Home Blog Page 1734

សប្តាហ៍ក្រោយ វិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមដំណើរការប្រកួត

0
យោងតាមប្រសាសន៍របស់ឯកឧត្ដម គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គ ក្នុងកិច្ចសម្ភាសន៍បានអោយដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។May be an image of 1 personចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន៧វិញ្ញាសា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន ១២រូប ក្នុងនោះ កីឡាការីនីមានចំនួន០២រូប។
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរកលទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង។
ក្រៅពីការប្រកួតអុកចត្រង្គ ក៏នៅមានវិញ្ញាសារចំនួន៩ទៀតផងដែរដែលនឹងចាប់ផ្តើមមុនពិធីបើកព្រឹត្តិការណ៍សុីហ្គេម៖

  1.  កីឡាគ្រីឃីត (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៦ ខែឧសភា ឆ្នាំ២០២៣)
  2.  កីឡាអេឡិចត្រូនិក (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  3.  កីឡាបាល់ទាត់ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  4.  កីឡាហុកគី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  5. កីឡាជឺជីតស៊ូ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  6. កីឡាគុនល្បុក្កតោ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី១០ ខែឧសភា ឆ្នាំ២០២៣)
  7. កីឡាឧបសគ្គ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  8. កីឡាជិះទូកប្រពៃណី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  9. កីឡាបាល់ទះ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី១៤ ខែឧសភា ឆ្នាំ២០២៣)May be an image of 3 people and chessMay be an image of 7 people and chess

អាហារទាំង១០ ដែលជួយការពារ និងថែរក្សាភ្នែកឱ្យមានសុខភាពល្អ

0

មានវិធីជាច្រើនដើម្បី ការពារនិងថែរក្សាភ្នែកឱ្យមានសុខភាពល្អ ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់អ្នក តាមរយៈការញ៉ាំអាហារ ក៏បានរួមចំណែកថែរក្សាការពារភ្នែកឱ្យមានសុខភាពល្អផងដែរ។ ដូច្នេះហើយដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបអាហារប្រចាំថ្ងៃ អ្នកត្រូវដឹងដែរថា ចំណីអាហារប្រភេទណាខ្លះ ដែលជំនួយភ្នែកនិងការពារភ្នែក។ ដែលចំណីអាហារទាំងនោះមានដូចជា៖

