Home Blog Page 1733

ថៃបារម្ភពីកីឡាកររបស់ខ្លួនរងរបួសពេលប្រកួតនៅកម្ពុជា

0

ប្រទេសថៃ ៖ នាពេលឆាប់ៗនេះ ពលរដ្ឋថៃនឹងបានទស្សនា និងរួមគ្នាគាំទ្រកីឡាកររបស់ខ្លួនមកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។ ដូច្នេះ ថៃបានត្រៀមកីឡាជាច្រើនប្រភេទដើម្បីចូលរួមប្រកួត ប៉ុន្តែសម្រាប់ក្រុមបាល់ទះនារីជម្រើសជាតិរបស់ថៃវិញ គ្រូបង្វឹកលើកឡើងថា កំពុងតែប្រឈមនឹងបញ្ហាកីឡាការិនីម្នាក់រងរបួស ប៉ុន្តែមិនបានបញ្ជាក់ថា រងរបួសដោយសារអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjxUW2OZOBjBUdEMHTUz8Yp4he7iuhKlvouif0D9qhlAIvHU5DxdChfPRa1XYbmfsGFNI6AoXLn_i3l2b2iOLCBUQOvfBdN7I5bpxf_Jnq0E8Jn7y-u5eOnOBJ6u1Is_VaMcsiisU2kl2S8N_KWyibKqQHlSMuj4jzaww7qDQg8YGecKcqHnPj7ffP/s1280/photo_2023-04-22_09-06-10.jpg

លោក Danai Sriwatcharamethakul ជាគ្រូបង្វឹកក្រុមបាល់ទះនារីជម្រើសជាតិថៃ បាននិយាយអំពីរបួសស្នាមរបស់កីឡាការិនី Chompoo Pornphan Kerdprat ថា បើតាមកីឡាការិនីរូបនេះប្រាប់ និងតាមលទ្ធផលត្រួតពិនិត្យឃើញថា អាចត្រូវរង់ចាំឱ្យនាងត្រឡប់មកវិញសិន ហើយលោកដឹងថា នាងមិនរងរបួសធ្ងន់ធ្ងរទេ ។

លោក Danai បន្តថា ៖ «បើកីឡាការិនី Chompoo ជាសះស្បើយមិនទាន់ ឬនាងមិនអាចចូលរួមប្រកួតបានទេ យើងបានត្រៀមអ្នកផ្សេងជំនួសហើយ គឺយើងបានត្រៀមអ្នកផ្សេងសម្រាប់ជំនួសគ្រប់តំណែងទាំងអស់ ហើយខ្ញុំគិតថា គ្មានបញ្ហាអ្វីទេ ។ រីឯគោលដៅរបស់យើង គឺត្រូវរក្សាតំណែងជើងឯកឱ្យបានដើម្បីរក្សាស្តង់ដារប្រទេសថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8jCLJTj30bfLhu21btjF8uoCf9QRNGm5_dqCdo1XCO-WGB13Hs6olAlQj5qhlyWm9Rq7WWLumvUGeXh4-VUc4y1vpxWuLq-nNiPc9UNWYrwZuyq-EdbU8emPACGUX6NswJEwXyjkgskMWhMYMVc57G6z3ietkdvJPBAfEHF_u8hfDb729mmYnyW_/s1280/photo_2023-04-22_09-06-00.jpg

លោក Danai បន្ថែមថា បច្ចុប្បន្ននេះ យើងបានត្រៀមក្រុមហ្វឹកហាត់រួចរាល់ហើយ ប៉ុន្តែសំខាន់យើងត្រូវផ្តោតលើសុវត្ថិភាពរបស់កីឡាករពេលទៅប្រកួតនៅក្រៅប្រទេស ពីព្រោះការប្រកួតមានភាពខុសប្លែកគ្នា ។ ដូច្នេះ ត្រូវការពេលវេលាហ្វឹកហាត់ដើម្បីអាចប្រកួតជាមួយគ្នាយ៉ាងពេញលេញ ។

