Home ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស

ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស

89
0

ភ្នំពេញ ៖ ក្រុមហ៊ុន K-Worldbridge Logistics ក្រុមហ៊ុន DRSB Express Co., Ltd. និង ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រីភាគី នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម និងដឹកជញ្ជូននៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpCn09D1U8Z9lQA01ROVA7pi2tiMeRDAOew64T-1jQILGfTBx-iLdWa2D920SLCchmdTPJMWD3Un0yMeVAB9NZDJxdQrbZx2YABVWOLXW_TM4ujWAb_BzU-YgSy0wT8jNWul_Sfjn4nXJrxspcH3H8amPt_lAAfUJK_6FazlR6CayRJsiUV9xWx3wCPM/s6240/DSC09455.jpg

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group លោក គឹម សម្បត្តិ អគ្គនាយកប្រតិបត្តិ និងជាស្ថាបនិក DRSB Express; លោក Dickson Pang ប្រធានផ្នែកពាណិជ្ជកម្ម នៃ K-Worldbridge Logistics; និង លោក ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktVeITkAXqM0g40eq18wQp4wCLG1W4hE0h2ngpQOMb24L4oLNSHRCAxh0zcXdZlu0cjsQDKyJXranyhyvvFviYzlQ9wVyH8uBg0NIGW1qd-GI5njug_ikDEsq3jNQxvyGgcSMUrHZ-arBcxLDlgzu41FcB_Xq6nPyghbIjqKdwbM5nlJPrNjO9oiSgwo/s6240/DSC09737.jpg
អនុស្សរណៈនេះ បានបង្កើតគោលការណ៍សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគី ដោយរួមបញ្ចូលសមត្ថភាពបន្ថែមគ្នា របស់អង្គភាពទាំងបី ។ ក្នុងនោះ DRSB Express ផ្តល់ជូនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនដ៏ឈានមុខ ដែលមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៨៤ម៉ឺននាក់ និងមានខ្សែសង្វាក់ដឹកជញ្ជូនរួមបញ្ចូលពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់ចិនជាមួយអ្នកប្រើប្រាស់កម្ពុជា ។ ចំណែក K-Worldbridge Logistics ផ្តល់ជូនបណ្តាញដឹកជញ្ជូន និងសេវាទូទាត់ពេលទទួលទំនិញ (COD) ទូទាំងប្រទេស ឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យ និងមណ្ឌលសេដ្ឋកិច្ចពិសេស ព្រមទាំងទំនាក់ទំនងរឹងមាំក្នុងវិស័យអេឡិចត្រូនិចពាណិជ្ជកម្ម ធនាគារ និងលក់រាយនៅកម្ពុជា ។ រីឯ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនបណ្តាញសាខាផ្លូវការទូទាំងប្រទេស ដែលគ្មានគូប្រៀប ដោយគ្របដណ្តប់គ្រប់ខេត្ត ស្រុក និងសហគមន៍ជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់ដែលមិនទាន់មានសេវាដឹកជញ្ជូនពាណិជ្ជកម្មផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXLKb6NWsiMJSKDsnGlmLTDTJEYlcK8hwgfJ1vxztThUmQ6XUAR46qdD2gWYtAUCVtpqDT6XepnxB9605N-k7pWZn1sWyYpysJTu2PPXt_fNxnEI9H_Wqokai5NpCdeKdUiBIdL-CV_QGpDao2Pq2NbRejIg2ZccnqIiLYlSONOmolW7FpkE-O-KHnAE/s6240/DSC09545.jpg
ក្នុងកិច្ចសហការគ្នានេះ ភាគីទាំងបីមានគោលបំណងកសាងបណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នា ដែលផ្តល់សេវាគ្របដណ្តប់ពេញលេញទូទាំងប្រទេស សម្រាប់ការបញ្ជាទិញរបស់ DRSB ។ ក្នុងនោះ K-Worldbridge Logistics នឹងទទួលបន្ទុក លើការដឹកជញ្ជូនក្នុងតំបន់ទីក្រុង (B2B/B2C) និងប្រតិបត្តិការសេវាទូទាត់ពេលទទួលទំនិញ (COD) ខណៈដែល ប្រៃសណីយ៍កម្ពុជា នឹងពង្រីក ការគ្របដណ្តប់ទៅដល់សេវាដឹកជញ្ជូនពីផ្ទះទៅផ្ទះ តំបន់ជនបទ និងខេត្តដែលលើសពីដែនសមត្ថភាពនៃបណ្តាញពាណិជ្ជកម្មធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPp46t4QM7snRilWtYsbtyK8muXS0xWIuiI6KCDsygWG8yD9FWJonqmo5P-D_-xHOFDjyp63Fs91aRyIytJY8Ol5c68Dg3nxQ3_MpzMIRW2htJIFT28J5ggOGDVG4cn38gv_6_wvwkp_MehfEAr4mtLBmdZGV4mnIPMSBRi-AmuNqQGHTdN0wFThuOo8/s6240/DSC09513.jpg
