Home Blog Page 1723

កីឡា១ប្រភេទក្នុងចំណោម៣ បានចាប់ផ្តើមប្រកួតនៅខេត្តព្រះសីហនុ

0

ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតចំនួន៣ប្រភេទកីឡា ដែលមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ ខណៈការប្រកួតកីឡាទូកក្តោង បានចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភា នេះហើយ។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាកីឡាទូកក្តោង ចាប់ផ្តើមធ្វើការប្រកួតព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីលានប្រកួតនៅលើគោក និងនៅលើផ្ទៃទឹក។ សម្រាប់ការប្រកួតកីឡាទូកក្តោង រៀបចំនៅទីលានតេជោ ឆ្នេរកន្ទុយនាគ ដោយធ្វើការបែងចែកជា៣ទីលានប្រកួត៩ (3 Courses) ដោយ១ទីលាន មានទំហំ ១គីឡូម៉ែត្រការ៉េ មានវិញ្ញាសា ក២៣ឡាទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតចំនួន ៥០នាក់ ក្នុងនោះ ៖ កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប , ថៃ មានកីឡាករចូលរួមចំនួន ២៧រូប, សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប, ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប
ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប , វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigoOZY7XM-kNxLr6WczBhloAtpoL86yUGqAQEjTg2kjgcbyd1KglezZzFiPzxCXRtnDEMKoYs4pp035pLJ9w2xtlgaWEPQpWzQBvPbQcbUqdy5pxdg0Y2aiz0nAtkCAXrHsH22BtRXUWq8ol40xBmbHK8I_6sWKIkZgOGW3-ZaQu1LZpcHlVBMY7zg/s1280/344029662_3371291686520323_6340540369666956732_n.jpg

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុរៀបចំការប្រកួត៖
– ទូកក្តោងនៅឆ្នេរសុខា ចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
– កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។
– កីឡាម៉ូតូទឹកនៅឆ្នេរសុខា ចាប់ផ្ដើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ការរៀបចំខាងលើនេះ មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានិមួយ ដើម្បីឱ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល។ លើសពីនេះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_PwQb_gXl-bySjHbCEhCu4p1kkeHpwvCzKqLMHM__XrpY6Y_RIYLl5zeaqaXWrW-U5E003k3QBLrW3tqmVra6HZB-mWzN6Jz8SzH_nW8tje3G2Z1_I8HjKFjUK1IABYdvsGbOwwWQ4Hj9lI4mrJgb7M-IxRarUaZRtopFCC77PnKrl8JbFGKvMvq/s1280/344011318_604484078283231_8703814718733692985_n.jpg

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និងសញ្ញាបត្របណ្ឌិតកិត្តិយស “មនុស្សសាស្ត្រ និងសាមគ្គីភាព”

0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក “មនុស្សសាស្ត្រ និងសាមគ្គីភាព” ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjjAE-zcEAQ10Xfn9RRbDHdAJ_lQDTpRzj0m5aLkmB5S_QGxU1BtqZVtZDN62oFVWn_iuefeRyQ8WA2ZeA6yXuXbGjIjdU6Q7AuJIZQ7KQSAk9av1hWHqj1Sk9dhJmKt7u_50IoNRdJHUm6cd_JHvB6CIDup4ambrOpT-aJQ7EmWJGrDr1yy3odlOx/s1280/photo_2023-05-02_11-17-21.jpg

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ជូនដល់សម្តេចនាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTefyJZMgN3z3y9c4BxvjviA5-ITJe0IG9a2PhskWe7EgDkPCdELc7P4ckpFZCjKL53iuKMSS86s_XbW5u9VgEzwaJc94sIZ4-1qvUo45euNJSLPBgN_th8G_sSliGUilyfjmApuZbI4qK92EBPCHs2SZlp3Umoq9i8F9dHFRYnvdkK_dKNj_JMDv_/s1280/photo_2023-05-02_11-17-19.jpg

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmh9TMGBEy5jBGty6JvWc5gagG_UA_yxMzC4OjIUhr8rZ4S1bGZ73opFJzEGXTsxtH4jWZBpIyyrTJOrUbYaSgQyc2yztlfRgvMELEnIQOrJCLdAgMPRbyhMGkzrPsxn7jk5SghA5vn0WLwyHOswiGAtUnsRuGEbJnBAKmuUlsFZz4Lm6lKFDidGuD/s1280/photo_2023-05-02_11-17-22%20(2).jpg

ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។

សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yGjgIK3l12H7l-wI20AT_v6ZwWvj4Etr8AmvExYzfm25MNtK2q7NtU88Scmzc4WUgxlkm0QnCQ6V00e2BuCr-3JTGD1_Q1GjfV1iCRtHeWn-IlCnVntMZS3Fs7PpsTIc2F4LY4VRiFlvaaxUmtPlfvcfRCtSmx3XfoDv0C9rP5liwk_4mb9_B0QN/s1280/photo_2023-05-02_11-17-19%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9O5S1LsOfEEvu0IqDZmryx20k1RfLGIOni1DEFD-ya16ZQ9Al2_xhfCrQ19NTFNu1LPr60FYR5NWDsNrVEmtUi3B-VdN0H364YQUHAml_9GJIyYs6oW9U_a1BHz4zP_QQHLLWAVU-Cz2hLUTfZx7sKvYSsjveIKx-hh9IBEBnMJW5WW3Aa2Jj7CWl/s1280/photo_2023-05-02_11-17-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yYCTIirPqUtqsBdBEbNaEwqBXmhcanF_B5meFdL2wko2nDQTidbgVAItH6XzeVlqW2DdQPxoX-EFpkm2bsGZ39isS44ub2DEWt1zlALLJOii0tnEu2NMiFD9OfOUI24ywZnaOpdCM_U01FUHcdZHsM-4XBIEOSglw6nF6IIHohHycbG5IewTCCAt/s1280/photo_2023-05-02_11-17-24.jpg

Song Hye Kyo និង Jennie បង្ហាញវត្តមានរួមគ្នានៅ Met Gala កំពុងក្លាយជាប្រធានបទលើបណ្តាញសង្គម

0

តារាសម្ដែងល្បីឈ្មោះ Song Hye Kyo និង Jennie សមាជិកក្រុម BLACKPINK បានបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅលើក្នុងកម្មវិធីកម្រាលព្រំក្រហម Met gala នៅសារមន្ទីរ Metropolitan Museum of Art ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តិទៅដើមខែឧសភា នេះដែលប្រមូលផ្តុំដោយសិល្បករល្បីៗជាច្រើនចូលរួម។ មិនត្រឹមតែប៉ុណ្ណោះការជួបគ្នារវាងតារាស្រីទាំងពីរដួងនេះក៏កំពុងក្លាយជាប្រធានបទនៅលើបណ្តាញសង្គមកូរ៉េនិងអន្តរជាតិ ព្រមទាំងសរសើរថាសម្រស់អ្នកទាំងពីរស្រស់ស្អាតមិនធម្មតា។Blackpink's Jennie Attends First Met Gala in '90s Chanel Dress: Photos

កាលពីពេលកន្លងនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ លេចពាក្យចចាមអារ៉ាមថា Jennie និង Rosé សមាជិក BLACKPINK នឹងមានវត្តមានក្នុងកម្មវិធី Met Gala ជាមួយគ្នាដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ខណៈកាលពីឆ្នាំ២០២១ Rosé និង CL ក្លាយជាសិល្បករនារីកូរ៉េដំបូងមានវាសនាដើរលើកម្រាលព្រំកម្មវិធីនេះ។

ទោះយ៉ាងណា កម្មវិធីអន្តរជាតិនេះពុំមានវត្តមាន Rosé ដោយឃើញវត្តមាន Jennie ខណៈតួឯកស្រី Song Hye Kyo ក៏បង្ហាញវត្តមានក្នុងកម្មវិធីនេះផងដែរដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលថតរូបជាមួយគ្នាទៀតផង។Foto Persiapan Song Hye Kyo Menuju Met Gala Terungkap, Netizen: Ah, Unnie  Mengangkat Gengsi Nasional Lagi... - Kpop Chart

មិនត្រឹមតែវត្តមានរបស់តារាស្រីកូរ៉េពីររូបខាងលើនេះទេ ចំណែកឯតារាចម្រៀង Jackson Wang សមាជិក Got7 ក៏បានចូលរួមក្នុងកម្មវិធី Met Gala ២០២៣ នេះផងដែរ។

គួរបញ្ជាក់ថា កម្មវិធី Met Gala គឺជាកម្មវិធី បង្ហាញឈុត Fashion ប្លែកៗ ដែលភាគច្រើនប្រជុំដោយតារាល្បីៗប៉ែកអ៊ឺរ៉ុបចូលរួម ខណៈក្នុងឆ្នាំនេះមានវត្តមានដូចជា Rihanna និងស្វាមី , Cardi B, Gigi Hadid , Jennifer Lopez, Kylie Jenner និងតារាជាច្រើនរូបទៀតចូលរួម។ ក្នុងឆ្នាំនេះ កម្មវិធីខាងលើប្រារព្ធឡើងក្រោមប្រធានបទ “Karl Lagerfeld: A Line of Beauty” ដែលអ្នកចូលរួមទាំងអស់ត្រូវបាន ស្នើឱ្យតុបតែងខ្លួនយ៉ាងពិសេស និងឧទ្ទិសដល់អតីតអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញ គឺលោក karl lagerfeld ដែលបានមរណភាពកាលពីឆ្នាំ ២០១៩៕How Celebs Honored Karl Lagerfeld on The 2023 Met Gala Carpet – NBC New York

