Home Blog Page 1725

ប្រទេសសិង្ហបុរីគ្រោងដំឡើងពន្ធទ្វេដងលើអចលនទ្រព្យសម្រាប់ជនបរទេស

0

បរទេស៖ ដើម្បីធ្វើឱ្យទីផ្សារត្រជាក់ សិង្ហបុរីបានដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះជាលើកទីពីរ ជាពិសេសបានដំឡើងអត្រាពន្ធទ្វេដងសម្រាប់ជនបរទេស។
កាលពីថ្ងៃទី ២៧ ខែមេសា រដ្ឋាភិបាលបានសម្រេចដំឡើងអត្រាពន្ធទិញផ្ទះទ្វេដងសម្រាប់ជនបរទេសណាដែលទិញផ្ទះពី ៣០% ទៅ ៦០%។ ពលរដ្ឋសិង្ហបុរីនៅពេលទិញផ្ទះទីពីរនឹងត្រូវបង់ពន្ធ 20% (អត្រាចាស់ 17%); សម្រាប់អ្នករស់នៅអចិន្ត្រៃយ៍ អត្រាពន្ធគឺ 30% បានកើនឡើង 5% បន្ថែមទៀត ។ រដ្ឋាភិបាលសឹង្ហបុរីបាននិយាយថា បច្ចុប្បន្ននេះ តម្រូវការទិញផ្ទះសម្រាប់រស់នៅ និងទិញសម្រាប់ការវិនិយោគរបស់អ្នកមានក្នុង និងក្រៅប្រទេសមានសន្ទុះខ្លាំង។The Basics of Investing in Singapore Real Estate » ANZA

អ្នកវិភាគរបស់ Citigroup លោក Brandon Lee បាននិយាយថា ការផ្លាស់ប្តូរដើម្បីបង្កើនតម្លៃផ្ទះជាមួយអ្នកទិញបរទេសត្រូវបានរំពឹងទុក ប៉ុន្តែការកើនឡើងទ្វេដងត្រូវបានគេចាត់ទុកថា “ធ្ងន់ធ្ងរ” នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ក្រុមហ៊ុន Citigroup ក៏គិតផងដែរថា កំណើនតម្លៃផ្ទះនឹងថយចុះនៅក្នុងប៉ុន្មានត្រីមាសបន្ទាប់ ទោះជាយ៉ាងណាក៏ដោយការកាត់បន្ថយអតិបរមាគឺប្រហែល 2% តែប៉ុណ្ណោះ។A Guide to Luxury Real Estate in Singapore - Bloomberg

នៅពេលបច្ចុប្បន្នវិស័យអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅតែមានភាពរស់រវើក ខណៈដែលប្រទេសផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារតែអត្រាការប្រាក់ខ្ពស់ និងអតិផរណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកង្វះនៃការផ្គត់ផ្គង់ ថ្លៃសាងសង់ខ្ពស់ក្នុងកំឡុងជំងឺរាតត្បាត ក៏បានជំរុញឱ្យតម្លៃផ្ទះ និងការជួលកើនឡើង ដែលបង្កឱ្យមានការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនសិង្ហបុរីផងដែរ។ ប្រភព៖vnexpress

ម៉ៃ សុគន្ធ ចេញមុខសូមទោសលោក ហុងដា ខណៈឯកឧត្តម ហ៊ុន ជា លើកឡើងថា «ឈប់ទៅរឿងទើសគេមើលថែខ្លួនឯងទៅល្អជាង»

0

លោក ម៉ៃ សុគន្ធ រហ្ស័សនាម កំពូលមហាទើសបានចេញមុខសូមទោស លោក keisuke Honda ហើយនៅព្រឹកនេះបន្ទាប់ពីមានការប្រតិកម្មពីឯកឧត្តម ហ៊ុន ជា ក្រោយពីរិះគន់សំលៀកបំពាក់លោក ហុងដា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនោះឯកឧត្តមក៏បានបន្ថែមទៀតថា ការទទួលស្គាល់កំហុសគឺជាការល្អហើយឈប់ទៅរឿងទើសគេគួរមើលថែខ្លួនឯងល្អជាង។

