Home Blog Page 1732

បឹងមួយ មានរូបរាងដ្រដៀងនឹងបឹងយក្សឡោម ក៏ប៉ុន្តែមិនសូវមានមនុស្សទៅដល់

0

ជាទូទៅភ្ញៀវទេសចរណ៍ដែលបានទៅទស្សនាតែងតែចូលទៅកម្សាន្តនៅ បឹងយក្សឡោម ក៏ប៉ុន្តែពួកគេបែរជាមើលរំលងបឹងមួយ ដែលមានរូបរាងស្រដៀងទៅនឹងបឹងយក្សឡោមទៅវិញ។

បឹងយក្សម៉ាយ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ មានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី​នៅទីនេះមាន​សក្តានុពល ទេសចរណ៍​សំខាន់គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។អស្ចារ្យណាស់! ទិដ្ឋភាពបឹងយក្សម៉ាយ នារដូវវស្សាថតពីលើអាកាស មានរាងដូចភ្នែកមនុស្ស - មន្ទីរព័ត៌មានខេត្តប៉ៃលិន

បឹង​យក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជា​បឹង​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ចំណោម​បឹង​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​រតនគិរី នឹង​មាន​សម្រស់ស្រស់​ស្អាត​មិន​ចាញ់​បឹង​យក្សឡោម​ប៉ុន្មានឡើយ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បឹង​នេះ​ នៅ​រដូវ​វស្សា​ពេល​ខ្លះ​មាន​ការ​លំបាក​ខ្លាំង ឬ ​ត្រូវ​កាត់​ផ្តាច់​បណ្តោះ​អាសន្ន ​ដោយ​ទឹក​ជនលេចអូ ដាច់​ផ្លូវ កាត់​វាលភក់ជ្រាំ​ខ្លាំង។បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ – Knongsrok

ដោយឡែកការ​ធ្វើ​ដំណើរ​ទៅ​កាន់​បឹង​យក្សម៉ាយ នៅ​រដូវ​ប្រាំអាចប្រព្រឹត្តទៅ​បាន​ជា​ធម្មតា​ជា​មួយ​ផ្លូវ​លំ​មួយ​កំណាត់ និង ផ្លូវ​ព្រៃ​មួយ​កំណាត់ បឹង​យក្សម៉ាយ មាន​មនុស្ស​តិច​ណាស់ ​ដែល​បាន​ឃើញ និង ស្គាល់​បឹង​មួយ​នេះ បើ​ទោះ​ជា​ បឹង​យក្ស​ម៉ាយ​ជា​បឹង​ដែល​កើត​ចេញ​ពី​មាត់​ភ្នំ​ភ្លើង​ដូចជា​បឹង​យក្ស​ឡោម​ក៏​ដោយ។

គួរបញ្ជាក់ផងដែរថា រតនគិរីគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្នំភ្លើង​ងាប់​៕បឹង​យក្សម៉ាយ ជា​បឹង​កើត​ចេញ​ពី​បន្ទុះ​ភ្នំ​ភ្លើង​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា​ តែ​មិនសូវ​មាន​អ្នក​ស្គាល់ - TNAOT

រូបភាព: LEARN MORE

អាសន្នធំ! ថៃ ជួបរលកកម្តៅជិត៦០អស្សា មានទាំងភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងកម្រិតផ្សែងពុលខ្ពស់

0

នាយកដ្ឋានឧតុនិយមប្រទេសថៃបានព្រមាន និងសម្តែងក្តីព្រួយបារម្ភពីសីតុណ្ហភាពកំដៅកើនឡើងខ្លាំងនឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួនបីផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ថ្ងៃទី២២ ខែមេសា នេះ។

ក្នុងនោះ តំបន់ភាគខាងជើង ខេត្ត Phetchabun មានសីតុណ្ហភាព៤៨.១អង្សាកម្រិតគ្រោះថ្នាក់។ តំបន់ភាគឦសាន មានសីតុណ្ហភាព ៤៤.៥ អង្សា ជាកម្រិតគ្រោះថ្នាក់។ លើសពីនេះក្នុងតំបន់កណ្តាល ទីក្រុងបាងកក , តំបន់ភាគខាងកើត ខេត្តឈុនបុរី និងខេត្តភូកេតមានសីតុណ្ហភាពឡើងដល់ ៥៤.០ អង្សាក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ដែលអាចវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើត្រូវកំដៅក្នុងរយៈពេលយូរ។ មិនត្រឹមតែប៉ុណ្ណោះការឡើងកម្តៅខ្លាំងនេះអាចឱ្យអស់កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺក្បាល និងឈឺសាច់ដុំ ដោយសារការប៉ះពាល់នឹងកំដៅ ឬសកម្មភាពរាងកាយក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។Bangkok hottest in Thailand on April 6 as temperature soars past 50 degrees  Celsius | The Star

នាយកដ្ឋានឧតុនិយម បានធ្វើការណែនាំប្រជាជនអំពីសុខភាពនៅក្នុងរលកកម្តៅគឺត្រូវតាមដានរោគសញ្ញា ជាពិសេសកុមារតូចៗ មនុស្សចាស់ និងអ្នកដែលមានជំងឺនិង បានណែនាំឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ ពាក់មួក វ៉ែនតា និងសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលបានផងដែរ។
បន្ថែមពីនេះ នាយកដ្ឋានឧតុនិយមក៏បានព្យាករណ៍ពីភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់បក់ខ្លាំងពាសពេញភាគខាងជើង និងភាញខាងត្បូងក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយផងដែរ ខណៈកម្រិតផ្សែងពុល PM2.5 នឹងនៅតែខ្ពស់នៅភាគខាងលើប្រទេសថៃដដែល៕Meteorological Department warns of extreme heat in some Thai provinces |  Thaiger