ក្រសួងដាក់ WiFi​ ចំនួន១៦៨កន្លែង ជុំវិញពហុកីឡដ្ឋានជាតិទាំង២

0

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តំបន់សេវាអ៊ីនធឺណិតល្បឿនលឿន ចំនួន១៨៦ទីតាំង នឹងត្រូវដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ក្រសួងក៏បានបញ្ជាក់ទៀតថា ទីតាំងទាំង១៨៦ កន្លែងរួមមាន៖ នៅសាលក្នុងពហុកីឡដា្ឋន សាលទស្សនិកជន VIP សាលទស្សនិកជនខាងក្រៅ វិមានកីឡដ្ឋាន មណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាហុកគី មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ មណ្ឌលកីឡាវាយកូនបាល់ សាលហាត់កីឡាប្រយុទ្ធ និងតំបន់សាធារណៈខាងក្រៅ ពហុកីឡដ្ឋាន។

ក្រសួងក៏ បានណែនាំឱ្យប្រជាពលរដ្ឋស្កេន QR Code ដែលមាននៅក្នុងរូបភាព ឬផ្ទាំងបង្ហាញ នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ៕May be an image of 4 people, people playing football and text

ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី២៨ ដោយផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ!

0

ភ្នំពេញ៖ ឆ្នាំនេះ ជាគម្រប់ខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍។ ដើម្បីអបអរខួបអនុស្សាវរីយ៍នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្ម នៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ពិសេសជាច្រើន ក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយ ជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះ នៅណាហ្គាវើលដ៍។
ណាហ្គាវើលដ៍ មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើស ច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី៤ដុល្លារប៉ុណ្ណោះ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ចន្លោះពីម៉ោង៧ព្រឹក ដល់១ទៀបភ្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaAhg1syopuJCmAhNwQYIVjUHoh-ii0Y_hEYJMPOmdBDq1fNpEGRe-tvt53A8vwYA8r2I3kjmo1AYHguobBDjnxIjIPMpwUBsh-GjTcuB0VCJxCYr61uFJL9d2xEET9agazvk3oVYxiS5yR9QkYCApy9bHeHuiI4RqWqrT9ebkzxceKUeTph_W3jlp/s1280/photo_2023-05-02_12-29-45.jpg
តម្លៃត្រឹមតែ២៨ដុល្លារ លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano បញ្ចុះតម្លៃមកត្រឹម ២៨ ដុល្លារក្នុងម្នាក់រៀងរាល់ថ្ងៃអាទិត្យ ក្នុងខែឧសភា! បម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២៖៣០រសៀល លោកអ្នកអាចពិសាឥតកំណត់ រួមមាន៖ អាហារសម្រន់ អយស្ទ័រ ឈីស សាច់គោ ប៉ាស្តា និងបង្អែម។
កុមារអាយុក្រោម៥ឆ្នាំ ទទួលទានឥតគិតថ្លៃ និងកុមារអាយុក្រោម១២ឆ្នាំ បញ្ចុះតម្លៃ ៥០%។ ចំណែកប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត ដែលបម្រើជូនរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង៥ល្ងាច ដល់៩៖៣០យប់ ឥឡូវនេះ តម្លៃ២៨ដុល្លារប៉ុណ្ណោះ ដោយមានបន្ថែមការពិសាស្រាបៀរឥតកំណត់១ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5QWkaZ65ppmEvfP5o2RpmFIj9hEEsNfJwpao78B40JtKKNYt7RnnZRpLzmsUYG5voDHeCqTKS5upTsm09Ysmx5MhXDSa3U90ZiNy3lQjuBTZIFw0w-O_NPGC_Fj3FmMs3RJMreB5HbvwrfWfcnHPi-h0FBeC8T82Hpg7MCGeP7f8ojepXORjJV3K/s1280/photo_2023-05-02_12-29-45%20(2).jpg
ភោជនីយដ្ឋានចិន Fortune Palace មានបម្រើជូនមុខម្ហូបពិសេសដែលជួយលើកកម្ពស់ផលិតផលក្នុងស្រុក គឺក្តាមខេត្តកំពត បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្តាមថ្មធម្មជាតិខេត្តកំពត ចម្អិនតាមរបៀប ៦ យ៉ាងតម្លៃ២៨ដុល្លារប៉ុណ្ណោះ ក្នុងមួយចានចម្អិនជាមួយទឹកជ្រលក់ម្រេចខ្ចីមកពីខេត្តកំពត ពងទាប្រៃក្រហម និងទឹកខ្ទឹមសជូរហឹរ -ល-។
