Home Blog Page 1724

ទីបញ្ជាការកណ្ដាលរបស់ទាហានរុស្ស៊ី រងការវាយប្រហារ ពីកងទ័ពអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន និង កំពុងតែប្រើប្រាស់កម្លាំងទាហាន និង សម្ភារសឹកយ៉ាងច្រើនសម្បើម នៅក្នុងគោលបំណង ដណ្ដើមយកជ័យជម្នះឲ្យបានឆាប់រហ័សបំផុត ប៉ុន្ដែកម្លាំងប្រដាប់អាវុធរបស់គាត់ នៅតែមិនអាចធ្វើឲ្យសម្រេចបានតាមគោលបំណងរបស់គាត់ ខណៈការវាយប្រហារគ្នាយ៉ាងសាហាវ កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ដោយបានឆក់យកអាយុជីវិតជនស៊ីវិល និង កងទ័ពទាំងសងខាង អស់ជាច្រើនម៉ឺននាក់ ប៉ុន្ដែឥឡូវក៏មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារទៅលើទីបញ្ជាការយោធារបស់ក្រុងមូស្គូ ជាថ្មីបន្ដទៀត។

សារព័ត៌មាន Pravda (ប៉្រាវដា) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ថា ក្រុមចារកម្មរបស់អ៊ុយក្រែន បានឈ្លបយកការណ៍ កំណត់ទីតាំងបញ្ជាការដ្ឋានរបស់ទាហានរុស្ស៊ី ដែលកាន់កាប់ នៅក្នុងភូមិមីខៃលីវកា (Mykhailivka) ស្ថិតក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) ហើយបន្ទាប់មកកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក៏បានវាយប្រហារទៅលើទីបញ្ជាការទាំងនោះ។Russia Crisis Military Assessment: Why did Russia's invasion stumble? -  Atlantic Council

លោក អ៊ីវ៉ាន់ ហ្វេដូរ៉ូវ (Ivan Fedorov) ចៅហ្វាយក្រុងមីលីតូប៉ូល (Melitopol) បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា ការបំផ្ទុះដ៏កក្រើក នៅទីបញ្ជាការរបស់ទាហានរុស្ស៊ី នោះ បានកើតឡើង នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១ ខែឧសភា។

លោកចៅហ្វាយក្រុង បានពន្យល់ ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានកំណត់ទីតាំង នៃទីស្នាក់ការកណ្តាលរបស់ទាហានរុស្ស៊ី នៅក្នុងតំបន់នោះ រួចហើយបានប្រគល់កូអរដោណេ ទៅឱ្យអង្គភាពមួយផ្សេងទៀតរបស់កងទ័ពការពារទឹកដីរបស់ខ្លួន ខណៈបុគ្គលិកយោធារបស់រុស្ស៊ី កំពុងតែប្រមូលផ្តុំគ្នា នៅទីតាំងនោះ។Ukraine's Armed Forces strike clusters of Russian personnel more than 20  times – General Staff report | Ukrainska Pravdaបើទោះជាមានសេចក្ដីរាយការណ៍ អំពីការវាយប្រហារបែបនេះក្ដី ប៉ុន្ដែអ៊ុយក្រែន នៅតែមិនទាន់បានបញ្ជាក់ អំពីចំនួនទាហានរបស់រុស្ស៊ី បានរងការខូចខាតនៅឡើយ។ ចំណែករុស្ស៊ី ក៏មិនទាន់ប្រតិកម្មនឹងការអះអាងនេះដែរ។

ដោយឡែក ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យសកម្ម នៅជិតទីក្រុងយ៉ែវប៉ាតូរីយ៉ា (Yevpatoria) និង ទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) ស្ថិតក្នុងតំបន់គ្រីមៀ (Crimea) របស់អ៊ុយក្រែន ដែលរុស្ស៊ីបានរឹបអូសយក កាលពីឆ្នាំ២០១៤។ ស្របគ្នានេះ អាជ្ញាធរលើកបន្តុប ដោយក្រុងមូស្គូ នៅក្នុងតំបន់នោះ ក៏បានត្អូញត្អែរ អំពីការវាយប្រហារ ដោយដ្រូន បណ្ដាលឲ្យឆេះឃ្លាំងស្ដុកប្រេងឥន្ធនៈមួយកន្លែង។Russian attempts to restock its military may be doomed to failure -  Breaking Defense