១.ការ៉ុត៖ គឺជាអាហារបំប៉នភ្នែកដ៏ត្រជាក់បំផុតមួយ មានឥទ្ធិពលក្នុងការថែរក្សាសុខភាពភ្នែកដោយផ្ទាល់ ជួយចិញ្ចឹមកែវភ្នែកឱ្យភ្លឺច្បាស់ ការពារកោសិកាផ្សេងៗនៅក្នុងភ្នែក និងការពារការកើតឡើងនៃភាពងងឹតងងុលផងដែរ។Carrot Nutrition Facts - Health Benefits of Carrots២.ម្ទេសប្លោក៖ ម្ទេសប្លោកក៏មានផ្ទុកនូវវីតាមីន B6, lutein, zeaxanthin, beta-carotene និង lycopene ដែលសុទ្ធតែមានអត្ថប្រយោជន៍គ្មានដែនកំណត់សម្រាប់សុខភាពភ្នែក។Bell Pepper FAQs & Facts | NatureFresh™ Farms ៣.បន្លែបែតង៖ បន្លែស្លឹកបៃតងក៏មានសារធាតុចិញ្ចឹមជាច្រើនដែលជួយបំប៉នភ្នែកដែលអ្នកមិនអាចបដិសេធបាន។ មិនថាវាជាវីតាមីន A, lutein, សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស spinach, ឬ broccoli ។How to Add Dark Green Vegetables to Your Family Meals – IN THE KITCHEN៤.ផ្លែបឺរី៖ ផ្លែបឺរីដូចជា Strawberry, Blueberry, Gojiberries ល្បីល្បាញក្នុងវិស័យថែរក្សាភ្នែក ការពារការចុះខ្សោយនៃភ្នែក លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ការពារកោសិកាផ្សេងៗក្នុងភ្នែកពីការបំផ្លាញផងដែរ។What Does Avocado Taste Like? - Insanely Good ៥.ពងមាន់៖ គ្រាន់តែទទួលទានស៊ុតជាប្រចាំអាចជួយឱ្យភ្នែកអ្នកមានសុខភាពល្អ ដោយសារតែស៊ុតសម្បូរទៅដោយសារធាតុ lutein និង zeaxanthin ដែលមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដែលទាក់ទងនឹងអាយុ។How to Boil Eggs Perfectly (Every Time) - Downshiftology៦.ដំឡូង៖ វីតាមីន A នៅក្នុងដំឡូង វាជាសារធាតុចិញ្ចឹមមួយទៀតដែលមានសារៈសំខាន់ចំពោះសុខភាពភ្នែក ជួយបំប៉នភ្នែក ការការពារជំងឺភ្នែកឡើងបាយ និងការពាររោគសញ្ញាភ្នែកស្ងួត វាក៏ការពារការឆ្លងមេរោគភ្នែកដែលបណ្តាលឱ្យរលាកភ្នែកផងដែរ។Is a Potato a Vegetable?៧.ត្រីសាម៉ុង៖ ត្រីសាម៉ុងក៏ត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលធ្វើអោយភ្នែកប្រសើរឡើងផងដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តសម្លឹងអេក្រង់យូររហូតដល់ភ្នែកស្ងួត គួរតែសាកល្បង។SA05-NZ ORA KING SALMON | PORTION SLICE | AIR-FLOWN – Feast Market Malaysia ៨.ផ្លែបឺរ៖ បឺរ គឺជាផ្លែឈើមួយទៀតដែលសម្បូរទៅដោយសារធាតុ lutein, beta-carotene, វីតាមីន B6 និងវីតាមីន C ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់សុខភាពភ្នែក។ ជួយបិទបាំងស្នាម វាក៏ជួយពន្យឺតការចុះខ្សោយនៃភ្នែកតាមអាយុផងដែរ។
៩.គ្រាប់អាល់ម៉ុន៖ គឺជាប្រភពដ៏សម្បូរបែបនៃខ្លាញ់អូមេហ្គា ៣ ដែលដើរតួយ៉ាងសំខាន់ក្នុងសុខភាពភ្នែក វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។Almond | Definition, Cultivation, Types, Nutrition, Uses, Nut, & Facts |  Britannica១០.តែ៖ មិនថាតែបៃតង តែខ្មៅ ឬតែអូឡុងទេ សុទ្ធតែមានអត្ថប្រយោជន៍ដ៏អស្ចារ្យទាក់ទងនឹងការថែរក្សាភ្នែក ព្រោះតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារការកកើតនៃជំងឺភ្នែកឡើងបាយផងដែរ៕Here Is Why Your Next Cup Of Tea Will Cost More Money ប្រភព៖Kapook

អស្ចារ្យមែនត្រឹមរយៈពេល១០ថ្ងៃសោះ បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” មានចំនួនអ្នកមើលជាង៥០លានដងនៅក្នុង YouTube

0

“ស្រឡាញ់អ្វីដែលខ្មែរមាន” ជាបទចម្រៀងផ្លូវការរបស់ Sea Games ៣២ ឈានដល់ជាង ៥០ លានដងនៅលើ YouTube បន្ទាប់ពីបង្ហោះបានចំនួន ១០ ថ្ងៃ។
បទនេះចេញនៅថ្ងៃទី១០ ខែមេសា ដែលសម្តែងដោយតារាចម្រៀង៤រូប គឺលោកឧកញ្ញ៉ាព្រាប សុវត្ថិ, លោកឧកញ្ញ៉ាខេមរៈ សិរីមន្ត, លោកខេម, និងកញ្ញា តន់ ច័ន្ទសីម៉ា។ នៅលើ YouTube វីដេអូនេះបានទាក់ទាញមតិយោបល់ជាង ១៥,០០០ ។ ទស្សនិកជនដែលមកពីប្រទេសជាច្រើននៅលើពិភពលោក បានសរសើរនូវបទចម្រៀងដែលងាយស្រួលស្តាប់ សាច់ភ្លេងដ៏រីករាយ វប្បធម៌ខ្មែរ ប្រកបដោយភាពសុខដុមនៃឧបករណ៍ប្រពៃណីជាច្រើន។