មន្ត្រីក្នុងជួរនគរបាលជាតិ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារឱ្យលោក ម៉ៃ សុគន្ធ ឆាប់ចេញមុខសូមទោស លោក ហុងដា កាន់តែឆាប់កាន់តែល្អខណៈនៅព្រឹកថ្ងៃទី១ ខែឧសភា នេះហ្ស័សនាម កំពូលមហាទើសគ្រប់រឿងបានចេញមុខសូមទោសហើយ។

លោក ម៉ៃ សុគន្ធ បានរៀបរាប់ថា «ដោយ ទទួលបាន ពីការផុសទូន្មាន អប់រំ របស់ឯកឧត្តមបង ប្អូនសូមអរគុណ ខ្ញុំសូមអភ័យទោសលោកហុងដា សូមមេត្តាអធ្យាស្រ័យនិង ជាពិសេសឯកឧត្តមបង ដែលកន្លងមកតាំងតែងប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយអាចារ្យធំនិង ខ្ញុំបាទ សូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស»។

ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ជា ក៏បានលើកឡើងថា «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែរប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន»។

គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃទី២៩ ខែមេសា លោក ម៉ៃ សុគន្ធ បានចេញមុខរិះគន់ លោក ហុងដា ពីរឿងសំលៀកបំពាក់របស់លោកថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅឱ្យឆាប់ទៅខ្ញុំសែនមាន់១០»។ រឿងនេះបានធ្វើឱ្យឯកឧត្តម ហ៊ុន ជា ប្រតិកម្មនិងបានបង្ហោះសារឱ្យ ម៉ៃ សុគន្ធ ចេញមុខសូមទោសគ្រូបង្គោលកម្ពុជាលោក ហុងដា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRFA-1wYb4XCSAK--JVQptH8XvL7v6Ouqf8Zhc0vkAhYekPQHjuzTxqouMQbC263HaQl_H63GtTusm3xf-9QTFMAkC25mecS_6ifogbjxQoUMvn93P1ImFiuqne0Qjv5paTSQR54HHI6LrrLBJZm1dWDed1Hm3MfK-50JFqSpDCPpVl-jNOI_f92D/s1280/photo_2023-05-01_12-11-48.jpg

ឈ្លោះត្រូវៗ សង្ស័.យ ភិទិ និងគូស្នេហ៍ ជិតមានដំណឹងល្អ

0

តារាចម្រៀងក្នុងទ្រនំហង្សមាស ថុល សុភិទិ និងគូស្នេហ៍ ឡុង ម៉ានីន អ្នកជំនួញអនឡាញល្បីឈ្មោះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរជិតមានដំណឹងល្អក្រោយពីឃើញរូបភាពពួកគេថតរូបគូក្នុងឈុតគូស្នេហ៍យ៉ាងផ្អែមល្អែម ទោះបីកន្លងមកអ្នកទាំងពីរមានភាពរកាំសរកូសខ្លះៗក្តី។

ទោះបីជាកាលពីមុន ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ ធ្លាប់ប្រកាសបែកគ្នារាំងស្ទះដោយសារតែហ្វេនមួយចំនួនក្តី ប៉ុន្តែចាប់តាំងពីពួកគេវិលមកម្តងស្នេហ៍ម្តងទៀត ឃើញថាមានភាពផ្អែមល្អែមដូចស្រមោចស្ករ រហូតដល់អ្នកគាំទ្រអ្នកទាំងពីរ ចង់ឱ្យពួកគេវិលទៅ Privat វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCFA3xHbsPwYWKQH6dMaMB1iGVHtWDfA2HAV3BEe0Pz2jomVaku-pffY8YETAc4updFBfpWX_PJGAV7e3_PO0PKI4CinvKjcmvGyyxoLAdBSb42mHCBUdtcjimazBJy9_dS81FzfFCjRZJr2B6G5vCMz_YN0K5UibScKXhKnKo0U3pZFPNZIwOhPpT/s2048/343752943_596472972544158_1477847739865684697_n.jpg