នៅភោជនីយដ្ឋាន Golden Bowl អតិថិជនអាចសាកល្បងមីស្រួយឆាជាមួយប៉ាវហ៊ឺ និងបាយឆាជាមួយប៉ាវហ៊ឺតម្លៃ២៨ដុល្លារ ដោយមានបន្ថែមស្រាមួយកែវ។ សម្រាប់មុខម្ហូបបែបជប៉ុន សូមសាកល្បងអាហារឈុតដុនប៊ូរី តម្លៃ២៨ដុល្លារ នៅភោជនីយដ្ឋានជប៉ុន The Teppanyaki ដែលមានគ្រឿងសមុទ្រ សាច់មាន់ និងសាច់គោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVHoAZmTxImibZuAMM0Y_SHsnKlqklHcrJvg4vVe7gE3-IIUwLSzhexzDmw3NDJR5zNNLFtNNtp5mt8kDilUsmh2i8s5d_zM-bUx8iyZrQHV4ktgCKIAmOjk_ggGULqPxmfcNy16WupD_xLssICFuPTyydOt_hXpWIrLijPVo5K6L6sr1fl6SY7cr/s1280/photo_2023-05-02_12-29-48.jpg
ចំណែកឯក្លិបកម្សាន្តពេលរាត្រីដ៏ពេញនិយម Darlin Darlin ក៏នឹងមានរាត្រីកម្សាន្តអបអរខួបរបស់ណាហ្គាវើលដ៍ផងដែរនៅថ្ងៃទី២៨ ខែឧសភាដោយផ្តល់ការបញ្ចុះតម្លៃទៅលើភេសជ្ជៈដប និងការប្រគំផ្ទាល់ ពេញមួយរាត្រី។ ភោជនីយដ្ឋាន និងបានីយដ្ឋានមួយចំនួនទៀត ក៏មានការបញ្ចុះតម្លៃផងដែរ គឺស្រាក្រឡុកមួយកែវ តម្លៃ ២,៨០ ដុល្លារប៉ុណ្ណោះពេញមួយខែឧសភា។ កក់ទុកមុនតាមរយៈ dining@nagaworld.com ឬ +៨៥៥ ២៣ ២៦៣ ០៣១។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.nagaworld.com ឬទំព័រ FaceBook, Telegram ឬ Instagram របស់ណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHgPxJCVq1UiSaqYrZWcCy_TtE11ExCrKH4ORJVQPvFhc-D-d8vki7Zec0CviVgxdvHY8ML8EUI9kbb4luPUsBtNm43gCmJcJlS5H88JqDqowqSyd-exULf5BtmbOvvHA5_NhTRzFkn_TqxyJkCsoJCNXKvxpbzoDpCeWmVBHpPLcUTr4R9bHoXtWS/s1280/photo_2023-05-02_12-29-49.jpg
ទទួលបានការបញ្ចុះតម្លៃ ២៨% គ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡននៅមណ្ឌលស្ប៉ាប្រណីតទាំង២ របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld នៅណាហ្គាវើលដ៍ទី១ និងមណ្ឌលស្ប៉ា The Elixir of Life នៅណាហ្គាវើលដ៍ទី២ ។ លើសពីនេះ លោកអ្នកអាចធ្វើកាតសមាជិកស្ប៉ាប្លាទីនីមដោយទទួលបានការបញ្ចុះតម្លៃ ២៨% ដែលរួមបញ្ចូលសេវាកម្មស្ប៉ា ១៣ ដងបូកនឹងការស្នាក់នៅសណ្ឋាគារ ១ យប់ឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០% នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់។ មណ្ឌលស្ប៉ាទាំង២ បើកបម្រើ ២៤ ម៉ោងរៀងរាល់ថ្ងៃដែលធ្វើឱ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់លោកអ្នកមានសេចក្តីសុខបំផុត។
សម្រាប់អ្នកដែលចូលចិត្តទស្សនាប្រគំតន្ត្រីផ្ទាល់ក្នុងឱកាសខួបរបស់ណាហ្គាវើលដ៍ សូមអញ្ជើញទៅទស្សនាកញ្ញា រ៉ាប៊ី (Rabee) ដែលនឹងផ្តល់ជូននូវការសម្តែងបទចម្រៀងពិសេសនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧៖៣០ យប់ដោយមានហ្គេម កម្មវិធីកម្សាន្ត និងការចាប់រង្វាន់ដ៏អស្ចារ្យ។
សូមអញ្ជើញនាំក្រុមគ្រួសារ និងមិត្តភក្តិទៅកម្សាន្តនៅណាហ្គាវើលដ៍នៅក្នុងខែឧសភានេះ និងរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiawCw3MQpxqkh1Ewhq4L5hvI6rGx1L0DwVdT1NXlRxXou2pzl8Z5BkB2-AjE3ENG26N3aZN6pFPT3FkZNNnyMjt8vpN559dN2VuZQm72_NOV2SM-a5awPaeDUnu7Q2odeGgPcb-K8Pj7dwZs3unmgIA_hnUb_rZTOlYMaaLfeQYxKJCUI-wdzS3uGZ/s1280/photo_2023-05-02_12-29-50.jpg

មកដល់កម្ពុជាភ្លាម! ខាន់ ចេសា​ ដាក់គោលដៅយកមេដាយ២គ្រឿង

0

កាលពីម្សិលមិញ ​កីឡាការិនី​ជូជឺតស៊ូ ​ខាន់ ចេសាបានមកដល់ទឹកដីកម្ពុជា​  ​ជាមួយស្មាមញញឹម និង​ទំនុក​ចិត្ដ​ខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ ​

