លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្សនិងធ្លាប់កាន់កម្មវិធីបវរកញ្ញាល្បីៗមួយចំនួនបានចេញសំណេរផ្លែផ្កាទៅកាន់អតីតកូនប្រសារដែលមិនសួរសុខទុក្ខកូនស្រីរបស់ខ្លួន។ ទោះបីជាមិនបញ្ចេញឈ្មោះចំៗមនុស្សជាច្រើនជឿថាលោកចង់សម្តៅទៅកាន់ពិធីករ ប៉ែន ចំរុង ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់សិល្បកររូបនេះ។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកនាង ភិន សុដាលីស និងកូនស្រី បានមកលេងស្រុកខ្មែរមួយរយៈពេលខ្លីហើយពេលនេះម្តាយកូនទាំងពីរក៏ដល់ថ្ងៃដែលលាបងប្អូនសាច់ញាតិវិលទៅរស់នៅសហរដ្ឋអាម៉េរិកវិញផងដែរ។ ក្នុងពេលទៅជូនដំណើរចៅស្រីវិលត្រឡប់ទៅវិញលោក អ៊ិន សុភិន បានបង្ហោះសំណេរក្តៅគគុកមួយផ្លែផ្កាទៅកាន់ ប៉ែន ចំរុង។.png)
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ិន សុភិន បានបង្ហោះរូបភាពជាមួយនឹងចៅស្រី អមដោយសម្តីចាក់ដោតថា «អ្នកខ្លះបានតែនិយាយថាគេមិនឱ្យជួបកូន ដល់ពេលកូនមកលេងអត់មានខលមកសុំជួបកូនសោះ នេះហើយសន្ដានមនុស្សចង់ជាន់គេតាមធ្វើបាបគេ ធ្វើឱ្យអូនសើចជាងយំ ពេលនេះបានដឹងថាបោកគេទូទាំងប្រទេស កូនចង់ជួបណាស់ក្រែងបានលុយអាហារកិច្ចខ្លះតែ No calling »។

សំណេររបស់លោក អ៊ិន សុភិន បានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័ស អមដោយមតិអវិជ្ជមានជាច្រើនទៅកាន់អតីតកូនប្រសាររបស់លោក។ ពួកគេបានបញ្ចេញមតិថា «មនុស្សខ្លះគ្មានតម្លៃនឹងឱ្យជួបទេ ជូនពរឱ្យក្មួយស្រីមានសំណាងល្អពេញមួយជីវិត,ប្រុសគ្មានទំនួញខុសត្រូវ ដំបូងនិយាយថាស្រលាញ់ស្មើរជីវិត តែចុងក្រោយចរិតដូចលាមក , មុខដូចប៉ាណាស់ស្អាតគ្រាន់តែឪពុកមិនស្រឡាញ់បើគាត់ស្រលាញ់មករកកូនហើយ គាត់ស្រឡាញ់កូនក្រោយជាងអូន, មនុស្សបែបហ្នឹងគេហៅថាសន្ដានថោក»។ ការបង្ហោះសំណេរដែលថាឪពុកមិនផ្តល់អាហារកិច្ច មិនសួរសុខទុក្ខចំពោះកូនស្រី លោក ប៉ែន ចំរ៉ុង មិនបានឆ្លើយតបទៅនឹងការបង្ហោះរបស់លោក អ៊ិន សុភិន។

គួរបញ្ជាក់ផងដែរថា បញ្ហាចម្រូងចម្រាសរវាងលោក អ៊ិន សុភិន និង ប៉ែន ចំរុង បានកើតឡើងជាច្រើនឆ្នាំមកហើយតាំងពីឆ្នាំ២០១៥។ រាល់ពេលរឿងរកាំរកូសនេះបានកើតឡើងនៅលើបណ្តាញសង្គម ប៉ែន ចំរុង ទទួលរងនូវការរិះគន់យ៉ាងច្រើនពីសំណាកទស្សនិកជន៕