MV នេះគឺថតនៅរាជធានីភ្នំពេញ ដែលមានអ្នករាំអមពីក្រោយចំនួន ១,០០០នាក់។ បទនេះក៏បានបង្ហាញអំពីទីតាំងសំខាន់ៗមួយចំនួនដូចជា ពហុកីឡាដ្ឋានមរតកតេជោ ប្រាសាទអង្គរវត្ត ស្ពានអ្នកលឿង និងមុខម្ហូបប្រពៃណីមួយចំនួននៅក្នុង MV ។ លើសពីនេះ រូបភាពនៃកីឡាមួយចំនួន រួមទាំងក្បាច់គុនបុរាណរបស់កម្ពុជា គឺគុនខ្មែរ ត្រូវបានបញ្ចូលផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Sea Games ៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ឧសភា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ។ ប្រទេសកម្ពុជាបាននាំចូលក្នុងសមាជកីឡាចំនួន ៣៧ ដែលក្នុងនោះកីឡាបាល់ទាត់បុរសបានប្រកួតនៅដើមថ្ងៃទី ២៩ ខែមេសា៕

វៀតណាម កាត់បន្ថយចំណាយជាង៥០ម៉ឺនដុល្លារ ក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា

0

សារព័ត៌មាន vnexpress បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះថា វៀតណាមកាត់បន្ថយការចំណាយរបស់ខ្លួនចំនួន ៥០ ១៥០ ដុល្លារក្នុងមួយថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយកម្ពុជាជាម្ចាស់ផ្ទះផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់គណៈប្រតិភូចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

ប្រភពដដែលបានឱ្យដឹងទៀតថា នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម មិន ដូចប្រទេសអាស៊ីអាគ្នេយ៍មុនៗរៀបចំឡើយដោយប្រតិភូចូលរួមត្រូវចំណាយ៥០ដុល្លារក្នុងម្នាក់ក្នុងមួយថ្ងៃ ប៉ុន្តែខាងកម្ពុជាទាំងការស្នាក់នៅ ហូបចុក ការចូលរួមទស្សនាសុទ្ធតែមិនគិតថ្លៃទាំងអស់ ប៉ុន្តែតម្រូវឱ្យមានការចុះឈ្មោះជាមុន។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការមិនយកប្រាក់ពីប្រតិភូកីឡាបានចូលរួមចំណែកកាត់បន្ថយការចំណាយយ៉ាងធំសម្រាប់ប្រទេសដែលចូលរួមប្រកួត។ តួយ៉ាង គណៈប្រតិភូកីឡាវៀតណាមចូលរួមការប្រកួតកីឡាដែលមានមនុស្សចំនួន ១ ០០៣ នាក់នឹងត្រូវចំណាយ ៥០ ១៥០ ដុល្លារក្នុងមួយថ្ងៃ ដូច្នេះក្នុងមួយព្រឹត្តិការណ៍នេះនឹងចំណាយជាង៥០ម៉ឺនដុល្លារប្រសិនបើកម្ពុជាគិតថ្លៃកន្លែងស្នាក់នៅនិងការហូកចុក។

គួរបញ្ជាក់ថា នេះជាលើកទីមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដែលឆ្នាំនេះមានកីឡាចំនួន៣៧ប្រភេទត្រូវប្រកួតដោយមានកីឡាខ្លះចាប់ផ្តើមប្រកួត មុនកាលកំណត់ជាផ្លូវការដែលព្រឹត្តិទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕

ល្ខោនបាសាក់ ​ចាប៉ីដងវែង ​និងផ្ទាំងទស្សនីយភាពអស្ចារ្យដ៏សម្បូរបែប នឹងកើតមាននៅថ្ងៃពិធីបុណ្យកាត់ឫ​សសីមាព្រះវិហារ វត្តបារមីវង្កតបុរី

0

វត្តបារមីវង្កតបុរី ឬវត្តទួលកសាង នៅទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងរៀចំពិធីបុណ្យកាត់ឫ​សសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

​​ដើម្បីឱ្យពិធីនេះ ប្រព្រឹត្តទៅដោយភាពអធឹកអធ័ម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ដោយបាន​បើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយកងកម្លាំងពាក់ព័ន្ធ និងព្រះចៅអធិការវត្ត​ផង​។

នៅក្នុងពិធីបុណ្យ ៣យប់ ៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជន បានមើលកម្សាន្ត ​ក្នុងនោះ មានក្រុមល្ខោនបាសាក់ ​ចាប៉ីដងវែង ​អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីផងដែរ​។ ដូច្នេះលោកអភិបាលរាជធានីភ្នំពេញ បានជំរុញអោយមានការរៀបចំ អោយបានល្អប្រសើរ។

សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយ ដែលបានតម្ក​ល់ធាតុមាតាបិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន​។

ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមា​ព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ មេសា ឆ្នាំ២០២៣​។ សម្រាប់ថ្ងៃ២៤មេសា សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមា  ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​៕May be an image of speaker and lightingMay be an image of 1 person, lighting and fog

មន្ត្រីសុខាភិបាលថៃប្រាប់ពលរដ្ឋថា កុំភ័យខ្លាចការឆ្លងជំងឺកូវីដថ្មី

0

ប្រទេសថៃ ៖ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងលោកវេជ្ជបណ្ឌិត Opas Karnkawinpong មកពីក្រសួងសុខាភិបាល បានរួមគ្នាធ្វើកិច្ចប្រជុំត្រួតពិនិត្យស្ថានការណ៍ជំងឺកូវីដ-១៩ រួមជាមួយនាយកប្រតិបត្តិក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ លោក Anutin ថ្លែងថា លោកបានស្តាប់ពីស្ថានការណ៍ជំងឺកូវីដដែលបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ហើយបើតាមការព្យាកររបស់នាយកដ្ឋានគ្រប់គ្រងជំងឺ គឺជំងឺកូវីតនេះមិនធ្ងន់ធ្ងរដូចពេលមុនទេ ។

លោក Anutin លើកឡើងថា ពលរដ្ឋថៃភាគច្រើនមានភាពស៊ាំនឹងជំងឺនេះហើយ ទាំងការឆ្លងរោគ និងការទទួលបានវ៉ាក់សាំង ។ រីឯករណីជំងឺកូវីដពូជថ្មីឈ្មោះ XBB.1.16 ដែលគេផ្សព្វផ្សាយថា កំពុងឆ្លងរាលដាលខ្លាំង ហើយធ្វើឱ្យមនុស្សជាច្រើនបារម្ភនោះ គឺវាជារឿងធម្មជាតិដែលមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ។ ប៉ុន្តែវាជាពូជផ្សំគ្នារបស់ពូជអូមីក្រុង ហើយវាមិនធ្ងន់ធ្ងរលើសពូជចាស់ទេ ។ ចំណែកអ្នកងាយឆ្លងជំងឺកូវីដពូជថ្មីនេះ គឺអ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬទទួលបានវ៉ាក់សាំងចុងក្រោយលើសពី៦ខែ ។

លោក Anutin បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៅតែមានភាពចាំបាច់ដើម្បីធ្វើឱ្យខ្លួនយើងស៊ាំ ហើយវានឹងជួយមិនឱ្យយើងឈឺធ្ងន់ធ្ងរ និងស្លាប់ ជាពិសេស ក្រុមងាយឆ្លងជំងឺនេះ ។ លោកបានបញ្ជាឱ្យមន្ទីរពេទ្យនៅទូទាំងប្រទេស និងមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន រៀបចំកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដោយផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ ។