ក្របខណ្ឌផ្ទេរការងាររួមគ្នា នឹងធានាថា មិនមានការបញ្ជាទិញណាមួយត្រូវបានទុកចោល ដោយប្រសិនបើភាគីណាមួយមិនអាចផ្តល់សេវានៅទីតាំង ឬតម្រូវការណាមួយបាន នោះភាគីនោះនឹងបញ្ជូនការបញ្ជាទិញទៅភាគីផ្សេងទៀតក្នុងចំណោមភាគីទាំងពីរ ដែលមានសមត្ថភាពសមស្របក្នុងការបំពេញសេវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4qKe5AWuC5C1CNFfZV7zOHGxEIQywjiSXT_BxvD3giJaIejpgmJRLhctCLNQNkNx66pN-mBAa7TFwv8slhX2NWpKVpmqVoYa_KuCKaeBmqCZYoERbdv51wy-SUn9Nme_oJ4sIiE_L_wRyPZmoc3ZptYvTfIJGzVFBVtnUlwM8sRLjCVyrBKVa8A1bIc/s6240/DSC09508.jpg
កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងបី ក្នុងការពង្រីកការចូលដំណើរការសេវាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងការកសាងប្រព័ន្ធអេកូឡូស៊ី ឡូជីស្ទីកដឹកជញ្ជូន ដែលគាំទ្រកំណើនពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិ ។ កិច្ចព្រមព្រៀងនេះស្របទៅនឹងអាទិភាពបន្តរបស់ប្រទេស ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញពាណិជ្ជកម្មឌីជីថល និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា កិច្ចសហការនេះបានរួមបញ្ចូលអង្គភាពបី ដែលមានតួនាទីខុសៗគ្នា ប៉ុន្តែសំខាន់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ub_LXuYWI5UXr6EEjRg8-zwOzC9m_4oi9b7rtPiMxRJKf-F7A0eMSGPzxFTwwmF_wWeqp-eN9LNTEaC3p6IiTQ4x1-ii_ylNJnqwtEa9nY6yj_-3BFLchEuGORaqA6lcsuYoPulMXGOEFdXeJmak3kGp9IVpbvOUB5mJ3q5AJ4FH2HxcACCGlfCNhek/s6240/DSC09480.jpg
អ្នកឧកញ៉ាបន្តថា «ដោយបញ្ចូលវេទិកា និងមូលដ្ឋានអតិថិជនរបស់ DRSB បណ្តាញដឹកជញ្ជូន និង សេវាទូទាត់ពេលទទួលទំនិញ របស់ K-Worldbridge និងវត្តមានទូទាំងប្រទេសរបស់ ប្រៃសណីយ៍កម្ពុជា យើងកំពុងបង្កើតអ្វីមួយដែលមិនអាចសម្រេចបានដោយឯកតាណាមួយតែម្ខាង គឺបណ្តាញដឹកជញ្ជូនអេឡិចត្រូនិចជាតិពិតប្រាកដ ដែលអាចឈានដល់អតិថិជនគ្រប់ទីកន្លែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRBMvGTHuZKYGDxLhVxRVlMyFZ82jR_kzDhtJZ2mQH6n1VMo3UFAGYljnaPgbRKN_0phe3Jt2wJE7OmuO17Aa2gFpJ0gOVzWx5f8aL3wyN3opd6sIG6oqYrETPM1lN_Pwc4sRuHuINO1s3tfcdjX8DwI2snAEmHsth-wkmDto5toojuf6AtfkOkMFr_s/s6240/DSC09470.jpg
ក្រោមអនុស្សរណៈនេះ ភាគីទាំងបីបានប្តេជ្ញាចិត្តដាក់ឱ្យដំណើរការកម្មវិធីសាកល្បងក្នុងត្រីមាសបន្ទាប់ ដើម្បីពង្រីកបណ្តាញដឹកជញ្ជូនរួមបញ្ចូលនេះឱ្យដល់កម្រិតពេញលេញ។