ខាន់ ចេសាបានលើកឡើងថា៖ “​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រម​ទាំង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ប្រជាជន​ និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ជូន​កម្ពុជា​។ ខ្ញុំសង្ឃឹមថា នឹង​យក​បាន​មេដាយ​មាស​២​គ្រឿង​ជូន​កម្ពុជា ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ”។

សូមជម្រាបផងដែរថា ខាន់ ចេសា គឺជាម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំនេះ កីឡាការិនី​ជូជឺតស៊ូរូបនេះ នឹងប្រកួត​លើ​វិញ្ញាសា ២​គឺ Gi​ ទម្ងន់ ៥២គីឡូក្រាម ​និង​ No-Gi​ ទម្ងន់​ ៥២គីឡូក្រាមដូចគ្នា៕អបអរសាទរ! កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ SEA  Games 2019 – ខ្មែរប៉ុស្ដិ៍

កន្លែងទាំង៥ នៃទ្វីបអឺរ៉ុបដែលមិនសូវមានប្រជាជនរស់នៅ

0

បរទេស៖ ទីប្រជុំជនអ៊ឺរ៉ុបមួយចំនួនកំពុងផ្តល់លុយឱ្យប្រជាជនដើម្បីរស់នៅដោយសារតែការព្រួយបារម្ភអំពីអនាគតសេដ្ឋកិច្ចនៅពេលដែលចំនួនប្រជាជនធ្លាក់ចុះ។ ភាគច្រើននៃតំបន់ជនបទនៅអឺរ៉ុបកំពុងប្រឈមមុខនឹងប្រជាជនវ័យចំណាស់នៅពេលដែលយុវជនផ្លាស់ទីទៅទីក្រុង ឬជ្រើសរើសមិនមានកូន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ យោងតាមប្រភពព័ត៌មាន Euronews បានឱ្យដឹងថារដ្ឋាភិបាលក្នុងតំបន់មួយចំនួនកំពុងលើកទឹកចិត្តជនបរទេសឱ្យស្នាក់នៅទីនោះ។

១. Albinen ប្រទេសស្វីស៖ Albinen ស្ថិតនៅតំបន់ភ្នំអាល់ស្វីស ដែលមានប្រជាជនតិចជាង 250 នាក់។ រដ្ឋាភិបាលបានផ្តល់ប្រាក់ចំនួន20 ម៉ឺនដុល្លារសម្រាប់ពលរដ្ឋស្វីស ឬជនបរទេសណាដែលចង់រស់នៅក្នុងតំបន់នេះ ហើយត្រូវតែប្តេជ្ញាចិត្តក្នុងការរស់ នៅតំបន់ Albinen រយៈពេល 10 ឆ្នាំឡើង ឬមួយជីវិត។Albinen – Travel guide at Wikivoyage

២. Rubia ប្រទេសអេស្ប៉ាញ៖ ភូមិ Rubiá មានអ្នកស្រុកចំនួន 1,400 នាក់នៅភាគពាយ័ព្យ។ រដ្ឋាភិបាលបានផ្តល់ប្រាក់ជាង150 ដុល្លារជារៀងរាល់ខែទៅឱ្យប្រជាពលរដ្ឋឬជនបរទេសដែលស្ម័គ្ររស់នៅតំបន់នោះ។ លើសពីនេះទៀត Xesta គឺជាភូមិតូចមួយដែលមានអ្នករស់នៅតិចជាង 100 នាក់នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ នឹងមានអចលនទ្រព្យទំនេរប្រហែល 125 ដែលកំពុងស្វែងរកមនុស្សដើម្បីរស់នៅផងដែរ។The beautiful Spanish villages that people are being paid to move to with  one offering €3000 just to relocate there - MyLondon

៣. Sardinia ប្រទេសអ៊ីតាលី៖ កោះ Sardinia ផ្តល់ប្រាក់ជាង1 ម៉ឺនដុល្លារដល់អ្នកដែលមានបំណងចង់ចូល ឬរស់នៅជាអចិន្ត្រៃយ៍។ កោះនេះត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ ផ្ទៃមេឃខៀវស្រងាត់ និងទឹកពណ៌ខៀវខ្ចី។ ដើម្បីទប់ស្កាត់ការថយចុះចំនួនប្រជាជន រដ្ឋាភិបាលបានកំណត់ថវិកាជាង 45 លានដុល្លារ សម្រាប់ផែនការទាក់ទាញអ្នកស្រុក និងចំណាយសម្រាប់ជនអន្តោប្រវេសន៍ចំនួន 3,000 នាក់។This Italian Island Has Tranquil Villages, Stunning Beaches, and Luxury  Hotels — Here's How to Plan Your Trip