សូមជម្រាប ថា មូលដ្ឋានកងទ័ពបស់រុស្ស៊ី រូមទាំងមូលដ្ឋានកងទ័ពអាកាស និង មូលដ្ឋានយោធា នៅលើឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០២២កន្លងទៅ ក៏ធ្លាប់រងការវាយប្រហារជាបន្ដបន្ទាប់រួចមកហើយ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធព្រលានយន្ដហោះយោធាមួយចំនួនផងដែរ៕Russia-Ukraine War: 1 Killed After Blasts Rock Russian Air Base In Annexed  Crimea

អ្នកគាំទ្រវៀតណាមថា ទាល់តែចំណាយលុយ៦ដុល្លារ ទើបបានសំបុត្រចូលមើលការប្រកួតសុីហ្គេមនៅកម្ពុជា

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម WebTheThao.vn បានឱ្យដឹងថា៖”អ្នកគាំទ្រកីឡាករ U22 វៀតណាម ដែលទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជា ត្រូវចំណាយលុយ ៦ ដុល្លារ (ប្រហែល ១៤០,០០០ ដុង) ដើម្បីទទួលបានសំបុត្រចូលរួមលើកទឹកចិត្តក្រុមរបស់ខ្លួន ខណៈដែលខាងសហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសថា ការចូលទស្សនាដោយឥតគិតថ្លៃ”។

មិនតែប៉ុណ្ណោះពួកគេបានលើកឡើងថា៖” តម្លៃ៦ដុល្លារនេះយើងត្រូវទិញនៅក្នុងទីផ្សារងងឹត ហើយពេលខ្លះអត់ទាំងមិនសំបុត្រលក់ឱ្យថែមទៀងផងដែរ ដោយសំបុត្រហាក់បីដូចជាមានការលក់តិចខ្លាំងមែនទែន”។

ដោយជាចុងក្រោយពួកគេបានសង្កត់ធ្ងន់ថា៖” សូម្បីតែប្រជាពលរដ្ឋវៀតណាមដែលកំពុងធ្វើការ និងរកសុី នៅកម្ពុជា ក៏ពិបាកយកសំបុត្រដែរ ដោយម្នាក់បានតែមួយសន្លឹក ហើយត្រូវតម្រង់ជួរអស់រយៈពេលច្រើនម៉ោងថែមទៀត”។

តែយ៉ាងណាមិញជុំវិញបញ្ហានេះ មិនទាន់បានឃើញខាងសហព័ន្ធ ឬភាគីជាប់ពាកព័ន្ធណាមួយចេញមុខបកស្រាយនៅឡើយនោះទេ៕

មកស្គាល់ ឧទ្យានជាតិដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា

0

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បឹងចំការតែ គិរីរម្យ

ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ ​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​ និង​សត្វ​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។ឃើញរូបក៏ស្រស់ស្រាយដែរ! ខានទៅលេងគិរីរម្យយូរ ដឹងអត់ថាឧទ្យានជាតិមួយនេះប្រែរូបរាងយ៉ាងណាហើយ? – Knongsrok

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយមានទី​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។67188834_604845336709700_5261725058069430272_n

ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​ គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គីឡូម៉ែត្រ ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គីឡូម៉ែត្រ ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គីឡូម៉ែត្រ បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គីឡូម៉ែត្រ​ និង​១៤៧គីឡូម៉ែត្រ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ។66790692_604845066709727_2526938798806269952_n

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ចុះ​បញ្ជី​ រមណីយដ្ឋាន​គិរីរម្យ​ជា​ “ឧទ្យាន​ជាតិ​ព្រះសុរាម្រិត” ដែល​មាន​ផ្ទៃ​ដី​៣៥០០០​ហិកតា​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុវរ្ម័ន​ ចុះ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។ ហើយ​ឧទ្យានជាតិ​​​នេះ​បាន​បើក​ សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​​ ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

«ចងចាំសាវតារ» ពីផលិតកម្មបារមី បង្កើតប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

0

ពិតជាមិនធ្វើឱ្យទស្សនិកអ្នកគាំទ្រខកបំណងមែន ដោយនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ផលិតកម្មបារមីបានទម្លាក់បទថ្មីមួយបទមានចំណងជើងថា «ចងចាំសាវតារ» ដើម្បីបង្កើតប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