គ្រូបង្វឹកក្រុមបាល់ទះនារីជម្រើសជាតិរូបនេះបារម្ភថា ៖ «ពេលនេះ ខ្ញុំបារម្ភតែម្យ៉ាងទេ គឺរឿងទីលានសម្រាប់ប្រកួត ព្រោះគេរាយការណ៍មកថា ទីលានប្រកួតនេះធ្វើមិនទាន់រួចរាល់ទេ ។ ដូច្នេះ វានឹងធ្វើឱ្យប៉ះពាល់ដល់កីឡាករ-កីឡាការិនី គឺពួកគេអាចនឹងរងរបួស ។ ហេតុនេះ ពេលប្រកួតយើងត្រូវមើលថែកីឡាករមិនឱ្យពួកគេរងរបួសដាច់ខាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEpvxIzYPa0ZWJIrnzAnvFfaZsc2r3zi9EJfaIDl6O4hE3tnp3vlQTcxP3hF4M9KuMcEyR5pjuyZ3gxt2sqh0QZOPDqK-DwW5EvVqhaGWfLbGGua8GQGd2uUrMtt5Yn42c-M8U3kpJXvrduF90hDCSMdZpLNxCOFx4pXhrcMjOuYqB7DgVpV8tH8z2/s1280/photo_2023-04-22_09-06-20.jpgគ្រូបង្វឹកបញ្ជាក់ថា ក្រុមបាល់ទះនារីជម្រើសជាតិថៃនឹងត្រូវប្រកួតនៅខ្សែ A ជាមួយប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ហើយក្រុមរបស់យើងនឹងធ្វើដំណើរទៅប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែឧសភា តាមជើងយន្តហោះ WE586 ដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី៩ ខែឧសភា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibLG4gG8PmxN32hr_6VfWHHCP1WrkPyJDsrYuljd7_5cdHgj8WlacMFptSOCD76I3eQnISUFSs-ttRgLiwKxOAAa60KIKEp0ucNay-SVi_fj57hkLUfmnldBeDwhYUwC_407s7oL-t4daGfVCrip66UBArVM9S5rntR9pWlkji8GKLt9KVYa3tr2rw/s1280/photo_2023-04-22_09-06-27.jpg ប្រភព ៖ Thainews

ស្ពាន​ឆ្លងកាត់ទន្លេមេគង្គមួយទៀត នឹងលេចរូបរាងនាពេលឆាប់ៗនេះ

0

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ និងផ្លូវតភ្ជាប់​ក្នុងខេត្ត​ក្រចេះ ត្រូវបានបើកការដ្ឋាន​សាងសង់​កាលពីដើមខែមករា ឆ្នាំ​២០២៣​កន្លងទៅ​ ក្រោម​អធិបតីភាព​សម្តេចតេជោ ហ៊ុន សែន។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ គឺ មានប្រវែង ១៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbCkj42X0K2nHmq6srs6pPMM7oahMynpGYo0lholOmQ1xGU3WJcDdgDlLj9ayNTL5t0egDwwoBNnWTefXk6Zyim4Imp3_3V4o6IGEjsjQMozxseB4ZSMpbjHaMGB4uWGbd_MMN7leXQ2JkcvOW-8mtrx9f4_o1Wy6EAf-gAniEBI0w2YFv4k_-1Ju/s970/6440aee7617f5_1681960620_medium.jpg

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6iA5E6ikwKMNiK4p1AU4WGFf1C2Uk8OuL9636Q4PvJ3LTrwO4tqXdILjU852wT6zABN1WPr-OWFS5ps3MIuRdNZL-67i03jh_E1YYFfjlYlpJs-JpFwlC5T3q6f3BA6YYo061J_vYhQ0cv7to6JURQjtE7GUGKFTvXTy7SONLHrDWN31qwUj4OIsI/s970/6440aee9549a7_1681960680_medium.jpgគម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងគ្រោង​បញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKOgPiHclrpJ4wl-iK24uQN6KzABgtaecd-p1aD_Jc7Dmijh7FDpVk2fXx-6omgKUc0t_nsNZs27ENmVcsOTDs4b4lTyKkvvvegiY9-oLUc8SnPC33CPiOvcLEjK9KWLDaolpsRms1qmJoIu7I1bbswRfAb3Niw4_y_2V9BQtMTuiIiyG2UawI0Pu/s970/6440aee6dca13_1681960620_medium.jpg

កីឡាប្រណាំងទូកពីរប្រភេទនឹងរៀបចំនៅខេត្តកំពត រួមជាមួយការតាំងបង្ហាញកសិផលផ្លែឈើនាព្រឹត្តិការណ៍ស៊ីហ្គេម