បច្ចុប្បន្ន ប្រទេសថៃមានវ៉ាក់សាំងភាគច្រើនជាប្រភេទ Bivalent ។ ក្រុមគ្រូពេទ្យនិយាយថា ពលរដ្ឋអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ និងវ៉ាក់សាំងការពារផ្តាសាយធំបានក្នុងពេលជាមួយគ្នា ។ ដូច្នេះ សំណូមពរឱ្យពលរដ្ឋទាំងអស់នាំគ្នាមកចាក់វ៉ាក់សាំងការពារកូវីដ និងវ៉ាក់សាំងផ្តាសាយធំព្រមគ្នា ។ រីឯករណីពលរដ្ឋបារម្ភថា ជំងឺកូវីដនឹងឆ្លងរាតត្បាតខ្លាំងនោះ ក្រុមគ្រូពេទ្យសូមបញ្ជាក់ថា មន្ទីរពេទ្យបានត្រៀមរួចស្រេចហើយក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដូចជា ថ្នាំ និងឧបករណ៍ផ្សេងៗ ។

ចំណែកការផ្សព្វផ្សាយព័ត៌មានពីជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា ហូរឈាមពីរន្ធច្រមុះ និងភ្នែកក្រហមនោះ គឺអាការៈទាំងនេះអាចកើតឡើងបាន ប៉ុន្តែវាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ ។ កន្លងមក មានពលករបរទេសមកធ្វើការនៅប្រទេសថៃ ហើយបានស្លាប់ភ្លាមៗបន្ទាប់ពីពិនិត្យតាម ATK ឃើញលទ្ធផលវិជ្ជមាន ហើយគេនិយាយថា ពលករនេះបានឆ្លងជំងឺកូវីដពូជថ្មី XBB.1.16 ដោយសារភ្នែកមានពណ៌ក្រហម ។ ដូច្នេះ វាមិនអាចទៅរួចទេ ព្រោះបើឆ្លងជំងឺកូវីដមែន វាមិនបានធ្វើឱ្យស្លាប់ភ្លាមៗទេ គឺត្រូវឈឺជាមុនសិន ។

ជាចុងក្រោយ លោក Anutin បានចាត់ឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺបង្កើនការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យពលរដ្ឋបានយល់ដឹងកាន់តែច្រើន និងចៀសវាងការភ័យខ្លាច ៕ ប្រភព ៖ sanook

សាំងធម្មតាចុះថ្លៃ៥០រៀលវិញ ខណៈម៉ាស៊ូតចុះថ្លៃ១០០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការចុះថ្លៃវិញដោយតម្លៃសាំងធម្មតាចុះថ្លៃ៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតចុះថ្លៃ១០០រៀលក្នុង១លីត្រ បើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៤០០រៀល និងប្រេងម៉ាស៊ូតតម្លៃ៤ ០៥០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXyg_r9Nwg81_faS3hwSypi22fJT_SJvtMR2OLfnNJ-xYfsgyhOf92kCqhL0kPz5Vgm1I5G9X44EzGusoOA91JsksHb09KVLw1k8_P-BaNmAj4PITD6stF5s_XfyuCn48Pmiqz3LwNiADDgOrVV91na6fbkPfN9R-HdJMsV-3rwxOak1XwJvOrdaz/s1280/photo_2023-04-21_10-55-23.jpg

ដេវីដ អ៊ឹងហាវ ចេញវីដេអូសូមទោស ក្រោយបង្ហោះក្នុងន័យរំលែកទុក្ខមរណភាព Moonbin ក្នុងរូបភាពអាវវៀលបញ្ចេញសាច់ដុំ

0

តារាសម្តែងវ័យក្មេង ដេវីដ អ៊ឹងហាវ បានបង្ហោះវីដេអូសូមទោស និងបកស្រាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេកប៊ុក ក្រោយពីមានអ្នកពេញចិត្តសកម្មភាពរបស់លោកបង្ហោះរូបរំលែកទុក្ខ តារាកូរ៉េ Moonbin ដែលបានមរណភាពទាំងវ័យក្មេង ដោយពួកគេគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍ក្នុងរូបភាពអាវវៀលបញ្ចេញសាច់ដុំ។