បទចម្រៀងថ្មីនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកអ្នកលេងបណ្តាញសង្គម ដោយក្នុងបទ «ចងចាំសាវតារ» មានរសជាតិច្រើនតាមបែបផែនផ្សេងគ្នាពីតារាចម្រៀងក្នុងទ្រនំបារមី មានដូចជា តារាចម្រៀង ម៉ាន់ វណ្ណដា , កៅ សុភា , ក្រុមប៉ូឡារិច ដែលមានសមាជិក២នាក់គឺ នរិទ្ធ និង ជូរីលីន , វណ្ណថាន រួមទាំង ស៊ូ ស៊ីរីកា។ ការបញ្ចេញបទចម្រៀងរបស់តារាចម្រៀងខាងលើនេះគឺសម្រាប់ជូនជាពិសេសទៅកាន់អត្ដពលិក កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបង្កើតប្រវត្តិសាស្រ្តថ្មីលើទឹកដីសុវណ្ណភូមិ។

អត្ថបទក្នុងបទចម្រៀងទៀតសោតបានរំលេចពីសាវតារខ្មែរ មានពូជពង្សជាអ្នកសាងអង្គរ មានឈាមជ័រជាខ្មែរ ឆ្លុះបញ្ចាំងពីភាពសាមគ្គីដើម្បីឱ្យជាតិខ្មែរកាន់តែរុងរឿង ជាពិសេសសិល្បៈ និងកីឡា កំពុងតែរីកមុខមាត់ ប្រទេសកម្ពុជាកំពុងតែឈរលើផ្លូវមួយដែលមានការទទួលស្គាល់ពីអន្តរជាតិ។ បន្ថែមពីលើនេះ «ចងចាំសាវតារ» បានភ្ជាប់ឃ្លាទៀតថា ខ្មែរយើងខ្លាំងអស្ចារ្យពីសម័យមហានគរ កុំភ្លេចសាវតាររបស់ខ្លួនមានឈាមជាតិជាខេមរា បុព្វបុរសអ្នកសាងអង្គរ ហើយកីឡាបង្កើតនូវសន្តិភាពបញ្ជ្រាបគំនិតឱ្យរួបរួមគ្នា ខំប្រឹងយកជ័យជំនះ។
ក្រោយពីស្តាប់ចម្រៀងរួមគ្នារបស់តារាចម្រៀងបារមីក្នុងបទចម្រៀង «ចងចាំសាវតារ» អ្នកលេងបណ្តាញសង្គមបានកោតសរសើរយ៉ាងខ្លាំងពីស្នាដៃរបស់ពួកគេក្នុងការបង្កើតអ្វីដែលជារសជាតិថ្មីឱ្យអន្តរជាតិស្គាល់ពីស្នាដៃកូនខ្មែរ ស្តាប់ហើយព្រឺសម្បុរតែម្តង។

ងាកទៅកាន់ដំណាក់កាលការផលិតបទខាងលើនេះវិញ តារាចម្រៀង កៅ សុភា បានបញ្ចេញវីដេអូក្រៅឆាកខ្លីមួយដោយបង្ហាញពីសកម្មភាពក្រុមចម្រៀងរបស់ពួកគេខិតខំយ៉ាងខ្លាំងទើបស្នាដៃថ្មីនេះអាចលេចចេញជារូបភាពជូនមហាជនស្តាប់កម្សាន្តក្នុងការបង្កើតសមិទ្ធផលថ្មីដើម្បីប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ នេះ ៕

 

https://www.tiktok.com/@sopthekacti/video/7228242058803268865

 

ប្រទេសឡាវដំឡើងថ្លៃកម្លាំងពលកម្មកម្រិតទាប

0

ប្រទេស ឡាវ ៖ រដ្ឋាភិបាលឡាវនឹងដំឡើងថ្លៃឈ្នួលកម្លាំងពលកម្មកម្រិតទាបចាប់ពីពេល បច្ចុប្បន្នស្មើនឹង១,២ លានគីបទៅ ១,៣លានគីបហើយអនុវត្តចាប់ពី ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣តទៅ ។ ការប្រកាសនេះស្រប នឹង ថ្ងៃទិវាពលកម្មអន្តរជាតិហើយសំណើ នេះត្រូវបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