ដ្បិតថាក្តីស្រលាញ់រវាងតារាចម្រៀងល្បីឈ្មោះ និងអ្នកមេម៉ាយកូនមួយជាអ្នកជំនួញអនឡាញ ទើបបង្កើតក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ថុល សុភិទិ តែងតែពុះពារគ្រប់ឧបសគ្គទោះបីជារងការវាយប្រហារយ៉ាងណាពីអ្នកលេងបណ្តាញសង្គម មិនខ្លាចបាត់បង់ប្រជាប្រិយភាពដើម្បីមនុស្សដែលខ្លួនស្រលាញ់រួមទាំងទង្វើជាច្រើនទៀតដែលបញ្ជាក់ថា ភិទិ ពិតជាស្រលាញ់គូស្នេហ៍ និងគ្រួសារគូស្នេហ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_-nEkbbhl9s13Y4k47RPXJNMRjnZi_zSKjpZcXO4xVDAM8Mba3RM2x4vN3Rw6XnBDu9jpxy9iKpP-VmHm-iwoHIb0kdQOapyJW5w2zAD3m5fIPxnWUCWSHugvPidlWYRpyqByQTJPfeBq0ZPzqnDXVch3ly_2bdHqZmLF8Meww3eLHHSeuXMdrOSA/s1440/343930426_1224769718405743_6926732903193779905_n.jpg

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី៣០ ខែមេសា អ្នកនាង ឡុង ម៉ានីន បានបង្ហោះវីដេអូខ្លីមួយនៅលើ Story ហ្វេកប៊ុក ដោយរូបនាង និង ភិទិ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស កាន់បាច់ផ្កា ថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នា។ រូបភាពនេះអ្នកគាំទ្ររបស់ពួកគេលើកឡើងថា សង្ស័យអ្នកទាំងពីរជិតមានដំណឹងល្អជូនអ្នកគាំទ្រ បន្ទាន់ពីសិក្សាស្វែងយល់ចិត្តគ្នាមួយរយៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29oSX4-AJ78h4Rv8BvDsMTc8n4RIceGyjkCiPdOzOoQC563FKUGTIp8LLeR14zIu5nwl7b3X0NaEZE16toCfSS19oIdIbBMCmUhpww1kM4Ajlpuq3hAhc8ntHOYgL7cxeoeWfVubdIPc4a0wMso14gFTn-0oNNfNtjV07i0RBX_UZjsOSjD1ark66/s1280/photo_2023-05-01_11-30-22.jpg

ប្រទេសអាស៊ីកំពុងក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំនៅអឺរ៉ុប

0

បរទេស៖ ឥណ្ឌាកំពុងទិញប្រេងឆៅរុស្ស៊ីដែលមានបរិមាណច្រើនក្នុងតម្លៃថោក បន្ទាប់មកចម្រាញ់វាជាប្រេងម៉ាស៊ូតដើម្បីលក់ទៅអឺរ៉ុបក្នុងតម្លៃខ្ពស់បំផុត។
នៅខែធ្នូឆ្នាំ 2022 សហភាពអឺរ៉ុប (EU) បានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមរយះសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ញត្តិនេះហាមឃាត់តែប្រទេសរុស្សីទេ ចំណែកប្រទេសដទៃទៀតអាចនាំចូលប្រេងរុស្សីទៅកាន់អឺរ៉ុបបាន ។Russia Sends More Energy To Asia As Europe Cuts Back

យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ Kpler បានឱ្យដឹងថាប្រទេសអាស៊ីមួយចំនួនកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំជាងគេរបស់អឺរ៉ុបក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការមកដល់ប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងមានលើសពី ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះស្មើនឹងជិត ៤៤% នៃការនាំចូលប្រេងសរុបរបស់ទីក្រុង New Delhi។Can Europe manage if Russian oil and coal are cut off?