0

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខេត្តកំពតត្រូវបានជ្រើសរើសជាតាំងសម្រាប់ការប្រកួតកីឡា ប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) និងទូកផ្កាចារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក របស់កម្ពុជា – ខ្មែរប៉ុស្ដិ៍

បន្ថែមលើនោះរដ្ឋបាលខេត្តមានការរៀបចំស្ដង់ដាក់តាំងបង្ហាញកសិផលផ្លែឈើដូចជា(ទុរេន សាវម៉ៅ ចេកអំបូងលឿង មង្ឃុត ដូង ស្វាយ …) និងការរៀបចំប្រគំ តន្ត្រីបុរាណ សម័យ ការសម្តែងរបាំប្រពៃណី នៅតាមបណ្ដោយមាត់ព្រែកខាងមុខសាលាខេត្តដែលអាចឱ្យប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តការណ៍ប្រកួតដោយផ្ទាល់ដើម្បីជួយគាំទ្រដល់កីឡាករជាតិ និងអន្តរជាតិ ។រដ្ឋបាលស្រុកបារាយណ៍ រៀបចំពិធីប្រណាំងទូកផ្កាចារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល២ថ្ងៃ

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពតអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ក៏ដូចជាមុខមាត់ខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw66cvUbiSheN-WiqOOLWpLJPTKISibA1awomEFwosGmQQcNj81Igzs0ShALk8E7EJGdWqdekCXrFpdLeJa5rdFmUi_cbHm4RSfUo8w0pleAOylYPD35vWjbrR3U11RLAr-41rQP7_5ItBLKQBfckN_povRqqcQbGPHmVqWN0iwSAb9_e9klhg4XTx/s1280/342389662_764345612075764_3582319527053817466_n.jpg

កីឡាករថៃ Somrak Khamsing ផ្តាំផ្ញើបែបនេះមកកាន់ សុតសាខន

0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃបាននាំគ្នារិះគន់លើកីឡាករប្រដាល់ សុតសាខន យ៉ាងខ្លាំងក្លា ក្រោយពីកីឡាកររូបនេះទៅប្រដាល់នៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ហើយបានចាញ់ពិន្ទុកីឡាករខ្មែរ ព្រំ សំណាង ។ ការនាំគ្នារិះគន់កីឡាករ សុតសាខន ដោយសារតែអ្នកគាំទ្រកីឡា Muay Thai មិនចង់ឱ្យ សុតសាខន មកប្រដាល់នៅប្រទេសកម្ពុជាទេ ព្រោះហាក់ដូចជាគាំទ្រគុនខ្មែរដោយផ្ទាល់ ។

នាពេលថ្មីៗនេះ កីឡាករថៃម្នាក់ឈ្មោះ Somrak Khamsing ជាវីរបុរសមេដាយមាសអូឡាំពិកប្រចាំឆ្នាំ១៩៩៦ ដំបូងគេរបស់ប្រទេសថៃ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការទៅប្រដាល់នៅប្រទេសកម្ពុជា គឺកីឡាករថៃអាចទៅបានដើម្បីចិញ្ចឹមក្រពះរបស់ខ្លួន ប៉ុន្តែត្រូវតែទៅប្រដាល់ដោយមានកិត្តិយស ហ្វឹកហាត់មុនឱ្យបានល្អ និងត្រៀមខ្លួនផងដែរ ។Somrak Khamsing: The Uncrowned King of Muay Thai - Muay Thai Citizen

កីឡាករ Somrak Khamsing បន្តថា ៖ «កីឡាករ សុតសាខន ឈរក្នុងលំដាប់ទី១ របស់ប្រទេសថៃរួចទៅហើយ បើគេបានត្រៀមខ្លួនឱ្យបានល្អ ឬមិនប្រមាថនោះ ខ្ញុំជឿថា គេនឹងមិនចាញ់បែបនេះទេ ។ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនជាកីឡាករថា ការទៅប្រកួតលំដាប់ស៊ីហ្គេម ឬក្នុងកម្មវិធីគុនខ្មែរ គឺត្រូវតែត្រៀមខ្លួនឱ្យបានល្អ ហើយកុំទៅប្រកួតដោយប្រមាថឱ្យសោះ» ។

