Home ព័ត៌មានអន្តរជាតិ ប្រទេសអ៊ីតាលីបង្កើតកសិដ្ឋានក្រោមបាតសមុទ្រដំបូងគេបង្អស់នៅលើពិភពលោក

ប្រទេសអ៊ីតាលីបង្កើតកសិដ្ឋានក្រោមបាតសមុទ្រដំបូងគេបង្អស់នៅលើពិភពលោក

182
0

អ៊ីតាលី៖ Nemo Garden គឺជាប្រព័ន្ធរុក្ខជាតិក្រោមបាតសមុទ្រដំបូងគេរបស់ពិភពលោក ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃទីក្រុង Noli ប្រទេសអ៊ីតាលី ភាគនិរតីនៃទីក្រុង Genoa នឹងមានជម្រៅ 6 – 10 ម៉ែត្រនៅក្រោមទឹក។ លោក Luca Gamberini សហស្ថាបនិកបាននិយាយថា “បេសកកម្មនៃបច្ចេកវិទ្យានេះគឺដើម្បីផ្លាស់ប្តូរវិស័យកសិកម្ម បង្កើនសមត្ថភាពផលិតអាហារក្នុងបរិមាណដ៏ច្រើននៅក្នុងតំបន់ឆ្នេរសមុទ្ររបស់ផែនដីតាមរបៀបដែលមាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន”។ លើសពីនេះទៀតសីតុណ្ហភាពមានស្ថេរភាពនៃទឹកសមុទ្រក៏ជាបរិយាកាសដ៏ល្អសម្រាប់រុក្ខជាតិផងដែរ។World's First Underwater Vegetable Garden Reopens Growing Lettuce and Basil  in Perfect Temperature

Nemo Garden ប្រើ Hydroponics ដែលជាបច្ចេកទេសប្រើសារធាតុចិញ្ចឹមក្នុងទឹកជំនួសឱ្យដី។ ពន្លឺព្រះអាទិត្យអាចនឹងទៅដល់រុក្ខជាតិក្នុងបាតសមុទ្រ អ្វីគ្រប់យ៉ាងត្រូវបានតាមដាននៅលើដីតាមរយៈកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា។ នៅពេលប្រមូលផល អ្នកមុជទឹកនឹងកាត់បន្លែដាក់ក្នុងថង់ ហើយយកវាមកដាក់លើផ្ទៃដី។ ដោយសារតែវាមានអង្កត់ផ្ចិតត្រឹមតែពីរម៉ែត្រប៉ុណ្ណោះ ជីវមណ្ឌលមិនអាចដាំដំណាំធំៗដូចជាពោត ឬស្រូវសាលីបានទេ។Journey Into the World's First Underwater Farm - Gastro Obscura

បច្ចុប្បន្នបុគ្គលិកសួន Nemo គ្រោងនឹងសាងសង់ជីវមណ្ឌលធំជាងមុននាពេលអនាគត និងបង្កើតកសិដ្ឋានបន្ថែមទៀតនៅកន្លែងផ្សេងទៀត។ ដើម្បីសាកល្បងលទ្ធភាពនៅក្នុងបរិយាកាសផ្សេងៗគ្នា ពួកគេមានគម្រោងសាងសង់កំណែតូចមួយនៅក្នុងកន្លែងយកថ្មទឹកត្រជាក់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកនៅឆ្នាំនេះ។ លោកGamberini គិតថាបច្ចេកវិទ្យានេះអាចសម្របបានទៅនឹងបរិស្ថានស្ទើរតែទាំងអស់៕Journey Into the World's First Underwater Farm - Gastro ObscuraWORLDKINGS - Daily Highlights - July 19, 2018 - Nemo's Garden : The world  first underwater farm house in Italy - Asean Records World
ប្រភព៖ VN express