Home ព័ត៌មានជាតិ កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងកម្តៅឡើងដល់៣៩អស្សា ពេញ១សប្តាហ៍

កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងកម្តៅឡើងដល់៣៩អស្សា ពេញ១សប្តាហ៍

246
0

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។

ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C ។ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C។ សម្រាប់តំបន់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C។

គួរបញ្ជាក់ថា តំបន់ទាំង៣ខាងលើនេះចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJknt_H3yctDZPB1EMcX3kYGD0WIeDnCZBXBR7CxXeDWSzcmnm2lJtj-2FkmVRT4EEIFIvdhcnWgTu83etmdFi7I9leaBTH4-kPCYa2XrnxhLbpVPk3X3Oletoy82tqERzS8CCg-Ci3TAefe5rd_axuNBH3LpJ_ypMGMB0c_H6fKrhAsM9lkBe5cl/s1591/344734866_1284694262461480_9027204735577017230_n.jpg