គួរបញ្ជាក់ថា បើទោះជាកីឡាករ សុតសាខន បានចេញមុខមកបកស្រាយ និងសុំទោសដល់សាធារណជនទាំងអស់ពីការប្រកួតចាញ់នៅប្រទេសកម្ពុជាក្តី ប៉ុន្តែអ្នកគាំទ្រកីឡា Muay Thai នៅតែបន្តរិះគន់មកលើកីឡាកររូបនេះឥតឈប់ឈរ ។ ពេលមកប្រកួតនៅខេត្តសៀមរាប សុតសាខន បាននិយាយមកកាន់សារព័ត៌មានកម្ពុជាថា ៖ «មួយជីវិតរបស់ខ្ញុំស្គាល់តែពាក្យថា Muay Thai ហើយពេលនេះ មានរឿងថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ហើយបើកម្ពុជាគិតថា គុនខ្មែរជារបស់ប្រទេសអ្នក អីចឹង អ្នកក៏ជួយគ្នាគាំទ្រ និងផ្សព្វផ្សាយទៅ ចំណែក Muay Thai គឺជារបស់ប្រទេសថៃ ហើយមនុស្សលើពិភពលោកបានស្គាល់រួចហើយ ហើយជនជាតិថៃក៏ជួយគាំទ្រ Muay Thai ដូចគ្នាដែរ» ។No photo description available.

សុតសាខន បន្តថា ៖ «ប៉ុន្តែសារព័ត៌មានកម្ពុជាយកពាក្យសម្តីរបស់ខ្ញុំទៅកាត់តយ៉ាងម៉េច ខ្ញុំក៏មិនដឹងដែរ គឺនៅសល់ត្រឹមតែពាក្យខ្ញុំនិយាយថា ថៃត្រូវសហការជាមួយកម្ពុជា ដើម្បីរួមគ្នាជំរុញកីឡាគុនខ្មែរ ជាមួយ Muay Thai ឱ្យគ្រប់គ្នាស្គាល់ ។ ដូច្នេះ អត្ថន័យវាខុសគ្នាបាត់ ហើយពលរដ្ឋថៃក៏នាំគ្នាជេរខ្ញុំ» ៕ ប្រភព ៖ Thairath

«ផ្សារណាត់ផលិតផលមានគុណភាព» ត្រៀមឱ្យអ្នកមានផលិតផលខ្ពស់ចូលរួមផ្សព្វផ្សាយ និងលក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

0

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទៅដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដោយតម្រូវឱ្យទាក់ទងបំពេញបែបបទជាមុនសិន។

ការរៀបចំព្រឹត្តិការណ៍ខាងលើនេះមានឈ្មោះថា “ផ្សារណាត់ផលិតផលមានគុណភាព (Top Brand Fair)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣(ចំនួន១៧ថ្ងៃ) នៅវិមានអាហារ ទីក្រុងរណបជ្រោយចង្វា ផ្លូវ OCIC (ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតតេជោ) រាជធានីភ្នំពេញ ក្រោមកិច្ចសហការក្រុមហ៊ុន ភីធីជី ជាមួយ ក្រុមហ៊ុន OCIC

«ផ្សារណាត់ផលិតផលគុណភាពខ្ពស់» នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងតំបន់អាស៊ានគឺ កីឡាស៊ីហ្គេមលើកទី៣២ ដែលផ្តល់ឱកាសជូនដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយតម្រូវឱ្យម្ចាស់ផលិតផលទាក់ទង និងបំពេញបែបបទ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLD0HX267Y9xtvqc4fwm1LQR42cN7FH7IfZEQkOmyfUewa_2QMgeYdLKB1Y7Ott0vbhsfzbK4w9ptQwyLWyMiIF8XLiuCPHx2RxgOmOZIJMR8o6JNys7-u0W46vG8Xqz1sPCXc33F2wyw8yRMp0zbaXecepm_hiubWLxw1YoMvLDbrIp6LIXsUwj1/s2048/342367652_191812607046722_2482421850441072836_n.jpg

សេដ្ឋកិច្ចវៀតណាមកើនលឿនលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍

0

ប្រទេសវៀតណាម ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) បានចេញផ្សាយរបាយការណ៍មួយដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗថា វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចឆាប់រហ័សបំផុតលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះ វៀតណាមនឹងនៅក្រោមប្រទេសហ្វីលីពីនតែមួយប៉ុណ្ណោះ ។Vietnam | History, Population, Map, Flag, Government, & Facts | Britannica