ទុរេនហ្វីលីពីននាំចេញទៅចិនលក់ដាច់អស់ពីស្តុក

0

ប្រទេសហ្វីលីពីន ៖ ក្រោយពីប្រទេសហ្វីលីពីន និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញទុរេនរយៈពេល៣ខែមកឃើញថា ហ្វីលីពីនបាននាំចេញទុរេនស្រស់របស់ខ្លួនទៅកាន់ប្រទេសចិនរួចរាល់ហើយ ។

ប្រទេសចិនបានបើកទីផ្សារថ្មីៗសម្រាប់ហ្វីលីពីនជាបន្តបន្ទាប់ ដែលជួយបង្កើតការងារ និងប្រាក់ចំណូលដល់កសិករហ្វីលីពីន តាមរយៈការនាំចេញចេក ម្នាស់ ផ្លែប័រ និងទុរេន ។ ការនាំចេញផ្លែឈើថ្មីៗទៅកាន់ប្រទេសចិនជាផ្លូវការនេះ អ្នកជំនាញជាច្រើននាក់ជឿថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។Philippines to soon export durian to China | The Star

កាលពីដើមខែមេសា ឆ្នាំ២០២៣ ទុរេនហ្វីលីពីនមានទម្ងន់សរុប១៨តោនត្រូវបានគេនាំចេញទៅដល់អាកាសយានដ្ឋានណាននីង តំបន់ក្វាងស៊ីចូវ ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ ក្រោយមក គេបានដឹកជញ្ជូនទុរេនទាំងនេះទៅកាន់ក្រុមហ៊ុន Dole Food Co Inc. ដែលជាក្រុមហ៊ុននាំចូលផ្លែឈើដ៏ធំមួយនៅសៀងហៃ ។

បុគ្គលិកក្រុមហ៊ុន Dole Food Co Inc. និយាយថា ទុរេនហ្វីលីពីនដែលនាំមកលក់នៅប្រទេសចិនលើកដំបូងនោះលក់ដាច់អស់ពីស្តុក ហើយហ្វីលីពីននឹងនាំចេញទុរេនមកលក់នៅចិនជាលើកទី២ នាពេលឆាប់ៗនេះ ។ បុគ្គលិកក្រុមហ៊ុន Dole បន្តថា ទុរេនហ្វីលីពីនមានគុណភាពល្អ ។ ក្រៅពីនេះ ក្រុមហ៊ុនសង្ឃឹមថា ចិននឹងក្លាយជាប្រទេសគោលដៅនាំចេញធំបំផុតរបស់ទីក្រុង Davao ដែលទីក្រុងនេះបានដាំទុរេនច្រើនជាងគេនៅហ្វីលីពីន ។ ក្រុង Davao អាចប្រមូលទិន្នផលទុរេនបាន៧៨% នៃទុរេនទាំងអស់របស់ហ្វីលីពីន ។Philippines to export $260M worth of durian to China | Inquirer Business

លោក Xu Liping នាយកមជ្ឈមណ្ឌលការសិក្សានៃតំបន់អាស៊ីអាគ្នេយ៍និយាយថា ការបង្កើនកិច្ចសហការផ្នែកកសិកម្មរវាងប្រទេសហ្វីលីពីន និងចិន នឹងជួយបង្កើតការងារផ្នែកកសិកម្មដល់ពលរដ្ឋហ្វីលីពីន ព្រមទាំងជួយបំពេញតម្រូវការនាំចូលផ្លែឈើកើនឡើងរបស់ចិនផងដែរ ។

ចំណែកនាយកដ្ឋានកសិកម្មហ្វីលីពីនរំពឹងថា នឹងអាចនាំចេញទុរេនស្រស់ទៅប្រទេសចិនជាង៥,៧លានគីឡូក្រាមក្នុង១ឆ្នាំ ។ រីឯមន្ត្រីគយចិនថា ប្រទេសចិនបាននាំចូលទុរេនស្រស់ចំនួន៨២១.៥០០តោននៅឆ្នាំ២០២២ ។ ក្រៅពីនេះ ហ្វីលីពីនបាននាំចេញចេក និងម្នាស់ជាច្រើនទៅកាន់ចិន ខណៈចិនជាទីផ្សារនាំចេញទំនិញកសិកម្មធំលំដាប់ទី៣ របស់ហ្វីលីពីន ៕ ប្រភព ៖ AEC connect

ថៃនឹងធ្វើជាម្ចាស់ផ្ទះប្រកួត World Muay Thai Championships 2023 ត្រូវនឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

0

ប្រទេសថៃ ៖ សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិលើកឡើងថា ថៃនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួត World Muay Thai Championships 2023 នៅក្រុងបាងកក ហើយពេលនេះ មានប្រទេសចំនួន១០០ បានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែឧសភា ។ រឿងគួរឱ្យចាប់អារម្មណ៍ គឺប្រទេសថៃលើកឡើងថា ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតនេះឱ្យត្រូវនឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាដែរ ។

