Home ព័ត៌មានអន្តរជាតិ ភាពខុសគ្នារវាងការទទួលទានមីកញ្ចប់ស្រុះ និងមីកញ្ចប់ឆៅ

ភាពខុសគ្នារវាងការទទួលទានមីកញ្ចប់ស្រុះ និងមីកញ្ចប់ឆៅ

167
0

មីកញ្ចប់ គឺជាអាហារសម្រន់ដ៏ពេញនិយម នឹងងាយស្រួលក្នុងការចម្អិន ជាមួយនឹងតម្លៃសមរម្យ ងាយស្រួលរក និងអាចរក្សាទុកបានយូរទៀតផង។ មីកញ្ចប់ ត្រូវបានផលិតដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត និងគ្រឿងផ្សំដទៃទៀតដើម្បីបង្កើនរសជាតិ។ សរសៃរមី ត្រូវបានចម្អិនដោយចំហុយ និងបំពងឱ្យស្ងួតជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ជាមួយនឹងគ្រឿងផ្សំ។ ជាទូទៅមីកញ្ចប់មានរសជាតិឈ្ងុយឆ្ងាញ់ទៅតាម ប្រភេទមី និងចំណង់ចំណូលចិត្តរបស់យើង។Reasons you need to stop eating raw noodles - Tribune Online ដូច្នេះហើយតើលោកអ្នកដឹងទេ? រវាងការទទួលទានមីកញ្ចប់ស្រុះ និងមីកញ្ចប់ឆៅ តើមួយណាមានគ្រោះថ្នាក់ដល់សុខភាពជាងគេ?

ការទទួលទានមីកញ្ចប់ឆៅ៖ មីកញ្ចប់ នៅពេលបរិភោគឆៅ ផ្តល់ថាមពលប្រហែល ២០០ កាឡូរី ជាមួយនឹងខ្លាញ់ប្រហែល ១១ ក្រាម ហើយមានសូដ្យូមប្រហែល ៦០-៧០% ដែលរាងកាយត្រូវការ។Super Quick Spicy Pork Noodle Soup - Marion's Kitchen

ការទទួលទានមីកញ្ចប់ស្រុះ៖ សម្រាប់ថាមពលអាហារពីការបរិភោគឆៅ និងស្រុះ គឺមានបរិមាណដូចគ្នា។ ប៉ុន្តែផ្ទុយទៅវិញ ការទទួលទានមីស្រុះនឹងជួយឱ្យអ្នកទទួលបានជាតិសូដ្យូមច្រើនជាង ដូច្នេះហើយការទទួលទានមីកញ្ចប់ស្រុះគឺល្អសម្រាប់រាងកាយរបស់អ្នកច្រើនជាង ការទទួលទានមីកញ្ចប់ឆៅ ៕ ប្រភព៖sanook