WorldBridge Group គឺជាក្រុមហ៊ុនធំចម្រុះវិស័យឈានមុខមួយនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩២។ ជាមួយនឹងការវិនិយោគចម្រុះក្នុងវិស័យដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងវិស័យផ្សេងៗ ក្រុមហ៊ុននេះមានតួនាទីសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ WorldBridge Group ប្តេជ្ញាផ្តល់នូវភាពល្អឥតខ្ចោះ នវានុវត្តន៍ និងតម្លៃចីរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5XvC_TBwWk9cMEjqnuQuHpfKlVy0XOXZhG67ks8cghMxcBFesC02LDDnomIAYBgRoh8_x4zAhQm0fEUHOSLOGXeH4y7SqqX7HE9G9pqKIsUXZGth7GLBGP8ftlxiwVtB9PEBz4WtahfzVSkolawLuGmWmoPPazHFbZzb3ZF5I1BbQkV6wicdrbAL7vA/s6240/DSC09469.jpg
K-Worldbridge Logistics គឺជាក្រុមហ៊ុនសហការរវាង KLN Logistics Group និង WorldBridge Group និងជាអ្នកផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិចឈានមុខមួយនៅកម្ពុជា។ KWB ដំណើរការបណ្តាញដឹកជញ្ជូន និងសេវាទូទាត់ពេលទទួលទំនិញ (COD) ទូទាំងប្រទេស ដែលគ្របដណ្តប់គ្រប់ខេត្តនៃប្រទេសកម្ពុជា មានសមត្ថភាពដឹកជញ្ជូនដល់ថ្ងៃបន្ទាប់នៅក្នុងទីក្រុងសំខាន់ៗចំនួន ៨ មានឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យ និងមណ្ឌលសេដ្ឋកិច្ចពិសេស ព្រមទាំងការតភ្ជាប់អន្តរជាតិតាមរយៈបណ្តាញតំបន់របស់ KLN Logistics Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0dr2x5QtyP6-0xOmmnZkHvJra697oCRXnpneMpXoHVB5QgClp4iOLy8ta2KVyzmYb1cpO4Srpm42zElJ5ixosoPO_qqmC8dygFsEMCLeDNoyK6Lh2QEozeynS6gRkuYxJYS35DBdziOJPJMLzGf8zhmfgI9_gjxO8x5VPnO87JSIjqX-CBrnfkiMZaJM/s6240/DSC09692.jpg
DRSB Express គឺជាក្រុមហ៊ុនអេឡិចត្រូនិចពាណិជ្ជកម្មឆ្លងដែន និងដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងលឿន បានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ ២០១៦។ ក្រុមហ៊ុននេះដំណើរការវេទិកាដែលរួមបញ្ចូលគ្នាពេញលេញ — រួមមានកម្មវិធី Kon Khmer — ដែលភ្ជាប់អ្នកប្រើប្រាស់កម្ពុជាជាមួយអ្នកផ្គត់ផ្គង់ពីប្រទេសចិន ដោយគ្របដណ្តប់លើការគ្រប់គ្រងការបញ្ជាទិញ ដឹកជញ្ជូនឆ្លងដែន ការផ្ទុកទំនិញ ការបំពេញបញ្ជាទិញ និងការដឹកជញ្ជូនដល់ដៃអតិថិជន។ បច្ចុប្បន្ន DRSB ផ្តល់សេវាជូនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះជាង ៨៤០,០០០ នាក់ តាមរយៈសាខាជាង ៦០ កន្លែងទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBGGyWuaFRPjCHCK9lAAGhKPnYt8bUir_IDB5D6ER1CGWtZJPBM6HEACVnPfnayg-5arvjzX1NRMznIjXQ7IQOmVRXXPVS8sqFzdYQhiAUgPYS75n69t_npUDDtOhDh3opOQBbet1NGleGWbh3FEIojbjEuvSHs6scLd7g2uiNCYYtAmvtqJKpg8Wg6A/s6240/DSC09655.jpg
ប្រៃសណីយ៍កម្ពុជា ( Cambodia Post ) គឺជាប្រតិបត្តិករសំបុត្រជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលដំណើរការក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ Cambodia Post មានបណ្តាញសាខារូបវន្ត និងបណ្តាញដឹកជញ្ជូនធំបំផុតនៅកម្ពុជា ដោយគ្របដណ្តប់គ្រប់ខេត្ត ស្រុក និងសហគមន៍ជនបទទូទាំងប្រទេស។ Cambodia Post ប្តេជ្ញាគាំទ្រការបម្លែងឌីជីថលរបស់កម្ពុជា និងពង្រីកការចូលដំណើរការសេវាសាធារណៈសម្រាប់ប្រជាជនខ្មែរទាំងអស់ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHmTiM-sE-kHuvefbW3DMYtRuxw8uK0zpO7s-EAGO1QXns6hjxf0av5plcxaemW8zaCIikys3AKTWtLmeoiSwYzFTIrBYAWg3255RWB9qFknAJ4WpGUaFZAe439ZlH__04Ahf_To_mDkSXtwLJxYrPQr-ez-aWZWqqL5fZ1laEVg3xAgLnx5h14xmqsg4/s6240/DSC09619.jpg