តាមប្រភពព័ត៌មានពីវិស័យប្រដាល់ថៃឱ្យដឹងថា សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិ (IFMA) បានត្រៀមរៀបចំការប្រកួត World Muay Thai Championships 2023 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែឧសភា ។ វាជាពេលវេលាដូចគ្នាជាមួយការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ។

លោក Sakchai Thapsuwan ប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ ថ្លែងថា ៖ «ការប្រកួតនេះ គឺជាពេលវេលាមួយដ៏មានមោទនភាពរបស់ប្រទេសថៃ ។ យើងសង្ឃឹមថា នឹងមានកីឡាករ, coach និងភ្ញៀវវីអាយភី ជាង៣.០០០នាក់មកពី១០០ប្រទេស (ក្នុង៥ទ្វីប) ធ្វើដំណើរមកកាន់ប្រទេសថៃ ។ ការប្រកួតនេះ នឹងក្លាយជាវគ្គជម្រុះលើកចុងក្រោយសម្រាប់កម្មវិធី World Combat Games 2023 នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ» ។

លោក Sakchai Thapsuwan បន្តថា ៖ «កីឡាករនឹងជាបេះដូង និងវិញ្ញាណក្នុងការប្រកួតកីឡាប្រចាំឆ្នាំ២០២៣ ហើយឆ្នាំនេះដែរ គឺជាឆ្នាំដែលថៃនឹងបង្ហាញកីឡា Muay Thai ឱ្យពិភពលោកបានស្គាល់ និងជាឱកាសជាច្រើនសម្រាប់កីឡាករ ។ ដូច្នេះ សម្រាប់ Muay Thai នឹងធ្វើឱ្យកីឡាករទាំងអស់មានមោទនភាពក្នុងការប្រកួតដើម្បីកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ នៅក្រោមសហព័ន្ធដែលអន្តរជាតិបានទទួលស្គាល់» ។

លោកបន្ថែមថា សហព័ន្ធប្រដាល់ Muay Thai អន្តរជាតិមានសមាជិកសរុបចំនួន១៤៣ប្រទេស និងត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដូចជា World Games និង European Games ជាផ្លូវការហើយ នៅសល់តែអូឡាំពិកមួយប៉ុណ្ណោះ ដែលប្រទេសថៃកំពុងតែជំរុញចូលក្នុងការប្រកួតប្រជែងនាពេលអនាគត ។

ប្រទេសថៃធ្លាប់បានប្រកាសថា មិនបញ្ជូនកីឡាករមកប្រកួតគុនខ្មែរក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទេ ហើយថៃនិយាយថា ម្ចាស់ផ្ទះកម្ពុជាបាននាំកីឡាគុនខ្មែរមកដាក់ជំនួស Muay Thai ហើយកម្ពុជាមិនស្គាល់ Muay Thai រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសទាំងពីរជជែកគ្នាពីរឿងក្បាច់គុនមួយណាកើតមុនគេ ។

ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Muay Thai Championships 2023 ហើយត្រូវគ្នានឹងថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា តើថៃរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងអ្វី ? ហើយហេតុអ្វីបានជាប្រទេសថៃមិនជ្រើសរើសយកពេលវេលាផ្សេងសម្រាប់ប្រកួត ? បែរជាអំពាវនាវឱ្យប្រទេសនានាមកប្រកួតនៅថៃ ចំថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមទៅវិញ ? ប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះ sanook សរសេរថា បន្តិចទៀត ពិភពលោកនឹងដឹងថា រវាង Muay Thai និងគុនខ្មែរ តើមានប្រភពមកពីប្រទេសណាពិតប្រាកដ ៕ ប្រភព ៖ sanookhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Zqu58NPqRaSCTSNibrZq1PlgbJXzcVhyX-kBIyzKI2kWc0af9J-BydT4BUa78aG_b4enIfI7zf9aFBBwbbDhRAHtTWVXMw-OrGgi0PxGfSaklT9O35_d9KQ185RN8aKsf1l6BujvWTRYsAcZ2SGqoPvTPz8sRkJbHkgES3dyN957TjB_F_EYzE-W/s1200/photo_2023-04-22_12-03-23.jpg

BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីក្លាយជាក្រុមចម្រៀងនារីរកចំណូលបានច្រើនជាងគេពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក

0

ថ្មីៗនេះទ័ន្នន័យពី Touring បានឱ្យដឹងនូវចំនួនលក់សំបុត្រសរុបដ៏គួរឱ្យចាប់អារម្មណ៍ដែលធ្វើឡើងដំបូងចំនួន ២៦កន្លែងនៃដំណើរទេសចរណ៍ពិភពលោក « BORN PINK» របស់ BLACKPINK ដែលបង្ហាញឱ្យឃើញថាក្រុមចម្រៀងនារីនេះបង្កើតប្រវត្តិសាស្រ្តថ្មីក្លាយជាក្រុមចម្រៀងនារីរកចំណូលបានច្រើនជាងគេពីការប្រគំតន្រ្តីទេសចរណ៍ពិភពលោក។

យោងតាមទិន្នន័យរបស់ពួកគេ ក្រុមចម្រៀងនារី K-Pop ពេលនេះមានដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតគឺជាក្រុមចម្រៀង BLACKPINK ដោយទទួលបានចំណូលលើ Spice Girls, TLC និង Destiny’s Child ជាមួយនឹងការប្រគំតន្រ្តីទាំង ២៦កន្លែងរកចំណូលបានសរុបចំនួន ៧៨.៤ លានដុល្លារ។Blackpink Adds 2nd Show To S'pore Concert In May Due To Overwhelming Demand

