Home ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និងសញ្ញាបត្របណ្ឌិតកិត្តិយស “មនុស្សសាស្ត្រ និងសាមគ្គីភាព”

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និងសញ្ញាបត្របណ្ឌិតកិត្តិយស “មនុស្សសាស្ត្រ និងសាមគ្គីភាព”

157
0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក “មនុស្សសាស្ត្រ និងសាមគ្គីភាព” ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjjAE-zcEAQ10Xfn9RRbDHdAJ_lQDTpRzj0m5aLkmB5S_QGxU1BtqZVtZDN62oFVWn_iuefeRyQ8WA2ZeA6yXuXbGjIjdU6Q7AuJIZQ7KQSAk9av1hWHqj1Sk9dhJmKt7u_50IoNRdJHUm6cd_JHvB6CIDup4ambrOpT-aJQ7EmWJGrDr1yy3odlOx/s1280/photo_2023-05-02_11-17-21.jpg

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ជូនដល់សម្តេចនាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTefyJZMgN3z3y9c4BxvjviA5-ITJe0IG9a2PhskWe7EgDkPCdELc7P4ckpFZCjKL53iuKMSS86s_XbW5u9VgEzwaJc94sIZ4-1qvUo45euNJSLPBgN_th8G_sSliGUilyfjmApuZbI4qK92EBPCHs2SZlp3Umoq9i8F9dHFRYnvdkK_dKNj_JMDv_/s1280/photo_2023-05-02_11-17-19.jpg

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmh9TMGBEy5jBGty6JvWc5gagG_UA_yxMzC4OjIUhr8rZ4S1bGZ73opFJzEGXTsxtH4jWZBpIyyrTJOrUbYaSgQyc2yztlfRgvMELEnIQOrJCLdAgMPRbyhMGkzrPsxn7jk5SghA5vn0WLwyHOswiGAtUnsRuGEbJnBAKmuUlsFZz4Lm6lKFDidGuD/s1280/photo_2023-05-02_11-17-22%20(2).jpg

ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។

សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yGjgIK3l12H7l-wI20AT_v6ZwWvj4Etr8AmvExYzfm25MNtK2q7NtU88Scmzc4WUgxlkm0QnCQ6V00e2BuCr-3JTGD1_Q1GjfV1iCRtHeWn-IlCnVntMZS3Fs7PpsTIc2F4LY4VRiFlvaaxUmtPlfvcfRCtSmx3XfoDv0C9rP5liwk_4mb9_B0QN/s1280/photo_2023-05-02_11-17-19%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9O5S1LsOfEEvu0IqDZmryx20k1RfLGIOni1DEFD-ya16ZQ9Al2_xhfCrQ19NTFNu1LPr60FYR5NWDsNrVEmtUi3B-VdN0H364YQUHAml_9GJIyYs6oW9U_a1BHz4zP_QQHLLWAVU-Cz2hLUTfZx7sKvYSsjveIKx-hh9IBEBnMJW5WW3Aa2Jj7CWl/s1280/photo_2023-05-02_11-17-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yYCTIirPqUtqsBdBEbNaEwqBXmhcanF_B5meFdL2wko2nDQTidbgVAItH6XzeVlqW2DdQPxoX-EFpkm2bsGZ39isS44ub2DEWt1zlALLJOii0tnEu2NMiFD9OfOUI24ywZnaOpdCM_U01FUHcdZHsM-4XBIEOSglw6nF6IIHohHycbG5IewTCCAt/s1280/photo_2023-05-02_11-17-24.jpg