Home ព័ត៌មានអន្តរជាតិ កន្លែងទាំង៥ នៃទ្វីបអឺរ៉ុបដែលមិនសូវមានប្រជាជនរស់នៅ

កន្លែងទាំង៥ នៃទ្វីបអឺរ៉ុបដែលមិនសូវមានប្រជាជនរស់នៅ

148
0

បរទេស៖ ទីប្រជុំជនអ៊ឺរ៉ុបមួយចំនួនកំពុងផ្តល់លុយឱ្យប្រជាជនដើម្បីរស់នៅដោយសារតែការព្រួយបារម្ភអំពីអនាគតសេដ្ឋកិច្ចនៅពេលដែលចំនួនប្រជាជនធ្លាក់ចុះ។ ភាគច្រើននៃតំបន់ជនបទនៅអឺរ៉ុបកំពុងប្រឈមមុខនឹងប្រជាជនវ័យចំណាស់នៅពេលដែលយុវជនផ្លាស់ទីទៅទីក្រុង ឬជ្រើសរើសមិនមានកូន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ យោងតាមប្រភពព័ត៌មាន Euronews បានឱ្យដឹងថារដ្ឋាភិបាលក្នុងតំបន់មួយចំនួនកំពុងលើកទឹកចិត្តជនបរទេសឱ្យស្នាក់នៅទីនោះ។

១. Albinen ប្រទេសស្វីស៖ Albinen ស្ថិតនៅតំបន់ភ្នំអាល់ស្វីស ដែលមានប្រជាជនតិចជាង 250 នាក់។ រដ្ឋាភិបាលបានផ្តល់ប្រាក់ចំនួន20 ម៉ឺនដុល្លារសម្រាប់ពលរដ្ឋស្វីស ឬជនបរទេសណាដែលចង់រស់នៅក្នុងតំបន់នេះ ហើយត្រូវតែប្តេជ្ញាចិត្តក្នុងការរស់ នៅតំបន់ Albinen រយៈពេល 10 ឆ្នាំឡើង ឬមួយជីវិត។Albinen – Travel guide at Wikivoyage

២. Rubia ប្រទេសអេស្ប៉ាញ៖ ភូមិ Rubiá មានអ្នកស្រុកចំនួន 1,400 នាក់នៅភាគពាយ័ព្យ។ រដ្ឋាភិបាលបានផ្តល់ប្រាក់ជាង150 ដុល្លារជារៀងរាល់ខែទៅឱ្យប្រជាពលរដ្ឋឬជនបរទេសដែលស្ម័គ្ររស់នៅតំបន់នោះ។ លើសពីនេះទៀត Xesta គឺជាភូមិតូចមួយដែលមានអ្នករស់នៅតិចជាង 100 នាក់នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ នឹងមានអចលនទ្រព្យទំនេរប្រហែល 125 ដែលកំពុងស្វែងរកមនុស្សដើម្បីរស់នៅផងដែរ។The beautiful Spanish villages that people are being paid to move to with  one offering €3000 just to relocate there - MyLondon

៣. Sardinia ប្រទេសអ៊ីតាលី៖ កោះ Sardinia ផ្តល់ប្រាក់ជាង1 ម៉ឺនដុល្លារដល់អ្នកដែលមានបំណងចង់ចូល ឬរស់នៅជាអចិន្ត្រៃយ៍។ កោះនេះត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ ផ្ទៃមេឃខៀវស្រងាត់ និងទឹកពណ៌ខៀវខ្ចី។ ដើម្បីទប់ស្កាត់ការថយចុះចំនួនប្រជាជន រដ្ឋាភិបាលបានកំណត់ថវិកាជាង 45 លានដុល្លារ សម្រាប់ផែនការទាក់ទាញអ្នកស្រុក និងចំណាយសម្រាប់ជនអន្តោប្រវេសន៍ចំនួន 3,000 នាក់។This Italian Island Has Tranquil Villages, Stunning Beaches, and Luxury  Hotels — Here's How to Plan Your Trip

៤. Antikythera ប្រទេសក្រិក៖ អ្នករស់នៅថ្មីនៃកោះនេះនឹងទទួលបានផ្ទះមួយ និងដីមួយដុំ រដ្ឋាភិបាលបានឧបត្ថមប្រាក់ជាង500 ដុល្លារក្នុងមួយខែសម្រាប់រយៈពេលបីឆ្នាំដំបូងនៃប្រជាជនដែលរស់នៅលើកោះនេះ។Antikythera Island: The Peaceful Paradise at the Edge of the Aegean Sea

៥. Candela ប្រទេសអ៊ីតាលី៖ Candela ជាទីក្រុងតូចមួយនៅក្នុងតំបន់ Puglia ដែលមានប្រជាជនប្រហែល 2,700 នាក់។ Candela កំពុងផ្តល់ជូនប្រាក់សម្រាប់អ្នកនៅលីវជាង 800 ដុល្លារ, គូស្វាមីភរិយាជាង 1,300 ដុល្លារ និងគ្រួសារជាង 2,000 ដុល្លារ ដើម្បីផ្លាស់ទីមករស់នៅក្នុងភូមិនេះ៕Candela: The Italian town paying people to move there | CNN
ប្រភព៖vnexpress