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា BLACKPINK នៅមានកន្លែងប្រគំតន្ត្រីចំនួន ១៩ កន្លែងទៀតដែលមិនទាន់កើតឡើងនៅឡើយ រួមទាំងការសម្តែងនៅពហុកីឡាដ្ឋាននៅកន្លែងដ៏ធំដូចជា MetLife Stadium ក្នុងរដ្ឋ New Jersey កីឡដ្ឋាន Allegiant នៅ Las Vegas, Oracle Park នៅ San Francisco និងកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles ជាដើម។ ជាមួយនឹងកាលបរិច្ឆេទនៃការប្រគំតន្រ្តីទេសចរណ៍បន្ថែមទាំងនេះនឹងបានបន្ថែមទៅលើប្រាក់ចំណេញសរុបរបស់ពួកគេដែលបានមកពីដំណើរទេសចរណ៍ BORN PINK ដែលនឹងកើនឡើងក្នុងកម្រិតខ្ពស់មួយដ៏ពិបាកស្មាន ដែលទីតាំងរបស់ពួកគេមួយៗអាចផ្ទុកអ្នកចូលរួម
ជាង ២០ម៉ឺននាក់ឯណ្ណោះ។
សមិទ្ធផលក្លាយជាក្រុមចម្រៀងនារីដែលរកចំណូលបានខ្ពស់ជាងគេនេះ BLINKs ទូទាំងពិភពលោកកំពុងតែចែករំលែកពេញប្រព័ន្ធអ៊ីនធឺណិតអបអរទៅកាន់ BLACKPINK ដែល បង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមចម្រៀងនារី K-Pop ។

គួរបញ្ជាក់ផងដែរថា ដំណើរទេសចរណ៍ពិភពលោក « BORN PINK» បានចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ តុលា ឆ្នាំ២០២២ ក្នុងប្រទេសកូរ៉េខាងត្បូង និងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxkZ9Rp4OuBkzaT-qK2ZJ2siwiT_8PB4mcR9t4FcgFU7N57xFRqwvn92kF1tKXxneihnUugYacjemHnf_-1hIN3dsbCE3HVBO2ByT8TA3F24wslXZztTjnFX5rCZdHiZhSO_I5wqKe7l9D4KGLYa7woGeWAQ1j1H4EAlI9KnVkPYC9bkm9Hy5k6xDQ/s1313/unnamed%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayh5VlJdscqFWE2NG3olcUc1dMSRxQIctoxOPy0WvurOcA4uaP65eahYuMwOUCsSI9opbIzBgZUC4Ijo9dAxT20_oojjH2q_y7NUR36hA_Dvww8Rh9ZGg5Cs2FKsTNcSwYAP5MwWDxqnImNJ-JfqOMRwa-M-giLESyiAhI14-LPoRR55MuRs_s-zg/s850/unnamed.jpg

លេងមែនទែនហើយ អ្នកលក់ស្រាបៀ Ganzberg នៅកោះពេជ្រ ប្រកាសស្វែងរកអ្នកឈ្នះរង្វាន់រថយន្តទី១៤៧ មកដោះស្រាយជាមួយលោកជាបន្ទាន់ បើចង់បើករង្វាន់ធំឡានទំនើប FORD នោះបានពីក្រុមហ៊ុន។

0

ម្តងនេះលេងមែនទែនហើយ អ្នកលក់ស្រាបៀ Ganzberg នៅកោះពេជ្រ ប្រកាសស្វែងរកអ្នកឈ្នះរង្វាន់រថយន្តទី១៤៧ មកជួបគាត់ជាបន្ទាន់ បើចង់បើករង្វាន់ធំឡានទំនើប FORD នោះពីក្រុមហ៊ុន Ganzberg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_4xmNwG-zOgknTqlvTssxa0veBbuXcCwr4m1cr6rfNfmqrHlsrT_zy6WcXBQqfyDjCzlp5cDixq1QAmog9t4axJGxn8cs28_Pv4dAgRBYQ-yPllBz7I0iKfimBzSCyQd0F-YbFhVH-11cFgj437lWrk0AjagUP0SXdqSr-2p3wdPuz8tQprOhTRM1eg/s1280/2023-04-22%2010.49.36.jpg

