កាលពីម្សិលមិញ ​កីឡាការិនី​ជូជឺតស៊ូ ​ខាន់ ចេសាបានមកដល់ទឹកដីកម្ពុជា​  ​ជាមួយស្មាមញញឹម និង​ទំនុក​ចិត្ដ​ខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ ​

ខាន់ ចេសាបានលើកឡើងថា៖ “​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រម​ទាំង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ប្រជាជន​ និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ជូន​កម្ពុជា​។ ខ្ញុំសង្ឃឹមថា នឹង​យក​បាន​មេដាយ​មាស​២​គ្រឿង​ជូន​កម្ពុជា ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ”។

សូមជម្រាបផងដែរថា ខាន់ ចេសា គឺជាម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំនេះ កីឡាការិនី​ជូជឺតស៊ូរូបនេះ នឹងប្រកួត​លើ​វិញ្ញាសា ២​គឺ Gi​ ទម្ងន់ ៥២គីឡូក្រាម ​និង​ No-Gi​ ទម្ងន់​ ៥២គីឡូក្រាមដូចគ្នា៕អបអរសាទរ! កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ SEA  Games 2019 – ខ្មែរប៉ុស្ដិ៍