Home ព័ត៌មានអន្តរជាតិ បម្រែបម្រួលអាកាសធាតុប៉ះពាល់ដល់ដំណាំទុរេននៅប្រទេសថៃ

បម្រែបម្រួលអាកាសធាតុប៉ះពាល់ដល់ដំណាំទុរេននៅប្រទេសថៃ

59
0

ប្រទេសថៃ ៖ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងបានធ្វើឱ្យប៉ះពាល់ដល់ដំណាំទុរេនជាច្រើនកន្លែងនៅប្រទេសថៃ ក្នុងនោះនៅស្រុកក្រែងក្រាចាន ខេត្តពេជ្របុរី ក៏ប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងផងដែរ ។ ម្ចាស់ចម្ការទុរេនម្នាក់លើកឡើងថា ដោយសារគ្រោះរាំងស្ងួតបានធ្វើឱ្យពួកគាត់ខ្វះខាតទឹកប្រើប្រាស់ ហើយបណ្តាលឱ្យដើមទុរេនងា.ប់ជាង១.០០០ដើម ។Aromatic or pungent? Either way, Thais want tech that keeps their durian at top of market - Huawei Switzerland

គេសង្កេតឃើញថា ទឹកក្នុងព្រែកដែលជាប្រភពស្រោចស្រពដំណាំនៅក្នុងស្រុកក្រែងក្រាចានបានរីងស្ងួតខ្លាំង ហើយវាបង្កផលប៉ះពាល់ដល់ការធ្វើកសិកម្ម និងចិញ្ចឹមសត្វរបស់ពលរដ្ឋជាច្រើនគ្រួសារ ។ អ្នកភូមិនិយាយថា ពួកគាត់ខ្វះខាតទឹកជាខ្លាំងសម្រាប់ផ្គត់ផ្គង់ក្នុងចម្ការទុរេន ជាហេតុធ្វើឱ្យទុរេនចេញផ្លែមកមិនល្អ ហើយជ្រុះនៅក្រោមដើមទៀតផង ។Durians take on technology as Singapore-start-up turns King of Fruits into traceable digital assets

លោក Dej Tubjit អាយុ៦៥ឆ្នាំ ជាម្ចាស់ចម្ការទុរេននិយាយថា នៅឆ្នាំ២០២៣ នេះ អ្នកដាំទុរេនបានជួបបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយសារគ្មានទឹកប្រើប្រាស់ ។ លោកសង្កេតឃើញថា ទុរេនរបស់លោកបានងា.ប់ជាបន្តបន្ទាប់ រីឯផ្លែទុរេនវិញមិនល្អតាមតម្រូវការទីផ្សារទេ ។ លោកបានសំណូមពរឱ្យភ្នាក់ងារពាក់ព័ន្ធមកទទួលខុសត្រូវ និងជួយជីកស្រះដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់ផង ។Katian Farm – A modern farm in Phang Nga

ជាមួយគ្នានេះ លោក Nattapong Puangprasert អាយុ៣៦ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នានេះនិយាយថា ក្នុងភូមិរបស់លោក អ្នកភូមិបានដាំដំណាំរួមផ្សំដូចជា ទុរេន សាវម៉ាវ ចេក និងខ្នុរ ជាដើម ហើយពួកគេត្រូវការប្រើប្រាស់ទឹកច្រើន ប៉ុន្តែបែរជាគ្មានទឹកគ្រប់គ្រាន់ ។ លោកបន្តថា កសិករក្នុងភូមិជាង៧.០០០នាក់កំពុងរង់ចាំឱ្យភ្នាក់ងារពាក់ព័ន្ធមកជួយដោះស្រាយ ៕Thai durian operators in a prickly spot as the authorities urge industry to grow | The Straits Times ប្រភព ៖ Mono News