៤. Antikythera ប្រទេសក្រិក៖ អ្នករស់នៅថ្មីនៃកោះនេះនឹងទទួលបានផ្ទះមួយ និងដីមួយដុំ រដ្ឋាភិបាលបានឧបត្ថមប្រាក់ជាង500 ដុល្លារក្នុងមួយខែសម្រាប់រយៈពេលបីឆ្នាំដំបូងនៃប្រជាជនដែលរស់នៅលើកោះនេះ។Antikythera Island: The Peaceful Paradise at the Edge of the Aegean Sea

៥. Candela ប្រទេសអ៊ីតាលី៖ Candela ជាទីក្រុងតូចមួយនៅក្នុងតំបន់ Puglia ដែលមានប្រជាជនប្រហែល 2,700 នាក់។ Candela កំពុងផ្តល់ជូនប្រាក់សម្រាប់អ្នកនៅលីវជាង 800 ដុល្លារ, គូស្វាមីភរិយាជាង 1,300 ដុល្លារ និងគ្រួសារជាង 2,000 ដុល្លារ ដើម្បីផ្លាស់ទីមករស់នៅក្នុងភូមិនេះ៕Candela: The Italian town paying people to move there | CNN
ប្រភព៖vnexpress

មកដឹងពីលក្ខណៈពិសេសរបស់រុក្ខជាតិអណែ្តតលើទឹក «កំប្លោក»

0

កំប្លោក ដែលភាសាអង់គ្លេសហៅថា -Water Hyacinth និងមានឈ្មោះវិទ្យាសាស្ត Pontederia crassipes Mart ជារុក្ខជាតិ ដុះដោយឯកឯងនៅតាមទន្លេ ស្ទឹង ព្រែក បឹងបួរ ស្រះ ឬត្រពាំង។ រុក្ខជាតិនេះមានប្រភពដើមមកពី ប្រទេសក្តៅនៃទ្វីបអាមេរិកខាងត្បូង។ កំបោក ត្រូវបានប្រជាជនខ្មែរ និយមយកផ្កានៃរុក្ខជាតិនេះធ្វើជាបន្លែ និងអន្លក់ និងយកវាមកធ្វើជាជី ចំណីសត្វ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ – នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត  ជំនាន់មេគង្គទី២ – Mekong Wonders

លក្ខណៈរូបសាស្ត្រ តិណជាតិ (herbaceous) ដុះអណ្តែតលើទឹក មានកម្ពស់៣០-៥០ស.ម មានតួដើមតូចៗ (stolons) វារចេញពីតួដើមមេ ហើយចាក់ឫសថ្មី។ ស្លឹក ងើបត្រង់ ចេញពីទឹក ឬអណ្ដែតលើទឹក។ ទងស្លឹកស្ពោតផុសៗ (spongy) មានរាងកំប៉ោង នៅផ្នែកក្រោម មាន កញ្ចុំផ្កាជាកួរ (spike) ដោយ ផ្កាមានត្របក៣ ស្រទាប់៣ ជាបរិបុប្ផា (perianth) ជាប់គ្នានៅផ្នែកក្រោម ពណ៌ស្វាយមានអុចៗពណ៌ខៀវ និងលឿង។ កេសរឈ្មោល៦ គឺ ៣វែង និង៣ខ្លី ទងកេសរឈ្មោលមានក្រពេញ។ កេសរញី ៣ជាប់ គា្នជាអូវែរ មាន ៣ក្លែប (ovary 3-loculed)។ ផ្លែជា capsule បែកជា ៣ផ្នែក គ្រាប់តូចៗ មានឆ្នូត។Water Hyacinth of Tonle Sap -kh – Mekong Wondersសម្រាប់លក្ខណៈជីវសាស្ត្រវិញ កំប្លោក មានដើមបែកតាមមែកផ្ដល់កូនយ៉ាងរហ័ស ដុះរាលដាល រាតត្បាតលើរុក្ខជាតិឯទៀត និងសត្វផងដែរ។ ចំណែកឯលក្ខណៈអេកូឡូស៊ី ជារុក្ខជាតិដុះអណ្តែតនៅលើផ្ទៃទឹក។ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ - TNAOT

ចំពោះការប្រើប្រាស់ «កំប្លោក» សម្រាប់ជាបន្លែ គេយកផ្កាធ្វើជាបន្លែ និងអន្លក់។ រីឯ ស្លឹក និងដើមស្រស់ៗយកធ្វើជាជី និងចំណីសត្វ និង ដើមហាលឱ្យក្រៀម វេញធ្វើជារបស់ប្រើប្រាស់ ដូចជាកន្ត្រក់ អង្រឹង កន្ទេល ជាដើម។ មិនត្រឹមតែប៉ុណ្ណោះគេក៏ប្រើប្រាស់កំប្លោក ដើម្បីទាញ ឬស្រូបយកលោហៈធ្ងន់ (heavy metals) ពីភក់ ក្នុងការសម្អាតទឹកកខ្វក់ ឬសំណល់រាវ ក្នុងស្រះ ត្រពាំង ឬបឹងនានាផងដែរ៕កំប្លោក ឬ​ត្រកៀតប៉ោង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស​សត្វ​ - Rasmei  Kampuchea Daily