លោក Viktor Katona អ្នកវិភាគប្រេងឆៅនៅក្រុមហ៊ុន Kpler បាននិយាយថា “ប្រេងរុស្ស៊ីកំពុងស្វែងរកផ្លូវរបស់ខ្លួនទៅកាន់អឺរ៉ុប ទោះបីជាមានទណ្ឌកម្មក៏ដោយ។ ដូច្នេះហើយការកើនឡើងនៃការនាំចេញប្រេងឥន្ធនៈរបស់ឥណ្ឌាទៅកាន់អឺរ៉ុបគឺជាផ្នែកដ៏សំខាន់មួយ ។Russian crude oil tracker បច្ចុប្បន្ននៅសហភាពអឺរ៉ុប ពួកគេមានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីបញ្ឈប់ការនាំចូលផលិតផលនេះពីប្រទេសរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបនៅតែស្ថិតក្រោមសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ព្រោះពួកគេមិនមានលទ្ធភាពក្នុងការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកឡើយ៕ ប្រភព៖vnexpress

សាំងធម្មតាចុះថ្លៃ២០០រៀល ខណៈម៉ាស៊ូតចុះថ្លៃ១០០រៀល

0

តម្លៃប្រេងនៅកម្ពុជាចុះថ្លៃជាបន្តទៀតដោយតម្លៃសាំងធម្មតាចុះថ្លៃ២០០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតចុះថ្លៃ១០០រៀលក្នុង១លីត្រ បើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៩៥០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១-១០ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

ផ្ទុះរឿង MMO យ៉ាងកក្រើកលោកជំទាវឧកញ៉ា នឹម វណ្ណៈ និយាយត្រង់ៗបែបនេះ

0

មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះរូប វណ្ណដា ព្រមទាំងនិយាយពីរឿង MMO ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់សឹងគ្រប់គ្នា រហូតលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមកនិយាយត្រង់ៗថា រឿង MMO គួរថយម្នាក់មួយជំហាន គ្រប់គ្នាមានសិទ្ធិគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗទោះជាប្រើ MMO រឺមិនប្រើ MMO ឬវិធីសាស្រ្តដើម្បីផលប្រយោជន៍តែសូមវិធីនោះមិនបំពានច្បាប់។No photo description available.

អ្នកប្រើប្រាស់បណ្តាញសង្គមមួយភាគធំបានជ្រាបមកហើយថាករណីម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានបង្ហោះសារជាច្រើនទាក់ទងនឹងតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា និងរឿង MMO ជាដើមនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះអ្នកលេងបណ្តាញសង្គមការផ្ទុះការងឿងឆ្ងល់ដូចគ្នាថា រឿង MMO នោះជាប់ទាក់ទងអ្វីនឹងតារាចម្រៀង វណ្ណដា ខណៈផ្ទុះកក្រើកខ្លាំងពេកលោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស (HNS) កំពុងប្រកបមុខជំនួញ និងមុខរបរជាច្រើនពហុវិស័យ បានចេញមុខបង្ហោះសារថា រឿង MMO គួរថយម្នាក់មួយជំហាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZVAwOE5DCHoUQu4eKWeChbedgq_JPofvWXsxkrVV_x1BnbVDLoZKgAjWZicOmii5UzNCG-4XCXZCxLUro-XbpPV_Zwj7k2CXrI-sD1iHaLfHIZWicN-DWE4PxOe2mxGGtpwZH3TuW8yqfbpEx4Doc3OgnZQNLI_rVGvkoYFqgYFi9WiWTzcV17D2/s1284/343940431_194120930102251_3364832951086861891_n.jpg

