ភ្នំពេញ៖ ឆ្នាំនេះ ជាគម្រប់ខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍។ ដើម្បីអបអរខួបអនុស្សាវរីយ៍នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្ម នៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ពិសេសជាច្រើន ក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយ ជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះ នៅណាហ្គាវើលដ៍។
ណាហ្គាវើលដ៍ មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើស ច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី៤ដុល្លារប៉ុណ្ណោះ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ចន្លោះពីម៉ោង៧ព្រឹក ដល់១ទៀបភ្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaAhg1syopuJCmAhNwQYIVjUHoh-ii0Y_hEYJMPOmdBDq1fNpEGRe-tvt53A8vwYA8r2I3kjmo1AYHguobBDjnxIjIPMpwUBsh-GjTcuB0VCJxCYr61uFJL9d2xEET9agazvk3oVYxiS5yR9QkYCApy9bHeHuiI4RqWqrT9ebkzxceKUeTph_W3jlp/s1280/photo_2023-05-02_12-29-45.jpg
តម្លៃត្រឹមតែ២៨ដុល្លារ លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano បញ្ចុះតម្លៃមកត្រឹម ២៨ ដុល្លារក្នុងម្នាក់រៀងរាល់ថ្ងៃអាទិត្យ ក្នុងខែឧសភា! បម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២៖៣០រសៀល លោកអ្នកអាចពិសាឥតកំណត់ រួមមាន៖ អាហារសម្រន់ អយស្ទ័រ ឈីស សាច់គោ ប៉ាស្តា និងបង្អែម។
កុមារអាយុក្រោម៥ឆ្នាំ ទទួលទានឥតគិតថ្លៃ និងកុមារអាយុក្រោម១២ឆ្នាំ បញ្ចុះតម្លៃ ៥០%។ ចំណែកប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត ដែលបម្រើជូនរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង៥ល្ងាច ដល់៩៖៣០យប់ ឥឡូវនេះ តម្លៃ២៨ដុល្លារប៉ុណ្ណោះ ដោយមានបន្ថែមការពិសាស្រាបៀរឥតកំណត់១ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5QWkaZ65ppmEvfP5o2RpmFIj9hEEsNfJwpao78B40JtKKNYt7RnnZRpLzmsUYG5voDHeCqTKS5upTsm09Ysmx5MhXDSa3U90ZiNy3lQjuBTZIFw0w-O_NPGC_Fj3FmMs3RJMreB5HbvwrfWfcnHPi-h0FBeC8T82Hpg7MCGeP7f8ojepXORjJV3K/s1280/photo_2023-05-02_12-29-45%20(2).jpg
ភោជនីយដ្ឋានចិន Fortune Palace មានបម្រើជូនមុខម្ហូបពិសេសដែលជួយលើកកម្ពស់ផលិតផលក្នុងស្រុក គឺក្តាមខេត្តកំពត បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្តាមថ្មធម្មជាតិខេត្តកំពត ចម្អិនតាមរបៀប ៦ យ៉ាងតម្លៃ២៨ដុល្លារប៉ុណ្ណោះ ក្នុងមួយចានចម្អិនជាមួយទឹកជ្រលក់ម្រេចខ្ចីមកពីខេត្តកំពត ពងទាប្រៃក្រហម និងទឹកខ្ទឹមសជូរហឹរ -ល-។