«មហានគរ» ពីតារាចម្រៀង ជី ដេវីត កំពុងផ្ទុះការស្ងប់ស្ងែងរួមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ

0

រស្ងប់ស្ងែងរួមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ

«មហានគរ is on the way ផ្តើមមកពីបាតដៃទទេ ខ្ញុំសរសេរនូវសំណេរ មួយនេះពេញដោយមោទកភាព!» នេះជាការលើកឡើងរបស់តារាចម្រៀង ងួន ចាន់ដេវីត ក្រោយពីទម្លាក់បទថ្មីរបស់ខ្លួនទាំងព្រឹកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

«មហានគរ» ជាវណ្ណកម្មថ្មីមួយទៀតរបស់តារាចម្រៀង ជី ដេវីត ដែលកំពុងទទួលបានការស្ងប់ស្ងែងពីព្រោះទំនុកច្រៀងបានឆ្លុះបញ្ចាំងពី មហានគរខ្មែរ រំលេចពីដំរីក្បាលបីកណ្តឹងសាមពាន់ ដែលជារឿងព្រេងល្បីមួយរបស់ខ្មែរ ខណៈកាលពីសម័យមុនសត្វដំរីគឺជាយាងជំនិះរបស់ស្តេច។ មិនត្រឹមតែប៉ុណ្ណោះ ជី ដេវីត ក៏បានលើកឡើងពីសិល្បៈគុនខ្មែរដែលល្បីដូចផ្គរលាន់ និងនិយាយពីប្រាសាទបាយ័នមានភាពរឹងមាំទុកធ្វើជាកេរ្តិ៍ដល់កូនចៅជំនាន់ក្រោយ។
លើសពីនេះ បទមហានគរ ក៏បានលើកឡើងទៀតថា មើលផ្កាយសំណាង ប្រតិដ្ឋានចំកណ្តាលផែនដី ផុសឡើងក្នុងបូរីនៃភាគនារតី ហៅថាអង្គរ ស្នូលវប្បធម៌ឈាមខ្មែរថែរក្សាផ្តាច់ប្តូររួមគ្នាលើកស្ទួយនគរក្រាបបង្គំសុំពរបំភ្លឺភ្លើងជ័យ ដែលពេញដោយអត្ថន័យជ្រាលជ្រៅ ព្រោះភ្លើងគប់ស៊ីហ្គេម គឺធ្វើឡើងនៅលើទឹកដីអង្គរវត្ត បានប្រារព្ធព្រះរាជពិធីសុំភ្លើង ព្រះអគ្គីកីឡា ដោយអង្គព្រះមហាក្សត្រនៃកម្ពុជាកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អគឺពេលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលសុំភ្លើងអាទិទេពមកធ្វើជាភ្លើងគប់។
បន្ថែមលើនេះ បទនេះក៏បង្ហាញពីប្រទេសកម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ដែលឆ្លុះបញ្ចាំងឱ្យដឹងថា ជាប្រវត្តិសាស្រ្តព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃដល់គណៈប្រតិភូកីឡាទាំងអស់ដែលចូលរួម។

ក្នុងបទចម្រៀងដែលបង្កប់អត្ថន័យជ្រាលជ្រៅខាងលើ ពីស្នាដៃថ្មីរបស់តារាចម្រៀង ជី ដេវីត ងាកទៅកាន់ទំនុកភ្លេងវិញបាន លាយឡំឧបករណ៍បុរាណខ្មែរ ស្រឡៃ និងឧបករណ៍បុរាណខ្មែរផ្សេងទៀតកាន់តែពីរោះរណ្តំនៅក្នុងចិត្ត។ ស្នាដៃថ្មីនេះ អ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត បានពោលសរសើរមិនដាច់ពីមាត់ និងកោតស្ងប់ស្ងែងពីសមត្ថភាពរបស់តារាចម្រៀងរូបនេះណាស់ ជាក់ស្តែងដូចបទ «វីរៈនារី» ជាដើមសុទ្ធតែទទួលបានការគាំទ្រនិងបង្កប់អត្ថន័យជ្រាលជ្រៅបង្ហាញភាពជាខ្មែរ៕

មតិចាក់ដោត ជាច្រើ​នបានផ្ញើសារទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាក់ទងនឹងបញ្ហាសុីហ្គេម