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី១ ខែឧសភា ថា «រឿងMMO គួរថយម្នាក់មួយជំហានទៅបងប្អូន។ អ្នកណាខ្លាំងពិត អ្នកនោះឈរជើងក្នុងវិស័យអ្វីក៏បានយូរដែរ។ ប្រជាពលរដ្ឋខ្មែរលោកមានការយល់ដឹងច្រើន គ្រប់គ្នាមានសិទ្ធគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗ។
ខ្ញុំផ្ទាល់ចូលចិត្តនិងគ្រាំទ្រប្អូន Vann Da – វណ្ណដា សឹងតែគ្រប់បទ ហើយក៏ចូលចិត្តបទដែលផលិតដោយ អ្នកឧកញ៉ា Leng Navatra ឡេង ណាវ៉ាត្រា Navatra Leng សឹងតែគ្រប់បទដូចគ្នា។
ពេលខ្លះម្ចាស់បទមធ្យមងំតែអ្នកថែមប៊ីចេងទេ សួរថាចំណេញអ្វីពីរឿងនេះ??? បើទៅមុខបន្តម្នាក់ៗកាន់តែខាតបង់ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUThFc6HosV3Rleyx0-G05BCw5v80HtNCmxyBpmm_gMfyLnZVANIHAf-FRykdRhVvQ5xig0yGHcWkuoTRB073fG2uoOMyDoF-JuwcY0JkqGy9ckFClqIwjfMKr2DwrgefiXm_kE8YzOhsbFvfLbwNb-9tNhSAYRgpfd9-DNjw8w7IgLB5VBu-Rbxvm/s1284/344271921_923483992290841_5694203596455992838_n.jpg

លោកជំទាវឧកញ៉ា បានបន្ថែមថា «ទោះជាប្រើ MMO រឺមិនប្រើ MMO សួរថាការក្នុងវិស័យអ្វីក៏ដោយតើគ្រប់គ្នាចៀសបានរឺទេអាផ្លូវកាត់នោះ??? ដើម្បីគោលដៅមួយ ម្នាក់ៗខិតខំប្រើគ្រប់វិធីសាស្រ្តដើម្បីផលប្រយោជន៍អ្វីមួយ ទាំងគេទាំងយើង តែសូមវិធីនោះមិនបំពានច្បាប់។ ក្នុងវិស័យអ្វីក៏មានការប្រកួតប្រជែង សំខាន់ម្នាក់ៗចេះបទបែន ចេះចាប់ឱកាស យកចិត្តអតិថិជនអ្នកគ្រាំទ្រនិង ឆាបយកបេះដូងអ្នកគ្រាំទ្របានហើយ បុគ្គលនោះគេហៅថាឈ្នះពិតប្រាកដ មិនមែនអ្នកគ្រាំទ្រដោយសារតែមើលខមមិន ពីក្រុមMMO (making money online ) នោះទេ»។

ការលើកឡើងរបស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយភាគធំគាំទ្រនូវការលើកលើករបស់អ្នកជំនួញរូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpxMwfiCSrvLgk8jXYHVcfda5yZ9HPKyC8zebqQ0d5UfkpRMU5iFmzBQbeEXSbfZ4j0t9vxMwz27-fPPIxmbMmF8JHQdK4YH5IsPveNeACLB_vVlgKi9KIkXBQisO_1DmB_70ntLmw_ayBd_uu3f4IKrOEYt9jrA9OKgafFFwKJ4xeDnDmwB8OeEJG/s960/344360606_772331514534946_5832381646280610597_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzUCLWPx6fUF-p0uXVCfW4z7lLhnMFwyBJ-KH7xD5FiSq3SPUO8yhQsm59TZYi_F4gxoQhdjXo-z3chp9KfBKJTo2i2GQ-yx43vBePvV7Z0f8PzUtOKrlpTktUFZLQWzNSXjVEAbredz3Z__oY0pBksKQbcld7d3lrBJarh4Kc2PL3ppY_GzWT2zI4/s885/Capture%20(7).PNG

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ប្រឈមមុខនឹងការដំណែង

0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនផ្សាយការប្រកួតកីឡាបាល់ទាល់ស៊ីហ្គេមគ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែរវាងគូកម្ពុជាប្រកួតជាមួយនឹងគូបរទេសនោះឡើយ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោហ៊ុនសែន៖ ចាប់ពីនាទី៥៤ ដល់៥៨៕

ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកកាត់បន្ថយបុគ្គលិក១៧ម៉ឺននាក់!