នៅភោជនីយដ្ឋាន Golden Bowl អតិថិជនអាចសាកល្បងមីស្រួយឆាជាមួយប៉ាវហ៊ឺ និងបាយឆាជាមួយប៉ាវហ៊ឺតម្លៃ២៨ដុល្លារ ដោយមានបន្ថែមស្រាមួយកែវ។ សម្រាប់មុខម្ហូបបែបជប៉ុន សូមសាកល្បងអាហារឈុតដុនប៊ូរី តម្លៃ២៨ដុល្លារ នៅភោជនីយដ្ឋានជប៉ុន The Teppanyaki ដែលមានគ្រឿងសមុទ្រ សាច់មាន់ និងសាច់គោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVHoAZmTxImibZuAMM0Y_SHsnKlqklHcrJvg4vVe7gE3-IIUwLSzhexzDmw3NDJR5zNNLFtNNtp5mt8kDilUsmh2i8s5d_zM-bUx8iyZrQHV4ktgCKIAmOjk_ggGULqPxmfcNy16WupD_xLssICFuPTyydOt_hXpWIrLijPVo5K6L6sr1fl6SY7cr/s1280/photo_2023-05-02_12-29-48.jpg
ចំណែកឯក្លិបកម្សាន្តពេលរាត្រីដ៏ពេញនិយម Darlin Darlin ក៏នឹងមានរាត្រីកម្សាន្តអបអរខួបរបស់ណាហ្គាវើលដ៍ផងដែរនៅថ្ងៃទី២៨ ខែឧសភាដោយផ្តល់ការបញ្ចុះតម្លៃទៅលើភេសជ្ជៈដប និងការប្រគំផ្ទាល់ ពេញមួយរាត្រី។ ភោជនីយដ្ឋាន និងបានីយដ្ឋានមួយចំនួនទៀត ក៏មានការបញ្ចុះតម្លៃផងដែរ គឺស្រាក្រឡុកមួយកែវ តម្លៃ ២,៨០ ដុល្លារប៉ុណ្ណោះពេញមួយខែឧសភា។ កក់ទុកមុនតាមរយៈ dining@nagaworld.com ឬ +៨៥៥ ២៣ ២៦៣ ០៣១។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.nagaworld.com ឬទំព័រ FaceBook, Telegram ឬ Instagram របស់ណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHgPxJCVq1UiSaqYrZWcCy_TtE11ExCrKH4ORJVQPvFhc-D-d8vki7Zec0CviVgxdvHY8ML8EUI9kbb4luPUsBtNm43gCmJcJlS5H88JqDqowqSyd-exULf5BtmbOvvHA5_NhTRzFkn_TqxyJkCsoJCNXKvxpbzoDpCeWmVBHpPLcUTr4R9bHoXtWS/s1280/photo_2023-05-02_12-29-49.jpg
ទទួលបានការបញ្ចុះតម្លៃ ២៨% គ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡននៅមណ្ឌលស្ប៉ាប្រណីតទាំង២ របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld នៅណាហ្គាវើលដ៍ទី១ និងមណ្ឌលស្ប៉ា The Elixir of Life នៅណាហ្គាវើលដ៍ទី២ ។ លើសពីនេះ លោកអ្នកអាចធ្វើកាតសមាជិកស្ប៉ាប្លាទីនីមដោយទទួលបានការបញ្ចុះតម្លៃ ២៨% ដែលរួមបញ្ចូលសេវាកម្មស្ប៉ា ១៣ ដងបូកនឹងការស្នាក់នៅសណ្ឋាគារ ១ យប់ឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០% នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់។ មណ្ឌលស្ប៉ាទាំង២ បើកបម្រើ ២៤ ម៉ោងរៀងរាល់ថ្ងៃដែលធ្វើឱ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់លោកអ្នកមានសេចក្តីសុខបំផុត។
សម្រាប់អ្នកដែលចូលចិត្តទស្សនាប្រគំតន្ត្រីផ្ទាល់ក្នុងឱកាសខួបរបស់ណាហ្គាវើលដ៍ សូមអញ្ជើញទៅទស្សនាកញ្ញា រ៉ាប៊ី (Rabee) ដែលនឹងផ្តល់ជូននូវការសម្តែងបទចម្រៀងពិសេសនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧៖៣០ យប់ដោយមានហ្គេម កម្មវិធីកម្សាន្ត និងការចាប់រង្វាន់ដ៏អស្ចារ្យ។
សូមអញ្ជើញនាំក្រុមគ្រួសារ និងមិត្តភក្តិទៅកម្សាន្តនៅណាហ្គាវើលដ៍នៅក្នុងខែឧសភានេះ និងរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiawCw3MQpxqkh1Ewhq4L5hvI6rGx1L0DwVdT1NXlRxXou2pzl8Z5BkB2-AjE3ENG26N3aZN6pFPT3FkZNNnyMjt8vpN559dN2VuZQm72_NOV2SM-a5awPaeDUnu7Q2odeGgPcb-K8Pj7dwZs3unmgIA_hnUb_rZTOlYMaaLfeQYxKJCUI-wdzS3uGZ/s1280/photo_2023-05-02_12-29-50.jpg