      មានរឿងប្លែកទៀតហើយ ម្ចាស់តូបលក់ភេសជ្ជះស្រាបៀមួយកន្លែងនៅកោះពេជ្រ បានធ្វើការប្រកាសស្វែងរកម្ចាស់រង្វាន់ធំ ដែលបានមកហូបស្រាបៀនៅកន្លែងគាត់ រួចគាស់ឈ្នះរង្វាន់ធំរថយន្តទី១៤៧ ភ្លាមៗ កាលពីរាត្រីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក យ៉យ យ៉ាន ជាអ្នកលក់ស្រាបៀ Ganzberg បានប្រាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មានយុវជនមួយក្រុមមានគ្នា៣-៤ នាក់បានមកកន្លែងលក់ដូររបស់លោក ហើយបានហៅស្រាបៀ Ganzberg ចំនួន ៦ កំប៉ុង យកទៅពិសារ ស្រាប់តែគាត់គាស់ត្រូវរង្វាន់ធំពីក្រុមហ៊ុន ដោយរង្វាន់ដែលពួកគាត់ត្រូវនោះគឺជារង្វាន់ធំទី១៤៧ (រថយន្ត Ford) ដោយស្រែកថាឈ្នះឡានៗ ផ្អើលពេញកោះពេជ្រ។ ពេលនោះលោកបានសុំក្រវិលមកមើលថាត្រូវមែនរឺអត់ដើម្បីបញ្ជាក់ ការពិតគឺត្រូវមែនដែលជារង្វាន់ទី១៤៧ រថយន្ត Ford មួយគ្រឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMCEAx75gaRTrZKi4At-5Qenog_HnH1i2QGKpAXEJ5icz-V4xJyBTCpE-LcygwRsyHzLllIn1ChMDJIwJ9T7aRWSKZ2dqUuPTr7e-yg1hokUPobBPB8SjxgM3PJv5RymWn8AURIjrqkS5Hm47US1VK4lJNMZk3whjVJjJSWNEnh0o6XQ0I-hOZIT-AnQ/s2860/Screenshot%202023-04-22%20at%2010.50.39%20AM.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4p52-Xh3UsV5F9Id9McJdVflDHjQ2EDfu7NujM92tvKy5_K3O5I6NoDY9rfRKpXd6utKCg1Y-pzD0IjIMDv4zC75c8J8QfL9Z1Q9RHaTh8_Vlu-OeNTqO-TP1lWRyfps0MBkcNMtyQmtFreN2JDtmbQiAD6HcTqcl3isfReirKm5aTfBdsdW-iEjmJw/s1280/2023-04-22%2010.48.11.jpg

      លោកបានបន្ថែមទៀតថាដោយមានការត្រេកអរជាខ្លាំង ក្រុមយុវជននោះក៍បានគិតលុយរួចធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ក៏នាំគ្នាចេញទៅបាត់ ដោយមិនបានធ្វើឯកសារជាមួយរូបលោកឡើយរហូតមកដល់ថ្ងៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhedpbD_XwPItQ70J5-RlVLQW_iLijVvfc0YDBs9WiIUgerNvF5rHTLioK1wdKgwtYyv718ATe5q0MT5_o-MGyCzevh3OOPxOU75dmFOzNUINmpVYEoTGaxPzrXzzYiWPaOgKiFgSZYgYNj8zVx3O2jqxG7iM13FSzjo1N422HMYWvVcZYzw_MzNEL2Jg/s1280/2023-04-22%2010.48.18.jpg

 លោកបានបន្ថែមទៀតថា ការប្រកាសស្វែងរកអ្នកឈ្នះរង្វានឡានលេខរៀង១៤៧នេះ គឺដើម្បីសុំអោយគាត់មកធ្វើឯកសារនៅកន្លែងលក់ដូររបស់គាត់ ដើម្បីគាត់បានទទួលរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPutFURjUkKw3RzyGqRtF0ifDjd9YGxvEvJ8vC71eKta0OdwadyN2lFhQmQG0GpTE0ZrT-dfZi3SBM3xcOHRfG8wIhE2rznGlE_Jp9z1I_rXG6F54IYyTrJ3O6BeGB8gpkYFb6_rtpk6tbD4dawxk-FYkAwxKvjR4Yl-1xpxpH5RhiiiLx68McI7ZDFQ/s1280/photo_2023-04-20_14-03-29.jpg

ជាចុងក្រោយលោកសូមផ្តាំផ្ញើរថា បើបងប្អូនបានស្គាល់យុវជនដូចក្នុងរូបថត សូមជួយប្រាប់គាត់ រឺសាច់ញាតិរបស់គាត់ផងថា សូមឱ្យគាត់មកជួបលោកកុំបីអាក់ខាន។ ដោយឡែកបើអ្នកឈ្នះនៅតែមិនមកធ្វើឯកសារនៅកន្លែងលក់របស់គាត់ទេ គាត់នឹងដាក់ពាក្យប្តឹងជំទាស់ទៅក្រុមហ៊ុន Ganzberg មិនឱ្យបើករង្វាន់ទី១៤៧នោះ ដល់អ្នកឈ្នះបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCpY0a7axEVj0_VdxMn0UOcYVAkPpDUAopU6S7NH7jiYM_gjTIIs8ytQI6LqH0d0r8QWIP9rV7OcUaAufZ2AOP-Dg_9dU8vMxSLunZaxxmvLuP0bqP46xlInZbfLEgdtGknznh5-yoiUTHcAabLlMquHvRX4y2WiclXfT7SNqEpLbHzspaCmol6zq8A/s1280/2023-04-22%2010.49.25.jpg

ជាចុងក្រោយលោកសូមផ្តាំផ្ញើរថា បើបងប្អូនបានស្គាល់យុវជនដូចក្នុងរូបថត សូមជួយប្រាប់គាត់ រឺសាច់ញាតិរបស់គាត់ផងថា សូមអោយគាត់មកជួបលោកកុំខាន ហើយបើអ្នកឈ្នះនៅតែមិនមកធ្វើឯកសារនៅកន្លែងលក់របស់គាត់ទេ គាត់និងដាក់ពាក្យប្តឹងជំទាស់ទៅក្រុមហ៊ុន Ganzbergមិនអោយបើករង្វាន់ទី ១៤៧នោះ ដល់អ្នកឈ្នះនោះបានឡើយ។