0

នៅឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកបានកាត់បន្ថយបុគ្គលិកចំនួន១៧ម៉ឺននាក់ ។ មូលហេតុ គឺដោយសារអត្រាអតិផរណា, អាជីវកម្មបច្ចេកវិទ្យាធ្លាក់ចុះ និងវិបត្តិធនាគារដែលអង្រួនដល់សេដ្ឋកិច្ចអាមេរិក ។ មូលហេតុទាំងនេះបានធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកជាច្រើននាក់នៅទូទាំងពិភពលោក ខណៈក្រុមហ៊ុនខ្លះកាត់បន្ថយការចំណាយផងដែរ ។

ប្រធានក្រុមហ៊ុន Creative Strategies Inc. លើកឡើងថា ការកាត់បន្ថយបុគ្គលិកដោយសារអតិផរណា និងតម្លៃទំនិញកើនឡើងខ្ពស់ គឺជាមូលហេតុធ្វើឱ្យតម្រូវការកុំព្យូទ័រ និងការទិញឧបករណ៍ផ្សេងៗធ្លាក់ចុះ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន៩.០០០នាក់ រីឯក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិកចំនួន១ម៉ឺននាក់ ។Amazon now employs almost 1 million people in the U.S. — or 1 in every 169  workers

បច្ចុប្បន្ន ធនាគារកណ្តាល និងធនាគារតូចដូចជា First Republic Bank កំពុងតស៊ូដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ក្រោយពីធនាគារ Silicon Valley ដួលរលំ ។ លោក ឡាង ឈឺន ទីប្រឹក្សាក្នុងធនាគារនេះនិយាយថា លោកមិនគិតថា ធនាគារធំរងផលប៉ះពាល់ដោយសាររឿងនេះទេ ប៉ុន្តែលោកសង្ឃឹមថា ធនាគារផ្សេងៗនឹងអាចយករួចខ្លួនបាន ហើយសេដ្ឋកិច្ចនឹងអាចដំណើរការទៅបាន ។

ចំណែកក្រុមហ៊ុន Goldman Sachs របស់អាមេរិកបានកាត់បន្ថយបុគ្គលិកចំនួន៣.០០០នាក់ ខណៈក្រុមហ៊ុន Credit Suisse ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុអន្តរជាតិដ៏ធំ ក៏ត្រូវ UBS ជាគូប្រជែងបានគ្រប់គ្រងការងារនេះដែរ ។

ទោះយ៉ាងណា បើទោះជាមានការកាត់បន្ថយបុគ្គលិករាប់សែននាក់ក្តី ប៉ុន្តែនៅមានក្តីសង្ឃឹមចុងក្រោយ ខណៈផ្នែកការងារនៅអាមេរិកបញ្ជាក់ថា មានការជួលកម្លាំងពលកម្មកើនឡើងចំនួន២៣៦.០០០នាក់កាលពីខែមីនា ឆ្នាំ២០២៣ នៅក្នុងផ្នែកកម្សាន្ត និងសេវាកម្ម ៕