លោក ដេវីដ អ៊ឹងហាវ គឺជាតារាសម្តែងវ័យក្មេងមួយរូបដែលបានក្តោបឱកាសសម្តែងជាតួឯក នៅក្រៅប្រទេសរួមទាំងលេចមុខនៅក្នុងទស្សនាវដ្តីដ៏ល្បីរបស់ប្រទេសសឹង្ហបុរីទៀតផង ខណៈកំឡុងពេលនេះលោកកំពុងបំពេញការងារ ជាតារាប្រចាំ Agency ដ៏ល្បី TCP Media Group នៅឯប្រទេសសិង្ហបុរី ដែលមានឈាមជ័រកូនខ្មែរខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzKwJy17DhLgxAA-SOyecMiP2JwOvW4EiqND1FAnCro5qE_BpI5j7jsT0EH8eO8NYagYddWQgfCOIHNJAr7SBf30VLoexKaCn0fB9PfXHmjF3vdbRzxOD_fBhm5Z2-IYzjumi71W7dlcF-YGvi7VygTDVEyVRyM3V2EuItweLiAlwphd3bwg9KbbqO/s2048/331775649_1300277770831099_8934933175645189116_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី២០ ខែមេសា លោកបានបង្ហោះវីដេអូសូមទោសជាសាធារណៈនិងបានបកស្រាយពីមូលហេតុមួយចំនួនជាប់ទាក់ទងនិងការបង្ហោះរូបភាពរបស់ខ្លួន ក្នុងសំស្លៀកបំពាក់ពណ៌ស អាវវៀលបញ្ចេញសាច់ដុំបង្ហាញពីអារម្មណ៍ចូលរួមរំលែកទុក្ខការស្លាប់របស់តារាកូរ៉េ Moonbin នៅលើគណនី IG របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxK2C-hnAjFZYpYcqO01QDRAoci3bxIZT4xatPQ9rjAJiT6NBr6DbWhMiECdb4HlKRFKEQ7WKBXvvfdhRX99Fi5k7TQG33WBlw0IC2EEHRP19zJFa0AS4aUjcjmveX4g9tG8GwFycP2CXKVrr32z8ZYJesr-X_mBVMVAKd0pmE032mSNiOdOMD6hzd/s2048/336527827_1392885048153042_5794656157944664043_n.jpg

ក្នុងវីដេអូសូមទោស ដេវីដ អ៊ឹងហាវ បានរៀបរាប់ថា បើអ្នកតាមដានលោកប្រាកដជាដឹងហើយថាលោកគឺជាហ្វេនម្នាក់របស់ Moonbin តាំងពីយូរណាស់មកហើយ នៅពេលទទួលបានដំណឹងថាតារារូបនេះបានបាត់បង់ជីវិតទាំងវ័យក្មេងលោកពិតជាតក់ស្លុតណាស់។ តារាប្រុសមុខមានមុនស្នេហ៍រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែIGរបស់លោកមានមិនអាចបង្ហោះរូបផ្តេសផ្តាស និងរូបផ្សេងៗចេញពីប្រទេសសិង្ហបុរីបាន និងក្រៅពីការបង្ហោះរូបភាពក្នុងន័យការងារទើបលោកសម្រេចចិត្តបង្ហោះរូបភាពរបស់លោកដែលបានស្លៀកសំលៀកបំពាក់ពណ៌ស បញ្ចេញសាច់ដុំ រួមជាមួយ caption ក្នុងន័យចង់និយាយពី Moonbin ប៉ុន្តែអ្នកលេងIGបានចូលទៅខំមិនក្នុងន័យផ្សេងទៀតធ្វើឱ្យមានការយល់ច្រលំ ទើបលោកយករូបភាព Moonbin មកបង្ហោះនៅលើហ្វេកប៊ុកវិញបែរជាត្រូវអ្នកមួយចំនួនគិតថាលោកលេងសើចលើរឿងនេះ និងចង់បានចំណាប់អារម្មណ៍រឿង Moonbin។