សូមរំលឹកផងដែរថា ស្រាបៀ Ganzberg បានដាក់រង្វាន់ជាច្រើនក្នុងគំរបកំប៉ុងស្រាបៀ ហើយសុទ្ធតែជារង្វាន់ធំៗ និងមានអ្នកឈ្នះពិតៗមែន ដែលរង្វាន់ទាំងនោះកំពុងតែរង់ចាំម្ចាស់គាស់យករង្វាន់ផងដែរ។

គ្រោះថ្នាក់ ! ហាមបរិភោគស៊ុតចៀនជាមួយប៉េងប៉ោះបៃតង

0

ប្រទេសចិន ៖ ក្មេងម្នាក់អាយុ៦ឆ្នាំ រស់នៅប្រទេសចិនបានសន្លប់ និងត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ក្រោយពីបានញ៉ាំស៊ុតចៀនដាក់ប៉េងប៉ោះដែលយាយធ្វើឱ្យ ។ គ្រូពេទ្យនិយាយថា វាជាគ្រោះថ្នាក់នៅជិតខ្លួន ព្រោះប៉េងប៉ោះបៃតងមានគ្រោះថ្នាក់ដល់សុខភាពក្មេង និងមនុស្សចាស់ ។

សារព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវមួយសម្រាប់ដាស់តឿនដល់ឪពុកម្តាយទាំងអស់ ដែលចូលចិត្តចម្អិនអាហារឱ្យកូនៗញ៉ាំ ដូចជា ស៊ុតចៀនដាក់ប៉េងប៉ោះ ខណៈប៉េងប៉ោះជាបន្លែមានប្រយោជន៍ ហើយក្មេងៗងាយស្រួលញ៉ាំ បើចៀនស៊ុតហើយដាក់ប៉េងប៉ោះចូល ។ បើទោះជាប៉េងប៉ោះមានប្រយោជន៍ក៏ពិតមែន ប៉ុន្តែមិនគួរយកប៉េងប៉ោះបៃតងមកឱ្យក្មេងញ៉ាំទេ គឺត្រូវយកប៉េងប៉ោះពណ៌ក្រហម និងចម្អិនឱ្យឆ្អិនល្អ ។ ស៊ុតចៀនដាក់ប៉េងប៉ោះដែលលោកយាយម្នាក់នេះធ្វើឱ្យចៅញ៉ាំនោះ គឺយកប៉េងប៉ោះបៃតងទៅធ្វើ ព្រោះយាយនិយាយថា ចៅរបស់គាត់ចូលចិត្តញ៉ាំ ហើយយាយក៏ធ្វើឱ្យចៅជាប្រចាំ និងគ្មានអាការៈខុសប្លែកដូចពេលនេះទេ ។File:Green tomatoes in an egg wash.jpg - Wikimedia Commons

ប៉ុន្តែលើកនេះ ចៅរបស់យាយមានអាការៈប្លែកជាច្រើនដូចជា ក្អួតចង្អោរ រួចសន្លប់បាត់ស្មារតី ។ ដូច្នេះ ក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសំណាងល្អ ដែលគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលវេលា ធ្វើឱ្យអាការៈបានធូរស្រាល និងនាំមកផ្ទះនៅវិញដើម្បីតាមដានសុខភាពបន្តទៀត ។

តាមការសាកសួរទៅកាន់គ្រូពេទ្យឱ្យដឹងថា លោកយាយបានចៀនស៊ុតដាក់ប៉េងប៉ោះឱ្យចៅញ៉ាំ ហើយយកប៉េងប៉ោះបៃតងមកចៀន ។ គ្រូពេទ្យបន្តថា ប៉េងប៉ោះបៃតងមានសារធាតុសូឡានីនច្រើន ដូច្នេះ ធ្វើឱ្យរលាកប្រព័ន្ធរំលាយអាហារ ក្អួត និងពិបាកដកដង្ហើម ។ ប៉េងប៉ោះបៃតងមានជាតិពុលច្រើនដែលបង្កគ្រោះថ្នាក់ដល់កុមារ និងមនុស្សចាស់ ព្រោះសារធាតុសូឡានីនអាចធ្វើឱ្យខូចប្រព័ន្ធសរសៃប្រសាទកណ្តាល ឈឺពោះ និងស្លាប់បាន ។ លោកគ្រូពេទ្យបានណែនាំឱ្យទទួលទានប៉េងប៉ោះទុំ ដើម្បីចៀសវាងសារធាតុសូឡានីនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៕ ប្រភព ៖ Chiang Mai News

ពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយសារឧកញ៉ា ជា សារ៉ន ចូលរួមដោះស្រាយជាមួយអភិបាលខេត្តកំពតហើយ

0

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់នាក់ដែលរងគ្រោះដោយសារឧកញ៉ា ជា សារ៉ន បានចូលរួមដោះស្រាយវិវាទសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈភិបាលខេត្តកំពតហើយ ក្នុងនោះឧកញ៉ា ជា សារ៉នក៏មានវត្តមាននៃការដោះស្រាយលើកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_sqFW_lJMJsVimydABPfW_5uCO1JwepFJ35XVmJgjol1OOb6KPyPESW7oNB2zZ3oD1W14LyNAyYgdh8SxubC3lKxLTlPcfw23lKH13ZmyKz0w804tbQG5iEtw1ouE4w_Ecp9hzK1IvK965TKQVoaa20ChhGkjR0mrrvsfsZtx3Vu9BzOxQLgXyUYv/s1440/341463355_907925890434932_2888074896203971810_n.jpg