បើទោះជារដ្ឋាភិបាលនឹងពិភាក្សាអំពីការដំឡើងថ្លៃកម្លាំងពលកម្មបន្ថែមទៀត ប៉ុន្តែបានប្រគល់ការងារនេះទៅ ឲ្យក្រសួង ការងារ និង ផ្នែកសង្គមទំនាក់ទំនងទៅក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ផ្សេងៗបន្ត ទៀត ដើម្បីដំណើរការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយអំពី ការដំឡើងថ្លៃកម្លាំង ពលកម្មកម្រិតទាបជាងគេ ឱ្យ បាន សម ស្រប ។Laos to increase minimum wage starting Aug. 1 in response to inflation —  Radio Free Asia

លើសពីនេះត្រូវមាន ទិន្នន័យស៊ីជម្រៅឱ្យបានច្រើនអំពីរឿងនេះផងដែរ ។ រដ្ឋាភិបាលឡាវសង្ឃឹមថានឹងអាចដំឡើងតម្លៃកម្លាំងពលកម្មកម្រិតទាបនៅត្រីមាស ទី៣ ឆ្នាំ ២០២៣ ដើម្បីជាប្រយោជន៍ដល់ អ្នកធ្វើការងារជាច្រើននាក់នៅទូទាំងប្រទេសឡាវ ។

ក្រៅពីការអនុម័តដំឡើងថ្លៃ កម្លាំងពលកម្មកម្រិតទាបហើយនៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាអំពី ប្រធានបទផ្សេងៗផងដែរ ដូចជាការធ្វើឱ្យរថភ្លើង ប្រទេសឡាវ-ចិន កាន់ តែងាយស្រួលជាងមុន សម្រាប់អ្នកធ្វើដំណើរ , ការដោះស្រាយការបំពុលលើបរិយាកាស និងការគ្រប់គ្រងអតិផរណាកើនឡើង ។COVID support for 17,000 Laos garment workers | Materials & Production News  | News

រដ្ឋាភិបាលឡាវមានគោលដៅជំរុញវិស័យទេសចរណ៍ជាពិសេសនៅ តាមបណ្តោយផ្លូវ រថភ្លើង ឡាវ-ចិន និងយកមតិយោបល់របស់ពលរដ្ឋមកពិចារណា ដើម្បីកែលម្អផ្តល់ភាពងាយស្រួលតាមខ្សែរថភ្លើង ល្បឿន លឿន ។

ចំណែកការដោះស្រាយបញ្ហាបរិយាកាសកខ្វក់រដ្ឋាភិបាលកណ្តាលនិងតំបន់នឹងតាម ដានស្ថានការណ៍ភ្លើងឆេះព្រៃ និងពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា។ ក្រៅពីនេះភ្នាក់ងារក្នុងតំបន់បានផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរដើម្បីចៀសវាងការដុតព្រៃដោយប្រមាថ និងអនុវត្តប្រើច្បាប់ ពាក់ព័ន្ធនឹងការទន្ទ្រាផ្ទៃដីព្រៃអនុរក្ស ។Travel across Laos on its new semi-high-speed train | CNN

រដ្ឋាភិបាលបានបង្កើត ក្រុមការងារ មួយដើម្បី ពិនិត្យ អតិផរណាកើនឡើង តម្លៃទំនិញ និងការប្តូរ ប្រាក់ផងដែរ ។ ក្រុមការងារនេះនឹងសហការការងារជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ផ្នែក , អភិវឌ្ឍន៍វិធានការរយៈពេលវែង និងយកលទ្ធផលការស្រាវជ្រាវទៅឱ្យរដ្ឋាភិបាល ដើម្បីពិចារណា៕ ប្រភព៖ 3Plus News

ប្រទេសធំជាងគេបំផុតនៅអាស៊ាន

0

ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលធំជាងគេនៅតំបន់អាស៊ានយើង?The Official Website of Indonesia Tourism - Indonesia Travel

ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាសុីអាគ្នេយ៍ ស្ថិតនៅចន្លោះចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាសុីហ្វិក។Bali - What you need to know before you go - Go Guides

លាតសន្ធឹងលើផ្ទៃក្រឡា ១ ៩០៤ ៥៦៩គីឡូម៉ែត្រការ៉េ បានធ្វើឱ្យប្រទេសដែនកោះមួយនេះ ជាប្រទេសដែលធំជាងគេនៅតំបន់អាសុីអាគ្នេយ៍។ អ្វីដែលពិសេសនោះ ឥណ្ឌូនេសុី គឺជាប្រទេសដែនកោះធំជាងគេបំផុតនៅលើពិភពលោក ដោយមានកោះទៅជាង១៧០០០កោះឯណោះ។

ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតលើលោក។

ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយបានធ្វើឱ្យកោះនេះ ក្លាយជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។

ដោយឡែកប្រទេសដែលតូចជាងគេ គឺសិង្ហបុរី ដោយមានផ្ទៃក្រឡាត្រឹមតែ ៧២៨.៦ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ៕Indonesia - A country profile

កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងកម្តៅឡើងដល់៣៩អស្សា ពេញ១សប្តាហ៍

0

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។

ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C ។ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C។ សម្រាប់តំបន់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C។

គួរបញ្ជាក់ថា តំបន់ទាំង៣ខាងលើនេះចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJknt_H3yctDZPB1EMcX3kYGD0WIeDnCZBXBR7CxXeDWSzcmnm2lJtj-2FkmVRT4EEIFIvdhcnWgTu83etmdFi7I9leaBTH4-kPCYa2XrnxhLbpVPk3X3Oletoy82tqERzS8CCg-Ci3TAefe5rd_axuNBH3LpJ_ypMGMB0c_H6fKrhAsM9lkBe5cl/s1591/344734866_1284694262461480_9027204735577017230_n.jpg

ប្រទេសអ៊ីតាលីបង្កើតកសិដ្ឋានក្រោមបាតសមុទ្រដំបូងគេបង្អស់នៅលើពិភពលោក

0

អ៊ីតាលី៖ Nemo Garden គឺជាប្រព័ន្ធរុក្ខជាតិក្រោមបាតសមុទ្រដំបូងគេរបស់ពិភពលោក ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃទីក្រុង Noli ប្រទេសអ៊ីតាលី ភាគនិរតីនៃទីក្រុង Genoa នឹងមានជម្រៅ 6 – 10 ម៉ែត្រនៅក្រោមទឹក។ លោក Luca Gamberini សហស្ថាបនិកបាននិយាយថា “បេសកកម្មនៃបច្ចេកវិទ្យានេះគឺដើម្បីផ្លាស់ប្តូរវិស័យកសិកម្ម បង្កើនសមត្ថភាពផលិតអាហារក្នុងបរិមាណដ៏ច្រើននៅក្នុងតំបន់ឆ្នេរសមុទ្ររបស់ផែនដីតាមរបៀបដែលមាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន”។ លើសពីនេះទៀតសីតុណ្ហភាពមានស្ថេរភាពនៃទឹកសមុទ្រក៏ជាបរិយាកាសដ៏ល្អសម្រាប់រុក្ខជាតិផងដែរ។World's First Underwater Vegetable Garden Reopens Growing Lettuce and Basil  in Perfect Temperature

Nemo Garden ប្រើ Hydroponics ដែលជាបច្ចេកទេសប្រើសារធាតុចិញ្ចឹមក្នុងទឹកជំនួសឱ្យដី។ ពន្លឺព្រះអាទិត្យអាចនឹងទៅដល់រុក្ខជាតិក្នុងបាតសមុទ្រ អ្វីគ្រប់យ៉ាងត្រូវបានតាមដាននៅលើដីតាមរយៈកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា។ នៅពេលប្រមូលផល អ្នកមុជទឹកនឹងកាត់បន្លែដាក់ក្នុងថង់ ហើយយកវាមកដាក់លើផ្ទៃដី។ ដោយសារតែវាមានអង្កត់ផ្ចិតត្រឹមតែពីរម៉ែត្រប៉ុណ្ណោះ ជីវមណ្ឌលមិនអាចដាំដំណាំធំៗដូចជាពោត ឬស្រូវសាលីបានទេ។Journey Into the World's First Underwater Farm - Gastro Obscura

បច្ចុប្បន្នបុគ្គលិកសួន Nemo គ្រោងនឹងសាងសង់ជីវមណ្ឌលធំជាងមុននាពេលអនាគត និងបង្កើតកសិដ្ឋានបន្ថែមទៀតនៅកន្លែងផ្សេងទៀត។ ដើម្បីសាកល្បងលទ្ធភាពនៅក្នុងបរិយាកាសផ្សេងៗគ្នា ពួកគេមានគម្រោងសាងសង់កំណែតូចមួយនៅក្នុងកន្លែងយកថ្មទឹកត្រជាក់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកនៅឆ្នាំនេះ។ លោកGamberini គិតថាបច្ចេកវិទ្យានេះអាចសម្របបានទៅនឹងបរិស្ថានស្ទើរតែទាំងអស់៕Journey Into the World's First Underwater Farm - Gastro ObscuraWORLDKINGS - Daily Highlights - July 19, 2018 - Nemo's Garden : The world  first underwater farm house in Italy - Asean Records World
ប្រភព៖ VN express

