដោះស្រាយបញ្ហាបរិយាកាសកខ្វក់ជាមួយប្រទេសជិតខាង លោក Don Pramutwinai ថ្លែងថា លោកបានពិភាក្សាជាមួយប្រទេសឡាវរួចហើយ ហើយលោកនឹងយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំតំបន់អាស៊ានផងដែរ ៕ ប្រភព ៖ beartaiBRIEF

ថៃខំផ្សាយកីឡា Muay Thai រហូតដល់ប្រទេសអារ៉ាប៊ីសាអូឌីត

0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ នៅថ្ងៃទី១១ ខែមេសា គេបានរៀបចំពិធីសម្តែងមួយដើម្បីបង្ហាញពីកីឡា Muay Thai ដែលប្រទេសថៃចាត់ទុកថា វាជាក្បាច់គុនការពារខ្លួនប្រចាំជាតិ នៅមុខស្ថានទូតថៃប្រចាំទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

បច្ចុប្បន្ននេះ ប្រទេសថៃខំព្យាយាមជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា soft power របស់ខ្លួន និងបង្កើនការផ្សព្វផ្សាយទៅកាន់ប្រទេសនានាលើពិភពលោក ដោយថៃចង់បង្ហាញថា វាមានប្រភពមកពីប្រទេសថៃ ។ លើសពីនេះ ប្រទេសថៃអះអាងថា មានជនបរទេសជាច្រើននាក់ចាប់អារម្មណ៍ចង់រៀនកីឡា Muay Thai នៅតាមសាលាបង្រៀន Muay Thai នៅក្រៅប្រទេស ខណៈជនបរទេសខ្លះបានជិះយន្តហោះមករៀនដល់ប្រទេសថៃទៀតផង ។May be an image of 7 people

មន្ត្រីថៃអះអាងថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលចាប់អារម្មណ៍មកលើកីឡា Muay Thai ។ ហេតុនេះ មន្ត្រីអារ៉ាប៊ីសាអូឌីតបានស្នើឱ្យស្ថានទូតថៃប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រៀបចំកម្មវិធីសម្តែងសិល្បៈ Muay Thai និងវិធីតស៊ូការពារខ្លួនផងដែរ ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងអាជ្ញាធរកីឡាប្រទេសថៃ ។ គេបានដាក់ឈ្មោះកម្មវិធីនេះថា Royal Thai Embassy Inaugural Gala ដើម្បីអបអរសាទរគម្រប់ខួប១ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។May be an image of 11 people and text that says 'มวยไทย MUAY THA'

ព្រះអង្គម្ចាស់ Fahad bin Mansour bin Saad bin Saud Al Saud ជាប្រធានសហព័ន្ធ Muay Thai ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត និងឯកអគ្គរាជទូតថៃ លោក Damp Boontham បានរួមគ្នាបើកពិធីបង្ហាញកីឡាប្រដាល់ថៃលើកនេះ ។ មន្ត្រីថៃចូលរួមលើកឡើងថា កីឡា Muay Thai ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ដូចគ្នានឹងក្បាច់គុនការពារខ្លួនផ្សេងទៀតរបស់ថៃផងដែរ ហើយវាបានក្លាយជាកីឡាមួយរបស់ពិភពលោករួចហើយ ដូចជា ការ៉ាតេ យូដូ និងតេក្វាន់ដូ ៕May be an image of 7 people ប្រភព ៖ ThaiTribune

ដើម្បីល្បី តារាថៃភេទទី៣ម្នាក់ហ៊ានប្រថុយជីវិតតែងខ្លួនជាទេវតាឆ្នាំថ្មីជិះលើខ្នងក្របី ត្រូវរងរបួសជាំខ្លួន

0

ព្រោះតែប្រជាប្រិយភាព តារាថៃភេទទី៣ នាង នីសាម៉ានី ឡេតវរ៉ាពង្ស (Nisamanee Lertvorapong ហៅ នុត (Nutt) ដែលជា Youtuber ថៃដ៏ល្បីម្នាក់បានតែងខ្លួនជាទេតាឆ្នាំថ្មី ជិះលើខ្នងក្របីពិតៗដើម្បីបានរូបភាពស្អាតៗជូនអ្នកគាំទ្ររបស់ខ្លួនមើលក្នុងឱកាសចូលឆ្នាំថ្មី។ តែជាភ័ព្វសំណាងមិនល្អ តារាកែភេទស្រីរូបនេះត្រូវក្របីកញ្ជ្រោលធ្លាក់ពីលើខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីបង្ហោះរូបភាព និងវីដេអូ ពីការតែងខ្លួនជាទេវតា និងត្រូវធ្លាក់ពីលើខ្នងក្របីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលាន់មាត់យ៉ាងខ្លាំង ដើម្បីបានរូបភាពមកបង្ហោះនៅលើបណ្តាញសង្គម តារាភេទទី៣រូបនេះត្រូវលះបង់ដល់ថ្នាក់ហ្នឹង ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែមេសា តាមការបង្ហោះនៅលើគណនី IG របស់ Youtuber ខាងលើមានឈ្មោះថា nisamanee_nutt
នាងបានរៀបរាប់ថា «សំណាងល្អណាស់ដែលការធ្លាក់ចុះមក មិនប៉ះទង្គិចជាមួយរបងដែក ក៏ត្រូវចាំទុកជាមេរៀនថា ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្នឱ្យបានខ្លាំង ប៉ុន្តែចិត្តរបស់យើងផ្តោតលើប្រជាប្រិយភាព ហាហាហា ។ ពេលនេះ មានស្នាមរបួសតិចៗនៅតាមដងខ្លួន ដោយសារការកោសនឹងដី និងស្នាមជាំនៅត្រង់ត្រគាក ប៉ុន្តែចាប់ផ្តើមធូរស្រាលហើយ»។