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអំពាវនាវស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំក្រោយពីឧកញ៉ាជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារនៅខេត្តកំពត។ ក្នុងនោះជនរងគ្រោះជាច្រើនគ្រួសារស្នើឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ ហើយស្នើឱ្យឧកញ៉ា ជា សារ៉ន ចូលខ្លួនដោះស្រាយលើបញ្ហានេះ ព្រោះពួកគាត់ត្រូវយកលុយទៅបង់ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7ItEtWrwODjk3oW9B3CrJ0-C6u84RT09EAIdHueeJuoIiiMWuTDhoKVZi1-tpF_ME4N2HX7TToILR9xEM9IPn_pij8O_BSF8A4m_f0RM7QHFu0s2tRjO6dMwQi-6CXZ70AL4qa-B9sjLFtzlagM9OGtj7A9QSM5TfBgYup69QXnppIpCxunSSOAU/s1440/342600882_258111269895155_5571962483535052594_n.jpg

យ៉ាងណានៅព្រឹកថ្ងៃទី២២ ខែមេសា ស្ថិតនៅទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតមាន ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលខ្លួនមកដោះស្រាយបញ្ហាខាងលើនេះជាមួយអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន រួមជាមួយឧកញ៉ា ជា សារ៉ន និងក្រុមការងារលោកក៏បានចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋផងដែរ។ បន្ថែមពីលើនេះអ្នកលេងបណ្តាញសង្គមជាច្រើនសង្ឃឹមថា អភិបាលខេត្តកំពតនឹងរកដំណោះស្រាយដ៏ល្អមួយដល់គ្រួសារជនរងគ្រោះដែលចាញ់បោកក្រោមស្នាដៃរបស់ឧកញ៉ារូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy4wRCyrGUanD4dH1DZO-7getibzN2TYYslIlgudaKFjZ06IZpFcTAbtd8R1Z3bGayyf7iDScJlVwL0EOi4wZAb9uoYsokSiBBAYdIsFxZmvwDc_hQdiMkpbwsyiFUx1ONvtDfJJTu8Dvb7-s26FZPRNyf7h6XAsNIOIz6l0ZGFu_qNfEbtM4ngxlO/s1440/342212206_962501294905879_1713864038610578978_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KPZ2-33cTmK7V2qNTVAEWs55_YasPq79c0atGQby1s8aWXJt2G8MKzsbi8xZXXS9VktnPsTbE848fsYOY2XdoqvUA55va9oTFvtxEg48MWJVevl8gYYBbEs2aCb96RMKyxAZG64Ib3cYIqPjR8QXy2jKRrCq5toZOia28RVG60BKa1roCsn1fWx1/s1440/342195484_241074501812560_2831714413078949912_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsrJmXsZruqtEiXCVi6OI1PZ_-OJJssLvzrsid8TQPDpfYjIyFR9KdQv5J-3j-x-pT6VQ3nanSVrsJCRwH7oRzWqncm4dQTNlrGk3RLISLBAq8CNNKJTI1HfrpZpLu0npSATHBpIDd7q4Qt-DNO6NgeLKvO68oI4rurv5dcVVPmIKsaTjqEfxVkPxx/s1440/341861440_968651450963191_1198427910206168459_n.jpg

បែកធ្លា.យតម្លៃខ្លួនរបស់ វណ្ណដា ច្រៀងនៅ rolling Loud នៅប្រទេសថៃថ្ងៃមុនជិតខ្ទង់លានដុល្លារ

0

ប្រិយមិត្តជ្រាបមកហើយថា វណ្ណដា បានសម្តែងនៅលើឆាកដ៏អស្ចារ្យ rolling Loud នៅប្រទេសថៃកាលពីថ្ងៃមុនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលការប្រគំតន្រ្តីនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយរៀបចំតាមបែបអន្តរជាតិដែលសម្បូរទៅដោយជនបរទេសច្រើនជាងជនជាតិអាស៊ីចូលរួម ហើយអ្នកចូលរួមអាចស្លៀកពាក់ស៊ិចស៊ីខ្លាំងក៏បាន។ក្រោយភ្លៀងមេឃនឹងស្រលះ! ម៉ាដាមដា សរសើរ ផេនខេក ជួបរឿងធំម្លឹងហើយនៅតែអាចញញឹម  ជូនទឹកភ្នែក ហើយបន្តធ្វើរឿងនេះជាមួយគ្នា – CamboWin

យ៉ាងណាមិញ ទន្ទឹមនឹងមោទកភាពដែលអ្នកគាំទ្រមានចំពោះតារាចម្រៀង វណ្ណដា បានសាងភាពល្បីល្បាញឈរដល់ចំណុចមួយមានការទទួលស្គាល់រហូតតារាចម្រៀងប្រទេសកម្ពុជាអាចសម្តែងនៅលើឆាកអន្តរជាតិ rolling Loud ថ្មីៗនេះតម្លៃខ្លួនរបស់ វណ្ណដា បានបែកធ្លាយនៅលើបណ្តាញសង្គមដែលទទួលបានតម្លៃខ្ពស់មិនធម្មតា។May be an image of 1 person