តារាប្រុសរូបនេះ បានរៀបរាប់ទៀតថា លោកសូមទោសបើសិនជាមានចំណុចខុសឆ្គងលើរឿងនេះព្រោះលោកគ្រាន់តែចង់បង្ហាញអារម្មណ៍ខ្លួនឯងទៅកាន់មនុស្សដែលលោកចូលចិត្តដោយភ្លេចគិតពីការស្លៀកពាក់ បញ្ចេញស្ទាយ នៅត្រង់ចំណុចនេះនាំឱ្យអ្នកគាំទ្ររបស់ Moonbin មិនពេញចិត្តចំពោះទង្វើរបស់លោក។ បន្ថែមពីលើនេះ ដេវីដ អ៊ឹងហាវ បាននិយាយថា ការបង្ហោះរបស់លោកពីមរណភាព Moonbin ក្នុងរូបភាពបែបនោះមិនមែនលោកលេងសើចឬចង់បានចំណាប់អារម្មណ៍ណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOtDuuih0G6rTWqi01LkdKsekb8sYYSYtPJfeAzRVgFevglAYcKGDCnswK548Y-21qAxXxVcTsZea_z4BES1kaiNt7lEimF3wT-_P14X6h4LSaD2hjGmL0LF4mQXEbcyLEOR9EFyEjExlI9oRk20Euk_S1L8ndslGCwidiaKF-yNzmzFbo5HXKV5bO/s1435/%E1%9F%A6.PNG

ក្រុមហ៊ុនវៀតណាមបារម្ភពីការនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួននឹងទៅជាយ៉ាងណា?

0

វៀតណាម៖ សមាគមស្វាយចន្ទីវៀតណាម (Vinacas) ទើបតែបានផ្ញើឯកសារ “សំណើសុំជំនួយ” ទៅកាន់សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយបញ្ជាក់ពីការលំបាកក្នុងត្រីមាសទីមួយ។
យោងតាមក្រុមហ៊ុន Vinacas ឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាមគឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិត និងនាំចេញអស់រយៈពេលជាច្រើនឆ្នាំ ប្រហែល ៣.៥ ទៅ ៣.៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែជំហរនេះកំពុងរង្គោះរង្គើដោយសារស្ថានភាពកើនឡើងនៃគ្រាប់ស្វាយចន្ទីនាំចូល និងការប្រកួតប្រជែងមិនយុត្តិធម៌។

ក្រុមហ៊ុន Vinacas មានការព្រួយបារម្ភថា ចន្លោះប្រហោងពីគោលនយោបាយនាំចេញ-នាំចូល បណ្តាលឱ្យគ្រាប់ស្វាយចន្ទីអាហ្វ្រិកកើនឡើងយ៉ាងខ្លាំង ហើយសហគ្រាសក្នុងស្រុកមានហានិភ័យនៃការក្ស័យធន។
យោងតាមក្រុមហ៊ុន Vinacas បានឱ្យដឹងថា “នេះគឺជាផលវិបាកនៃការអនុញ្ញាតឱ្យនាំចូលគ្រាប់ស្វាយចន្ទីរបស់ទ្វីបអាហ្វ្រិកចូលទៅប្រទេសវៀតណាមដោយមិនអនុវត្តវិធានការដើម្បីការពារឧស្សាហកម្មកែច្នៃក្នុងស្រុក”។
សហគ្រាសក្នុងស្រុកបាត់បង់គុណសម្បត្តិប្រកួតប្រជែងរបស់ពួកគេ ដោយសារវត្ថុធាតុដើម (គ្រាប់ស្វាយចន្ទីឆៅ) ត្រូវបង់ពន្ធនាំចេញទៅអាហ្វ្រិក ខណៈទ្វីបអាហ្វ្រិកនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃទៅវៀតណាមដោយគ្មានពន្ធ។
ទាក់ទិននឹងការពិតនេះក្រុមហ៊ុន Vinacas បានស្នើទៅរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីចរចាឱ្យប្រទេសអាហ្វ្រិកលើកលែងពន្ធលើគ្រាប់ស្វាយចន្ទីឆៅ ដើម្បីបង្កើតភាពយុត្តិធម៌ក្នុងការប្រកួតប្រជែង។ ប្រសិនបើសំណើនេះមិនត្រូវបានបំពេញទេ វៀតណាមគួរតែពិចារណាដាក់ពន្ធនាំចូល ២៥% លើគ្រាប់ស្វាយចន្ទីកែច្នៃរបស់ទ្វីបអាហ្វ្រិក ដូចដែលឥណ្ឌាកំពុងអនុវត្ត ដើម្បី “ការពារអនាគតនៃឧស្សាហកម្មគ្រាប់ស្វាយចន្ទីឆៅនៅក្នុងស្រុក ៕ ប្រភព៖vnexpress

