Home ព័ត៌មានអន្តរជាតិ ប្រទេសធំជាងគេបំផុតនៅអាស៊ាន

ប្រទេសធំជាងគេបំផុតនៅអាស៊ាន

264
0

ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលធំជាងគេនៅតំបន់អាស៊ានយើង?The Official Website of Indonesia Tourism - Indonesia Travel

ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាសុីអាគ្នេយ៍ ស្ថិតនៅចន្លោះចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាសុីហ្វិក។Bali - What you need to know before you go - Go Guides

លាតសន្ធឹងលើផ្ទៃក្រឡា ១ ៩០៤ ៥៦៩គីឡូម៉ែត្រការ៉េ បានធ្វើឱ្យប្រទេសដែនកោះមួយនេះ ជាប្រទេសដែលធំជាងគេនៅតំបន់អាសុីអាគ្នេយ៍។ អ្វីដែលពិសេសនោះ ឥណ្ឌូនេសុី គឺជាប្រទេសដែនកោះធំជាងគេបំផុតនៅលើពិភពលោក ដោយមានកោះទៅជាង១៧០០០កោះឯណោះ។

ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតលើលោក។

ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយបានធ្វើឱ្យកោះនេះ ក្លាយជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។

ដោយឡែកប្រទេសដែលតូចជាងគេ គឺសិង្ហបុរី ដោយមានផ្ទៃក្រឡាត្រឹមតែ ៧២៨.៦ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ៕Indonesia - A country profile