នីគីនីគី សរសើរថា៤ឆ្នាំហើយ វណ្ណដា នៅមិនប្រែ ខណៈ បាក់យ៉ុង និង បាលី បង្ហើបអារម្មណ៍នេះ

0

បន្ទាប់ពីមានឱកាសប៉ះគ្នានៅលើឆាកតែមួយក្នុងកម្មវិធីរួមគ្នាតារាចម្រៀង នីគីនីគី បានបង្ហាញអារម្មណ៍របស់ខ្លួនថា ៤ឆ្នាំហើយ វណ្ណដា មិនប្រែប្រួលនៅតែដដែលចំពោះនាង ខណៈតារាចម្រៀងប្រចាំផលិតកម្មរាម បាលី បានបង្ហើបថាលោកទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងពី វណ្ណដា រួមទាំងតារាចម្រៀង បាក់យ៉ុង ទម្លាយថាលោកជាហ្វេនម្នាក់របស់ វណ្ណដា តាំងពីជាអ្នកគាំទ្ររហូតមានឱកាសបានឡើងឆាករួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrLeJzbGlZohRZAEsGAJVoRUkxiqrxSPn-rTYoSRbJixQB83QST9Md9B4KA8kSBNTadDuzs0sjs2LGT67lVpwvMtb3imAe_Ds1SablKtnaUJ9qJ9ElrDjAAeFDLeBQV3MqtFuyPCAfyvL0gi25sDwKpRm9cSs5tbsbIGtWRZLPPuPkgiA1tluIqqf/s2048/%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8.jpg

កម្មវិធី Beyond The Games’Days ដែលប្រព្រឹត្តទៅនៅវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៨ ខែមេសា បានបញ្ចប់ជាសា្ថពរហើយដោយបន្សល់នូវអនុស្សាររីយ៍ជាច្រើនដក់នៅជាប់អារម្មណ៍ទស្សនិកជន ជាពិសេសការសម្តែងដ៏អស្ចារ្យជាច្រើនពីកំពូលតារាចម្រៀងជាច្រើនរូបរួមទាំងទស្សនីយ៍ភាពជាច្រើនទៀតមានទាំងសិល្បៈបុរាណនិងសិល្បៈសម័យលាយបញ្ចូលគ្នា។

ទន្ទឹមនឹងកម្មវិធីបានបញ្ចប់ ស្រាប់តែតារាចម្រៀង៣រូបរួមមាន កញ្ញា នីគីនីគី លោក បាលី និង បាក់យ៉ុង បានបង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនក្រោយពីសម្តែងប៉ះគ្នាជាមួយតារចម្រៀង ម៉ាន់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihueo1kgGhgiRHCyyuBfjLTEmKO4L0XhW1Yl1D2gfR0LQ4wZ5jHOylgoscb-W23eSupn0_fLwIxPcKRvCSrETdpiNzvIg1O8n3kazCPQTnix1EvaaiyJ2QxvTEhXtlAVFH31Cju6VvCRcPta5pWYgU8gyByQ47c6zNqmHET9s9VfkZVX3Wx_Utit4w/s2048/344278745_778594850261731_3000860824506039774_n.jpg

តារាចម្រៀង និងជាប្រធានក្រុម Worksolid នីគីនីគី បានភ្ជាប់រូបថតឆ្នាំ២០១៩ និង២០២៣ បានរៀបរាប់ថា «

