Home ព័ត៌មានអន្តរជាតិ “កម្ពុជាគ្មានការចាំបាច់ក្នុងការបើកច្រកព្រំដែនគោកវិញឡើយ និងមិនមានការចាំបាច់លើកយកមកជជែកគ្នាក្នុងពេលនេះទេ” ពាក្យនេះមួយៗ តែច្បាស់លាស់ណាស់!

“កម្ពុជាគ្មានការចាំបាច់ក្នុងការបើកច្រកព្រំដែនគោកវិញឡើយ និងមិនមានការចាំបាច់លើកយកមកជជែកគ្នាក្នុងពេលនេះទេ” ពាក្យនេះមួយៗ តែច្បាស់លាស់ណាស់!

111
0

ស្តាប់លឺហើយ ពេញចិត្តខ្លាំងណាស់ សម្តីមួយៗ ច្បាស់ៗ ចំៗ ល្មមឲ្យដៃគូសន្ទនាថៃ អន់ចង់អស់អំណួត រឿងបិទបើកច្រកព្រំដែន យកមកជាសម្ពាធ មកលើភាគីកម្ពុជា ទាំងដែលកម្ពុជាមិនមែនជាអ្នកបង្កហេតុមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcPl1s3ap0vhy3KuleXBeQn1TPKihQKJwnd-oTW7B8tUm831-y8024Q2YI-RqlBR-rtO7IJNLLTByMFPXfpZIHhXnLIydOj9b9N7R_K8LoGAUfybYlhyphenhyphenU41fsEKHabgdMohIkK7YNu-zrugWnTM50khdMov41pLwQwA1QKsz1-wOYZ4krUqT2vaJPXmqE/s640/photo_2026-06-20_09-22-31.jpg
យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឱកាសចូលរួមជំនួបក្រៅផ្លូវការមួយជាមួយលោក អានុទីន នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ៗពីជំហរដែកថែបរបស់កម្ពុជា លើបញ្ហាព្រំដែន ដោយក្នុងនោះកម្ពុជាពុំទាន់មានភាពចាំបាច់ក្នុងការពិភាក្សាអំពីការបើកច្រកព្រំដែនគោកឡើងវិញនៅក្នុងពេលនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMu_jJGKUR76xy8sA5TWmcLCN1nO4_aWJGZp5eebJGmedTLuqPTrdO4EjsW2_2NPdrz7NbUmHu9P0AnEYS3et3HgdMUF50VqticSb1zWYkgjR4pRN0UHYQVcP5GjHlU9D4MYjG1P4p7zCC378zD-yGNR1i03APsrfr9Xi72EghDcYKjH-jOy9YyiSiu6c/s1280/photo_2026-06-20_09-22-32.jpg
តាមការបញ្ជាក់របស់សម្ដេច ចំណុចសំខាន់ដែលបានលើកឡើងប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីថៃរួមមាន៖

  • ទី១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
  • ទី២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ«ផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)» ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
  • ដូចគ្នានេះនៅចំណុចទី៣ ដែលពាក់ព័ន្ធនឹងព្រំដែនគោក សម្ដេចបានគូសបញ្ជាក់ថា កម្ពុជារហូតមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
  • រីឯចំណុចទី៤ ដែលជាចំណុចសំខាន់ និងចុងក្រោយ សម្ដេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ចំៗប្រាប់ទៅកាន់លោក អនុទីន ឲ្យភ្លឺភ្នែកនិងឈប់ដេកស្រមើស្រមៃថា «ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោកឡើងវិញ គឺកម្ពុជាមិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ» ដែលនេះជាការបិទផ្លូវមិនឱ្យភាគីថៃយកបញ្ហាសេដ្ឋកិច្ចព្រំដែនមកធ្វើជាល្បែងដោះដូរការទូតបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4ATaM3yLnpN5Wx5wxHpptK87zYFnOVLIsgbG1W5_ZRpBN0MIgBtcx3vkPI6vvw0Y4_uKEd2iFAiEJ05T8FekRuipq05aIXZqS97rGUGE5lB1c3opQ0AwdR4JJPT9yZfdGAAUyg3aRuPe0oREuOkSXeZklpvV9Eb13OLYjj6sWrKkpICjJr0z5Vbz8co/s960/photo_2026-06-20_09-22-31%20(2).jpg

ការបង្ហាញគោលជំហរដែកថែបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីថៃ ត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្ត្រការទូតដ៏មានប្រៀប និងមានភាពចាស់ទុំខ្ពស់ ក្នុងការតបតទៅនឹងចរិតក្រឡិកក្រឡុចរបស់ថៃ។ ជំហរមិនចាំបាច់បើកច្រកព្រំដែនគោក បានបង្ហាញឱ្យឃើញថា កម្ពុជានៅតែរក្សាបាននូវភាពស្ងប់ស្ងៀម ប៉ុន្តែមានយុទ្ធសាស្ត្ររឹងមាំក្នុងការការពារផលប្រយោជន៍ជាតិ។ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា ទ្វារចរចានឹងបើកចំហ លុះត្រាតែភាគីថៃមានភាពស្មោះត្រង់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងដើរស្របតាមប្រព័ន្ធច្បាប់អន្តរជាតិ (UNCLOS)។ ការព្យាយាមអុកឡុក ឬប្រើប្រាស់ការគំរាមកំហែងណាមួយពីសំណាក់មេដឹកនាំថៃ នឹងមិនអាចរំកិលជំហរដែកថែបរបស់កម្ពុជាបានឡើយ៕