គួរបញ្ជាក់ផងដែរថា Youtuber មួយចំនួនហ៊ានប្រឈមទៅកន្លែងគ្រោះថ្នាក់ផ្សេងៗដើម្បីតែភាពល្បីល្បាញ ចង់បានការសរសើរពីអ្នកគាំទ្រខ្លួនដោយមិនខ្លាចបាត់បង់ជីវិតជាយថាហេតុ ខណៈកន្លងមកក៏មាន Youtuber អ្នកល្បីលើបណ្តាញសង្គមនានាត្រូវជាប់ទោស និងបាត់បង់ជីវិត ព្រោះតែទង្វើរបស់ខ្លួនឈ្លោះនឹងភាពល្បីល្បាញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MSwO5Jv7_YjlbvH-_vSKa3DOesRZ7mSX1JCp1tqdvI7hZd4b-8p8y00dGa5IQGKxPjuXr-BZHVLzB91w_oFYEiK6CU99FBnrPVz8CULG_N99V3O6BmjY2CYFUaEPOFzFtlMh96mVa9dHJUiMbbjkYPMv5liXdhaeCenlgxO9LJl6kN5TJL0IItpS/s1800/340639815_547157260898823_9183743998733443274_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFBKmdIFOsH-WyJnYYGqmQwtjKDDohOR5if1D9lLaPMJNGg2M6biNvad0rnsWOFiF-OtNHhKv1BFrDLx_BCMURtx9cb6dbAUFaZ53rqwLdGbdV21zfaH7FWedHRy8-8-spqSO09CEM2_QlAcL7mlD6q85qG-3dUaTf14SNj2MrEeai_YRjMq2e_uXM/s1799/340631910_609035587783709_4796523654417863820_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqgnCNmRuWMmNRWLeGsYDeJ_M_M8l5S_WA_SZetQ2Q_zEqSQoKH_6PEPmiddwOrGBPm_HveT0vwrUPXD-N2bJoKJWcpyQzLlZjhiJuMTm5nEJhH_DRUNENFNacOcbmNDKiUgvIgnG4kXhNEDBUpgZDK0Na8QKc0uTFVkCXrnSuSYdpQL4keHdcAkL/s1799/340538909_177111698538882_8140093379883610711_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVIJc6uPn-9rRqe4MfzwWw2VBiqwSTMCzESZOzO2Q58KIWBnFe833ca0HV-46fPo6jA-kPXQ4PxgP2lwbVu2lIf4V-ZcsPHXCmdE73MVGJOyHOVnR01zmyyGpjcFy2ccKgxecQKBSxo3mxOBkT9NCNRdrGLBNSwhgx7SeB9BcGV1WSJVyOhcEedmZc/s900/340654887_5962367487193797_5993072708932175975_n.jpg

តំណាងស្ថាប័ន Guinness បានមកដល់កម្ពុជាដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ខណៈភាពអស្ចារ្យកាន់តែខិតមកដល់

0

តំណាងស្ថាប័ន Guinness World Records បានមកដល់ក្រុងសៀមរាបហើយ នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។May be an image of 5 people and temple

ការអញ្ជើញមកដល់របស់អ្នកតំណាង Guinness World Records ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយស្នាមញញឹមនិងមានមោទកភាពយ៉ាងក្រៃលែង។May be an image of 7 people and temple

សូមបញ្ជាក់ផងដែរថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងបន្តិចទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋអាចចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ៕May be an image of 2 peopleMay be an image of cupcakeMay be an image of 2 people and crowdMay be an image of 5 people

៥ទឹកជ្រោះនៃខេត្តកំពង់ស្ពឺនេះ ចាំទទួលលោកអ្នក នាថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ

0

កំពង់ស្ពឺ មានប្រវែងប្រមាណជាត្រឹមតែ៤៨គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ជាខេត្តមួយដែលសម្បូរទៅដោយដើមត្នោត និងទឹកជ្រោះលាក់ខ្លួនជាច្រើនលើក។

ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។

ស្ថិតក្នុងឱកាសសម្រាកបុណ្យចូលឆ្នាំ៣ថ្ងៃ បងប្អូនដែលចង់ទៅធ្វើដំណើរកម្សាន្ត តែមិនសូវចង់ទៅឆ្ងាយ អាចសាកល្បងទៅលេងទឹកជ្រោះដ៏ល្បីឈ្មោះទាំង៥នេះនៃដែនដីខេត្តកំពង់ស្ពឺ៖

  1. អូតាសេកទឹកធ្លាក់ អូរតាសេក
  2. អូរគគីរទឹកធ្លាក់​​ធម្មជាតិ​ អូរគគីរ
  3. ជ្រាវទឹកធ្លាក់ជ្រាវ កំពុងបញ្ចេញសម្រស់គួរអោយទាក់ទាញ - Khmer Breaking News
  4. ទឹកធ្លាក់ចំបក់ទេសចរណ៏ធម្មជាតិ ចំបក់
  5. ទឹកជ្រោះ៩ជាន់Thmey Thmey 25 News

បុគ្គលិកធនាគារអាមេរិកម្នាក់ ធ្វើការបាញ់ប្រហារបន្ទាប់ពីទទួលបានដំណឹងថាលោកត្រូវបានគេបណ្ដេញចេញ

0

អាមេរិក៖ លោក Connor Sturgeon អាយុ ២៥ ឆ្នាំបានបាញ់សម្លាប់អ្នកគ្រប់គ្រងធនាគារ ៥ នាក់នៅ Louisville បន្ទាប់ពីត្រូវបានគេប្រាប់ថាគាត់ហៀបនឹងត្រូវបណ្តេញចេញ។
លោក Jacquelyn Gwinn-Villaroel មេប៉ូលីសស្តីទីនៃ Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី ១០ ខែមេសាថាលោក Sturgeon ដែលជាបុគ្គលិកនៅ Old National Bank ត្រូវបានប៉ូលីសបាញ់សម្លាប់លោក បន្ទាប់ពីលោកបានបាញ់សម្លាប់អ្នកគ្រប់គ្រងជាន់ខ្ពស់នៅកន្លែងធ្វើការ។Who was Louisville shooting suspect Connor Sturgeon? | The US Sun

ប្រភពពីមន្ត្រីអនុវត្តច្បាប់បាននិយាយថា មុនពេលចាប់ផ្តើមការបាញ់ប្រហារ លោក Sturgeon បានបន្សល់ទុកសារមួយទៅកាន់ឪពុកម្តាយ និងមិត្តភ័ក្តិរបស់គាត់ដោយនិយាយថាគាត់ទើបតែបានទទួលពាក្យថាគាត់នឹងត្រូវបណ្តេញចេញ ហើយសម្រេចចិត្តយកកាំភ្លើងទៅធនាគារ។ មិត្តចាស់ម្នាក់កាលពីវិទ្យាល័យបាននិយាយថាលោក Sturgeon ធ្លាប់ជាសិស្សល្អ មកពីគ្រួសារល្អ ហើយមិនដែលប្រព្រឹត្តអំពើហិង្សាខុសពីធម្មតាបែបនេះទេ។
ក្នុងចំណោមនាយកប្រតិបត្តិទាំងបួននាក់ដែលត្រូវបានបាញ់សម្លាប់ដោយលោក Sturgeon មាន Tommy Elliott អាយុ ៦៣ ឆ្នាំជាអនុប្រធានជាន់ខ្ពស់និងលោក Jim Tutt អាយុ ៦៤ ឆ្នាំជាប្រធានទីផ្សាររបស់ធនាគារ។ ហើយលោកSturgeon ក៏បានធ្វើឱ្យមនុស្ស ៨ នាក់ទៀតរងរបួស ដោយពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Suspect in Louisville Shooting ID'd as 23-Year-Old Connor Sturgeon

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ប្រហែល៣០នាទីមុនពេលធនាគារបើក ។ អ្នកគ្រប់គ្រងធនាគារ Rebecca Buchheit-Sims បាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែលបុគ្គលិកកំពុងធ្វើបទសម្ភាសន៍ពេលព្រឹកដោយផ្ទាល់ និងតាមអ៊ីនធឺណិត។ លោកស្រី Rebecca បានឃើញការបាញ់ប្រហារពីអេក្រង់កុំព្យូទ័ររបស់នាង។Louisville bank shooting - live: Shooter Connor Sturgeon, 25-year-old  employee, 'was told he'd be fired' before killing five | The Independent

គួរបញ្ជាក់ផងដែរ៖ នេះជាការបាញ់ប្រហារលើកទី ១៤៦ នៅ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣នេះ យោងតាមទិន្នន័យពី Gun Violence Archive (GVA) ដែលជាអង្គការមិនរកប្រាក់កម្រៃដែលចងក្រងឯកសារអំពើហិង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិក។ GVA កំណត់ការបាញ់ប្រហារថាជាឧប្បត្តិហេតុដែលមនុស្សច្រើនជាងបួននាក់ត្រូវបានបាញ់ ឬសម្លាប់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ៕Louisville shooting: Fifth victim confirmed dead after Connor Sturgeon open  fired in bank - Mirror Online ប្រភព៖vnexpress