រថភ្លើងចិន-ឡាវ បានបើកដំណើរការជាផ្លូវការហើយ

0

ប្រទេសចិន ៖ រថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិន និងឡាវ មានប្រវែងជាង១.០០០គីឡូម៉ែត្រ ត្រូវបានគេដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែវាផ្តល់សេវាកម្មសម្រាប់តែអ្នកដំណើរក្នុងប្រទេសប៉ុណ្ណោះ ដោយសារនៅពេលនោះ មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែនៅឆ្នាំ២០២៣នេះ រថភ្លើងចិន-ឡាវបានតភ្ជាប់ការធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែច្រើន និងជួយជំរុញដល់វិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនផងដែរ ។Bullet train for China-Laos railway arrives in Vientiane - Chinadaily.com.cn

ខ្សែរថភ្លើងនេះនឹងចតចំនួន៨ស្ថានីយនៅតាមបណ្តោយផ្លូវ រួមទាំងស្ថានីយទេសចរណ៍ពេញនិយមមួយចំនួនផងដែរដូចជា ក្រុងស៊ីបសងប៉ាន់ណា ស្ថិតនៅភាគនិរតីប្រទេសចិន និងក្រុងហ្លួងព្រះបាង ប្រទេសឡាវ ។ អ្នកធ្វើដំណើរតាមរថភ្លើងនេះដំបូង ដែលចាកចេញពីប្រទេសចិនទៅកាន់ក្រុងវៀងចន្ទប្រាប់ថា វាជាបទពិសោធន៍ធ្វើដំណើរថ្មីមួយគួរឱ្យរំភើប ។Giant China, tiny Laos link up with launch of high-speed train — Radio Free  Asia

ខេត្តយូណាន ប្រទេសចិន គឺជាចំណុចគោលដៅសំខាន់មួយសម្រាប់សិស្ស-និស្សិតឡាវ ។ រថភ្លើងតភ្ជាប់គ្នាយ៉ាងពេញលេញនេះ នឹងជួយផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ពួកគេក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ។ និស្សិតឡាវរៀននៅប្រទេសចិនប្រាប់ថា ខ្លួនមិនធ្លាប់គិតថា ការធ្វើដំណើរចេញពីគុនមីងទៅកាន់ក្រុងវៀងចន្ទ នឹងឆាប់រហ័សបែបនេះទេ ។

ក្រៅពីនេះ រថភ្លើងចិន-ឡាវបានដឹកជញ្ជូនទំនិញជាង១៨លានតោនផងដែរ ។ ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសចិន លោកស្រី Khamphao Ernthavanh បានថ្លែងថា រថភ្លើងតភ្ជាប់រវាងប្រទេសទាំងពីរនឹងជួយទាក់ទាញវិនិយោគិនពីប្រទេសចិន និងពីទូទាំងពិភពលោកកាន់តែច្រើនមកវិនិយោគនៅឡាវ ព្រមទាំងជួយលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់អាស៊ានផងដែរ ៕Travel across Laos on its new semi-high-speed train | CNN ប្រភព ៖ China Face