0
នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារទាក់ទងនឹង បញ្ហាខ្លះៗជុំវិញសុីហ្គេម២០២៣ លើកទី៣២ ដែលបងប្អូនញាតិមិត្ត ជាច្រើនបានផ្ញើសារមកកាន់រូបលោក។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះថា៖” ក្មួយសូមគោរពលោកពូ
ក្មួយខំទៅរងចាំសំបុត្រ២លេីកនៅតែមិនបាន សូម្បីតែក្មួយបានទៅដល់រងចាំអាចត្រឹមជួរទី១០០ទេ។ ក្នុងបញ្ហាសំបុត្រនេះ សញមលោកពូជួយបញ្ជូនសំណូមពរនេះទៅដល់ក្រុមការងាររៀបចំបញ្ហានេះផង។ ក្មួយគ្រាន់មានយោបល់បែបនេះទេ
១ ការបែងចែកសំបុត្រតាមតំបន់ កន្លែងត្រូវចែកអោយច្បាស់លាស់។ តាមអនឡាញ កំណត់ប៉ុន្មាន ចែកផ្ទាល់កំណត់ប៉ុន្មាន ចែកជូនស្ថាប័ន/នាយកដ្ឋានពាក់ពន័្ឋប៉ុន្មាន ។ មិនមែនប្រកាស់ចែកផ្ទាល់ ៥ពាន់ តែចែកបានតែ៥រយនាក់ ថាអស់។
២ ដេីម្បីសម្រួលដល់ជនបរទេស ឬសម្រាប់អ្នកគាំទ្រនៃប្រទេសអាស៊ាន យេីងអាចបែងចែកទៅស្ថាទូតគេ ហេីយគេនឹងអោយប្រជាជនគេទៅយកផ្ទាល់ពីស្ថាទូត។ ខ្ញុំជឿជាក់ ស្ថាទូតគេមិនប្រកែកទេ ណាមួយស្រួលសម្រាប់ប្រជាជនគេផង យេីងផ្តល់កិត្តិយសសប្រាប់ប្រជាជនគេផង
៣ ជួយសម្រួលកន្លែងចែកសំបុត្រនៅស្តាត គួររៀបចែកអោយបាន៤ ៥ តុ ដោយអ្នកចូលយកចូលពីស្តាំ ដេញតាមតុយកសំបុត្រ និងចេញទៅឆ្វេង។ មិនមែននៅផ្តុំគ្នាតែមុខប៉មយកសំបុត្រទេ។ ខ្ញុំគិតថា ចែកយ៉ាងយូរ១ម៉ោងអស់ហេីយ បេីគាត់រៀបតុ អោយយកបានច្រេីននៅខាងក្រៅ។ ហេីយមិនខ្វះប្រជាការពារចាំជួយសម្រួល និង សណ្តាប់ធ្នាប់។
៤ សូមចែកអោយបានត្រឹមត្រូវតាមចំនួន និងអ្វីដែលបានប្រកាស់ ក្នុងម្នាក់បានប៉ុន្មាន។ កុំយកលុយដូរសំបុត្រ។
៥ ក្នុងករណីគូប្រគួតនៃប្រទេសណាក៏ដោយ បេីកៅអីខាងក្នុងទំនេរ សូមអោយគាត់បេីកអោយចូលទៅ ព្រោះដល់ម៉ោងប្រគួត ហេីយអ្នគាំទ្រនៃប្រទេសផ្សេង គេក៏ចង់លេីកទឹកចិត្តដូចគ្នា។ ធ្វេីបែបនេះ យេីងក៏ផ្តល់សណ្តានចិត្ត សម្រាប់បរទេសដែលចង់គាំទ្រក្រុមខ្លួនដែរ។ ខ្ញុំជឿថា អ្នកទទួលខុសត្រូវខាងក្នុង គាត់ដឹងហេីយថាទីតាំងណាសល់កៅអីប៉ុន្មាន ហេីយអាចប្រាប់អ្នកបេីកផ្លូវពីក្រៅចូលបាន។
ក្មួយមានតែប៉ុនហ្នឹង សង្ឃឹមថា លោកពូជួយផ្សព្វផ្សាយ ហេីយប្រជាជនក៏គាំទ្រដែរ។ រដ្ឋាភិបាល ប្រេីប្រាស់ថវិការច្រេីនណាស់ដេីម្បីមុខមាត់ជាតិសាសន៍កម្ពុជា ដូចច្នេះសូមបងៗដែលមានឱកាសបានរៀបចំការងារអស់ទាំងនេះ អោយអស់ពីចិត្ត និងក្តីស្រឡាញ់ ដេីម្បីប្រទេសជាតិយេីង។ បងប្អូនខ្លះចង់មានឱកាសស្ម័គ្រចិត្តបំរេីការងារសម្រាប់ជាតិសាសន៍មួយនេះ ក៏មិនមានឱកាសផង។ ក្មួយសូមអរគុណ និងសូមអភ័យទោស បេីសំណេរក្មួយមានការខ្វះខាត ឬមិនសមរម្យត្រង់ចំនុចណាមួយ។
អរគុណលោកពូ សម្រាប់ការជួយជំរុញ និង ផ្សព្វផ្សាយ”។
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេម២០២៣ ដំណើរការបាន៣ថ្ងៃហើយ ដោយបញ្ហាដែលកើតឡើងភាគច្រើន គឺបញ្ហាសំបុត្រនេះតែម្តង ដោយបងប្អូនភាគច្រើនទៅចាំតាំងពីព្រឹកហើយ នៅតែមិនបានសំបុត្រទៀត៕