៤ ឆ្នាំជួបគ្នាម្ដង! អ្នកគាំទ្រ Vann Da – វណ្ណដា ប្រហែលជាមានសំណាងជាងខ្ញុំដែលបានជួបគាត់ច្រើន។ អរគុណអូនដែលនៅតែដដែលជាមួយបង មិនប្រែប្រួល! Street style VS classy!»។
ងាកទៅកាន់តារាចម្រៀង បាក់យ៉ុង ម្ចាស់ជ័យលាភី GATSBY IDOL រដូវកាលទី១ បានបង្ហើបអារម្មណ៍យ៉ាងដូច្នេះថា «ធ្លាប់តែជាហ្វេនម្នាក់ដែលជាអ្នកគាំទ្ររបស់បងរហូតបានច្រៀងឆាកតន្ត្រីតែមួយជាមួយគ្នា ស្ដេចប៉ា 2020 ជួបស្ដេចកូន 2023»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Q2ysX-VttzpX-iJspb4qhnDvRyvpFFYzBcjpztvyxyu_LxODjT-WrX8ELwH2M1zu8S8Puxsu-SFFhWX9vtJIkbfm-eqUN9NfsugD8mDCfsacR5pNvMw1BZdjBG0eBZa_NoUODX37AuRRjuba7_dx0yAzsPHqNrI89mHAafAxaZ7DEG7zvPkIKZ2s/s960/baly.jpg
មិនត្រឹមតែតារាប្រុសស្រីពីរដួងខាងលើនេះទេ តារាចម្រៀងផលិតកម្មរាម លោក បាលី វិញ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយបានលើកឡើងថា «ជាហ្វេនម្នាក់រហូតមានឱកាសបានច្រៀងឆាកជាតិរួមគ្នា ។ អត់រំពឹងថាគាត់នៅចាំខ្ញុំទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺពាក្យកក់ក្ដៅពីគាត់ខ្លាំងមែនទែនគាត់ប្រាប់ថា បងឃើញអូនឯងខំតស៊ូយូរដែលហើយភ្ជាប់ជាមួយនឹងការឱបរបស់គាត់នឹងពាក្យពេចន៍ជាច្រើនទៀត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCU-DD3X-pgPgHHPwvcea93ty0_JpvWxbwlNKvakqdRtTNN3Dv4PIzhVXIZwBnU_Lowb3xqFtSz77a0DDJHqG5IBC0YEvR9OoQ6HuIykZLRwf9Jc8uehOqyeZj3_dM3kRFSQudEhgeC8AzUu_QH7rVjiJU6xflaPKp_OrulIW1rEScuKyJevQqKshb/s2048/343984000_1569421713544355_3914152467243609455_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKN2E5ZOEGw7c8jHINUN4YL4sL4iRhyjW1IEvad5jKGcqeGo2xToES3mIVm4dvKiolq4_PnC4_1deyaSqLK0dkgS_Ir-pr_QF6RyBd8IvMcZ6qaKKT6YC4VBb6_LDq7bWfWlHJDFsn2qwIBx5XFbXJD1x307gsVuTwn2ZgGW1YBxwBGC1hir1v3vc8/s2048/343919477_539685004911711_5045117211940270465_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivCVu9cBkIYxYyAgX1ZecuvjI4wzeEvApqiy38PcZSWdyWZis59PpXnxllOuzdzoPIeK1JUE7yoIkbLcavF6PXgMKtCjBBsaKqgditZxDdjDa98jfC8yDCldNBqRvjCOcnnJn9Clp-cupWEc9FmQbn1vwVRfMqBIHFXVREwIJyks7Ler_Seb8kAuOk/s1890/343784189_563272815788477_7795084294209356357_n.jpg

មកស្គាល់ “តាស្រម៉ូម” ដែលស្ថិតនៅលើក្រដាស១០០ដុល្លារអាមេរិក ជានរណា

0

បីជា​អ្នក​ខ្លះ​មិនស្គាល់ឈ្មោះ តែ​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឃើញមុខបុរសម្នាក់នេះ ពីព្រោះ​ថា រូបរបស់​លោក​​ស្ថិត​នៅលើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក គឺ​ក្រដាស ១០០ដុល្លារ។

លោក Benjamin Franklin (បេនយ៉ាមីន ហ្វ្រែងឃ្លីន) គឺ​ជា​ឥស្សរជន​មួយក្នុង​ចំណោមពីររូប​គត់ ដែល​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក តែ​មាន​រូប​លើ​ក្រដាសប្រាក់​ដុល្លាររបស់សហរដ្ឋអាមេរិក។Benjamin Franklin - Biography, Inventions & Facts

ថ្វីដ្បិត​តែ​មិនធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោក​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក។Benjamin Franklin, As The Constitutional Convention Closes, Has the Last  Wise Word [September 17, 1787] | A Bibliologist on the Classics

លើសពីនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយរូបផងដែរ ដោយលោក​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុងប្រវត្តិនៃ​ការ​រកឃើញ​ថាមពល​អគ្គិសនី ដែល​មនុស្ស​ជាតិ​យើង​​ប្រើប្រាស់​យ៉ាងទូលំទូលាយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕Why Is Benjamin Franklin On The $100 Bill?