ប្រភព ៖ TNN World

វិធីសាស្ត្រងាយៗ៣យ៉ាង ដែលលោកអ្នកអាចរកចំណូលបានពីការធ្វើ MMO

0

ប្រសិនបើលោកអ្នកមានគំនិតចង់រកចំណូលតាមអនឡាញនៅផ្ទះ ដោយប្រើតែកុំព្យូទ័រមួយ ហើយដោយមិនបាច់ចាប់ចេញទៅក្រៅ ឬលោកអ្នកមិនចង់មានភាពស្មុគស្មាញជាមួយការកកស្ទះចរាចរណ៍ លោកអ្នកគួរណាស់តែជ្រើសយកការធ្វើ MMO។17 Ways You Can Make Money Online In 2020

MMO= Making Money Online (ការរកចំណូលពីអនឡាញ) ដែលមុខរបរនេះ មានការផ្ទុះខ្លាំងនៅអំឡុងពេលកូវីដ១៩ ដែលមនុស្សមិនបានចេញទៅណា ហេតុដូច្នេះពួកគេក៏រកវិធី រកប្រាក់ចំណូលតាមអនឡាញជំនួសវិញ។

ខាងក្រោមនេះជា៥វិធីសាស្រ្តងាយៗដែលលោកអ្នកអាចរកចំណូលបានពីការធ្វើ MMO៖

  1. បង្កើតឆាណែល YouTube៖ YouTube គឺជាវេទិកាវីដេអូដ៏ល្បីមួយ ដែលមានវីដេអូរាប់លាន ត្រូបានបង្ហោះជារៀងរាល់ថ្ងៃ។ ការរកលុយតាមអ៊ីនធើណេតជាមួយ YouTube គឺជាវិធីងាយស្រួលបំផុតដែលមានមនុស្សទូទៅទាំងតែប្រើប្រាស់។ កាលពីឆ្នាំ២០២៨ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ អាចរកចំណូលបាន២២លានដុល្លារ ពី YouTube ដែលជាប់ក្នុងកំណត់ត្រារបស់ YouTube ផងដែរ។YouTube Introduces New Ways for Channels to Make Money
  2. Streamer៖ ការលេងហ្គេម ឬការឡាយតាមរយៈបណ្តាញសង្គមផ្សេងៗ ក៏អាចឱ្យលោកអ្នករកប្រាក់ចំណូលបានផងដែរ ដោយពេលខ្លះលោកអ្នកអាចទទួលបានការឧបត្ថម្ភជាលុយ ឬក៏ជា Star ពីសំណាកអ្នកមើលឡាយរបស់លោកអ្នក។ អ្វីដែលពិសេសនោះ អ្នកក៏អាចក្លាយជាដៃគូរសហការណាមួយរបស់បណ្តាញសង្គម ឬផ្លេតហ្វមនោះផងដែរ។Report: Twitch Considers Cutting Streamer Rev Share From 70% to 50% | PCMag
  3. Crypto៖ រូបិយប័ណ្ណអនឡាញ បានក្លាយជាការទិញដូរដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ខណៈបច្ចុប្បន្ននេះ យើងក៏អាចយករូបិយប័ណ្ណអនឡាញ ទៅទិញឥវ៉ាន់តាមផ្សារទំនើប ឬម៉ាកយីហោល្បីៗបានថែមទៀតផងដែរ៕ETFs for What's Next in Cryptocurrency | Nasdaq

វិធីសាស្រ្តជាច្រើនទៀត ដើម្បីរកចំណូលតាមអនឡាញ៖ Rent Track Asia

ក្តៅគគុក! ឯកឧត្តម ហ៊ុន ជា ឱ្យ ម៉ៃ សុគន្ធ សូមទោសគ្រូបង្វឹក ហុងដា ជាបន្ទាន់

0

លោក ម៉ៃ សុគន្ធ រហ្ស័សនាម កំពូលមហាទើសបានធ្វើឱ្យបណ្តាញសង្គមផ្ទុះសាជាថ្មី ក្រោមពីរិះគន់សំលៀកបំពាក់ លោក keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ ការរិះគន់របស់លោក ម៉ៃ សុគន្ធ នេះមហាជនក៏បានរិះគន់លោកដូចគ្នា ខណៈឯកឧត្តម ហ៊ុន ជា ក៏បានបង្ហោះសារឱ្យមហាទើសចេញមុខសុំទោសលោក ហុងដា ជាបន្ទាន់។