របាយការណ៍របស់ IMF បានព្យាករណ៍ថា ការរីកចម្រើននៃផលិតផលក្នុងស្រុកសរុប (Gross Domestic Product-GDP) របស់វៀតណាមមានទំនោរកើនឡើងរហូតដល់៥,៨% នៅឆ្នាំ២០២៣ ។ លើសពីនេះ ផលិតផលក្នុងស្រុកសរុបវៀតណាមនឹងកើនឡើងដល់៦,៧% នៅឆ្នាំ២០២៤ ។ ដូច្នេះ ការកើនឡើងរបស់ GDP មួយផ្នែក គឺដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមបានធូរស្រាលនាពេលកន្លងមក ។Hanoi - What you need to know before you go – Go Guides

ទោះយ៉ាងណា ការព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវបានគេចាត់ទុកថា ទាបជាងការព្យាកររបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចវៀតណាមស្មើនឹង៦,៣% ខណៈធនាគារអភិវឌ្ឍន៍អាស៊ីប៉ាន់ស្មានថា ស្មើនឹង៦,៥% ៕Engaging workers on the Vietnam Labour Code reform

ប្រភព ៖ Mono News

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទុះការងឿងឆ្ងល់ ក្រោយងាររដ្ឋមន្រ្តីក្រសួងព័ត៌មានជាឈ្មោះអ្នកផ្សេង

0

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារងឿងឆ្ងល់ ក្រោយឈ្មោះអ្នកផ្សេងមានងារជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម បានសរសេរយ៉ាងដូច្នេះថា «អត់ដឹងគេដូរឯងបាត់ពីពេលណា ? បានដើរទាត់ខ្យល់ម្តង កាច្រិបអូនអើយ» ។ មិនត្រឹមតែឯកឧត្តម ខៀវ កាញារីទ្ធ មានភាពងឿងឆ្ងល់តែប៉ុណ្ណោះទេប៉ុន្តែអ្នកលេងបណ្តាញសង្គមក៏មានការងឿងឆ្ងល់ដូចគ្នាថារឿងនេះជារឿងពិតឬមិនពិតដែលមានការប្តូររដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ឬគ្រាន់ជាការធ្វេសប្រហែលណាមួយ ។ ប្រសិនជាធ្វេសប្រហែលពិតមែនក៏មានប៉ះពាល់ផលទៅលើក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចគ្នាពីការធ្វេសប្រហែលលើការងារ។No photo description available.

គួរបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ ខណៈដល់ថ្ងៃទី១៣ ខែកញ្ញា លោកមានជន្មាយុ ៧២ឆ្នាំ៕

បន្តិចការនាំចូលរថយន្តមួយទឹកដែលចាស់ពេក នឹងមិនត្រូវអនុញ្ញាតឱ្យចូលទឹកដីកម្ពុជានោះទេ

0

ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងក្រសួងសារធារណការ កំពុងជំរុញពិភាក្សាគ្នា ជុំវិញការនាំចូលរថយន្តមួយទឹកមកកាន់ទីផ្សារកម្ពុជា ដោយក្រសួងយល់ឃើញថាឡានដែលមានអាយុលើសពី១០ទៅ១៥ឆ្នាំ ប្រហែលជាមិនអាចនាំចូលមកកាន់ស្រុកយើងបានទៀតនោះទេ។

ទន្ទឹមគ្នានេះ ក្រសួងទាំង៣ក៏បានស្នើសុំ និងជំរុញឱ្យពលរដ្ឋធ្វើដំណើរតាមយានយន្តអគ្គិសនី  ដែលក្រសួងយល់ឃើញថា គ្រឿងយន្តអគ្គិសនី បានផ្តល់ផលប្រយោជន៍ច្រើន ដោយពលរដ្ឋមិនត្រូវចាយវាយលើសាំង និងថែមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា៖” ពលរដ្ឋគួរណាស់តែទិញយានយន្តអគ្គិសនី ព្រោះយើងចំណាយថវិការធូរថ្លៃ ហើយបានរបស់ថ្មី មិនដូចជាយើងទិញរថយន្តមួយទឹកមកពីស្រុកគេ ដែលអាយុកាលយូរឆ្នាំ ចាស់ទ្រុតទ្រមនោះទេ៕