តម្លៃខ្លួនរបស់ វណ្ណដា ដែលសម្តែងនៅលើឆាក rolling Loud នៅប្រទេសថៃ ម៉ាដាមដា ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះមួយរូបបានបង្ហើបថា តារារ៉េបដែលមានការទទួលស្គាល់អន្តរជាតិរូបនេះទទួលបានជិតខ្ទង់លានដុល្លារនៅខ្វះតែបន្តិចទៀតប៉ុណ្ណោះដែលធ្វើឱ្យអ្នកគាំទ្ររបស់ វណ្ណដា រំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះអ្នកជំនួញរូបនេះបន្ថែមទៀតថា បើសិនជា វណ្ណដា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏មិនអាចមានវត្តមាននៅលើឆាកលំដាប់អន្តរជាតិនេះដូចគ្នា ទោះបីជាមានអ្នកណែនាំខ្លាំងយ៉ាងណាក៏ដោយ។May be an image of 6 people

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តី rolling Loud វណ្ណដា ក៏បានសម្តែងបទ «Time To Rise » ផងដែរ រួមជាមួយបទចម្រៀងល្បីៗផ្សេងទៀតដូចជា «កំលោះស្រុកខ្មែរ» «Hot Boy» និងបទ «Bong» ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏អាចខាបចិត្តតារាថៃល្បីមួយចំនួនដែលចូលរួមនៅលើឆាកនេះមក រាំបទលោក និង add Story នៅលើគណនី IG របស់ពួកគេផងដែរ។ ជាពិសេស ពេលវិលមកមាតុភូមិវិញ វណ្ណដា បានជិះយន្តហោះលក្ខណៈឯកជន ដែលជាការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលតារាចម្រៀងរូបនេះទូតសុឆន្ទៈទៀតផង៕May be an image of 1 person and aircraft

រកឃើញភ្នំភ្លើងចំនួន ១៩,០០០ នៅក្នុងមហាសមុទ្រពិភពលោក

0

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យរ៉ាដាដែលមានភាពច្បាស់ខ្ពស់ដើម្បីរកឃើញជាបន្តបន្ទាប់នៃភ្នំភ្លើងក្រោមដីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នៅថ្ងៃទី២០ ខែមេសា ទិន្នន័យរ៉ាដាដែលប្រើក្នុងការសិក្សាថ្មីអាចរកឃើញសញ្ញាតូចៗនៃអាងទឹកសមុទ្រពីលើភ្នំ ដែលបានប្រមូលផ្តុំដោយសារតែទំនាញភ្នំ។ កាតាឡុកថ្មីនៃភ្នំភ្លើងក្រោមទឹកនេះបានចុះផ្សាយក្នុងទស្សនាវដ្ដី Earth and Space Science ២០២៣។High-resolution radar data have now added more than 19000 new seamounts. |  sciencesprings

ពីមុនមានតែមួយភាគបួននៃបាតសមុទ្រប៉ុណ្ណោះដែលត្រូវបានគូសផែនទីដោយសូណា ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រមិនច្បាស់ថា តើមានភ្នំភ្លើងក្រោមដីប៉ុន្មាន។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីនេះបានប្រើប្រាស់ទិន្នន័យរ៉ាដាដែលមានភាពច្បាស់ខ្ពស់ រួមទាំងទិន្នន័យពីផ្កាយរណប CryoSat-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងផ្កាយរណប SARAL របស់ទីភ្នាក់ងារអវកាសឥណ្ឌា និងបារាំង ដើម្បីកំណត់ទីតាំងភ្នំភ្លើងក្រោមដីដែលមានកម្ពស់ ១,១០០ ម៉ែត្រ ឬច្រើនជាងនេះ។Hawaii volcano facts and informationភ្នំភ្លើងក្រោមដីក៏ជាអូរដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្រផងដែរ។ ជម្រាលដ៏ចោតរបស់ពួកគេគឺជាជម្រករបស់ផ្កាថ្ម និងសត្វជាច្រើនទៀត។ លើសពីនេះ ពួកគេក៏លាក់ព័ត៌មានអំពីបន្ទះ tectonic និងសកម្មភាព magma និងរួមចំណែកដល់ការគ្រប់គ្រងនៃចរន្តទឹកសមុទ្រដ៏ធំ ដែលស្រូបយកកំដៅ និងឧស្ម័នកាបូនិកយ៉ាងច្រើន។High-Resolution Radar Data Discovers New 19,000 Underwater Volcanoes |  Science Times

យោងតាមលោក Larry Mayer នាយកមជ្ឈមណ្ឌលសម្រាប់ផែនទីមហាសមុទ្រ និងឆ្នេរសមុទ្រនៅសាកលវិទ្យាល័យ New Hampshire កាតាឡុកភ្នំភ្លើងថ្មីនៃនាវាមុជទឹកគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ។ កាតាឡុកអាចមានប្រយោជន៍សម្រាប់ការសិក្សាអំពីបរិស្ថានវិទ្យា បច្ចេកវិជ្ជាបន្ទះ និងការលាយសមុទ្រ។ លោក John Lowell អ្នកវិទ្យាសាស្ត្រនៅទីភ្នាក់ងារស៊ើបការណ៍ភូមិសាស្ត្រជាតិអាមេរិក (NGA) បាននិយាយថា ការយល់ដឹងកាន់តែប្រសើរឡើងអំពីរូបរាងរបស់បាតសមុទ្រនឹងជួយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕Underwater Volcanoes - Behind The News ប្រភព៖vnexpress