កាលពីរាត្រីថ្ងៃទី២៩ ខែមេសាមហាជនទូទាំងនគរ រួមទាំងថ្នាក់ដឹកនាំក៏បានកោតសរសើរ និងសម្តែងក្តីត្រេកអរដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បំបាក់ក្រុមជម្រើសជាតិ ទីម័រ លទ្ធផល៤ទល់០។ សម្ធិទ្ធផលដ៏ល្អនេះគេក៏សង្កេតឃើងថា លោក ហុងដា ក៏បង្ហាញអារម្មណ៍រីករាយដូចគ្នាដែលអ្នកគាំទ្រកម្រឃើញលោករីករាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxJC1WgyTshp46At8Nq96osiMkPbwArNiT2i0Vug-NVnefmp_6-voz0Z4rPTZbqB_aIo6pQR10kI8o5fc3WWP-ldnn8cBqI36X6vXfDv7RE1stJ57DU0vny7x1_5zzlHAUl-Tzsf0E-H1II_K9wtFOFcKOYaMVK7LzqcZ2U2yX1YRVL4Ynz-LVE80/s1080/342337333_679988393822981_7214629961322559002_n.jpg
អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះ គឺ លោក ម៉ៃ សុគន្ធ បានចេញមុខរិះគន់ លោក ហុងដា ពីរឿងសំលៀកបំពាក់របស់លោកថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅអោយឆាប់ទៅខ្ញុំសែនមាន់១0»។ ការរិះគន់នេះ ក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ ម៉ៃ សុគន្ធ យ៉ាងខ្លាំងដូចគ្នាដោយលើកឡើងថា បុគ្គលនេះចាំតែរិះគន់អ្នកដទៃទៀតអត់រំលងមួយរឿង។

ការប្រើពាក្យមិនសមរម្យខាងលើនេះ ឯកឧត្តម ហ៊ុន ជា មន្ត្រីក្នុងជួរនគរបាលជាតិ បានបង្ហោះសារសូមទោសលោក ហុងដា ជាបន្ទាន់។ ឯកឧត្តម បានសរសេរនៅថ្ងៃទី ១ខែឧសភា ឆ្នាំ២០២៣ ថា «លោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម
ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជា កាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ» ។

គួរបញ្ជាក់ផងដែរ ការស្លៀកពាក់របស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ហុងដា បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានសារព័ត៌មាន វៀតណាម បានចោទសួរលោកថា «តើការស្លៀកពាក់របស់លោកហុងដា ជាការ មើលងាយដល់គូប្រកួតឬទេ?» គ្រូបង្គោលកម្ពុជារូបនេះក៏បានឆ្លើយថា «គាត់ស្លៀកពាក់អ្វីក៏បាន តាមដែលគាត់ចង់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHHr7sQatU3sD3WsQrtUwFgzfIYZCOksLMoI-Cgyh5Tz3xb8bc-tmRez-8aVLbe0C81nGadi475Tg13DmOklXFhe18hAUI8O_FLqQQ3ahCX1oIFvOjCyKOOSvrJ7Lg78V5nnRhHDEqv-FoK31J76cVWWdRPIL65HUh7wJmJbiozIlxdGXfO4bXwpVh/s694/Capture%20(6).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDPO52-uwJ4zbv_EjFWgQXPh_rd8OFkxzbO40zmNwK5etbmRujyfhLIfS7o-ZiS_okCs4VgaXbSmzEn9SKkMhfWkiLdqUD9PgGehRWnW0gTcTfC-7kDH9nUOv-pTYUrPDi2lTjov9_HNYXWAcU_u9aE2T9M-PEGe9_IOrhA2XgqgSbhZBo7XpFHkR/s697/%E1%9E%9C%20(2).PNG