SUGA សមាជិក BTS ត្រូវបានតែងតាំងជាទូតសុឆន្ទៈថ្មីរបស់ NBA

0

កូរ៉េខាងត្បូង៖ សមាគមកីឡាបាល់បោះជាតិ NBA និង BIGHIT MUSIC ដែលជាស្លាកកំណត់ត្រានាំមុខគេរបស់ K-pop ទូទាំងពិភពលោក។ BTS បានប្រកាសនៅថ្ងៃនេះថា តារាចម្រៀងរ៉េប អ្នកនិពន្ធបទចម្រៀង និងផលិតករលោក SUGA ដែលជាសមាជិក BTS ត្រូវបានបញ្ចូលទៅក្នុងបញ្ជីម៉ាកយីហោរបស់ NBA Ambassador ។
ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ NBA Brand Ambassador លោក SUGA នឹងចូលរួមជាមួយអ្នកគាំទ្រ NBA ជុំវិញពិភពលោកសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាល ២០២៣-២០២៤ នៅសហរដ្ឋអាមេរិក និងអាស៊ី។BTS Member Suga Announces New Documentary 'SUGA: Road To D-DAY'

លោក Suga បាននិយាយថា “ខ្ញុំចាប់អារម្មណ៍តន្ត្រី និងបាល់បោះតាំងពីខ្ញុំនៅក្មេង។ ការក្លាយជាឯកអគ្គរដ្ឋទូតម៉ាក NBA គឺជាសុបិនក្លាយជាការពិត”។ “ខ្ញុំរំភើបក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្ញុំជាផ្លូវការជាមួយ NBA ហើយទន្ទឹងរង់ចាំចែករំលែកគម្រោងរបស់ខ្ញុំជាមួយ NBA នៅប៉ុន្មានខែខាងមុខនេះ”។

លោក Mark Tatum ស្នងការរង NBA និងជាប្រធានផ្នែកប្រតិបត្តិការ បាននិយាយថា “យើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយលោក SUGA ដែលជាកំពូលតារាចម្រៀងពិភពលោក។ យើងទន្ទឹងរង់ចាំធ្វើការជាមួយលោក SUGA ដើម្បីនាំយកនូវក្តីរំភើបដូចគ្នាដែលគាត់បាននាំមកជូនអ្នកគាំទ្រជុំវិញពិភពលោក។ នេះគឺដើម្បីបន្តការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍម៉ាកសញ្ញារបស់យើងបន្ថែមទៀត។BTS' Suga Named NBA Ambassador – Billboard

គួរបញ្ជាក់ដែរថា កាលពីខែកញ្ញាឆ្នាំមុនលោក Suga បានចូលរួមកម្មវិធី NBA Japan Games ២០២២ ដែលបង្ហាញដោយ Rakuten & Nissan ជាកន្លែងដែលគាត់បានអង្គុយនៅខាងក្រៅ ហើយបានបង្ហោះការប្រជុំជាមួយអ្នកលេង NBA និងរឿងព្រេងនិទាន Game of the Dallas Mavericks នៅ Los Angeles Lakers នៅថ្ងៃទី ១២ ខែមករាផងដែរ។ ប្រភព៖sanook

តើអ្នកស្រុកកំពង់ក្តីមានកិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់ដូចម្តេច? មូលហេតុអ្វីរៀបចំពិធីនេះ?

0

ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ ជារៀងរាល់ឆ្នាំអ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។May be an image of crowd

ទំនៀបទម្លាប់របស់អ្នកស្រុកកំពង់ក្តីគឺ នៅពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេគឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។May be an image of 13 people and temple

កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកមុខរាហ៍។ ចំពោះអ្នកតាទាំងបីមានគ្រឿងរណ្តាប់ដូចជា ភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម។ អ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះបន្ថែមនូវខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ ដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។May be an image of 8 people

បន្ទាប់ពីបញ្ចប់កិច្ចពិធីនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបួងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចម្អាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ តែដំណើរការអមដោយភ្លេងបុរាណផង។May be an image of 1 person and crowd

ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។May be an image of 11 people, chess and flute

ចំពោះមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី បានយល់ឃើញថា
ការរៀបចំនេះមិនមែនជាពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ ជាប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់ ដោយការទាញព្រ័ត្រដើម្បីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ចំណែកការចាក់ទឹកលើមនុស្សចូលរួម ជាកិច្ចប្រដូចថានឹងបានភ្លៀងធ្លាក់ខែវស្សា ត្រៀមចូលដល់រដូវធ្វើស្រែចម្ការដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន៕